ក្រុងនូសានតារ៉ា Archives - Kampuchea Thmey Daily

​ការ​អភិវឌ្ឍទីក្រុងថ្មី​របស់​ឥណ្ឌូណេស៊ី ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាលីម៉ាន់តាន់ខាង​កើត​កើនឡើង
​ការ​អភិវឌ្ឍ​​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី​ នៅលើ​ខេត្ត​កាលីម៉ាន់តាន់ខាង​កើត​នៃ​កោះ​បរនេអូ ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយលោក​​អតីតប្រធានាធិបតី​ ចូកូ វីដូដូ ក្នុង​ឆ្នាំ​ ២០២២ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខេត្ត​នេះ​ កើន​ឡើង​នៅ​ឆ្នាំ​ ២០២៣​ លើស​អត្រាកំណើន​ថ្នាក់​ជាតិ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe កាល​ពី​ចុង​សប្ដាហ៍​។

ទិន្នន័យ​ដែល​ Jakarta Globe បាន​ចុះ​ផ្សាយ​បាន​បង្ហាញ​ថា​ សេដ្ឋកិច្ចរបស់​ខេត្ត​កាលីម៉ាន់តាន់ខាង​កើត បាន​កើន​ឡើង​ដល់​  ៦,២២ ភាគរយ​ នៅ​ឆ្នាំ​ ២០២៣ ពី ៤,៤៨ ភាគរយ​ នៅ​ឆ្នាំ​ ២០២២ ដោយ​លើស​អត្រាកំណើន​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ ៥,០៥ ភាគរយ​។ កំណើន​បន្ត​មក​ត្រីមាស​ទី​១​ឆ្នាំ​ ២០២៤ ដោយ​ឈាន​ដល់​ ៧,២៦ ភាគរយ​ ដែល​វា​ជា​កម្រិត​ខ្ពស់​បំផុត​រាប់​តាំង​ពី​ឆ្នាំ​ ២០១៣​។ ​

​តំណាងមកពីការិយាល័យនៃ​ធនាគារ​កណ្ដាល​ឥណ្ឌូណេស៊ី​ ប្រចាំ​ខេត្ត​កាលីម៉ាន់តាន់ខាង​កើត លោក Budi Widihartanto ​បាន​និយាយ​ថា​ កំណើននេះត្រូវបានជំរុញដោយតម្រូវការខ្លាំង​ក្នុងវិស័យដូចជាការជីកយករ៉ែ និងសំណង់ ដែល​ជំរុញបន្ថែមដោយការអភិវឌ្ឍន៍មូលធនដែលកំពុងបន្ត។

លោកបាននិយាយបន្ត​ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាព្រលានយន្តហោះថ្មី និងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅជុំវិញទីក្រុង​នូសានតារ៉ា (Nusantara) ដែល​ជា​រដ្ឋធានី​ថ្មី​ កំពុងជំរុញការចំណាយរបស់រដ្ឋាភិបាលកណ្តាល និងថ្នាក់​មូលដ្ឋាន។

លោក Budi ក៏បានចង្អុលបង្ហាញផង​ដែរ​ថា សកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍​ក្នុង​តំបន់​ កំពុងទទួលបានអត្ថប្រយោជន៍ ជាពិសេសតាមរយៈការកើនឡើងនៃសហគ្រាសខ្នាតតូច ​និងមធ្យម (​SMEs)។ ក្នុងឆ្នាំ ២០២៣ វិស័យពាណិជ្ជកម្មរបស់ខេត្ត​កាលីម៉ាន់តាន់​ ​បានកើនឡើង ៦,៨៥ ភាគរយ​ ដែលជាកំណើនខ្ពស់បំផុតរាប់ចាប់តាំងពីវិបត្តិ​កូវីដ១៩។ ​

ជាមួយ​គ្នា​នេះ​ ប្រធានទីភ្នាក់ងារស្ថិតិកណ្តាល (BPS) ​ប្រចាំ​ខេត្ត​កាលីម៉ាន់តាន់ខាង​កើត​ លោកស្រី ​Yusniar Juliana បានសង្កត់ធ្ងន់ថា កំណើនក្នុងតំបន់ត្រូវបានជំរុញដោយផ្នែករដ្ឋបាលរដ្ឋាភិបាល ការពារជាតិ និងសន្តិសុខសង្គម ដែលបានកើនឡើង ១៧,៤៤ ភាគរយ​។

​ការអភិវឌ្ឍន៍​ក្រុង​នូសានតារ៉ា ​ក៏បានជះឥទ្ធិពលជាវិជ្ជមានដល់វិស័យទេសចរណ៍ផងដែរ ដោយអត្រា​ស្នាក់​នៅ​សណ្ឋាគារ​ក្នុងខេត្តនេះ បាន​ឈានដល់ ៦៧ ភាគរយ នៅ​ខែសីហា ឆ្នាំ ២០២៤ ដែល​ធ្វើ​ឱ្យ​ខេត្ត​នេះ​ឈរ​នៅ​តែ​ពី​ក្រុង​កោះ​បាលី​ប៉ុណ្ណោះ​ លើ​អត្រា​នេះ​៕ ​

The post ​ការ​អភិវឌ្ឍទីក្រុងថ្មី​របស់​ឥណ្ឌូណេស៊ី ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាលីម៉ាន់តាន់ខាង​កើត​កើនឡើង appeared first on Kampuchea Thmey Daily.