ព័ត៌មានអន្ដរជាតិ
ការអភិវឌ្ឍទីក្រុងថ្មីរបស់ឥណ្ឌូណេស៊ី ធ្វើឱ្យសេដ្ឋកិច្ចកាលីម៉ាន់តាន់ខាងកើតកើនឡើង
ការអភិវឌ្ឍរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី នៅលើខេត្តកាលីម៉ាន់តាន់ខាងកើតនៃកោះបរនេអូ ដែលផ្ដួចផ្ដើមឡើងដោយលោកអតីតប្រធានាធិបតី ចូកូ វីដូដូ ក្នុងឆ្នាំ ២០២២ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ខេត្តនេះ កើនឡើងនៅឆ្នាំ ២០២៣ លើសអត្រាកំណើនថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីចុងសប្ដាហ៍។
ទិន្នន័យដែល Jakarta Globe បានចុះផ្សាយបានបង្ហាញថា សេដ្ឋកិច្ចរបស់ខេត្តកាលីម៉ាន់តាន់ខាងកើត បានកើនឡើងដល់ ៦,២២ ភាគរយ នៅឆ្នាំ ២០២៣ ពី ៤,៤៨ ភាគរយ នៅឆ្នាំ ២០២២ ដោយលើសអត្រាកំណើនថ្នាក់ជាតិប្រចាំឆ្នាំ ៥,០៥ ភាគរយ។ កំណើនបន្តមកត្រីមាសទី១ឆ្នាំ ២០២៤ ដោយឈានដល់ ៧,២៦ ភាគរយ ដែលវាជាកម្រិតខ្ពស់បំផុតរាប់តាំងពីឆ្នាំ ២០១៣។
តំណាងមកពីការិយាល័យនៃធនាគារកណ្ដាលឥណ្ឌូណេស៊ី ប្រចាំខេត្តកាលីម៉ាន់តាន់ខាងកើត លោក Budi Widihartanto បាននិយាយថា កំណើននេះត្រូវបានជំរុញដោយតម្រូវការខ្លាំងក្នុងវិស័យដូចជាការជីកយករ៉ែ និងសំណង់ ដែលជំរុញបន្ថែមដោយការអភិវឌ្ឍន៍មូលធនដែលកំពុងបន្ត។
លោកបាននិយាយបន្តថា គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាព្រលានយន្តហោះថ្មី និងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅជុំវិញទីក្រុងនូសានតារ៉ា (Nusantara) ដែលជារដ្ឋធានីថ្មី កំពុងជំរុញការចំណាយរបស់រដ្ឋាភិបាលកណ្តាល និងថ្នាក់មូលដ្ឋាន។
លោក Budi ក៏បានចង្អុលបង្ហាញផងដែរថា សកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍ក្នុងតំបន់ កំពុងទទួលបានអត្ថប្រយោជន៍ ជាពិសេសតាមរយៈការកើនឡើងនៃសហគ្រាសខ្នាតតូច និងមធ្យម (SMEs)។ ក្នុងឆ្នាំ ២០២៣ វិស័យពាណិជ្ជកម្មរបស់ខេត្តកាលីម៉ាន់តាន់ បានកើនឡើង ៦,៨៥ ភាគរយ ដែលជាកំណើនខ្ពស់បំផុតរាប់ចាប់តាំងពីវិបត្តិកូវីដ១៩។
ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារស្ថិតិកណ្តាល (BPS) ប្រចាំខេត្តកាលីម៉ាន់តាន់ខាងកើត លោកស្រី Yusniar Juliana បានសង្កត់ធ្ងន់ថា កំណើនក្នុងតំបន់ត្រូវបានជំរុញដោយផ្នែករដ្ឋបាលរដ្ឋាភិបាល ការពារជាតិ និងសន្តិសុខសង្គម ដែលបានកើនឡើង ១៧,៤៤ ភាគរយ។
ការអភិវឌ្ឍន៍ក្រុងនូសានតារ៉ា ក៏បានជះឥទ្ធិពលជាវិជ្ជមានដល់វិស័យទេសចរណ៍ផងដែរ ដោយអត្រាស្នាក់នៅសណ្ឋាគារក្នុងខេត្តនេះ បានឈានដល់ ៦៧ ភាគរយ នៅខែសីហា ឆ្នាំ ២០២៤ ដែលធ្វើឱ្យខេត្តនេះឈរនៅតែពីក្រុងកោះបាលីប៉ុណ្ណោះ លើអត្រានេះ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


