ក្រុងប៉េកាំង Archives - Kampuchea Thmey Daily

ចិន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ និង​ច្រាន​​ចោល​​​ការ​ត្រួត​ត្រា​​ពិភពលោក​ ដោយ​​​ដើរ​តួជា​ចៅ​ក្រម​​​​ផង​និង​ប៉ូលិសផង​របស់​អាមេរិក​​
រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី (Wang Yi) បាន​ថ្លែង​​​ពី​ទី​ក្រុង​ប៉េ​កាំង​ថា ​ខ្លួន​មិន​អាច​ទទួល​យក​បាន​ ចំពោះ​ប្រទេស​ណា​មួយ​ដែល​ដើរ​តួ​នាទី​ជាចៅ​ក្រម​ពិភព​លោក បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​បាន​ចាប់​ខ្លួន​ប្រធា​នា​ធិប​តី​វ៉េ​ណេ​ស៊ុយ​អេឡា​ លោក នីកូឡាស ម៉ាឌូរ៉ូ [Nicolas Maduro]។

លោក Wang Yi. Reuters

លោក វ៉ាង និយាយ​ថា​៖«យើង​មិន​ដែល​ជឿ​ថា​មាន​ប្រទេស​ណា​មួយ​អាច​ដើរ​តួនាទី​​ជា​​ប៉ូលីស​ពិភព​លោក​នោះ​ទេ ហើយ​ក៏​មិន​ទទួលយក​បាន​ដែរ ​ថា​ប្រទេស​ណា​​អាច​ទាម​ទារ​ធ្វើ​ជា​ចៅ​ក្រម​របស់​ពិភព​លោក​នោះ​»។

ថ្លែង​ក្នុង​កិច្ចប្រជុំនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ លោក​បាន​ប្រាប់​សមភាគី​ប៉ាគី​ស្ថាន ​លោក Ishaq Dar ដោយ​សំដៅ​លើ​ការ​វិវឌ្ឍន៍​ភ្លាមៗ​នៅ​វ៉េណេ​ស៊ុយ​អេឡា ហើយ​លោក​ក៏​​មិន​បាន​និយាយ​ត្រង់ៗសំដៅ​ទៅ​កាន់​ «សហ​រដ្ឋ​អា​មេ​រិក» ​ចំ​តែ​ម្តងនោះ​​ទេ។

យោងតាមសារព័ត៌មាន Reuters, អ្នក​ការ​ទូត​កំពូល​របស់​ប្រទេស​ចិន​បាន​បន្ថែម​ថា​៖ «អធិប​តេយ្យ​ភាព​និង​សន្តិ​សុខ​នៃ​ប្រទេស​ទាំង​អស់ ​គួរ​តែ​ត្រូវ​បាន​ការពារ​យ៉ាង​ពេញ​លេញ​នៅ​ក្រោម​ច្បាប់​អន្តរ​ជាតិ​»។

លោក​បានលើក​ឡើង​ ក្រោយ​​កត់​សម្គាល់​ដំបូង​របស់​លោក​ជុំវិញ​ការ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ដែល​មាន​វ័យ ៦៣ឆ្នាំ ត្រូវ​បាន​បិទ​ភ្នែក និង​ដាក់​ខ្នោះ​ដៃ​កាល​ពី​ថ្ងៃ​សៅរ៍​ និង​បាន​ធ្វើ​ឱ្យ​ប្រជាជនវ៉េណេស៊ុយអេឡាភ្ញាក់ផ្អើលជុំវិញ​ករណី​នេះ​។

បច្ចុប្បន្ន​ លោក ម៉ាឌូរ៉ូ កំពុង​​ស្ថិត​​នៅ​​ក្នុង​​មន្ទីរ​​ឃុំ​ឃាំង​​ក្រុង​​ញូវ​យ៉ក​ ​ដើម្បី​​រង់​ចាំ​​ការ​​ចូល​​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​​ក្នុង​​​តុលាការ​​នៅ​​ថ្ងៃ​​ចន្ទ​​ ពី​​បទ​​​​​ជួញ​​ដូរ​គ្រឿង​ញៀន។

តែ​យ៉ាង​ណា​ទិន្ន​ន័យ​គយ​ចិន​មួយ​​បង្ហាញថា ​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ការ​ទិញប្រេង​​របស់​ចិន​គឺ​ជា​ប្រេង​ឆៅ ខណៈពេល​ដែល​ក្រុម​ហ៊ុន​ប្រេង​រដ្ឋ​របស់​ខ្លួន​បាន​វិ​និ​យោគ​ប្រហែល ៤.៦ពាន់​លាន​ដុល្លារ​នៅប្រទេស​​​វ៉េ​ណេ​ស៊ុយ​អេឡា​នៅ​ឆ្នាំ២០១៨ ។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​ពី​វិទ្យា​ស្ថាន​សហ​គ្រាស​អា​មេរិក​ដែល​តាម​ដាន​ការ​វិនិ​យោគ​សា​ជី​វ​កម្ម​ក្រៅ​ប្រទេស​របស់​ចិន៕

ប្រែសម្រួល៖ ណឺ មិនា​

The post ចិន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ និង​ច្រាន​​ចោល​​​ការ​ត្រួត​ត្រា​​ពិភពលោក​ ដោយ​​​ដើរ​តួជា​ចៅ​ក្រម​​​​ផង​និង​ប៉ូលិសផង​របស់​អាមេរិក​​ appeared first on Kampuchea Thmey Daily.

ទីតាំងខ្មោចលងសាហាវបំផុត ៧ កន្លែងនៅទីក្រុងប៉េកាំង
ទីក្រុងប៉េកាំងជាកន្លែងពោរពេញទៅដោយប្រវត្តិសាស្ត្រព្រឺព្រួចដែលល្បីថាសម្បូរករណីខ្មោចលងកើតឡើង ។ ខាងក្រោមនេះគឺជាទីតាំងខ្មោចលងសាហាវបំផុត ៧ កន្លែងនៅទីក្រុងប៉េកាំង ៖

១. ព្រះបរមរាជវាំងនៅទីក្រុងហាមឃាត់

ទីនេះគឺជារាជវាំងក្នុងរជ្ជកាលមីងនិងឈីងដែលមានប្រវត្តិសាស្ត្រជាង ៦០០ ឆ្នាំមកហើយ ជីវិតមនុស្សជាច្រើនត្រូវបញ្ចប់នៅក្នុងវាំងដោយសារធ្វើខុសនឹងវិន័យ ជាពិសេសការឈ្នានីសគ្នារបស់ស្រីស្នំទើបពួកគេប្រើល្បិចឬថ្នាំបំពុលសម្លាប់មនុស្សគ្មានមេត្តា ។ ដល់ចុងទសវត្សរ៍ឆ្នាំ ១៩៤០ គេប្រែក្លាយព្រះបរមរាជវាំងទៅជាកន្លែងទេសចរណ៍វិញ អ្នកយាមនៅតែឧស្សាហ៍ប្រទះឃើញហេតុការណ៍ចម្លែកៗ និងស្រីស្លៀកពាក់សយំដែលគេសន្និដ្ឋានថាជាខ្មោចព្រោះនាងមិនដែលឆ្លើយតបនឹងមនុស្សឡើយ ។

២. គុងវ៉ាងហ្វូ (វិមានរបស់ព្រះអង្គម្ចាស់គុង)

ដំបូងឡើយវិមាននេះជារបស់មន្ត្រីពុករលួយដ៏ល្បីនៃរាជវង្សឈីងគឺលោក He Shen ស្ថិតនៅលើផ្លូវលីយីននៃស្រុកស៊ីឆេង ។ គាត់មានប្រពន្ធចុង ៨០ នាក់ ហើយប្រពន្ធដើមឈ្មោះ Feng Shi ក្រោយមកនាងក៏ធ្លាក់ខ្លួនឈឺព្រោះកូនប្រុសពៅរបស់ពួកគេស្លាប់នៅពេលប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម ទោះបី He Shen ខំរកលោកសង្ឃមកបួងសួងយ៉ាងណាក៏ដោយ Feng Shi ក៏ស្លាប់ដោយសារខូចចិត្តបាត់ទៅ ។ តាមពាក្យចចាមអារ៉ាមបានឲ្យដឹងថាយប់ឡើងមានខ្មោចយំ និងដើរវិលវល់ជុំវិញសួនមកទល់ពេលនេះទៀតផង ។

៣. ហ្គីជី ហ្គីជី (វិថីខ្មោច)

ឈ្មោះ “ហ្គីជី” មានន័យថា ផ្លូវខ្មោចលង វាមានទីតាំងក្នុង Dongzhimen ហើយកាលពីពីរបីទសវត្សរ៍មុនមានហាងលក់មឈូសជាច្រើនតាមដងផ្លូវតែមិនសូវមានអ្នកទិញទេ ដូច្នេះការរកស៊ីនៅទីនោះចាប់ផ្ដើមដួលរលំតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ។

៤. បណ្ណាល័យសុងប៉ូ

បណ្ណាល័យសុងប៉ូមានទីតាំងនៅ Shihu Hutong No.7 ស្រុកស៊ីឆេង ធ្លាប់ជាផ្ទះរបស់ឧត្តមសេនីយ៍ Wu Sangui ។ លោក Wu បានបោះបង់ប្រទេសជាតិចោលព្រោះស្រលាញ់ស្រីពេស្យាថ្នាក់ខ្ពស់ម្នាក់ឈ្មោះ Chen Yuanyuan ខ្លាំងពេក មិនយូរប៉ុន្មាននាងក៏សម្លាប់ខ្លួននិងលងបន្លាចមនុស្សអស់រយៈពេល ១០០ ឆ្នាំចុងក្រោយនេះ ។ ចំណែកមូលហេតុនៃការស្លាប់នោះមិនមាននរណាដឹងច្បាស់ឡើយ អ្នកខ្លះថានាងខូចចិត្តចងក អ្នកខ្លះថានាងលោតទឹក និងមានមតិខុសៗគ្នាច្រើនទៀត ។

៥. ព្រះវិហារ Chaonei

ព្រះវិហារនេះស្ថិតនៅស្រុក Chaoyang គេនិយាយតៗគ្នាថាមានបូជាចារ្យជនជាតិអង់គ្លេសម្នាក់បានបាត់ខ្លួនដោយគ្មានស្រមោលទាំងវិហារមិនទាន់សាងសង់រួច ។ បន្ទាប់មកមានមនុស្សមួយក្រុមចូលទៅស្រាវជ្រាវនិងរកឃើញផ្លូវក្រោមដីមួយតភ្ជាប់ទៅ Jiuxianqiao Lu ទីក្រុងDashanzi ។ មុនការដួលរលំនៃរាជវង្សឈីង ព្រះវិហារ Chaonei បានក្លាយជាកន្លែងស្នាក់នៅរបស់មន្ត្រីបក្សជាតិម្នាក់ដែលមិនទៅផ្ទះសោះ ហើយ​ប្រពន្ធ​របស់​គាត់​តូចចិត្តពេកក៏​​ធ្វើ​អត្តឃាត​នៅ​ក្នុង​ព្រះវិហារតែម្ដង យប់ខ្លះមានគេស្ដាប់ឮខ្មោចនាងស្រែកនៅច្រករបៀងនៃព្រះវិហារយ៉ាងព្រឺព្រួចសូម្បីអ្នកឆ្លងកាត់ក៏ខ្លាចឡើងញ័រដែរ ។

៦. Huguang Huiguan

តាំងពីដើមមក Huguang Huiguan សាងសង់នៅលើផ្នូរបុរាណស្រាប់ហើយដូច្នេះវាសម្បូរខ្មោចលង ដល់​សម័យ​សាធារណរដ្ឋ​ចិនមាន​សប្បុរសជនម្នាក់​​សាងសង់​ផ្ទះ​សម្រាប់​ជន​ក្រីក្រ​និងជួលបុរសម្នាក់មកធ្វើជាអ្នកអនាម័យនៅទីនោះ គាត់មាន​ជំងឺ​ឃ្លង់សូម្បី​តែខ្មោចក៏មិនចង់លង​​គាត់​ដែរ ។ សព្វថ្ងៃ​នេះ​វា​ជា​សារមន្ទីរ​អូប៉េរ៉ា​ដែល​មាន​ការ​សម្ដែង​ជា​ប្រចាំ ហើយពាក្យ​ចចាមអារ៉ាមគេនិយាយ​ថាបើយើង​​គប់​ដុំ​ថ្ម​ចូល​ក្នុង​ទីធ្លា នោះ​នឹងមានសំឡេងខ្មោចអ្នកអនាម័យជេរត្រឡប់មកវិញ ។

៧. ផ្នូរឧត្តមសេនីយ៍ Yuan

គេជឿថាលោក Yuan តែងតែចេញលងបន្លាចនៅពេលយប់ ផ្នូររបស់គាត់ស្ថិតនៅស្រុក Chongwen ។ ឧត្តមសេនីយ៍ Yuan គឺជាមន្ត្រីស្មោះត្រង់ក្នុងរជ្ជកាលមីងគាត់ដាក់ចិត្តដាក់កាយការពារទឹកដីរបស់រាជវង្សណាស់ ជាអកុសលលោក Yuan ត្រូវគេមួលបង្កាច់រហូតទទួលទោសប្រហារជីវិត មុនស្លាប់គាត់ប្ដេជ្ញាចិត្តថានឹងក្លាយជាខ្មោចការពារឧបទ្វីប Liaodong រហូត ។ កាលនោះប្រជាជននៃប៉េកាំងស្អប់គាត់ដល់ថ្នាក់ហូបសពរបស់លោកទៀតផងនៅសល់តែក្បាលប៉ុណ្ណោះព្រោះមានទាហានស្មោះត្រង់ម្នាក់យកទៅបញ្ចុះនៅ Guanchu Men ដែលមានគ្រួសារចាំថែរក្សា ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់

The post ទីតាំងខ្មោចលងសាហាវបំផុត ៧ កន្លែងនៅទីក្រុងប៉េកាំង appeared first on Kampuchea Thmey Daily.

ចិនអញ្ជើញរដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា ទស្សនកិច្ចក្រុង ប៉េកាំង
ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន ដែលចាត់ទុកជាដំណើរទស្សនកិច្ចបរទេសដ៏កម្រមួយសម្រាប់របបយោធាមីយ៉ាន់ម៉ាឯកោ។

នៅថ្ងៃទី៣១ ខែមីនា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក វណ្ណា មឿងល្វីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វាង យី។ នេះបើយោងតាមប្រភពពីក្រុមព័ត៌មានរបស់រដ្ឋាភិបាលយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣១ ខែមីនា ប៉ុន្តែសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតពីគោលដៅណាមួយក្នុងប្រទេសចិន ឬរយៈពេលនៃដំណើរទស្សនកិច្ចនោះទេ។

ប្រភពដដែលបន្តថា ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់របបយោធាមីយ៉ាន់ម៉ា និងបានបដិសេធមិនថ្កោលទោសចំពោះទង្វើរដ្ឋប្រហាររបស់យោធាផងដែរ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាត្រូវបានឯកោក្នុងឆាកអន្តរជាតិ ពោលគឺមានតែនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ជាមេដឹកនាំបរទេសតែមួយគត់ប៉ុណ្ណោះ ដែលទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារមក។

កាលពីខែមុន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក វណ្ណា មឿងល្វីន ត្រូវបានហាមមិនឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយសារគ្មានការវិវត្តទៅមុខក្នុងការដោះស្រាយអំពើហិង្សាបន្ទាប់ពីរដ្ឋប្រហារ៕

ប្រែសម្រួល៖ គង់ សំអាន

The post ចិនអញ្ជើញរដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា ទស្សនកិច្ចក្រុង ប៉េកាំង appeared first on Kampuchea Thmey Daily.

ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង
រដ្ឋមន្រ្តីសុខាភិបាលទួរគីលោក Fahrettin Koca បាននិយាយកាលពីថ្ងៃអាទិត្យថា ការបញ្ជូនវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនចិន Sinovac ពីប្រទេសចិនទៅកាន់ប្រទេសទួរគីត្រូវបានពន្យារពេល ១ ថ្ងៃឬ ២ ថ្ងៃដោយសារករណីឆ្លងវីរុសកូរ៉ូណានៅឯការិយាល័យគយក្រុងប៉េកាំង ។

ប្រទេសទួរគីបានយល់ព្រមទិញវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ចំនួន ៥០ លានដូស ហើយរំពឹងថានឹងផ្តល់វ៉ាក់សាំងចំនួន ៣ លានដូសជាលើកដំបូងនៅថ្ងៃចន្ទ ។ ទន្ទឹមនោះប្រទេសទួរគីក៏នឹងទិញវ៉ាក់សាំង ៤.៥ លានដូសដែលបង្កើតដោយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech និងដៃគូសហការ Pifzer របស់អាមេរិកជាមួយនឹងជម្រើសទទួលបាន ៣០ លានដូសបន្ថែមទៀតនៅពេលក្រោយ ។

លោក Koca បាននិយាយលើបណ្ដាញ Twitter ថា “ដោយសារតែការព្រមានពីជំងឺកូវីដ ១៩ ក្នុងទីក្រុងប៉េកាំង និងករណីឆ្លងជំងឺកូវីដ ១៩ នៅឯការិយាល័យគយក្រុងប៉េកាំង ភាពចល័ត និងការដឹកជញ្ជូនត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ សម្រាប់ហេតុផលនេះការមកដល់នៃវ៉ាក់សាំងរបស់យើងដែលត្រូវបានគេរំពឹងថានឹងចេញដំណើរ បន្ទាប់ពីប្រតិបត្តិការការិយាល័យគយនឹងត្រូវយឺតរយៈពេល ១ ឬ ២ ថ្ងៃ” ។

គួរបញ្ជាក់ថា ការបញ្ជាទិញវ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac របស់ប្រទេសទួរគីធ្វើឡើង បន្ទាប់ពីប្រទេសនេះអះអាងពីប្រសិទ្ធភាព ៩១.២៥ ភាគរយក្នុងការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ វ៉ាក់សាំងកូវីដរបស់ ចិន បង្ហាញលទ្ធផលល្អដោយមានប្រសិទ្ធភាពសឹង១០០ភាគរយ

ចុចអាន ៖ ចិនបាញ់បង្ហោះយានដឹកគ្រាប់រ៉ុកកែត CZ-8 ជំនាន់ថ្មីដោយជោគជ័យ

The post ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង appeared first on Kampuchea Thmey Daily.

ចិនបញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្តល់ព័ត៌មានលម្អិតស្តីពីស្ថានភាពរបស់ពួកគេត្រឹមពេលមួយសប្តាហ៍
កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានទុកពេលមួយសប្តាហ៍ឲ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកចំនួន ៦ ដើម្បីរាយការណ៍អំពីប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសចិន ។ បទបញ្ជានេះធ្វើឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីផែនការប្រតិបត្តិការរបស់អាមេរិកនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅប្រទេសចិនចំនួន ៦ បន្ថែមទៀតជាបេសកកម្មបរទេស ។

ក្រសួងការបរទេសនៅទីក្រុងប៉េកាំងបានទាមទារឲ្យបណ្តាញសារព័ត៌មានរបស់សហរដ្ឋអាមេរិកប្រកាសជាលាយលក្ខណ៍អក្សរនូវព័ត៌មានអំពីបុគ្គលិក ហិរញ្ញវត្ថុ ប្រតិបត្តិការ និងអចលនទ្រព្យរបស់ពួកគេនៅប្រទេសចិនក្នុងរយៈពេល ៧ ថ្ងៃ ។ អ្នកនាំពាក្យលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ចលនានេះពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅប្រទេសចិនដូចជា សាជីវកម្មផ្សព្វផ្សាយអាមេរិក (ABC) កាសែត Los Angeles Times វិទ្យុសាធារណៈរដ្ឋ Minnesota ការិយាល័យកិច្ចការជាតិ កាសែត Newsweek និងគេហទំព័រ Feature Story News ។

លោក Zhao បាននិយាយថា ប្រទេសចិនត្រូវបានបង្ខំឲ្យចាត់វិធានការចាំបាច់ និងតបទៅវិញទាំងស្រុងដើម្បីឆ្លើយតបទៅនឹងការគាបសង្កត់ដែលមិនសមហេតុផលរបស់អាមេរិក ។ ពួកគេមានភាពស្របច្បាប់ និងការការពារខ្លួនដោយយុត្តិធម៌ក្នុងគ្រប់ន័យទាំងអស់” ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានដាក់កម្រិតដោយគ្មានការធានាលើទីភ្នាក់ងារសារព័ត៌មាន និងបុគ្គលិកចិននៅក្នុងសហរដ្ឋអាមេរិកដែលធ្វើឲ្យមានការលំបាកសម្រាប់ការងាររាយការណ៍ធម្មតារបស់ពួកគេ ។

លោក Zhao បាននិយាយថា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តកំណត់ប្រព័ន្ធផ្សព្វផ្សាយចិនចំនួន ៦ បន្ថែមទៀតជាបេសកកម្មការបរទេស ប្រទេសចិនកាលពីសប្តាហ៍មុនក៏បានរក្សាជំហរច្បាស់លាស់របស់ខ្លួនវិញផងដែរ ។ រដ្ឋាភិបាលក្រុងប៉េកាំងចង់ឲ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរទិសដៅ កែលម្អការខូចខាត និងលុបចោលសេចក្តីសម្រេចចិត្តដែលជំរុញដោយចិត្តគំនិតសង្គ្រាមត្រជាក់ ។ លោកបាននិយាយថា ប៉ុន្តែភាគីអាមេរិកបានបង្កើនការបង្ក្រាបនយោបាយ និងការធ្វើឲ្យអាម៉ាស់ដល់ភ្នាក់ងារសារព័ត៌មាន និងបុគ្គលិកចិន ដូច្នេះវាបង្ហាញពីការលាក់ពុតរបស់អ្នកតស៊ូមតិបែបសេរីនៃសេរីភាពសារព័ត៌មាន ។

លោក Zhao បាននិយាយថា “ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការគាបសង្កត់នយោបាយរបស់ខ្លួន និងការរឹតត្បិតតាមអំពើចិត្តលើប្រព័ន្ធផ្សព្វផ្សាយចិន” ។

ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីសប្តាហ៍មុនថា ការកំណត់ប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅប្រទេសចិនចំនួន ៦ នៅសហរដ្ឋអាមេរិកជាបេសកម្មបរទេសនឹងជួយកាត់បន្ថយការឃោសនារបស់ចិន ខណៈបណ្តាញសារព័ត៌មាននានានឹងត្រូវកំណត់អត្តសញ្ញាណនិយោជិករបស់ខ្លួនទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

The post ចិនបញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្តល់ព័ត៌មានលម្អិតស្តីពីស្ថានភាពរបស់ពួកគេត្រឹមពេលមួយសប្តាហ៍ appeared first on Kampuchea Thmey Daily.