ព័ត៌មានអន្ដរជាតិ
ចិនប្រតិកម្មយ៉ាងខ្លាំង និងច្រានចោលការត្រួតត្រាពិភពលោក ដោយដើរតួជាចៅក្រមផងនិងប៉ូលិសផងរបស់អាមេរិក
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងពីទីក្រុងប៉េកាំងថា ខ្លួនមិនអាចទទួលយកបាន ចំពោះប្រទេសណាមួយដែលដើរតួនាទីជាចៅក្រមពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ [Nicolas Maduro]។

លោក វ៉ាង និយាយថា៖«យើងមិនដែលជឿថាមានប្រទេសណាមួយអាចដើរតួនាទីជាប៉ូលីសពិភពលោកនោះទេ ហើយក៏មិនទទួលយកបានដែរ ថាប្រទេសណាអាចទាមទារធ្វើជាចៅក្រមរបស់ពិភពលោកនោះ»។
ថ្លែងក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ លោកបានប្រាប់សមភាគីប៉ាគីស្ថាន លោក Ishaq Dar ដោយសំដៅលើការវិវឌ្ឍន៍ភ្លាមៗនៅវ៉េណេស៊ុយអេឡា ហើយលោកក៏មិនបាននិយាយត្រង់ៗសំដៅទៅកាន់ «សហរដ្ឋអាមេរិក» ចំតែម្តងនោះទេ។
យោងតាមសារព័ត៌មាន Reuters, អ្នកការទូតកំពូលរបស់ប្រទេសចិនបានបន្ថែមថា៖ «អធិបតេយ្យភាពនិងសន្តិសុខនៃប្រទេសទាំងអស់ គួរតែត្រូវបានការពារយ៉ាងពេញលេញនៅក្រោមច្បាប់អន្តរជាតិ»។
លោកបានលើកឡើង ក្រោយកត់សម្គាល់ដំបូងរបស់លោកជុំវិញការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដែលមានវ័យ ៦៣ឆ្នាំ ត្រូវបានបិទភ្នែក និងដាក់ខ្នោះដៃកាលពីថ្ងៃសៅរ៍ និងបានធ្វើឱ្យប្រជាជនវ៉េណេស៊ុយអេឡាភ្ញាក់ផ្អើលជុំវិញករណីនេះ។
បច្ចុប្បន្ន លោក ម៉ាឌូរ៉ូ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្រុងញូវយ៉ក ដើម្បីរង់ចាំការចូលខ្លួនទៅឆ្លើយបំភ្លឺក្នុងតុលាការនៅថ្ងៃចន្ទ ពីបទជួញដូរគ្រឿងញៀន។
តែយ៉ាងណាទិន្នន័យគយចិនមួយបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃការទិញប្រេងរបស់ចិនគឺជាប្រេងឆៅ ខណៈពេលដែលក្រុមហ៊ុនប្រេងរដ្ឋរបស់ខ្លួនបានវិនិយោគប្រហែល ៤.៦ពាន់លានដុល្លារនៅប្រទេសវ៉េណេស៊ុយអេឡានៅឆ្នាំ២០១៨ ។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានសហគ្រាសអាមេរិកដែលតាមដានការវិនិយោគសាជីវកម្មក្រៅប្រទេសរបស់ចិន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


