​ក្រុមហ៊ុនដឹក​ជញ្ជូន Uber Technologies Archives - Kampuchea Thmey Daily

តៃវ៉ាន់បិទផ្លូវ​ Uber មិន​ឱ្យទិញ​យក Foodpanda ​​ដោយខ្លាច​ប៉ះពាល់ដល់ការ​ប្រកួតប្រជែង
​គណៈកម្មការ​ពាណិជ្ជកម្ម​ប្រកបដោយ​យុត្តិធម៌តៃវ៉ាន់ (FTC) ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​តៃវ៉ាន់បាន​បិទ​ផ្លូវ​        ក្រុមហ៊ុនដឹក​ជញ្ជូនអាមេរិក​ Uber Technologies​ មិន​ឱ្យ​ទិញ​​យក​អាជីវកម្មរបស់​ក្រុមហ៊ុន​កម្ម៉ង់ និងដឹកជញ្ជូន​ចំណីអាហារ​ Foodpanda នៅ​លើ​កោះ​នេះ​ ដោយ​បារម្ភ​ថា​ វា​នឹង​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

ក្រុមហ៊ុន Uber ​និង Foodpanda មិន​ទាន់​ប្រតិកម្ម​យ៉ាង​ណា​ទេ​ ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ ប៉ុន្តែ​ក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Delivery Hero ដែល​ជា​ក្រុមហ៊ុន​មេរបស់​ Foodpanda បាន​ឱ្យដឹង​ថា​ ក្រុមហ៊ុន Uber ប្រហែលជា​អាច​​នឹង​តវ៉ាចំពោះ​ការ​​សម្រេចចិត្តរបស់ FTC ឬ​ក៏​លុប​ចោល​ការ​ទិញ​យក​របស់​ខ្លួន​។

​​ក្នុងសន្និសីទ​​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ FTC បាននិយាយថា​ ផលប៉ះពាល់អវិជ្ជមាននៃ​ទិញ​យក​ នឹង​មាន​ច្រើន​ជាង​​អត្ថប្រយោជន៍សេដ្ឋកិច្ចទាំងមូល ហើយវិធានការកែតម្រូវ នឹងមិនអាចដោះស្រាយកង្វល់នៃការប្រកួតប្រជែងបានទេ។

អនុប្រធាន​ FTC លោក ​Chen Chih-min ​បាន​ថ្លែង​យ៉ាងដូច្នេះថា​៖ «សម្រាប់​ទីផ្សារវេទិកា​ដឹក​ជញ្ជូនម្ហូបអាហារ សម្ពាធប្រកួតប្រជែងជា​ចម្បងរបស់ UberEats ​គឺ​មក​ពី​ Foodpanda ។ ​ការ​ទិញ​យក​ នឹងលុបបំបាត់សម្ពាធប្រកួតប្រជែងនេះ»។ UberEats សំដៅ​លើ​វេទិកា​របស់​ Uber ដែល​មាន​មុខងារដូច​ Foodpanda។

លោក​បន្ត​ទៀតថា​៖ «ក្រោយការទិញ​យក UberEats នឹងមានឧបសគ្គតិចជាងមុន​ក្នុង​ការប្រកួតប្រជែង ដោយ​នឹង​លើកទឹកចិត្តបន្ថែមទៀតឱ្យ​វា​បង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់ និងថែមទាំងបង្កើនកម្រៃជើងសារសម្រាប់ប្រតិបត្តិករភោជនីយដ្ឋានផងដែរ»។ លោកបន្ថែម​ថា​ បើ​ក្រុមហ៊ុនទាំង​២​បូកបញ្ជូលគ្នា​ នោះ​វា​នឹង​កាន់កាប់ចំណែក​ទីផ្សារ​ដឹក​ជញ្ជូនម្ហូបអាហារ​រហូតដល់​ ៩០ ភាគរយ​។

គួរ​រំឭកថា​ ក្រុមហ៊ុន Uber និង Delivery Hero បាន​ប្រកាស​ពី​ការ​ទិញយក Foodpanda កាល​ពីខែ​ឧសភាកន្លង​ទៅ​ ​ក្នុងតម្លៃព្រមពៀង ១,២៥ ប៊ីលាន​ដុល្លារ​ ដោយមាន ៩៥០ លាន​ដុល្លារ​ជាលុយសុទ្ធ​​ និង ៣០០ លាន​ដុល្លារ ជា​ភាគហ៊ុនទើបចេញថ្មី៕ ​

The post តៃវ៉ាន់បិទផ្លូវ​ Uber មិន​ឱ្យទិញ​យក Foodpanda ​​ដោយខ្លាច​ប៉ះពាល់ដល់ការ​ប្រកួតប្រជែង appeared first on Kampuchea Thmey Daily.