ក្រុមហ៊ុនផលិតរថយន្ត Skoda Archives - Kampuchea Thmey Daily

ក្រុមហ៊ុនផលិតរថយន្តឆែក ​បោះទុន ៥០០ លាន​ដុល្លារ សង់រោងចក្រនៅវៀតណាម
ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបរបស់​ប្រទេស​ឆែក Skoda គ្រោងនឹងបញ្ចប់ការសាងសង់រោងចក្ររបស់​ខ្លួន​តម្លៃ ៥០០ លានដុល្លារ នៅខេត្ត ក្វាងនិញ ​នៃប្រទេសវៀតណាម​ ក្នុងត្រីមាសនេះ។ នេះបើតាមការចុះផ្សាយ​របស់​កាសែត Viet Nam News។

រោងចក្រ Skoda ដែល​មាន​សមត្ថភាព​ផលិតរថយន្ត ១២០ ០០០ គ្រឿង/ឆ្នាំ នឹងចាប់ផ្តើមផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុង សំដៅលើរថយន្តប្រើឥន្ធនៈ មុនពេលផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនី ដោយក្រុមហ៊ុន​មានផែនការនាំចេញផលិតផល​របស់​ខ្លួន ទៅកាន់ទីផ្សារនៅ​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Skoda បានចាប់ដៃគូជាមួយក្រុមហ៊ុន Thành Công ដែលជា​បណ្ដាញចែកចាយរថយន្ត Hyundai ដែលជាម៉ាករថយន្តដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុន Skoda ដែលបានចាប់ផ្តើមនាំចេញរថយន្តទៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣ មើលឃើញសក្តានុពលដ៏សំខាន់នៅក្នុងទីផ្សារ។ នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Skoda ប្រចាំប្រទេសវៀតណាម​ ឡោក​ Vũ Mạnh Cường បាននិយាយថា៖ «យើងទទួលស្គាល់ថា Skoda មានឱកាសរីកចម្រើននៅក្នុងវៀតណាម និងអាស៊ី»។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា វានឹងត្រូវការពេលវេលាដើម្បីណែនាំផលិតផលខ្លួន​ដល់អតិថិជន ​ដើម្បីឱ្យ​ពួកគេទទួលបានបទពិសោធន៍ និងស្គាល់ម៉ាកយីហោ។ ​

រោងចក្រ Skoda នៅ​វៀតណាម​ ដែលជារោងចក្ររបស់​ក្រុមហ៊ុន​ដំបូងគេនៅអាស៊ីអាគ្នេយ៍ នឹងដំឡើងរថយន្តទាំងមូល​ក្នុងដំណាក់កាលដំបូងរបស់ខ្លួន ជាមួយនឹងសមាសធាតុ​នាំចូលសម្រាប់ការដំឡើងក្នុងស្រុក។ ជាមួយ​នឹង​ការ​វិនិយោគនេះ​ រដ្ឋាភិបាល​វៀតណាមបានផ្តល់ការលើកទឹកចិត្តផ្សេងៗ រួមទាំងការគាំទ្រការជួលដី និងការសាងសង់លំនៅឋានរបស់កម្មករ ដោយយោងទៅលើការផ្តោត​របស់​ក្រុមហ៊ុន Skoda លើបច្ចេកវិទ្យាខ្ពស់ និងវិទ្យាសាស្ត្រនវានុវត្តន៍។

ការណ៍​គួរ​ឱ្យ​កត់​សម្គាល់នោះ​គឺថា​ Skoda នឹងប្រឈមមុខនឹងការប្រកួតប្រជែងពីម៉ាក​រថយន្ត​ពី​ក្រុមហ៊ុននៃ​ប្រទេសផ្សេងៗទៀត រួម​មាន​ជប៉ុន កូរ៉េខាងត្បូង និងចិន ​ព្រម​ទាំង​ក្រុមហ៊ុនផលិតរថយន្តវៀតណាម​ផ្ទាល់ VinFast ដែល​ក្រុមហ៊ុនទាំង​នេះ​បាន​សង់ចំណែកទីផ្សារ​របស់​ខ្លួន​រឹង​មាំរួច​ហើយ៕

The post ក្រុមហ៊ុនផលិតរថយន្តឆែក ​បោះទុន ៥០០ លាន​ដុល្លារ សង់រោងចក្រនៅវៀតណាម appeared first on Kampuchea Thmey Daily.