ក្រុមហ៊ុនផលិត Archives - Kampuchea Thmey Daily

ឥណ្ឌូណេស៊ីកំណត់ការកែច្នៃប្លាស្ទិកជាកាតព្វកិច្ចសម្រាប់​ក្រុមហ៊ុនផលិត
រដ្ឋាភិបាលឥណ្ឌូណេស៊ី​ធ្វើកំណែទម្រង់​លើ​យន្តការ «ទំនួលខុសត្រូវរបស់​ក្រុមហ៊ុនផលិត​ (EPR)» ដោយដាក់ការ​​កែច្នៃប្លាស្ទិក​ជា​យន្តការកាតព្វកិច្ច សម្រាប់ក្រុមហ៊ុន​ផលិត​ដែលប្រើការវេចខ្ចប់ប្លាស្ទិក ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាកាកសំណល់​ជាតិ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក​ Hanif Faisol Nurofiq ​បាននិយាយកាលពីដើមសប្ដាហ៍ថា ក្រុមហ៊ុនផលិតត្រូវតែទទួលខុសត្រូវកាន់តែខ្លាំងចំពោះកាកសំណល់ ដែលបាន​មក​​ពីផលិតផលរបស់ពួកគេ ជាពិសេសប្លាស្ទិកដែលប្រើបានតែមួយដង ដែលបង្កគ្រោះថ្នាក់ ​ហើយពិបាករលួយ។

​កាតព្វកិច្ចថ្មីគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយ ដើម្បីសម្រេចបាននូវគោលដៅគ្រប់គ្រងកាកសំណល់របស់រដ្ឋាភិបាលនៅឆ្នាំ ២០២៩ ដូច​មាន​ក្នុងផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យមឆ្នាំ ២០២៥- ២០២៩​។ ឥណ្ឌូណេស៊ី ហាមប្រាមការនាំចូលសំណល់អេតចាយ ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥។

បទប្បញ្ញត្តិ​​ដដែល ​រំពឹង​ថា​នឹង​គ្របដណ្ដប់លើ​វិស័យ​ជា​ច្រើន ជា​ពិសេស​អាហារ និង​ភេសជ្ជៈ ការ​លក់​រាយ ផលិតកម្ម គ្រឿង​សម្អាង និង​សេវាកម្ម។ សហគ្រាសត្រូវតែបង្កើតផែនការប្រមូល និងកែច្នៃឡើងវិញជាក់លាក់ ហើយរាយការណ៍តាមកាលកំណត់។

ទន្ទឹមនឹងនោះ ក្រសួងបរិស្ថាន និងព្រៃឈើ ក៏កំពុងជំរុញគម្រោងកាកសំណល់ទៅជាថាមពលនៅតាមមូលដ្ឋាន ដែលបង្កើតកាកសំណល់ច្រើនជាង ១០០០ តោន/ថ្ងៃ ប៉ុន្តែចាត់ទុកថានេះជាជម្រើសចុងក្រោយ ដោយសារការចំណាយខ្ពស់ និងតម្រូវការស្មុគស្មាញ៕

The post ឥណ្ឌូណេស៊ីកំណត់ការកែច្នៃប្លាស្ទិកជាកាតព្វកិច្ចសម្រាប់​ក្រុមហ៊ុនផលិត appeared first on Kampuchea Thmey Daily.