ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីកំណត់ការកែច្នៃប្លាស្ទិកជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនផលិត
រដ្ឋាភិបាលឥណ្ឌូណេស៊ីធ្វើកំណែទម្រង់លើយន្តការ «ទំនួលខុសត្រូវរបស់ក្រុមហ៊ុនផលិត (EPR)» ដោយដាក់ការកែច្នៃប្លាស្ទិកជាយន្តការកាតព្វកិច្ច សម្រាប់ក្រុមហ៊ុនផលិតដែលប្រើការវេចខ្ចប់ប្លាស្ទិក ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាកាកសំណល់ជាតិ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក Hanif Faisol Nurofiq បាននិយាយកាលពីដើមសប្ដាហ៍ថា ក្រុមហ៊ុនផលិតត្រូវតែទទួលខុសត្រូវកាន់តែខ្លាំងចំពោះកាកសំណល់ ដែលបានមកពីផលិតផលរបស់ពួកគេ ជាពិសេសប្លាស្ទិកដែលប្រើបានតែមួយដង ដែលបង្កគ្រោះថ្នាក់ ហើយពិបាករលួយ។
កាតព្វកិច្ចថ្មីគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយ ដើម្បីសម្រេចបាននូវគោលដៅគ្រប់គ្រងកាកសំណល់របស់រដ្ឋាភិបាលនៅឆ្នាំ ២០២៩ ដូចមានក្នុងផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យមឆ្នាំ ២០២៥- ២០២៩។ ឥណ្ឌូណេស៊ី ហាមប្រាមការនាំចូលសំណល់អេតចាយ ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥។
បទប្បញ្ញត្តិដដែល រំពឹងថានឹងគ្របដណ្ដប់លើវិស័យជាច្រើន ជាពិសេសអាហារ និងភេសជ្ជៈ ការលក់រាយ ផលិតកម្ម គ្រឿងសម្អាង និងសេវាកម្ម។ សហគ្រាសត្រូវតែបង្កើតផែនការប្រមូល និងកែច្នៃឡើងវិញជាក់លាក់ ហើយរាយការណ៍តាមកាលកំណត់។
ទន្ទឹមនឹងនោះ ក្រសួងបរិស្ថាន និងព្រៃឈើ ក៏កំពុងជំរុញគម្រោងកាកសំណល់ទៅជាថាមពលនៅតាមមូលដ្ឋាន ដែលបង្កើតកាកសំណល់ច្រើនជាង ១០០០ តោន/ថ្ងៃ ប៉ុន្តែចាត់ទុកថានេះជាជម្រើសចុងក្រោយ ដោយសារការចំណាយខ្ពស់ និងតម្រូវការស្មុគស្មាញ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


