​​ក្រុមហ៊ុនពាណិជ្ជកម្ម​អេឡិចត្រូនិក​​​​ Temu Archives - Kampuchea Thmey Daily

ឥណ្ឌូណេស៊ី​ហាមឃាត់ Temu ​ដើម្បី​ការពារ​សហគ្រាសធុនតូច និងមធ្យម​ក្នុងស្រុក
ឥណ្ឌូណេស៊ី​ហាមឃាត់​​ក្រុមហ៊ុនពាណិជ្ជកម្ម​អេឡិចត្រូនិក​​ចិន​ Temu ដោយសារ​តែ​ក្ដី​បារម្ភថា​ ​វា​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រទេស។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​​ និងព័ត៌មាន​ឥណ្ឌូណេស៊ី​ លោក​ Budi Arie Setiadi។

​តាមការ​ចុះ​ផ្សាយ​បន្ត​របស់​សារព័ត៌មាន​ CNA ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ដាក់ប្រតិបត្តិការ​​របស់​ Temu ​​ក្នុង​ប្រទេស​របស់​ខ្លួន​​។  អគ្គនាយកពាណិជ្ជកម្មក្នុងស្រុករបស់ក្រសួងពាណិជ្ជកម្ម លោក Isy Karim ​ធ្លាប់​បាន​និយាយ​ថា​ គំរូអាជីវកម្មរបស់ Temu ក្នុង​ការលក់ផលិតផលដោយផ្ទាល់ពីរោងចក្រដល់អ្នកប្រើប្រាស់ គឺផ្ទុយនឹងបទប្បញ្ញត្តិពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី ដែលតម្រូវឱ្យមានអន្តរការី ឬអ្នកចែកចាយ។

ជាថ្មី​ម្ដង​ទៀត​ លោក​រដ្ឋមន្ត្រី Budi បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ១ ថា​ ការអនុញ្ញាតឱ្យ Temu មាន​នៅក្នុងប្រទេសឥណ្ឌូណេស៊ី អាចប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។ លោក​បន្ត​យ៉ាងដូច្នេះថា​៖ «​​Temu មិនអាចចូល​មក​ក្នុង​ប្រទេស​យើង​បាន​ទេ​ ព្រោះវាធ្វើឱ្យខូចសេដ្ឋកិច្ច ជាពិសេសសហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី។ យើងនឹងមិនផ្តល់ឱកាសឱ្យវាទេ»។

លោក​រដ្ឋ​មន្រ្តីដដែល​ថ្លែង​ថា​៖ «​យើងចង់ឱ្យលំហឌីជីថលពោរពេញដោយអ្វីដែលធ្វើឱ្យសង្គមយើង​កាន់តែមានផលិតភាព និងផលចំណេញ។ ប្រសិនបើវា​បង្កការខូត​ខាត​ តើមានអ្វី​សំខាន់​? យើងនឹងហាមឃាត់វា។ សហគ្រាស​ធុន​តូច និងមធ្យមរបស់យើង នឹងរង​ការ​បំផ្លាញ ប្រសិនបើមិនត្រូវបានត្រួតពិនិត្យ​ទេ​នោះ​»។

ជុំ​វិញ​បញ្ហា​នេះ​ ក្រសួងសហករណ៍ និងសហគ្រាសធុនតូច និងមធ្យមឥណ្ឌូណេស៊ី​ បាននិយាយកាលពីមុនថា ក្រុមហ៊ុន​Temu បានព្យាយាមចុះ​បញ្ជី​ចំនួន៣​ដង ដើម្បីដាក់​ប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ​

គួរគូស​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ Temu ត្រូវបានដំណើរការដោយក្រុមហ៊ុនមេរបស់​ចិន​ PDD Holdings ​​និង​​ល្បី​ខាង​លក់​ទំនិញ​ថោកៗ​ចេញ​ពីរោង​ចក្រ​នៅចិន​ទៅ​កាន់​អតិថិជន​តាម​អនឡាញ។​ ​ក្រុមហ៊ុន​នេះ​ មាន​​វត្តមាន​ក្នុង​ប្រទេស​ប្រហែល ៦០ និង​បាន​ចូលមក​ដល់​​​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំ​មុន ដោយ​ចាប់ផ្តើម​ជាមួយ​ប្រទេស​ហ្វីលីពីន​កាលពី​ខែសីហា ​ឆ្នាំមុន និង​ម៉ាឡេស៊ី​កាលពី​ខែកញ្ញា ​ឆ្នាំមុន​ មុន​ពេល​ពង្រីក​វត្តមាន​នៅ​ប្រទេស​ថៃ​ នា​ខែ​កក្កដា​ ឆ្នាំ​នេះ​៕

The post ឥណ្ឌូណេស៊ី​ហាមឃាត់ Temu ​ដើម្បី​ការពារ​សហគ្រាសធុនតូច និងមធ្យម​ក្នុងស្រុក appeared first on Kampuchea Thmey Daily.