ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង Archives - Kampuchea Thmey Daily

មក​ដល់​ពេល​នេះ មាន​ខេត្ត​ចំនួន ៣ ​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក
ខេត្ត​ចំនួន ៣ បច្ចុប្បន្ន​នេះមាន​​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ដែលមានលទ្ធភាពអាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់​និងអាច​​ឈាន​​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ខេត្ត​កំពតជា​ខេត្ត​​ដំបូង​គេ ដែល​​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០​។ ក្រៅ​ពី​ខេត្ត​កំពត បច្ចុប្បន្ន​ខេត្ត​បាត់ដំបង​ក៏​មាន​ក្រុមហ៊ុន​ចិន​មួយ​ បាន​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍។ ហើយ​កាល​ពី​ឆ្នាំ ២០២៥ ខេត្ត​កំពង់ស្ពឺ​ដែល​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ង់​ថ្មី​មួយ​ទៀត​ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៥០ លាន​ដុល្លារ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ បាន​បញ្ជាក់​ថា មកទល់​បច្ចុប្បន្ន​នេះមាន​ក្រុមហ៊ុន​ចំនួន ៦ ដែល​បាន​កំពុង​វិនិយោគ​លើ​វិស័យ​ស៊ីម៉ងត៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​ទុន​វិនិយោគ​សរុប​ប្រមាណ ១,១១ ពាន់​លាន​ដុល្លារ​អាមេរិក។

រោងចក្រ​ទាំង ៦ ​មាន​សមត្ថភាព​ផលិតស៊ីម៉ង​ត៍​បាន​ប្រមាណ ១១ លាន​តោន​ក្នុងមួយ​ឆ្នាំ និង​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ខេត្ត​ចំនួន ៣ ដែល​ក្នុង​នោះ​រួមមាន៖

១-ក្រុមហ៊ុន កំពត ស៊ីមេន ខូអិលធីឌី ស្ថិតនៅ​ស្រុកដងទង់ និង​ស្រុកបន្ទាយមាស ខេត្តកំពត បានដាក់​ឱ្យដំណើរការក្នុងឆ្នាំ២០០៧ មាន​សមត្ថភាព​ផលិតបាន​ ២,៥ លានតោន/ឆ្នាំ

២-ក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រី​ទីង ស្ថិតនៅ​ស្រុកទឹកឈូ ខេត្តកំពត បានដាក់ឱ្យដំណើរការក្នុង ឆ្នាំ​២០១៥ មាន​សមត្ថភាព​ផលិតបាន ១.៣ លានតោន/ឆ្នាំ

៣-ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិត​នៅស្រុកបន្ទាយមាស ខេត្តកំពត បានដាក់ ឱ្យ​ដំណើរការ​ក្នុងឆ្នាំ២០១៨ មាន​សមត្ថភាពផលិតបាន ២ លានតោន/ឆ្នាំ

៤-ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីតធីត ស្ថិត​នៅស្រុក​រតនមណ្ឌល ខេត្ត បាត់ដំបង បានដាក់ឱ្យដំណើរការ​ក្នុងឆ្នាំ២០១៨ មានសមត្ថភាពផលិតបាន ២ លានតោន/ឆ្នាំ

៥-ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅស្រុក​ដងទង់ ខេត្តកំពត ដែលមានសមត្ថភាពផលិត ១ លានតោន/ឆ្នាំ

៦-ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិត​បាន ២,២ លាន​តោន/ឆ្នាំ។

ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) គឺជាក្រុមហ៊ុនវិនិយោគទី ៦ ដែលបាន​បោះទុនវិ​និយោគ​បង្កើត​រោងចក្រ​ផលិតស៊ីម៉ងត៍​នៅកម្ពុជា និងដាក់ឱ្យដំណើរការនៅខែឧសភា ឆ្នាំ​២០២៥។ រោងចក្រ​នេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខណៈ​​ទីតាំង​រោងចក្រ​ស៊ីម៉ងត៍​ទី១ ស្ថិតនៅខេត្តបាត់ដំបង។

បន្ថែមពី​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំង ៦ ខាងលើ នៅ​មានក្រុមហ៊ុន​ចំនួន ៣ ផ្សេងទៀត កំពុង​ស្ថិតក្នុង​ដំណាក់កាល​សាង​សង់​រោងចក្រ​នៅឡើយរួមមាន៖ ក្រុមហ៊ុន សៅដិន ស៊ីមេន (ខេមបូឌា) នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ដែល​នឹងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១ លានតោន/ឆ្នាំ ក្រុមហ៊ុន ដុងហ្វាង ជុនម៉ា ស៊ីមេន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែល​នឹងមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រមាណ ២ លាន​តោន/ឆ្នាំ និងក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ត្រី ស្ថិត​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ដែលនឹង​មានសមត្ថភាព​ផលិតស៊ីម៉ងត៍ប្រមាណ ២ លានតោន/ឆ្នាំ។ នេះបើតាមលោក លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

មុនឆ្នាំ ២០០៧ ប្រទេស​កម្ពុជា​ បាននាំ​ចូលស៊ីម៉ងត៍​ទាំងស្រុងពីបរទេស (ថៃ វៀតណាម ឥណ្ឌូណេស៊ី និង​ហ្វីលីពីន)។ ដោយ​ពិនិត្យឃើញតម្រូវការ​ទីផ្សារស៊ីម៉ងត៍​កាន់តែខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាបាន​ខិតខំ​សិក្សា​ស្រាវជ្រាវរកប្រភព​វត្ថុធាតុដើម ហើយ​ទាក់ទាញវិនិយោគិន​មកអភិវឌ្ឍវិស័យ​ស៊ីម៉ងត៍​​ជាបន្តបន្ទាប់។

ស៊ីម៉ងត៍ដែល​ផលិត​នៅកម្ពុជា ក្រៅ​ពី​អាច​ផ្គត់ផ្គង់ស៊ីម៉ងត៍ផលិតក្នុងស្រុកបាន​គ្រប់​តម្រូវការ ក៏​បាន​នាំចេញ​​ទៅ​ប្រទេស​ថៃ​ក្នុង​បរិមាណ​ប្រមាណ​ជាង ៣០ ០០០ តោន​ក្នុង​ឆ្នាំ​២០២៤៕

The post មក​ដល់​ពេល​នេះ មាន​ខេត្ត​ចំនួន ៣ ​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក appeared first on Kampuchea Thmey Daily.