ព័ត៌មានជាតិ
មកដល់ពេលនេះ មានខេត្តចំនួន ៣ នៅកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ខេត្តចំនួន ៣ បច្ចុប្បន្ននេះមានរោងចក្រផលិតស៊ីម៉ងត៍ ដែលមានលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់និងអាចឈាននាំចេញទៅលក់នៅក្រៅប្រទេស។
ខេត្តកំពតជាខេត្តដំបូងគេ ដែលមានរោងចក្រផលិតស៊ីម៉ងត៍តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០។ ក្រៅពីខេត្តកំពត បច្ចុប្បន្នខេត្តបាត់ដំបងក៏មានក្រុមហ៊ុនចិនមួយ បានវិនិយោគរោងចក្រផលិតស៊ីម៉ងត៍។ ហើយកាលពីឆ្នាំ ២០២៥ ខេត្តកំពង់ស្ពឺដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ក៏បានដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ថ្មីមួយទៀត ក្រោមទុនវិនិយោគប្រមាណ ២៥០ លានដុល្លារ។

ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន ៦ ដែលបានកំពុងវិនិយោគលើវិស័យស៊ីម៉ងត៍នៅក្នុងប្រទេសកម្ពុជា ក្រោមទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក។
រោងចក្រទាំង ៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១ លានតោនក្នុងមួយឆ្នាំ និងមានទីតាំងស្ថិតនៅក្នុងខេត្តចំនួន ៣ ដែលក្នុងនោះរួមមាន៖
១-ក្រុមហ៊ុន កំពត ស៊ីមេន ខូអិលធីឌី ស្ថិតនៅស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត បានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០០៧ មានសមត្ថភាពផលិតបាន ២,៥ លានតោន/ឆ្នាំ
២-ក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត បានដាក់ឱ្យដំណើរការក្នុង ឆ្នាំ២០១៥ មានសមត្ថភាពផលិតបាន ១.៣ លានតោន/ឆ្នាំ
៣-ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត បានដាក់ ឱ្យដំណើរការក្នុងឆ្នាំ២០១៨ មានសមត្ថភាពផលិតបាន ២ លានតោន/ឆ្នាំ
៤-ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីតធីត ស្ថិតនៅស្រុករតនមណ្ឌល ខេត្ត បាត់ដំបង បានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៨ មានសមត្ថភាពផលិតបាន ២ លានតោន/ឆ្នាំ
៥-ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅស្រុកដងទង់ ខេត្តកំពត ដែលមានសមត្ថភាពផលិត ១ លានតោន/ឆ្នាំ
៦-ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិតបាន ២,២ លានតោន/ឆ្នាំ។


ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) គឺជាក្រុមហ៊ុនវិនិយោគទី ៦ ដែលបានបោះទុនវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា និងដាក់ឱ្យដំណើរការនៅខែឧសភា ឆ្នាំ២០២៥។ រោងចក្រនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខណៈទីតាំងរោងចក្រស៊ីម៉ងត៍ទី១ ស្ថិតនៅខេត្តបាត់ដំបង។
បន្ថែមពីរោងចក្រផលិតស៊ីម៉ងត៍ទាំង ៦ ខាងលើ នៅមានក្រុមហ៊ុនចំនួន ៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រនៅឡើយរួមមាន៖ ក្រុមហ៊ុន សៅដិន ស៊ីមេន (ខេមបូឌា) នៅស្រុកដងទង់ ខេត្តកំពត ដែលនឹងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១ លានតោន/ឆ្នាំ ក្រុមហ៊ុន ដុងហ្វាង ជុនម៉ា ស៊ីមេន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលនឹងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២ លានតោន/ឆ្នាំ និងក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ត្រី ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ដែលនឹងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២ លានតោន/ឆ្នាំ។ នេះបើតាមលោក លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
មុនឆ្នាំ ២០០៧ ប្រទេសកម្ពុជា បាននាំចូលស៊ីម៉ងត៍ទាំងស្រុងពីបរទេស (ថៃ វៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីន)។ ដោយពិនិត្យឃើញតម្រូវការទីផ្សារស៊ីម៉ងត៍កាន់តែខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំសិក្សាស្រាវជ្រាវរកប្រភពវត្ថុធាតុដើម ហើយទាក់ទាញវិនិយោគិនមកអភិវឌ្ឍវិស័យស៊ីម៉ងត៍ជាបន្តបន្ទាប់។
ស៊ីម៉ងត៍ដែលផលិតនៅកម្ពុជា ក្រៅពីអាចផ្គត់ផ្គង់ស៊ីម៉ងត៍ផលិតក្នុងស្រុកបានគ្រប់តម្រូវការ ក៏បាននាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០ ០០០ តោនក្នុងឆ្នាំ២០២៤៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


