ក្រុមហ៊ុន AKRAM Development Archives - Kampuchea Thmey Daily

ក្រុមហ៊ុនអភិវឌ្ឍសឹង្ហបុរី AKRAM Development ចាប់ផ្ដើមគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ជាង 150 លានដុល្លាររបស់ខ្លួនជាមួយនឹងដីទំហំ 3.5 ហិតា ដែលបានទិញពីក្រុមហ៊ុន OCIC
នាពេលថ្មីនេះក្រុមហ៊ុនអភិវឌ្ឍសឹង្ហបុរី AKRAM Development Co., Ltd បានទិញយកដីធ្លីជាង3.5ហិតានៅក្នុងតំបន់កោះនរាពី ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សម្រាប់​គម្រោង​អភិវឌ្ឍ​បែប​ប្រណីត​លំដាប់​កំពូល​របស់ខ្លួន​។ ការចុះហត្ថលេខា​លើ​ការទិញ​លក់​ជា​ផ្លូវការ​ក្រោម​វត្តមាន​របស់លោក Kelvin Chua ជា​អគ្គនាយក​នៃ AKRAM Development Co., Ltd និងលោក​ Melvin Poh ដែលជា​នាយក​ផ្នែក​អភិវឌ្ឍ AKRAM ក្នុងនាម​ជា​តំណាង​អ្នកទិញ និង​លោក​ឧកញ៉ា ពុង ឃាវ​សែ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន OCIC ជា​តំណាង​អ្នកលក់​។ ការវិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគ AKRAM នៅក្នុង​គម្រោង​នេះ​ ត្រូវបាន​ព្យាករណ៍​ថា​មាន​ទំហំ​ទឹកប្រាក់​ច្រើនជាង 150 លាន​ដុល្លារ​អាមេរិក​។

​នៅក្នុង​កម្មវិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​នេះ​ផងដែរ អគ្គនាយក​AKRAM លោក Kelvin Chua បាន​ថ្លែងថា គោលបំណង​នៃ​ការទិញ​នេះ​គឺ​ដើម្បី​អភិវឌ្ឍ​នូវ​គម្រោង​បែប​ប្រណីត​លំដាប់​កំពូល ដែល​មិន​ធ្លាប់​បានឃើញ​ពីមុនមក​នៅ​កម្ពុជា​។ លោក ​Kelvin បាន​ថ្លែងថា “​យើង​បាន​មើលឃើញ​ពី​ការកើនឡើង​តម្រូវការ​នៃ​គម្រោង​បែប​ប្រណីត​លំដាប់​កំពូល​ក្នុងប្រទេស​កម្ពុជា​។ កោះនរា ​គឺជា​ទីតាំង​យុត្តិសាស្ត្រ​ដ៏​មុតមាំ​មួយ ដែល​មិន​ត្រឹមតែ​ស្ថិតនៅ​ជាប់​នឹង​ដង​ទន្លេមេគង្គ​ប៉ុណ្ណោះ​ទេ​តែ​ក៏​ស្ថិតនៅ​កៀក​ជាមួយនឹង​ទីតាំង​ដ៏​ពិសិទ្ធ 2 ផ្សេងទៀត គឺ​ទីក្រុង​កោះ​ពេ​ជ្យ និង​ណាហ្គា​វើ​ល​ផងដែរ​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ពុង ឃាវ​សែ​ ដែលមាន​ទំនុកចិត្ត​លើ AKRAM ឲ្យ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន OCIC នៅក្នុង​តំបន់​កោះនរា​នេះ​។ ដោយ​កត្តា​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សក្ដានុពល ព្រម​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ដង​ទន្លេមេគង្គ​បានធ្វើ​ឲ្យ​គុណ​តម្លៃ​នាពេល​អនាគត​នៅទីនេះ​ កាន់​តែមាន​សន្ទុះ​ជា​លំដាប់​។​”

​លោក​បាន​បន្ថែមថា “​ដំណាក់កាល​នៃ​ជំងឺឆ្លង​បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ទាំងអស់​ឲ្យកាន់តែ​យកចិត្តទុកដាក់​លើ​ផាសុកភាព និង​គុណភាព​ជីវិតហើយ​យើង​មាន​សុទិដ្ឋិនិយម​ថា ការអភិវឌ្ឍ​របស់​យើង​នឹង​នាំមក​ជូន​នូវ​បរិយាកាស​ដ៏​បរិសុទ្ធ​មួយ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​”

​លោក Kelvin គឺជា​ជនជាតិ​សឹង្ហ​បុរី​ដែល​បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជាច្រើន​ឆ្នាំ​មកហើយ​។ លោក​ជា​អ្នកជំនាញការ​ក្នុង​វិស័យ​ធនាគារ​ដែល​បាន​ប្រែខ្លួន​ជា​វិនិយោគិន ព្រម​ជាមួយនឹង​កំណត់ត្រា​គួរ​ជាទី​មោទនៈ​នៅក្នុង​វិស័យ​សំខាន់ៗ​ដូចជា​វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ វិស័យ​ស្ថាបត្យកម្ម និង​សំណង់ និង​វិស័យ​ផលិតកម្មជាង​មួយ​ទស្សវត្ស​។ នាពេល​បច្ចុប្បន្ននេះ​លោក​ក៏​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​សំណង់ SINGBUILD ដែលជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​សំណង់​ដ៏​ល្បីល្បាញ​មួយ ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​។​

​លោក​អគ្គនាយក​បានបង្ហាញ​មហិច្ឆតា​ក្នុងការ​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍ​បែប​ប្រណីត​លំដាប់​កំពូល​ដំបូង​បំផុត​របស់ AKRAM ជា​គម្រោង​ដែល​កំណត់​នូវ​គុណភាព​លំដាប់​ខ្ពស់​មួយ ដែល​នឹង​ជាការ​ចាប់ផ្ដើម​ក្នុង​ដំណើរ​ក្លាយជា​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​បែប​ប្រណីត​ដ៏​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​អភិវឌ្ឍ​AKRAM គឺជា​ក្រុមហ៊ុន​ដៃគូ​រវាង លោក Kelvin Chua និងលោក Melvin Poh មកពី​ក្រុមហ៊ុន Centra Group Singapore ដែលមាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​ក្រាស់ក្រែល​មានតម្លៃ​ជាង 1.65​ ពាន់​លាន​ដុល្លារ​នៅក្នុង​ដៃ ហើយ​អ្នក​ទាំងពីរ​ក៏មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​រក្សា​ជំហរ​ដ៏​រឹងមាំ​របស់ខ្លួន​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក Melvin ដែលជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​លំដាប់​ខ្ពស់ និង​ប្រណីត​ជាច្រើន​ឆ្នាំ បាន​ថ្លែងថា “​ជាមួយនឹង​បទពិសោធន៍​ជាង 20 ឆ្នាំ​នៅក្នុង​ការអភិវឌ្ឍ​គម្រោង​ប្រណីត និង​អចលនទ្រព្យ​លំដាប់​ខ្ពស់ ព្រម​ជាមួយនឹង​ស្ថាបត្យកម្ម និង​ភាព​ច្នៃប្រឌិត​ដ៏​ល្អ​ដាច់​គេ យើង​ជឿជាក់ថា​គម្រោង​អភិវឌ្ឍ​នេះ​នឹង​ជា​ផលិតផល​ដែល​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រណីត​ក្នុង​តំបន់​”​។​

​ដី​ដែល​ទិញ​បាន​នៅ​កោះនរា​នេះ​មាន​ទីតាំងនៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​ចំណាយពេល​ប្រហែលជា 3 នាទី​ប៉ុណ្ណោះ​ទៅកាន់​ទីក្រុង​កោះ​ពេ​ជ្យ និង 5 នាទី​ទៅកាន់ រី​សត​ដ៏​សម្បូរបែប​ណាហ្គា​វើ​ល​។ ដើម្បី​ជាការ​រួមចំណែក​នៅក្នុង​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន OCIC បានធ្វើការ​សាងសង់​ស្ពាន​ចំនួន 2 ដែល ស្ពាន​មួយ​សម្រាប់​ត​ភ្ជាប់​ទៅ​តំបន់​កោះ​ពេ​ជ្យ និង​មួយទៀត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ 1 ហើយ​ស្ពាន​នីមួយៗ​ត្រូវ​ចំណាយ​ទុន​រហូតដល់ 38 លាន​ដុល្លារ​អាមេរិក​។ ស្ពាន​ដ៏​ធំ​ទូលាយ​មាន​ដល់​ទៅ 6 គន្លង​ត​ភ្ជាប់​កោះនរា​មកកាន់​ទីក្រុង​កោះ​ពេ​ជ្យ ​ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​បើក​ដំណើរការ​នៅក្នុង​ត្រីមាស​ទី 3 នៅក្នុង​ឆ្នាំ 2023 ខណៈដែល​ស្ពាន​ដែល​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ 1 គ្រោង​នឹង​បើក​ឲ្យ​ប្រើប្រាស់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​នេះ​។​

​លោក ​Kelvin បាន​ឆ្លើយតប​ទៅកាន់​សំណួរ​ដែល​បាន​សាកសួរ​អំពី​ទីផ្សារ​គោលដៅ​នៃ​គម្រោង​អភិវឌ្ឍ​នេះ​យ៉ាង​ដូច្នេះ​ថា “​គម្រោង​អភិវឌ្ឍ​របស់​យើង​ត្រូវបាន​រៀបចំឡើង​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​ប្រណីតភាព​ឥតខ្ចោះ​នៅក្នុង​ជីវិត​។ យើង​បានធ្វើការ​រួមបញ្ចូល​នូវ​ថាមពល និង​ចំណេះដឹង​នៅក្នុង​វិស័យនេះ​ដើម្បី​ធានា​ជូន​ថា​ យើង​អភិវឌ្ឍ​នូវ​គម្រោង​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ព្រមជាមួយ​នឹង​ការ​រចនា​យ៉ាង​ពិសេស ពោរពេញ​ដោយ​ឯកជន​ភាព​ផងដែរ​។ គម្រោង​នេះ​បាន​សាងសង់ឡើង​ប្រកបដោយ​ឈរលើ​គុណ​ភាពជា​ចម្បង​ព្រម​ជាមួយនឹង​ទេសភាព​ដែល​មិនអាច​កាត់ថ្លៃ​បាន​នៃ​ដង​ទន្លេមេគង្គដែល​នេះ ​គឺជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​ដែល​ចង់​ពង្រីក​ភាព​ចម្រុះ​នៃ​អចលនទ្រព្យ​ក្នុង​ដៃ ហើយ​ងាក​មក​ចាប់អារម្មណ៍​លើ​ការវិនិយោគ​បែប​ប្រណីត​លំដាប់​កំពូល​វិញ​។​

​ខណៈពេលដែល​មនុស្ស​ជាច្រើន​នៅមាន​មន្ទិល​អំពី​ទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន ទាំង​លោក Kelvin និង Melvin នៅតែមាន​ជំនឿ​ជាក់​យ៉ាងខ្លាំង​ថា​នេះ​ គឺជា​ការវិនិយោគ​ដ៏​ល្អ​បំផុត​។ លោក Chua បាន​ថ្លែងថា “​ពួកយើង​ពិតជា​មាន​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​ចំពោះ​ទីផ្សារ និង​ឱកាស​នៅ​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា​មានការ​វិវឌ្ឍ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម 7% ក្នុង​រយៈពេល 2 ទស្សវត្ស​ន៍​ចុងក្រោយ​នេះ​។ រាជរដ្ឋាភិបាល​បាន​ធ្វើជា​គំរូ​ក្នុងការ​ទាក់ទាញ​នូវ​វិនិយោគិន​បរទេស​មក​ក្នុងប្រទេស ដែលជា​លទ្ធផល​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​បានរួម​ចំណែក​នៅក្នុង​លំហូរ​ចំណូល​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​រហូតដល់ 14% ទោះបីជា​ស្ថិតនៅ​ក្នុងស្ថានភាព​ជំងឺឆ្លង​ដ៏​អាក្រក់​បំផុត​នៅក្នុង​ឆ្នាំ 2020​ ក្ដី បើ​ធៀប​ទៅនឹង​ការរួមចំណែក​ត្រឹមតែ 3.2% ការ​ពី 2 ទស្សវត្ស​ន៍​មុន​។​” លោក​Kelvin បាន​ពន្យល់​បន្ថែមថា “​ការឆ្លើយតប​ទៅនឹង​ជំងឺឆ្លង​កូ​វីដ19 របស់​រាជរដ្ឋាភិបាល​នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា​សាក​សមជា​ឧទាហរណ៍​មួយ​នៃ​ប្រសិទ្ធភាព និង​ស្ថិរភាព​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​បើកទូលាយ​ចំពោះ​ការវិនិយោគ​ពី​បរទេស មិន​ប្លែក​ទេ​ដែល​ធនាគារពិភពលោក​បានធ្វើការ​ព្យាករណ៍​អំពី​សេដ្ឋកិច្ចកម្ពុជា​ថា នឹងមាន​កំណើន​រហូត​ដល់ ​4.5% នៅក្នុង​ឆ្នាំ 2022​ នេះ​”​។​

​ធនាគារពិភពលោក ​បាន​ធ្វើការ​ព្យាករណ៍​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នឹងមាន​កំណើន​ប្រហែល 6%​ ក្នុង​មួយឆ្នាំ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ19 បានបញ្ចប់ ជាមួយនឹង​របាយការណ៍​ដែល​បានបង្ហាញ​អំពី​កំណើន​នៃ​ច្បាប់​ថ្មី​សម្រាប់​ការវិនិយោគ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ Focus Economics បាន​ចាត់ថ្នាក់​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស​បំផុត​លេខ 5 នៅលើ​ពិភពលោក បើ​ធៀប​ទៅនឹង​ប្រទេស​ជាង 130 ផ្សេងទៀត​ដែលមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស ត្រូវបាន​យកមក​សិក្សា​នៅក្នុង​របាយការណ៍​ជាមួយគ្នានេះ​ចាប់តាំងពី​ឆ្នាំ 2021 ដល់ 2025​។​

​ការ​ទិញយក​នូវ​អចលនទ្រព្យ​ដ៏​ពោរពេញ​ ដោយ​សក្ដានុពល​មួយ​ហាក់​មិនទាន់​គ្រប់គ្រាន់​សម្រាប់​សហគ្រិន​វ័យ 35 ឆ្នាំ​មួយរូប​នេះ​នៅឡើយ​ទេ ដោយ​លោក​មាន​ទស្សនវិស័យ​ក្នុងការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន AKRAM ធ្វើការ​អភិវឌ្ឍ​នូវ​គម្រោង​ដែល​ពោរពេញ​ដោយ​សក្ដានុពល​នៅលើ​ដី​នេះ​។ លោក​បាន​សង្កត់ធ្ងន់ថា “​ទីតាំង​គឺជា​កត្តា​សំខាន់​មួយ​សម្រាប់​ទីផ្សារ​នៃ​ការអភិវឌ្ឍ​អចលនទ្រព្យ​បែប​ប្រណីត ហើយ​យើង​មាន​ក្ដី​សោមនស្ស​រីករាយ​ជាខ្លាំង​ក្នុង​ការទិញ​យកបាន​នូវ​ទីតាំង​ដី​នេះ​ពី​លោក​ឧកញ៉ា​ពុង ឃាវ​សែរ​។ ការទិញ​យក​ដី​មួយកន្លែង​នេះ​ប្រាកដជា​មិនអាច​ធ្វើបាន​នោះទេ​ប្រសិនបើ​មិនមាន​ការគាំទ្រ និង​ទុកចិត្ត​របស់លោក​នៅក្នុង​គម្រោង​របស់​យើង​។ យើង​មាន​ភាព​រីករាយ​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់លោក​នៅ​ក្នុងការ​អភិវឌ្ឍ​កោះនរា និង​មាន​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា​ ទីតាំង​ដ៏​មាន​សក្ដានុពល​មួយ​នេះ និង​ក្លាយជា​ចំណុច​ទាក់ទាញ​បំផុត​មួយ​នៃ​គម្រោង​របស់​យើង​។​”

​លោក Kelvin បាន​ថ្លែងថា “​ការិយាល័យ​លក់ និង​យូ​នី​ត​គំរូ​នឹងត្រូវ​បានបញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី 1 នៃ​ឆ្នាំ 2023​។ ខណៈដែល​យើង​បាននិងកំពុង​ធ្វើការ​អភិវឌ្ឍ​បន្ថែមទៀត​ឥតឈប់ឈរ យើង​នឹង​អាច​ប្រកាសប្រាប់​លោកអ្នក​អំពី​ទីតាំង​ការិយាល័យ​លក់ និង​ព័ត៌មាន​លម្អិត​គម្រោង​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​”

The post ក្រុមហ៊ុនអភិវឌ្ឍសឹង្ហបុរី AKRAM Development ចាប់ផ្ដើមគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ជាង 150 លានដុល្លាររបស់ខ្លួនជាមួយនឹងដីទំហំ 3.5 ហិតា ដែលបានទិញពីក្រុមហ៊ុន OCIC appeared first on Kampuchea Thmey Daily.