ព័ត៌មានជាតិ
ក្រុមហ៊ុនអភិវឌ្ឍសឹង្ហបុរី AKRAM Development ចាប់ផ្ដើមគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ជាង 150 លានដុល្លាររបស់ខ្លួនជាមួយនឹងដីទំហំ 3.5 ហិតា ដែលបានទិញពីក្រុមហ៊ុន OCIC
នាពេលថ្មីនេះក្រុមហ៊ុនអភិវឌ្ឍសឹង្ហបុរី AKRAM Development Co., Ltd បានទិញយកដីធ្លីជាង3.5ហិតានៅក្នុងតំបន់កោះនរាពី ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សម្រាប់គម្រោងអភិវឌ្ឍបែបប្រណីតលំដាប់កំពូលរបស់ខ្លួន។ ការចុះហត្ថលេខាលើការទិញលក់ជាផ្លូវការក្រោមវត្តមានរបស់លោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd និងលោក Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM ក្នុងនាមជាតំណាងអ្នកទិញ និងលោកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ជាតំណាងអ្នកលក់។ ការវិនិយោគដោយក្រុមហ៊ុនវិនិយោគ AKRAM នៅក្នុងគម្រោងនេះ ត្រូវបានព្យាករណ៍ថាមានទំហំទឹកប្រាក់ច្រើនជាង 150 លានដុល្លារអាមេរិក។

នៅក្នុងកម្មវិធីចុះហត្ថលេខាជាផ្លូវការនេះផងដែរ អគ្គនាយកAKRAM លោក Kelvin Chua បានថ្លែងថា គោលបំណងនៃការទិញនេះគឺដើម្បីអភិវឌ្ឍនូវគម្រោងបែបប្រណីតលំដាប់កំពូល ដែលមិនធ្លាប់បានឃើញពីមុនមកនៅកម្ពុជា។ លោក Kelvin បានថ្លែងថា “យើងបានមើលឃើញពីការកើនឡើងតម្រូវការនៃគម្រោងបែបប្រណីតលំដាប់កំពូលក្នុងប្រទេសកម្ពុជា។ កោះនរា គឺជាទីតាំងយុត្តិសាស្ត្រដ៏មុតមាំមួយ ដែលមិនត្រឹមតែស្ថិតនៅជាប់នឹងដងទន្លេមេគង្គប៉ុណ្ណោះទេតែក៏ស្ថិតនៅកៀកជាមួយនឹងទីតាំងដ៏ពិសិទ្ធ 2 ផ្សេងទៀត គឺទីក្រុងកោះពេជ្យ និងណាហ្គាវើលផងដែរ។ យើងសូមថ្លែងអំណរគុណដល់លោកឧកញ៉ា ពុង ឃាវសែ ដែលមានទំនុកចិត្តលើ AKRAM ឲ្យបានក្លាយជាផ្នែកមួយនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន OCIC នៅក្នុងតំបន់កោះនរានេះ។ ដោយកត្តាទីតាំងស្ថិតនៅក្នុងតំបន់សក្ដានុពល ព្រមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គបានធ្វើឲ្យគុណតម្លៃនាពេលអនាគតនៅទីនេះ កាន់តែមានសន្ទុះជាលំដាប់។”

លោកបានបន្ថែមថា “ដំណាក់កាលនៃជំងឺឆ្លងបានលើកទឹកចិត្តឲ្យប្រជាជនទាំងអស់ឲ្យកាន់តែយកចិត្តទុកដាក់លើផាសុកភាព និងគុណភាពជីវិតហើយយើងមានសុទិដ្ឋិនិយមថា ការអភិវឌ្ឍរបស់យើងនឹងនាំមកជូននូវបរិយាកាសដ៏បរិសុទ្ធមួយសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។”
លោក Kelvin គឺជាជនជាតិសឹង្ហបុរីដែលបានមករស់នៅក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ។ លោកជាអ្នកជំនាញការក្នុងវិស័យធនាគារដែលបានប្រែខ្លួនជាវិនិយោគិន ព្រមជាមួយនឹងកំណត់ត្រាគួរជាទីមោទនៈនៅក្នុងវិស័យសំខាន់ៗដូចជាវិស័យអភិវឌ្ឍអចលនទ្រព្យ វិស័យស្ថាបត្យកម្ម និងសំណង់ និងវិស័យផលិតកម្មជាងមួយទស្សវត្ស។ នាពេលបច្ចុប្បន្ននេះលោកក៏ជាអគ្គនាយកនៃក្រុមហ៊ុនសំណង់ SINGBUILD ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ដ៏ល្បីល្បាញមួយ ដែលមានការិយាល័យកណ្ដាលនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
លោកអគ្គនាយកបានបង្ហាញមហិច្ឆតាក្នុងការធ្វើឲ្យគម្រោងអភិវឌ្ឍបែបប្រណីតលំដាប់កំពូលដំបូងបំផុតរបស់ AKRAM ជាគម្រោងដែលកំណត់នូវគុណភាពលំដាប់ខ្ពស់មួយ ដែលនឹងជាការចាប់ផ្ដើមក្នុងដំណើរក្លាយជាអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យបែបប្រណីតដ៏ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនអភិវឌ្ឍAKRAM គឺជាក្រុមហ៊ុនដៃគូរវាង លោក Kelvin Chua និងលោក Melvin Poh មកពីក្រុមហ៊ុន Centra Group Singapore ដែលមានគម្រោងអភិវឌ្ឍជាច្រើនក្រាស់ក្រែលមានតម្លៃជាង 1.65 ពាន់លានដុល្លារនៅក្នុងដៃ ហើយអ្នកទាំងពីរក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរក្សាជំហរដ៏រឹងមាំរបស់ខ្លួននៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
លោក Melvin ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់ខ្ពស់ និងប្រណីតជាច្រើនឆ្នាំ បានថ្លែងថា “ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងការអភិវឌ្ឍគម្រោងប្រណីត និងអចលនទ្រព្យលំដាប់ខ្ពស់ ព្រមជាមួយនឹងស្ថាបត្យកម្ម និងភាពច្នៃប្រឌិតដ៏ល្អដាច់គេ យើងជឿជាក់ថាគម្រោងអភិវឌ្ឍនេះនឹងជាផលិតផលដែលឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យប្រណីតក្នុងតំបន់”។
ដីដែលទិញបាននៅកោះនរានេះមានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញដែលចំណាយពេលប្រហែលជា 3 នាទីប៉ុណ្ណោះទៅកាន់ទីក្រុងកោះពេជ្យ និង 5 នាទីទៅកាន់ រីសតដ៏សម្បូរបែបណាហ្គាវើល។ ដើម្បីជាការរួមចំណែកនៅក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ស្ពានចំនួន 2 ដែល ស្ពានមួយសម្រាប់តភ្ជាប់ទៅតំបន់កោះពេជ្យ និងមួយទៀតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ 1 ហើយស្ពាននីមួយៗត្រូវចំណាយទុនរហូតដល់ 38 លានដុល្លារអាមេរិក។ ស្ពានដ៏ធំទូលាយមានដល់ទៅ 6 គន្លងតភ្ជាប់កោះនរាមកកាន់ទីក្រុងកោះពេជ្យ ត្រូវបានប៉ាន់ស្មានថានឹងបើកដំណើរការនៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំ 2023 ខណៈដែលស្ពានដែលភ្ជាប់ទៅកាន់ផ្លូវជាតិលេខ 1 គ្រោងនឹងបើកឲ្យប្រើប្រាស់នៅក្នុងរយៈពេលប៉ុន្មានខែទៀតនេះ។
លោក Kelvin បានឆ្លើយតបទៅកាន់សំណួរដែលបានសាកសួរអំពីទីផ្សារគោលដៅនៃគម្រោងអភិវឌ្ឍនេះយ៉ាងដូច្នេះថា “គម្រោងអភិវឌ្ឍរបស់យើងត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលចង់ស្វែងរកប្រណីតភាពឥតខ្ចោះនៅក្នុងជីវិត។ យើងបានធ្វើការរួមបញ្ចូលនូវថាមពល និងចំណេះដឹងនៅក្នុងវិស័យនេះដើម្បីធានាជូនថា យើងអភិវឌ្ឍនូវគម្រោងដែលមានប្រសិទ្ធិភាពខ្ពស់ព្រមជាមួយនឹងការរចនាយ៉ាងពិសេស ពោរពេញដោយឯកជនភាពផងដែរ។ គម្រោងនេះបានសាងសង់ឡើងប្រកបដោយឈរលើគុណភាពជាចម្បងព្រមជាមួយនឹងទេសភាពដែលមិនអាចកាត់ថ្លៃបាននៃដងទន្លេមេគង្គដែលនេះ គឺជាឱកាសសម្រាប់អ្នកវិនិយោគដែលចង់ពង្រីកភាពចម្រុះនៃអចលនទ្រព្យក្នុងដៃ ហើយងាកមកចាប់អារម្មណ៍លើការវិនិយោគបែបប្រណីតលំដាប់កំពូលវិញ។
ខណៈពេលដែលមនុស្សជាច្រើននៅមានមន្ទិលអំពីទស្សនវិស័យនៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ទាំងលោក Kelvin និង Melvin នៅតែមានជំនឿជាក់យ៉ាងខ្លាំងថានេះ គឺជាការវិនិយោគដ៏ល្អបំផុត។ លោក Chua បានថ្លែងថា “ពួកយើងពិតជាមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទីផ្សារ និងឱកាសនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាមានការវិវឌ្ឍដ៏គួរឲ្យស្ញប់ស្ញែងជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម 7% ក្នុងរយៈពេល 2 ទស្សវត្សន៍ចុងក្រោយនេះ។ រាជរដ្ឋាភិបាលបានធ្វើជាគំរូក្នុងការទាក់ទាញនូវវិនិយោគិនបរទេសមកក្នុងប្រទេស ដែលជាលទ្ធផលការវិនិយោគផ្ទាល់ពីបរទេសបានរួមចំណែកនៅក្នុងលំហូរចំណូលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជារហូតដល់ 14% ទោះបីជាស្ថិតនៅក្នុងស្ថានភាពជំងឺឆ្លងដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ 2020 ក្ដី បើធៀបទៅនឹងការរួមចំណែកត្រឹមតែ 3.2% ការពី 2 ទស្សវត្សន៍មុន។” លោកKelvin បានពន្យល់បន្ថែមថា “ការឆ្លើយតបទៅនឹងជំងឺឆ្លងកូវីដ19 របស់រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជាសាកសមជាឧទាហរណ៍មួយនៃប្រសិទ្ធភាព និងស្ថិរភាពរបស់រាជរដ្ឋាភិបាល និងគោលនយោបាយបើកទូលាយចំពោះការវិនិយោគពីបរទេស មិនប្លែកទេដែលធនាគារពិភពលោកបានធ្វើការព្យាករណ៍អំពីសេដ្ឋកិច្ចកម្ពុជាថា នឹងមានកំណើនរហូតដល់ 4.5% នៅក្នុងឆ្នាំ 2022 នេះ”។
ធនាគារពិភពលោក បានធ្វើការព្យាករណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានកំណើនប្រហែល 6% ក្នុងមួយឆ្នាំ បន្ទាប់ពីស្ថានភាពជំងឺកូវីដ19 បានបញ្ចប់ ជាមួយនឹងរបាយការណ៍ដែលបានបង្ហាញអំពីកំណើននៃច្បាប់ថ្មីសម្រាប់ការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ Focus Economics បានចាត់ថ្នាក់ប្រទេសកម្ពុជាថា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័សបំផុតលេខ 5 នៅលើពិភពលោក បើធៀបទៅនឹងប្រទេសជាង 130 ផ្សេងទៀតដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ត្រូវបានយកមកសិក្សានៅក្នុងរបាយការណ៍ជាមួយគ្នានេះចាប់តាំងពីឆ្នាំ 2021 ដល់ 2025។
ការទិញយកនូវអចលនទ្រព្យដ៏ពោរពេញ ដោយសក្ដានុពលមួយហាក់មិនទាន់គ្រប់គ្រាន់សម្រាប់សហគ្រិនវ័យ 35 ឆ្នាំមួយរូបនេះនៅឡើយទេ ដោយលោកមានទស្សនវិស័យក្នុងការជំរុញឲ្យក្រុមហ៊ុន AKRAM ធ្វើការអភិវឌ្ឍនូវគម្រោងដែលពោរពេញដោយសក្ដានុពលនៅលើដីនេះ។ លោកបានសង្កត់ធ្ងន់ថា “ទីតាំងគឺជាកត្តាសំខាន់មួយសម្រាប់ទីផ្សារនៃការអភិវឌ្ឍអចលនទ្រព្យបែបប្រណីត ហើយយើងមានក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការទិញយកបាននូវទីតាំងដីនេះពីលោកឧកញ៉ាពុង ឃាវសែរ។ ការទិញយកដីមួយកន្លែងនេះប្រាកដជាមិនអាចធ្វើបាននោះទេប្រសិនបើមិនមានការគាំទ្រ និងទុកចិត្តរបស់លោកនៅក្នុងគម្រោងរបស់យើង។ យើងមានភាពរីករាយដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់លោកនៅក្នុងការអភិវឌ្ឍកោះនរា និងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ទីតាំងដ៏មានសក្ដានុពលមួយនេះ និងក្លាយជាចំណុចទាក់ទាញបំផុតមួយនៃគម្រោងរបស់យើង។”
លោក Kelvin បានថ្លែងថា “ការិយាល័យលក់ និងយូនីតគំរូនឹងត្រូវបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2023។ ខណៈដែលយើងបាននិងកំពុងធ្វើការអភិវឌ្ឍបន្ថែមទៀតឥតឈប់ឈរ យើងនឹងអាចប្រកាសប្រាប់លោកអ្នកអំពីទីតាំងការិយាល័យលក់ និងព័ត៌មានលម្អិតគម្រោងនាពេលឆាប់ៗខាងមុខនេះ។”

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា