ក្រុមហ៊ុន Ezecom Archives - Kampuchea Thmey Daily

ក្រុមហ៊ុន Ezecom ប្រកាសគ្រប់គ្រងក្រុមហ៊ុន Opennet ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ
លោក អ៊ុក រី អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd (Opennet) ដែលតែងតាំងឡើងដោយតុលាការ បានចេញលិខិតប្រកាសនៅថ្ងៃទី ០៥ ខែឧសភា ថា អតិថិជនទាំងអស់ របស់កូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co.,Ttd គ្រប់គ្រងចាប់ពីពេលនេះតទៅ។

ការសម្រេចដូចនេះ ដោយយោងតាមសំណុំរឿងរដ្ឋប្បវេណីលេខ ២៧៦ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ, ដីកាសម្រេចបើកសំណុំរឿងក្ស័យធនលេខ ៥១ ធ រ.វ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូង រាជធានីភ្នំពេញ, ដីកាសម្រេចតែងតាំងអភិបាលបណ្តោះអាសន្នលេខ ៥២ ធ រ.វ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ រវាងអភិបាលបណ្តោះអាសន្ន និង ក្រុមហ៊ុន Ezecom Co., Ltd។

សូមរំលឹកថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានធ្វើ​អធិការកិច្ច​រកឃើញថា ក្រុមហ៊ុន Opennet បាន​ជំពាក់​បំណុល​រដ្ឋ​ចំនួន ១១ ៥០៤ ៧៧២ ដុល្លារ​អាមេរិក ។ លុះដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ក្រុមហ៊ុន Opennet បាន​សងបំណុល​រដ្ឋ​ចំនួន ១ ៣០០ ០០០ ដុល្លារ​អាមេរិក ដែល​ការសង​បំណុល​រដ្ឋ​រប​ស់​ក្រុមហ៊ុន Opennet នេះ​បាន​កើតមានឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​លិខិត​ទារលុយ​បំណុល​ចំនួន ៧ ៩១០ ៩៣១​ដុល្លារ​អាមេរិក តាមរ​ស្មារតី​លិខិត​លេខ​៣១០​សជណ​.​ហ​ធ ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​រួចមក ។ ដូច្នេះ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២១ ក្រុមហ៊ុន Opennet នៅ​ជំពាក់​បំណុល​រដ្ឋ​ចំនួន ៦ ៦១០ ៩៣១ ដុល្លារ​អាមេរិក​ទៀត (​មិនទាន់​គិត​បញ្ចូល​នូវ​ទឹកប្រាក់​ពិន័យ​ចំនួន ៣ ៥៩៣ ៨៤១ ដុល្លារ​អាមេរិក​) ។

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អះអាង​ថា ចាប់តាំងពី​ឆ្នាំ​២០២១​នោះមក ក្រុមហ៊ុន Opennet មិនបាន​បំពេញ​កាតព្វកិច្ច​សងបំណុល​រដ្ឋ​បន្តទៀត​ទេ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​០០២​សហវ ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា ក្រុមហ៊ុន Opennet មិនទាន់បាន​អនុវត្ត​កាតព្វកិច្ច​ទូទាត់​បំណុល​ជូន​រដ្ឋ​នៅឡើយ ជាពិសេស​បំណុល​នៃ​ចំណូល​បែងចែក (Revenue Share)៕

The post ក្រុមហ៊ុន Ezecom ប្រកាសគ្រប់គ្រងក្រុមហ៊ុន Opennet ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ appeared first on Kampuchea Thmey Daily.