ព័ត៌មានជាតិ
ក្រុមហ៊ុន Ezecom ប្រកាសគ្រប់គ្រងក្រុមហ៊ុន Opennet ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ
លោក អ៊ុក រី អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd (Opennet) ដែលតែងតាំងឡើងដោយតុលាការ បានចេញលិខិតប្រកាសនៅថ្ងៃទី ០៥ ខែឧសភា ថា អតិថិជនទាំងអស់ របស់កូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co.,Ttd គ្រប់គ្រងចាប់ពីពេលនេះតទៅ។

ការសម្រេចដូចនេះ ដោយយោងតាមសំណុំរឿងរដ្ឋប្បវេណីលេខ ២៧៦ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ, ដីកាសម្រេចបើកសំណុំរឿងក្ស័យធនលេខ ៥១ ធ រ.វ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូង រាជធានីភ្នំពេញ, ដីកាសម្រេចតែងតាំងអភិបាលបណ្តោះអាសន្នលេខ ៥២ ធ រ.វ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ រវាងអភិបាលបណ្តោះអាសន្ន និង ក្រុមហ៊ុន Ezecom Co., Ltd។
សូមរំលឹកថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើអធិការកិច្ចរកឃើញថា ក្រុមហ៊ុន Opennet បានជំពាក់បំណុលរដ្ឋចំនួន ១១ ៥០៤ ៧៧២ ដុល្លារអាមេរិក ។ លុះដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Opennet បានសងបំណុលរដ្ឋចំនួន ១ ៣០០ ០០០ ដុល្លារអាមេរិក ដែលការសងបំណុលរដ្ឋរបស់ក្រុមហ៊ុន Opennet នេះបានកើតមានឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាចេញលិខិតទារលុយបំណុលចំនួន ៧ ៩១០ ៩៣១ដុល្លារអាមេរិក តាមរស្មារតីលិខិតលេខ៣១០សជណ.ហធ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចមក ។ ដូច្នេះ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១ ក្រុមហ៊ុន Opennet នៅជំពាក់បំណុលរដ្ឋចំនួន ៦ ៦១០ ៩៣១ ដុល្លារអាមេរិកទៀត (មិនទាន់គិតបញ្ចូលនូវទឹកប្រាក់ពិន័យចំនួន ៣ ៥៩៣ ៨៤១ ដុល្លារអាមេរិក) ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ចាប់តាំងពីឆ្នាំ២០២១នោះមក ក្រុមហ៊ុន Opennet មិនបានបំពេញកាតព្វកិច្ចសងបំណុលរដ្ឋបន្តទៀតទេ ទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយលេខ០០២សហវ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រុមហ៊ុន Opennet មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ ជាពិសេសបំណុលនៃចំណូលបែងចែក (Revenue Share)៕

-
សន្តិសុខសង្គម១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់