ក្រុមហ៊ុន IndiGo Archives - Kampuchea Thmey Daily

​ក្រុមហ៊ុនកាសចរណ៍ ​Indigo ​តភ្ជាប់ជើងហោះ​ហើរមកកម្ពុជា ​នឹង​ជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្ម​
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍​ស៊ីវិល​មានប្រសាសន៍ថា ​ការតភ្ជាប់ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកា​សចរណ៍ឥណ្ឌា Indigo ​(6E) ពីទីក្រុង Kolkata មកខេត្តសៀមរាប មិនត្រឹមតែបង្កើនការតភ្ជាប់អន្តរជាតិនៅក្រុង Kolkata ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់នូវការតភ្ជាប់ងាយស្រួល​ពីតំបន់ផ្សេងៗនៃប្រទេស​ឥណ្ឌាមកកាន់​ប្រទេស​កម្ពុជា។ ​

​លោក ជា អូន រដ្ឋលេខាធិការប្រចាំការ ​តំណាង​លោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេ​ខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹង​អញ្ជើញ​ជាអធិបតី ក្នុង​ពិធីសម្ពោធ​ជើងហោះ​ហើរ​ត្រង់​ទី១ របស់​ក្រុមហ៊ុនអាកាសចរណ៍ Indigo ​សម្រាប់​ការតភ្ជាប់​ជើងហោះហើរលើដំណាក់ផ្លូវ​ Kolkata-Siem Reap នៅអាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ, ដោយ​មាន​ការចូលរួម​ពីតំណាង​ថ្នាក់​ដឹកនាំរបស់ក្រសួង​ទេសចរណ៍, លោក  Pieter Elbers នាយក​ប្រតិបត្តិ​ក្រុមហ៊ុន IndiGo, ក្រុមហ៊ុន​វិនិ​យោគ​អាកាស​យានដ្ឋាន CAIC និងភ្នាក់ងារទេសចរណ៍ប្រមាណ ១០០​ នាក់។​

​នេះ​ជាផ្លែផ្កាថ្មីមួយទៀត ​ក្រោម​ការ​ដឹកនាំ​តម្រង់​ទិស​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍​ស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដោយគួបផ្សំ​ជា​មួយចំណងការទូតដ៏ជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។

​ក្រុមហ៊ុនអាកាសចរណ៍ Indigo មានជើងហោះហើរត្រង់រវាង Kolkata-សៀមរាប ​ចំនួន ៣ ជើងក្នុង​មួយ​សប្តាហ៍​ ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ ប្រភេទ Airbus A320neo។ ​

​ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក៏មានជើងហោះហើររវាង ភ្នំពេញ-New Delhi នៃប្រទេសឥណ្ឌា ចំនួន ២ ជើងក្នងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ និងសៅរ៍។

កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ឈានមុខរបស់ប្រទេសឥណ្ឌា Indigo មួយនេះ ត្រៀមនឹង បើកការហោះហើរត្រង់ពីទីក្រុង​ញូវដេលី មកសៀមរាប និងពីប៉ុមបៃ មកសៀមរាបចំនួន ២ លើក​មកហើយ តែដោយសារកត្តាស្ថានភាពសេដ្ឋកិច្ចសកល ទីផ្សារហោះហើររវាងកម្ពុជា-ឥណ្ឌា ហាក់មិនទាន់ល្អប្រសើរនោះ ដោយសប្តាហ៍ខ្លះមានការហោះហើរចំនួន ៤ជើង ខ្លះទៀតចុះមកនៅត្រឹម ៣ជើង ឬ ២ជើងប៉ុណ្ណោះ ទើបធ្វើឱ្យការបើកការហោះហើរត្រង់ត្រូវពន្យា។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុង Kolkata និង​សៀមរាបជាទិសដៅទេសចរណ៍​អន្តរជាតិ​ក្រៅ​ប្រទេសទី៧ ផ្លូវហោះហើរត្រង់នេះគឺសមស្របយ៉ាងល្អសម្រាប់ការតភ្ជាប់ រួមជាមួយ​តម្រូវ​ការ​ដំណើរកម្សាន្តកើនឡើងរវាងប្រទេសទាំងពីរ ការធ្វើទិដ្ឋាការមានភាពងាយ​ស្រួល និងពាណិជ្ជកម្ម​កំពុងរីកចម្រើន។​

លោក​មានទំនុកចិត្តថា សេវាហោះហើរថ្មីនេះ នឹងជួយ​លើ​កកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃកម្ពុជាឱ្យកាន់តែទូលាយ ពង្រឹង​នូវ​ចំណង​ការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌាឱ្យកាន់តែជិតស្និទ្ធ បង្កើតលំហូរចូល​ដល់សេដ្ឋកិច្ចបេតិកភណ្ឌរបស់​ខេត្ត​សៀមរាប ក្រោមក្របខណ្ឌដឹកជញ្ជូនផ្លូវអាកាសអាស៊ាន-ឥណ្ឌាកាន់តែទូលំទូលាយ និងការ​តភ្ជាប់​គំ​និត​ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីពង្រីកច្រកផ្លូវក្នុងតំបន់ និងជំរុញលំហូរទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើដំណើរក្នុងប្រទេស៕​

អត្ថបទ៖ ឡេង ដេត

The post ​ក្រុមហ៊ុនកាសចរណ៍ ​Indigo ​តភ្ជាប់ជើងហោះ​ហើរមកកម្ពុជា ​នឹង​ជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្ម​ appeared first on Kampuchea Thmey Daily.

​ឥណ្ឌា​នឹងតភ្ជាប់​ជើងហោះ​ហើរត្រង់​ មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា​
ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines របស់ឥណ្ឌា នឹង​តភ្ជាប់ជើងហោះហើរត្រង់​លើកដំបូងរបស់ខ្លួន​ពីទីក្រុង Kolkata មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលធ្វើការហោះហើរចំនួន ៣ ជើង​ក្នុងមួយសប្តាហ៍។

ការ​ហោះហើរ​ត្រង់​មក​កម្ពុជា​ដំណើរ​ការ​ដោយ​យន្តហោះ Airbus A320neo ដែលនឹងចូលរួម ពង្រឹងវិស័យទេសចរណ៍ និង​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា។

​លោក Pieter Elbers នាយកប្រតិបត្តិនៃក្រុមហ៊ុន IndiGo បានមាន​ប្រសាសន៍​កាលពីពេលថ្មីៗនេះថា ជើង​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​នេះ​នឹងលើកកម្ពស់ការតភ្ជាប់ ព្រម​ទាំង​លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជាសាកល​របស់ខេត្តសៀមរាប​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​។

ក្នុង​នោះ​អ្នកធ្វើដំណើរ​ឥណ្ឌា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ជម្រើស​ទិដ្ឋាការ​ពេល​​មកដល់ និង e-visa របស់​ប្រទេសកម្ពុជា ដែលធ្វើ​ឱ្យការ​ធ្វើដំណើរកាន់​តែងាយស្រួល។

ឥណ្ឌា​ជា​ទីផ្សារ​ទេសចរណ៍​ដែល​មាន​កំណើន​លឿន​បំផុត​មួយ​របស់​កម្ពុជា។ ក្នុងឆ្នាំ២០២៤​ ភ្ញៀវទេសចរ​ឥណ្ឌា​ជាង ៧៥.០០០ នាក់បានមកទស្សនាប្រទេសកម្ពុជា ដែលទាក់ទាញដោយតំបន់បេតិកភណ្ឌ និងការពង្រីក​វិស័យ​បដិ​សណ្ឋារកិច្ច។

ផ្លូវហោះ​ហើរថ្មី​នេះ​ត្រូវបានគេរំពឹងថា ​នឹងជំរុញការមកដល់បន្ថែមទៀត ជាពិសេស​នៅពេល​ដែល​កម្ពុជា​កំណត់គោលដៅភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់នៅឆ្នាំ២០២៦។

វិស័យអាកាសចរណ៍កម្ពុជា កំពុងឈាន​ចូលដល់ដំណាក់កាល​ផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការ​នាពេលខាងមុខនៃ​អាកាស​យានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើង​មានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

យោងតាម​​អាកាស​ចរណ៍​ស៊ីវិល នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​តាម​ជើង​ហោះហើរ​ចំនួនជាង​ ៥,១ លាន​នាក់​ កើន​ឡើង​ ១៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

The post ​ឥណ្ឌា​នឹងតភ្ជាប់​ជើងហោះ​ហើរត្រង់​ មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា​ appeared first on Kampuchea Thmey Daily.