សេដ្ឋកិច្ច
ក្រុមហ៊ុនកាសចរណ៍ Indigo តភ្ជាប់ជើងហោះហើរមកកម្ពុជា នឹងជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្ម
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា ការតភ្ជាប់ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo (6E) ពីទីក្រុង Kolkata មកខេត្តសៀមរាប មិនត្រឹមតែបង្កើនការតភ្ជាប់អន្តរជាតិនៅក្រុង Kolkata ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់នូវការតភ្ជាប់ងាយស្រួលពីតំបន់ផ្សេងៗនៃប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ តំណាងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ Indigo សម្រាប់ការតភ្ជាប់ជើងហោះហើរលើដំណាក់ផ្លូវ Kolkata-Siem Reap នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំរបស់ក្រសួងទេសចរណ៍, លោក Pieter Elbers នាយកប្រតិបត្តិក្រុមហ៊ុន IndiGo, ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន CAIC និងភ្នាក់ងារទេសចរណ៍ប្រមាណ ១០០ នាក់។
នេះជាផ្លែផ្កាថ្មីមួយទៀត ក្រោមការដឹកនាំតម្រង់ទិសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដោយគួបផ្សំជាមួយចំណងការទូតដ៏ជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។

ក្រុមហ៊ុនអាកាសចរណ៍ Indigo មានជើងហោះហើរត្រង់រវាង Kolkata-សៀមរាប ចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ ប្រភេទ Airbus A320neo។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក៏មានជើងហោះហើររវាង ភ្នំពេញ-New Delhi នៃប្រទេសឥណ្ឌា ចំនួន ២ ជើងក្នងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ និងសៅរ៍។
កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ឈានមុខរបស់ប្រទេសឥណ្ឌា Indigo មួយនេះ ត្រៀមនឹង បើកការហោះហើរត្រង់ពីទីក្រុងញូវដេលី មកសៀមរាប និងពីប៉ុមបៃ មកសៀមរាបចំនួន ២ លើកមកហើយ តែដោយសារកត្តាស្ថានភាពសេដ្ឋកិច្ចសកល ទីផ្សារហោះហើររវាងកម្ពុជា-ឥណ្ឌា ហាក់មិនទាន់ល្អប្រសើរនោះ ដោយសប្តាហ៍ខ្លះមានការហោះហើរចំនួន ៤ជើង ខ្លះទៀតចុះមកនៅត្រឹម ៣ជើង ឬ ២ជើងប៉ុណ្ណោះ ទើបធ្វើឱ្យការបើកការហោះហើរត្រង់ត្រូវពន្យា។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុង Kolkata និងសៀមរាបជាទិសដៅទេសចរណ៍អន្តរជាតិក្រៅប្រទេសទី៧ ផ្លូវហោះហើរត្រង់នេះគឺសមស្របយ៉ាងល្អសម្រាប់ការតភ្ជាប់ រួមជាមួយតម្រូវការដំណើរកម្សាន្តកើនឡើងរវាងប្រទេសទាំងពីរ ការធ្វើទិដ្ឋាការមានភាពងាយស្រួល និងពាណិជ្ជកម្មកំពុងរីកចម្រើន។
លោកមានទំនុកចិត្តថា សេវាហោះហើរថ្មីនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃកម្ពុជាឱ្យកាន់តែទូលាយ ពង្រឹងនូវចំណងការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌាឱ្យកាន់តែជិតស្និទ្ធ បង្កើតលំហូរចូលដល់សេដ្ឋកិច្ចបេតិកភណ្ឌរបស់ខេត្តសៀមរាប ក្រោមក្របខណ្ឌដឹកជញ្ជូនផ្លូវអាកាសអាស៊ាន-ឥណ្ឌាកាន់តែទូលំទូលាយ និងការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីពង្រីកច្រកផ្លូវក្នុងតំបន់ និងជំរុញលំហូរទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើដំណើរក្នុងប្រទេស៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


