ក្រុមហ៊ុន PwC Archives - Kampuchea Thmey Daily

របាយការណ៍៖ AI ធ្វើឱ្យសញ្ញាបត្រ​មហាវិទ្យាល័យ​ «ហួសសម័យ»
តម្រូវការ​សញ្ញាបត្រផ្លូវការសម្រាប់ការរកការងារធ្វើ​ កំពុងធ្លាក់ចុះ​នៅគ្រប់មុខជំនាញការងារទាំងអស់ ដោយសារតែការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ​នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ដោយស្រង់របាយការណ៍ ​«2025 AI Jobs Barometer» ​របស់ក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈ PwC ​ដែលចេញផ្សាយកាលពីសប្តាហ៍មុន។

​របាយការណ៍ ដែលបានវិភាគ​ការផ្សាយពាណិជ្ជកម្មការងារ​ជិត​ ១ ពាន់លាន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរាប់ពាន់នៅទូទាំងទ្វីបចំនួន ៦ បាន​និយាយថា៖ «AI ជួយមនុស្សកសាងចំណេះជំនាញយ៉ាងឆាប់រហ័ស ដែលអាច​ឱ្យតម្រូវការលក្ខណៈសម្បត្តិផ្លូវការលែងសូវសំខាន់»។

របាយការណ៍បានបន្ថែមថា AI ក៏​បង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងជំនាញ និងចំណេះដឹងដែលកម្មករត្រូវការដើម្បីជោគជ័យ ដែលអាចមានន័យថា សញ្ញាបត្រផ្លូវការក្លាយជា «ហួសសម័យ» កាន់តែលឿនជាងមុន។  ​

របាយការណ៍​ដដែលបាន​និយាយយ៉ាងដូច្នេះថា៖ «សម្រាប់កម្មករ ការផ្តោតលើជំនាញច្រើនជាងសញ្ញាបត្រ អាចពង្រីកឱកាស ជាពិសេសសម្រាប់អ្នកដែលគ្មានមធ្យោបាយដើម្បីទទួលបានលក្ខណៈ​សម្បត្តិ​។ ក្នុងវិស័យដែលរងផលប៉ះពាល់ដោយ AI អ្វីដែលសំខាន់បំផុតគឺអ្វីដែលមនុស្សអាចធ្វើបាននៅពេលនេះ មិនមែនអ្វីដែលពួកគេបានសិក្សាកាលពីអតីតកាលនោះទេ»។

ប្រធាន PwC សម្រាប់កិច្ចការ AI សកល លោក Joe Atkinson បានប្រាប់ CNBC ថា សព្វថ្ងៃនេះ ការអប់រំមិនត្រូវបានកំណត់​ដោយ​ស្ថាប័នផ្លូវការ ឬសាកលវិទ្យាល័យទៀតទេ ​ដោយ​​មនុស្សអាចរៀនដោយប្រើឧបករណ៍ AI និង LLMs (គំរូភាសាធំ)  ដើម្បីសម្របខ្លួន និងការពារអនាគតអាជីពរបស់​ខ្លួន​ ក្នុងទិដ្ឋភាពការងារ ដែលមាន​ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោក​បាន​ស្នើឱ្យមនុស្ស​បង្កើនជំនាញលើ AI នៅផ្ទះខ្លួនឯង។

លោក​បាន​បន្តថា៖ «អ្វីដែលសំខាន់បំផុតនោះគឺថា ជំនាញ AI គឺជាជំនាញអនុវត្តជាក់ស្តែង។ វាជាជំនាញអនុវត្ត​ អ្នកត្រូវតែប្រើបច្ចេកវិទ្យា​។ ការយកចិត្តទុកដាក់លើការរៀនដោយខ្លួនឯងក្នុងសម័យនេះ កាន់តែសំខាន់។ ប្រសិនបើអ្នកមិនអាចធ្វើវាបានទេ អ្នកនឹង​ដើរក្រោយគេ»៕

The post របាយការណ៍៖ AI ធ្វើឱ្យសញ្ញាបត្រ​មហាវិទ្យាល័យ​ «ហួសសម័យ» appeared first on Kampuchea Thmey Daily.