ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ AI ធ្វើឱ្យសញ្ញាបត្រមហាវិទ្យាល័យ «ហួសសម័យ»
តម្រូវការសញ្ញាបត្រផ្លូវការសម្រាប់ការរកការងារធ្វើ កំពុងធ្លាក់ចុះនៅគ្រប់មុខជំនាញការងារទាំងអស់ ដោយសារតែការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ដោយស្រង់របាយការណ៍ «2025 AI Jobs Barometer» របស់ក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈ PwC ដែលចេញផ្សាយកាលពីសប្តាហ៍មុន។

របាយការណ៍ ដែលបានវិភាគការផ្សាយពាណិជ្ជកម្មការងារជិត ១ ពាន់លាន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរាប់ពាន់នៅទូទាំងទ្វីបចំនួន ៦ បាននិយាយថា៖ «AI ជួយមនុស្សកសាងចំណេះជំនាញយ៉ាងឆាប់រហ័ស ដែលអាចឱ្យតម្រូវការលក្ខណៈសម្បត្តិផ្លូវការលែងសូវសំខាន់»។
របាយការណ៍បានបន្ថែមថា AI ក៏បង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងជំនាញ និងចំណេះដឹងដែលកម្មករត្រូវការដើម្បីជោគជ័យ ដែលអាចមានន័យថា សញ្ញាបត្រផ្លូវការក្លាយជា «ហួសសម័យ» កាន់តែលឿនជាងមុន។
របាយការណ៍ដដែលបាននិយាយយ៉ាងដូច្នេះថា៖ «សម្រាប់កម្មករ ការផ្តោតលើជំនាញច្រើនជាងសញ្ញាបត្រ អាចពង្រីកឱកាស ជាពិសេសសម្រាប់អ្នកដែលគ្មានមធ្យោបាយដើម្បីទទួលបានលក្ខណៈសម្បត្តិ។ ក្នុងវិស័យដែលរងផលប៉ះពាល់ដោយ AI អ្វីដែលសំខាន់បំផុតគឺអ្វីដែលមនុស្សអាចធ្វើបាននៅពេលនេះ មិនមែនអ្វីដែលពួកគេបានសិក្សាកាលពីអតីតកាលនោះទេ»។

ប្រធាន PwC សម្រាប់កិច្ចការ AI សកល លោក Joe Atkinson បានប្រាប់ CNBC ថា សព្វថ្ងៃនេះ ការអប់រំមិនត្រូវបានកំណត់ដោយស្ថាប័នផ្លូវការ ឬសាកលវិទ្យាល័យទៀតទេ ដោយមនុស្សអាចរៀនដោយប្រើឧបករណ៍ AI និង LLMs (គំរូភាសាធំ) ដើម្បីសម្របខ្លួន និងការពារអនាគតអាជីពរបស់ខ្លួន ក្នុងទិដ្ឋភាពការងារ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកបានស្នើឱ្យមនុស្សបង្កើនជំនាញលើ AI នៅផ្ទះខ្លួនឯង។
លោកបានបន្តថា៖ «អ្វីដែលសំខាន់បំផុតនោះគឺថា ជំនាញ AI គឺជាជំនាញអនុវត្តជាក់ស្តែង។ វាជាជំនាញអនុវត្ត អ្នកត្រូវតែប្រើបច្ចេកវិទ្យា។ ការយកចិត្តទុកដាក់លើការរៀនដោយខ្លួនឯងក្នុងសម័យនេះ កាន់តែសំខាន់។ ប្រសិនបើអ្នកមិនអាចធ្វើវាបានទេ អ្នកនឹងដើរក្រោយគេ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


