ក្រុម KATSEYE Archives - Kampuchea Thmey Daily

សមាជិកក្រុម KATSEYE ២រូប ពាក់ព័ន្ធនឹងលោក Scooter និងលោកត្រាំ រងការរិះគន់​ខ្លាំង
កាលពីថ្ងៃទី ០១ ខែមិថុនា សមាជិកក្រុម KATSEYE ត្រូវគេមើលឃើញថា កំពុងរីករាយនៅឯសួនកម្សាន្ត Disneyland ជាមួយលោក Scooter Braun ដែលជានាយកប្រតិបត្តិឧស្សាហកម្មតន្ត្រី ដែលនាពេលថ្មីៗនេះលោកបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានហៅខ្លួនឯងជាសាធារណៈថា Zionist (ចលនាជាតិនិយម) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការមើលឃើញនេះបានបង្កឲ្យមានប្រតិកម្មតបវិញ ជាពិសេសពីអ្នកគាំទ្រដែលគាំទ្របុព្វហេតុប៉ាឡេស្ទីន។

រូបភាព៖kbizoom

អ្នករិះគន់បានលើកឡើងថា សមាគមរបស់ក្រុមជាមួយ Scooter Braun ផ្ទុយពីសាមគ្គីភាពដែលគេយល់ឃើញពីមុនរបស់ពួកគេជាមួយប៉ាឡេស្ទីន។ ការបង្ហោះនោះដែរបានចែករំលែកយ៉ាងទូលំទូលាយដែរថា មិនមែនសមាជិក KATSEYE ដើរកម្សាន្តជាមួយលោក Scooter Braun ទេ តែនាងដើរតាមពួកដែលគាំទ្រប៉ាឡេស្ទីន។ ពួកគេថែមទាំងចោទនាងថា នាងមិនអាចទាមទារសាមគ្គីភាពបានទេ ខណៈពេលដែលនាងនិងគ្រួសារមានភាពកក់ក្តៅចំពោះអ្នកជិះជាន់មនុស្សស្លូតត្រង់។

ភាពចម្រូងចម្រាសមួយនេះផ្ទុះកាន់់់តែខ្លាំងឡើង បន្ទាប់ពី​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ នៅតែព័ត៌មានគ្របដណ្ដប់​លើ​សកលលោក។ ជាពិសេស អ្នក​គាំទ្រ និង​សកម្មជន​កំពុង​កាន់​តែ​រក្សា​តារា​ល្បី​ៗ និង​បុគ្គល​សាធារណៈឲ្យទទួល​ខុស​ត្រូវ​ចំពោះ​ទំនាក់​ទំនង និង​ជំហរ​របស់​ពួក​គេ។

បន្ថែមលើភាពចម្រូងចម្រាសខាងលើ នាង Daniela Avanzini សមាជិកនៃក្រុមកំពុងប្រឈមមុខនឹងសំណួរ បន្ទាប់ពីត្រូវបានគេរកឃើញថា ម្តាយរបស់នាងបែរជាតាមដានគណនី Instagram ផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ ដែលនោះបានក្លាយជាព័ត៌មានរីករាលដាលយ៉ាងឆាប់រហ័ស ជាមួយនឹងការបង្ហោះមួយមានអ្នកចូលមើលលើសពីមួយលាន។

បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក ដូណាល់ ត្រាំ ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ សមាគមជាមួយអតីតប្រធានាធិបតីកាន់តែមានការចោទប្រកាន់ផ្នែកនយោបាយ។ លោកត្រាំធ្លាប់បានទាក់ទាញការរិះគន់ចំពោះការសំដៅទៅលើ COVID-19 ថាជាវីរុសចិន ដែលញុះញង់ឲ្យមានការប្រឆាំងនឹងមនោសញ្ចេតនាអាស៊ី និងការលើកកម្ពស់ជំហររឹងរូសលើយេនឌ័រ អន្តោប្រវេសន៍ និងជាតិសាសន៍។

លើសពីនេះ អ្នក​រិះគន់​មួយ​ចំនួន​បាន​ស្មាន​ថា តារាចម្រៀង Daniela អាច​នឹង​មាន​ទំនោរ​នយោបាយដូច​ម្តាយរបស់់​នាង។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រ និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបានរុញច្រានមកវិញ ដោយនិយាយថា វាមិនយុត្តិធម៌ទេក្នុងការវិនិច្ឆ័យមនុស្សម្នាក់តាមជំនឿរបស់គ្រួសារពួកគេ។

មតិខ្លះបានការពារ Daniela ព្រមៗគ្នាថា គោលជំហររបស់ឪពុកម្តាយអ្នកចំពោះនយោបាយ មិនមានន័យថាកូនៗត្រូវតែធ្វើតាមនោះទេ។ គ្រួសារខ្លះមានឪពុកម្តាយគឺជាគ្រិស្តបរិស័ទអភិរក្សនិយម ហើយពួកគេនៅតែស្រលាញ់ភេទដូចគ្នា និងសេរីភាពដដែល។ ការអូសទាញនរណាម្នាក់មកលើនយោបាយរបស់ឪពុកម្តាយរបស់ពួកគេ មិនមែនជាការអូសទាញដែលអ្នកគិតថាជារឿងសមរម្យនោះទេ។

គូរបញ្ចាក់ដែរថា KATSEYE គឺជាក្រុមចម្រៀងនារីដែលសុទ្ធសឹងតែមកពីប្រទេសផ្សេងៗគ្នា ដែលជារឿយៗត្រូវបានពិពណ៌នាថាជា ក្រុមនារីសកល។ សមាជិកទាំងនេះ ទួលបានការចាប់អារម្មណ៍ទាំងផ្នែកតន្ត្រី និងវប្បធម៌ ក្នុងពេលដែលអ្នកគាំទ្រកំពុងតាមដានយ៉ាងដិតដល់ ដើម្បីមើលពីរបៀបដែលពួកគេនិយាយ ឬចៀសវាងការចម្រូងចម្រាសដែលកំពុងកើតឡើងនាបច្ចប្បន្ន។ ជាពិសេស ក្នុង​បរិយាកាស​សកល​ដែល​រង​ការ​ចោទ​ប្រកាន់​ខាង​នយោបាយ សូម្បី​តែ​សមាគម​តូច​បំផុត​ក៏​អាច​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល និង​ទាមទារ​តម្លាភាពផងដែរ៕

ក្រុមចម្រៀង KATSEYE  រូបភាព៖Jane Kim

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទើបជាពីគ្រោះថ្នាក់ ២ដង ពេលនេះកូនចិញ្ចឹមវៀតណាម Angelina ស្រវឹងជោគជាំនៅមុខក្លឹបមួយ

The post សមាជិកក្រុម KATSEYE ២រូប ពាក់ព័ន្ធនឹងលោក Scooter និងលោកត្រាំ រងការរិះគន់​ខ្លាំង appeared first on Kampuchea Thmey Daily.