ជីវិតកម្សាន្ដ
ទើបជាពីគ្រោះថ្នាក់ ២ដង ពេលនេះកូនចិញ្ចឹមវៀតណាម Angelina ស្រវឹងជោគជាំនៅមុខក្លឹបមួយ
កាលពីថ្ងៃទី១ ខែមិថុនា សារព័ត៌មាន Daily Mail បានចែករំលែកវីដេអូផ្តាច់មុខនៃឃ្លិបចុងក្រោយបំផុតរបស់ Pax Thien ដែលជាកូនប្រុសចិញ្ចឹមជនជាតិវៀតណាមរបស់ Angelina Jolie និង Brad Pitt ត្រូវបានគេប្រទះឃើញ ស្រវឹងជោគជាំ នៅខាងក្រៅក្លឹបកម្សាន្តក្នុងទីក្រុង Los Angeles។ ក្មេងជំទង់ក៏ត្រូវបានគេឃើញឱប និងកាន់ដៃក្មេងស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ដែរ។

នៅក្នុងវីដេអូ គេឃើញកូនប្រុសតារាហូលីវូដឈរនៅមុខច្រកចូល Deja Vu Showgirls Hollywood Strip Club ដែលជាក្លឹបមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ យុវជនដែលកើតក្នុងឆ្នាំ២០០៣ ត្រូវឆ្លងកាត់ការឆែកឆេរយ៉ាងលម្អិត មុននឹងត្រូវបានអនុញ្ញាតឲ្យចូលក្នុងក្លឹបកម្សាន្ត។
ក្នុងឃ្លិបមួយទៀត Pax Thien ត្រូវគេចាប់បានថាឃើញរូបលោកឱបនារីវ័យក្មេងម្នាក់ដែលគេពុំស្គាល់អត្តសញ្ញាណ នៅលើលើចិញ្ចើមផ្លូវមួយកន្លែង។ វាមិនច្បាស់ថាភាគីទាំងពីរនិយាយអ្វីនឹងគ្នា ទឹកមុខរបស់លោកបង្ហាញការខកចិត្តចំពោះដៃគូម្ខាងទៀត ប៉ុន្តែក្នុងសកម្មភាពស្រវឹងជោគជាំ។
គូនេះក៏ត្រូវបានគេឃើញកាន់ដៃគ្នាដើរតាមផ្លូវ ប៉ុន្តែភាគីខាងក្មេងស្រីហាក់មិនចង់បង្ហាញមុខរបស់នាងទេ ដោយបានប្រើដៃរបស់នាងដើម្បីរារាំងការលួចឆ្មក់ថតពីក្រុមអ្នកថតរូប paparazzi ។ ពួកគេនិងមិត្តភ័ក្តិផ្សេងទៀត ក៏រត់គេចពីអ្នកលួចថតរូប ប៉ុន្តែមិនបានសម្រេច។
អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះគឺថា Pax Thien ហាក់ស្រវឹងស្រាជោគជាំមិនអាចទប់លំនឹងខ្លួនឯងបាន ដល់ថ្នាក់ក្រុមមិត្តភក្តិត្រូវកាន់ដៃនិងទប់ខ្លួនរបស់លោក។ ជាពិសេស មិត្តភក្តិរបស់លោកបានបង្ហាញការព្រួយបារម្ភចំពោះ Pax Thien ដោយម្នាក់ៗបានព្យាយាមការពារគាត់ពីក្រុមអ្នកថតរូប paparazzi យ៉ាងទំហឹង។
យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា ក្មេងជំទង់វ័យ២១ឆ្នាំ និងក្រុមមិត្តភ័ក្តិរបស់គាត់បានដើរលេងកម្សាន្តនៅល្ងាចថ្ងៃទី ៣១ ខែឧសភា ។ ពួកគេត្រូវគេជឿថា បានជប់លៀងនៅឯបារក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Chateau Marmontin មុនពេលធ្វើដំណើរទៅកាន់ក្លឹបកម្សាន្ត។

កាសែតអង់គ្លេសបានសម្តែងការព្រួយបារម្ភចំពោះ Pax Thien នៅពេលដែលគាត់ហាក់ដូចជាមិនអាចគ្រប់គ្រងខ្លួនឯងបានជិតមួយឆ្នាំ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ជិតស្លាប់ដល់ទៅ២ដង ហើយថែមទាំងប្រើឃ្លាថា «កូនបង្កបញ្ហារបស់ Angelina Jolie និង Brad Pitt»។
ជិតមួយឆ្នាំមកហើយ ដែលព័ត៌មានភាគច្រើនអំពីជនជាតិវៀតណាមរូបនេះគឺតែងតែអវិជ្ជមានជានិច្ច។ នៅចុងខែកក្កដា ឆ្នាំ ២០២៤ លោក Pax Thien បានបើកបរកង់អគ្គិសនី ហើយបានបង្កគ្រោះថ្នាក់នៅជិតផ្ទះ ក្នុងនៅតំបន់ Los Feliz នៃទីក្រុង Los Angeles ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យយុវជនរូបនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។ ក្រោយលេចមុខជាថ្មី រូបគេត្រូវបង់រុំដៃ និងមានរបួសយ៉ាងធ្ងន់ធ្ងរលើមុខ។
កាលពីដើមឆ្នាំនេះ Pax Thien កូនប្រុសរបស់អតីតគូស្នេហ៍ Angelina Jolie និង Brad Pitt ក៏បានជួបឧបទ្ទវហេតុលើកទីពីរ ត្រឹមរយៈពេល៦ខែ ខណៈដែលរូបគេជ្រុលទៅបុករថយន្តដែលចតនៅតាមផ្លូវនៅទីក្រុង Los Feliz បណ្ដាលឲ្យកង់ម៉ូតូអគ្គិសនីរងការខូចខាត មិនអាចវិលត្រង់ដូចមុនបានឡើយ
យ៉ាងណាមិញ ឧប្បត្តិហេតុជាបន្តបន្ទាប់ បានធ្វើឲ្យរូបភាពរបស់ Pax Thien ស្ថិតក្នុងក្រសែភ្នែកសាធារណៈជន និងប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន។ គាត់ត្រូវបានគេហៅថាជាអ្នកបង្ករបញ្ហាញឹកញាប់ជាងគេក្នុងគ្រួសារ ហើយគេថែមទាំងសង្ស័យថាគាត់អាចមានបញ្ហាផ្លូវចិត្តទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនចិញ្ចឹមវៀតណាម Angelina ជួបគ្រោះថ្នាក់ចរាចរណ៍ជាថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


