ក្រៀលកម្ពុជា Archives - Kampuchea Thmey Daily

ក្រៀលកម្ពុជា ជ្រើសរើសយុវជន ៥០០នាក់ ចូលរួមរៀបចំព្រឹត្តិការណ៍បរិស្ថាន «អេកូខានីវល»
ក្រៀលកម្ពុជា កំពុងជ្រើសរើសយុវជន ៥០០ នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍បរិស្ថានដ៏ធំមួយ ឈ្មោះថា «អេកូខានីវល»  ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ពោលគឺនៅមុនព្រឹត្តិការណ៍ SEA GAME។

ព្រឹត្តិការណ៍បរិស្ថានដ៏ធំមួយ ឈ្មោះថា «អេកូខានីវល» រៀបចំឡើង ដោយក្រៀល​កម្ពុជា ក្រោមការគាំទ្រពី ក្រសួង​បរិស្ថាន ក្រសួងទេសចរណ៍ សាលារាជ​ធានីភ្នំពេញ និងដៃគូ​សហការ កំពុងត្រូវការ​យុវជន ៥០០នាក់​ ដើម្បីចូលរួម​ព្រឹត្តិការណ៍​មួយនេះ។

ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមគាំទ្រយុទ្ធនាការណ៍បរិស្ថានស្អាតរាជធានីភ្នំពេញ ក្នុងន័យបំផុសការចូលរួមដោយផ្ទាល់ពីយុវជន អប់រំផ្សព្វផ្សាយអំពីចំណេះ​ដឹងបរិស្ថាន លើកកម្ពស់ផលិតផល និងគាំទ្រ​អាជីវកម្ម​ក្នុងស្រុក។

លោក ងួន ឆៃងន់ ស្ថាបនិកក្រៀលកម្ពុជា បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា កន្លងមក យើងធ្លាប់បានធ្វើយុទ្ធនាការណ៍​បរិស្ថាន ដែលមានយុវជនចូលរួមច្រើនបំផុតមួយពាន់នាក់ ចុះសម្អាតដោយផ្ទាល់នៅតាមទីកន្លែងសំខាន់ៗមួយចំនួន ក៏ប៉ុន្តែលើកនេះកាន់តែពិសេស និងធំជាងពីមុន ដោយយើងរៀបចំជា អេកូខានីវល ។”

លោក ឆៃងន់ បានបន្តថា ព្រឹត្តិការណ៍នេះ គោលដៅចង់ផ្សារភ្ជាប់សេចក្ដីស្រឡាញ់ បង្កើតអនុស្សាវរីយ៍រីករាយ​ទៅនឹងក្ដីស្រឡាញ់ចំពោះបរិស្ថាន យុវជនក្រៅពីចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការណ៍សម្អាតបរិស្ថាន។  លោកបាន​ឱ្យដឹងដូច្នេះថា« កម្មវិធីយើង ក្រៅពីការចុះសម្អាតបរិស្ថាន​ដោយផ្ទាល់ យើងមានការ​ប្រ​គំតន្ត្រី មានការ​កម្សាន្ត​សប្បាយ ដោយមានសិល្ប:ករសិល្ប:ការិនីចូលរួមជាច្រើនផងដែរ។ លើសពីនេះទៀត ក៏មានកម្មវិធីចែក​រំលែកចំណេះ​ដឹង និងបទពិសោធន៍នានា ទាក់ទងនឹងបរិស្ថានពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូប  Special Show  និងស្តង់តាំងបង្ហាញផលិតផលក្នុងស្រុកជិត១០០ស្តង់។ ”

ស្ថាបនិករូបនេះបានបន្តទៀតថា “តាមគម្រោង នឹងមានសាធារណ:ជនចូលរួមមួយម៉ឺននាក់ និងយុវជនស្នូល៥០០នាក់  នៅក្នុងការចូលរួមយុទ្ធនាការណ៍ចុះសម្អាតបរិស្ថានដោយផ្ទាល់ និងចូលរួមកម្សាន្តជាមួយនឹងកម្មវិធីនានា។  បច្ចុប្បន្នយើងមានក្រុមការងារស្ម័គ្រចិត្ត”ណររ៉េជំនាន់ទី1″ ដែលជាយុវជនស្នូលនៃព្រឹត្តិការណ៍ ជិត២០០នាក់​កំពុងរួមគ្នាធ្វើការងារនេះ។ យើងនៅតែត្រូវការ​យុវជន​ ៥០០នាក់បន្ថែមទៀត ដើម្បីរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍​បរិស្ថានដ៏ធំមួយ​នេះសហការគ្នាធ្វើឱ្យព្រឹត្តិការណ៍មួយនេះដំណើរការទៅរួមគ្នា។

សូមបញ្ជាក់ថា កម្មវិធី “អេកូខានីវល”នេះ នឹងរៀបចំនៅទីតាំង​នៅសួនវត្តបទុម មានរយ:ពេល​ពីរថ្ងៃ​ គឺនៅថ្ងៃទី១១ – ១២ មីនា។ សាធារណជន ទូទៅ អាចចូលរួមទស្សនាកម្សាន្តសប្បាយឥតគិត ថ្លៃនៅទីនោះ​។ សម្រាប់យុវជនដែលចង់​ចូលរួម​ជាយុវជនស្ម័​គ្រចិត្តស្នូលក្នុងកម្មវិធី​នេះ សូមចូលលីង​ខាងក្រោម និងអានព័ត៌មាន​លម្អិតមុនការដាក់ពាក្យ​ចូលរួម៕

https://forms.gle/neRX3WjsXu5afTE2A

The post ក្រៀលកម្ពុជា ជ្រើសរើសយុវជន ៥០០នាក់ ចូលរួមរៀបចំព្រឹត្តិការណ៍បរិស្ថាន «អេកូខានីវល»  appeared first on Kampuchea Thmey Daily.