ព័ត៌មានជាតិ
ក្រៀលកម្ពុជា ជ្រើសរើសយុវជន ៥០០នាក់ ចូលរួមរៀបចំព្រឹត្តិការណ៍បរិស្ថាន «អេកូខានីវល»
ក្រៀលកម្ពុជា កំពុងជ្រើសរើសយុវជន ៥០០ នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍បរិស្ថានដ៏ធំមួយ ឈ្មោះថា «អេកូខានីវល» ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ពោលគឺនៅមុនព្រឹត្តិការណ៍ SEA GAME។

ព្រឹត្តិការណ៍បរិស្ថានដ៏ធំមួយ ឈ្មោះថា «អេកូខានីវល» រៀបចំឡើង ដោយក្រៀលកម្ពុជា ក្រោមការគាំទ្រពី ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ និងដៃគូសហការ កំពុងត្រូវការយុវជន ៥០០នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍មួយនេះ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមគាំទ្រយុទ្ធនាការណ៍បរិស្ថានស្អាតរាជធានីភ្នំពេញ ក្នុងន័យបំផុសការចូលរួមដោយផ្ទាល់ពីយុវជន អប់រំផ្សព្វផ្សាយអំពីចំណេះដឹងបរិស្ថាន លើកកម្ពស់ផលិតផល និងគាំទ្រអាជីវកម្មក្នុងស្រុក។
លោក ងួន ឆៃងន់ ស្ថាបនិកក្រៀលកម្ពុជា បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា កន្លងមក យើងធ្លាប់បានធ្វើយុទ្ធនាការណ៍បរិស្ថាន ដែលមានយុវជនចូលរួមច្រើនបំផុតមួយពាន់នាក់ ចុះសម្អាតដោយផ្ទាល់នៅតាមទីកន្លែងសំខាន់ៗមួយចំនួន ក៏ប៉ុន្តែលើកនេះកាន់តែពិសេស និងធំជាងពីមុន ដោយយើងរៀបចំជា អេកូខានីវល ។”
លោក ឆៃងន់ បានបន្តថា ព្រឹត្តិការណ៍នេះ គោលដៅចង់ផ្សារភ្ជាប់សេចក្ដីស្រឡាញ់ បង្កើតអនុស្សាវរីយ៍រីករាយទៅនឹងក្ដីស្រឡាញ់ចំពោះបរិស្ថាន យុវជនក្រៅពីចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការណ៍សម្អាតបរិស្ថាន។ លោកបានឱ្យដឹងដូច្នេះថា« កម្មវិធីយើង ក្រៅពីការចុះសម្អាតបរិស្ថានដោយផ្ទាល់ យើងមានការប្រគំតន្ត្រី មានការកម្សាន្តសប្បាយ ដោយមានសិល្ប:ករសិល្ប:ការិនីចូលរួមជាច្រើនផងដែរ។ លើសពីនេះទៀត ក៏មានកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍នានា ទាក់ទងនឹងបរិស្ថានពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូប Special Show និងស្តង់តាំងបង្ហាញផលិតផលក្នុងស្រុកជិត១០០ស្តង់។ ”
ស្ថាបនិករូបនេះបានបន្តទៀតថា “តាមគម្រោង នឹងមានសាធារណ:ជនចូលរួមមួយម៉ឺននាក់ និងយុវជនស្នូល៥០០នាក់ នៅក្នុងការចូលរួមយុទ្ធនាការណ៍ចុះសម្អាតបរិស្ថានដោយផ្ទាល់ និងចូលរួមកម្សាន្តជាមួយនឹងកម្មវិធីនានា។ បច្ចុប្បន្នយើងមានក្រុមការងារស្ម័គ្រចិត្ត”ណររ៉េជំនាន់ទី1″ ដែលជាយុវជនស្នូលនៃព្រឹត្តិការណ៍ ជិត២០០នាក់កំពុងរួមគ្នាធ្វើការងារនេះ។ យើងនៅតែត្រូវការយុវជន ៥០០នាក់បន្ថែមទៀត ដើម្បីរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍បរិស្ថានដ៏ធំមួយនេះសហការគ្នាធ្វើឱ្យព្រឹត្តិការណ៍មួយនេះដំណើរការទៅរួមគ្នា។
សូមបញ្ជាក់ថា កម្មវិធី “អេកូខានីវល”នេះ នឹងរៀបចំនៅទីតាំងនៅសួនវត្តបទុម មានរយ:ពេលពីរថ្ងៃ គឺនៅថ្ងៃទី១១ – ១២ មីនា។ សាធារណជន ទូទៅ អាចចូលរួមទស្សនាកម្សាន្តសប្បាយឥតគិត ថ្លៃនៅទីនោះ។ សម្រាប់យុវជនដែលចង់ចូលរួមជាយុវជនស្ម័គ្រចិត្តស្នូលក្នុងកម្មវិធីនេះ សូមចូលលីងខាងក្រោម និងអានព័ត៌មានលម្អិតមុនការដាក់ពាក្យចូលរួម៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


