ក្រៅប្រទេស Archives - Kampuchea Thmey Daily

សហជីព ​និង​កម្មករ​នៅ​កម្ពុជា ​ថ្កោល​ទោស​ក្រុម​ជ្រុលនិយម​នៅ​ជប៉ុន​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​វត្តមាន​នាយករដ្ឋមន្រ្តី​ខ្លួន​នៅ​បរទេស​
សហជីព ​និង​កម្មករ​និយោជិត​រាប់​​ម៉ឺន​នាក់​នៅ​កម្ពុជា​បាន​រិះគន់​ និង​ថ្កោល​ទោស​​ក្រុម​ប្រឆាំង​ជ្រុល​និយម​ដែល​ដឹក​នាំ​ដោយ​ទណ្ឌិត​ក្បត់​ជាតិ ​សម រង្ស៊ី ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​សម្ដេច​មហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​កម្ពុជា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន ​ដោយ​ពួក​គេ​ចាត់​ទុក​ថា ​ក្រុម​ជ្រុល​និយម​កំពុង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ​ខ្លួន​ឯង​។​

លោក​ សំ សឿន ​ប្រធានសហជីព​​ពលកម្មជាតិ​កម្ពុជា​ (NLC)​បាន​ថ្លែង​ថា​​«ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សហជីព​នៅ​កម្ពុជា​ ដែល​ដឹក​នាំ​កម្មករ​រោងចក្រ​សហគ្រាស​រាប់​ម៉ឺន​នាក់ ​សូម​​រិះ​គន់​ និង​ថ្កោល​ទោស​ក្រុម​ទណ្ឌិត ​សម រង្ស៊ី ​ក្រុម​មូរ សុខហួរ ដែល​បង្កើត​​សកម្មភាព​ជ្រុល​និយម​ នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នៅ​ប្រទេស​ជប៉ុន​»​។

លោក​បន្ដ​ថា​​«ខ្ញុំគិ​តថា ​ក្រុម​ជ្រុល​និយមទាំងអស់នេះ កំពុង​ប្រឆាំង​នឹង​ផល​​ប្រយោជន៍​ប្រទេស​ជាតិ​ខ្លួន​ឯង ​បំបាក់​មុខ​មាត់​ប្រទេស​ជាតិ​នៅ​បរទេស​ ហើយ​ពួកគេមិនចង់ឃើញ​ប្រទេសជាតិ​ខ្លួន​ឯង​រីក​ចម្រើន​ទេ​។ ​ពួក​ខ្ញុំ​ជា​សហជីព ​និង​កម្មករ​ទាំង​អស់ ​គឺ​មិន​ពេញ​ចិត្ត​ ហើយ​ក៏​ស្អប់​ខ្ពើម​នូវ​ទង្វើរ​របស់​ក្រុម​ជ្រុល​និយម​ជា​ខ្លាំង ​ព្រោះ​ពួក​គេ​ប្រឆាំង​នឹង​ផល​ប្រយោជន៍ជាតិ»។

ទោះ​បី​ជា​យ៉ាង​ណា ​លោក សំ សឿន ​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ និង​កម្មកនិយោជិត​នៅ​កម្ពុជា​កុំ​ចូល​​រួម​សកម្មភាព​ណា​មួយ​ ដែល​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ប្រទេសជាតិ​ និងមិន​ត្រូវ​ចូល​រួម​ពាក់ព័ន្ធ​នឹង​ទង្វើ​ក្បត់​ជាតិ​ជាមួយ​ក្រុមទណ្ឌិត សម រង្ស៊ីនោះទេ ព្រោះពួកគេមិនសាកសម​ជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

លោក អ៊ុល រីយ៉ាង កម្មកររោងចក្រនៅ ក្រុងតាខ្មៅ ខេត្ត​កណ្តាល​បាន​និយាយ​ថា​ លោក​មិន​គាំទ្រ​ទង្វើ​ក្បត់​ជាតិ​របស់​ក្រុមទណ្ឌិត សម រង្ស៊ីនោះទេ ព្រោះពួកគេតែង​តែ​យក​កិត្តិយស​ជាតិ​ខ្លួន​ឯង​ទៅ​មួល​បង្កាច់ និងបង្ខូចនៅប្រទេសជប៉ុន។​ពួក​គេ​គួរ​តែ​នាំ​គ្នា​សាទរ​ចំពោះ​ថ្នាក់​ដឹក​នាំខ្លួនដែលបាន​ទៅ​សួរ​សុខ​ទុក្ខដល់ប្រទេសជប៉ុន ប៉ុន្ដែបែរជានាំគ្នាបាតុកម្មប្រឆាំងទៅវិញ។

លោកបញ្ជាក់ថា​«ខ្ញុំសូមថ្កោលទោសចំពោះទង្វើជ្រុលនិយមរបស់ពួកគេនៅប្រទេសជប៉ុន ព្រោះការ​រៀប​ចំ​ចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ នោះ គឺជារឿង​អាម៉ាស់​មួយ​នៅ​លើ​ឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើ​នយោបាយ​ដើរ​ថយ​ក្រោយរបស់​ក្រុម​ប្រឆាំង ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ»។

លោក ឡេវ សំអាន ជាកម្មកររោងចក្រនៅរាជធានីភ្នំពេញបាននិយាយថា ការធ្វើនយោបាយរបស់​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​នឹង​បន្តបរាជ័យ​ និង​គ្មាន​ជំនឿ​ពី​សំណាក់​ពលរដ្ឋនោះ​ឡើយ ​ពីព្រោះ​ពលរដ្ឋ​នៅ​បរទេស​បាន​ឃើញ​ពី​ការ​ធ្វើនយោបាយយកគំនិតជាតិនិយមមកដុតរោលរាលលើពលរដ្ឋ ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ខុស​ច្បាប់​ដល់​ជន​មួយ​ក្តាប់​តូច​។​

លោកបញ្ជាក់ថា៖«ខ្ញុំសូមរិះគន់ចំពោះទង្វើក្បត់ជាតិ និងបំផ្លាញ់មុខមាត់ជាតិនៅប្រទេសគេ ហើយ​ក្នុង​នាម​ខ្ញុំជាពលរដ្ឋក៏គ្មានជំនឿលើការធ្វើនយោបាយបោកប្រាស់ទៀតនោះឡើយ។ ការធ្វើ​បាតុកម្ម​នេះ ​គឺ​បង្ហាញ​ពី​ចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍​បុគ្គល​មួយ​ក្តាប់​តូច​នៅ​ក្រៅ​ប្រទេស ហើយមិនមែនបម្រើដល់ផលប្រយោជន៍រួមនោះទេ»៕​

The post សហជីព ​និង​កម្មករ​នៅ​កម្ពុជា ​ថ្កោល​ទោស​ក្រុម​ជ្រុលនិយម​នៅ​ជប៉ុន​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​វត្តមាន​នាយករដ្ឋមន្រ្តី​ខ្លួន​នៅ​បរទេស​ appeared first on Kampuchea Thmey Daily.

លោក ឈាង រ៉ា៖ ពលរដ្ឋខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសឆ្នាំ២០២៣ មានជាង២០ម៉ឺននាក់ បើធៀបនឹងព្យាបាលក្នុងស្រុកស្មើ ១.៥%
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានលើកឡើងពីការប៉ាន់ប្រមាណខ្ពស់បំផុត ដែលប្រជាជនខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ មានជាង២០ម៉ឺននាក់ ទៅ២៥ម៉ឺននាក់ ស្របពេលដែលអ្នកព្យាបាលក្នុងប្រទេសមានជិត១៤លាននាក់ មានន័យថា អ្នកដែលនៅព្យាបាលនៅក្រៅប្រទេសមានតែ១.៥% ប៉ុណ្ណោះ។ នេះជាការលើកឡើងក្នុងវេទិកាសាព័ត៌មានក្រោមប្រធានបទ “ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស” នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

លោក ឈាង រ៉ាង បន្តថា ករណីពលរដ្ឋខ្មែរដែលចេញទៅព្យាបាលនៅក្រៅប្រទេស មិនមែនទើបតែកើតមាននោះទេ គឺមានយូរណាស់មកហើយ ក៏មិនមែនមានតែនៅកម្ពុជាដែរ សូម្បីតែប្រទេសដទៃទៀត ដូចជាវៀតណាម សិង្ហបុរី ដែលពលរដ្ឋខ្មែរទៅព្យាបាល ក៏មានប្រជាជនគេចេញទៅព្យាបាលនៅក្រៅប្រទេសដូចគ្នា ពោល គឺអាស្រ័យលើស្ថានភាពប្រទេសនីមួយៗ និងការសម្រេចចិត្តរបស់ប្រជាជនប៉ុណ្ណោះ។ ចំពោះទិន្នន័យ ១.៥% របស់ប្រជាជនខ្មែរដែលចេញទៅព្យាបាលនៅបរទេសនេះ ក្រសួងសុខាបាលក៏បានគិតគូរ ក្នុងការធ្វើយ៉ាងណាឱ្យបានថមថយចុះផងដែរ។

ស្របពេលជាមួយគ្នានេះ លោក ឈាង រ៉ា បញ្ជាក់ថា យុទ្ធសាស្ត្រដែលក្រសួងបានគិតគូរលើបញ្ហានេះ គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងឱ្យបានល្អថែមទៀតក្នុងការបម្រើសេវាព្យាបាលក្នុងស្រុកឱ្យកាន់តែល្អក្នុងវិស័យសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ទោះបីបច្ចុប្បន្នមានកន្លែងព្យាបាលល្អច្រើន លោកក៏ទទួលស្គាល់ថា នៅតែមានចន្លោះខ្វះខាត។ បន្ថែមពីនេះ ទាំងក្នុងវិស័យរដ្ឋ និងឯកជន គិតផ្តល់យ៉ាងណាក្នុងរយៈពេលវែងជាប្រចាំ ដើម្បីឱ្យមានការកើនឡើងស្របតាមវឌ្ឍនភាព និងការខិតខំរបស់ក្រសួងសុខាភិបាល។ បន្ទាប់មក ត្រូវធ្វើការអប់រំ និងពន្យល់ពីបញ្ហាសុខភាព ហើយចូលរួមទប់ស្កាត់ចំពោះការឃោសនាណាដែលមិនពិត។

ចំពោះការសម្រេចចិត្តថា ជ្រើសរើសព្យាបាលនៅក្នុង ឬ ក្រៅប្រទេសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏គោរពចំពោះការសម្រេចចិត្តរបស់ពលរដ្ឋ លោកក៏សូមឱ្យមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ រវាងបរិក្ខារ សេវាព្យាបាល និងតម្លៃជាដើម។ លើសពីនេះ លោកបន្ថែមថា បច្ចុប្បន្នក្រសួងបានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងការព្យាបាលក្នុងស្រុក ហើយមន្ទីរពេទ្យរដ្ឋមួយចំនួនមានការរីកសម្រើនច្រើនដូចគ្នា ដោយមានពលរដ្ឋខ្មែរ ៩៨,៥% ដែលទទួលការព្យាបាលក្នុងប្រទេស៕

ដោយ៖ អុន ស្រីមាន

The post លោក ឈាង រ៉ា៖ ពលរដ្ឋខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសឆ្នាំ២០២៣ មានជាង២០ម៉ឺននាក់ បើធៀបនឹងព្យាបាលក្នុងស្រុកស្មើ ១.៥% appeared first on Kampuchea Thmey Daily.

IDP Education រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាផ្តល់ឱកាសឱ្យសិស្សនិស្សិតទៅសិក្សា នៅស្ថាប័នអប់រំកម្រិតពិភពលោក
IDP Education ដែលជាស្ថាប័នឈានមុខគេលើពិភពលោកផ្នែកសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសបានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា រយៈពេលពីរថ្ងៃនៅសណ្ឋាគារហៃយ៉ាត់ និងថ្ងៃទី ១៨ ខែឧសភា នៅឯសាលា ACE ទីតាំងទួលទំពូង ដែលទទួលបានការចូលរួមពីសិស្សានុសិស្ស និងអាណាព្យាបាលជាង ៦០០ នាក់។

ពិព័រណ៍សិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ឆ្នាំ ២០២៤ ត្រូវបានប្រារព្ធបើកដោយលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន អាយ ឌី ភី និងសាលា ACE និង លោក Victor Yau មន្ត្រីការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ នៅឯសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ។

ពិព័រណ៍ការសិក្សានេះផ្តល់ឱកាសដល់សិស្ស និស្សិត អាណាព្យាបាលជួបប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកតំណាងអំពីជម្រើសសិក្សា លក្ខខណ្ឌចូលសិក្សា ព្រមទាំងការដាក់ពាក្យ និងសុំទិដ្ឋាការទៅសិក្សានៅស្ថាប័នអប់រំកម្រិតពិភពលោកក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា រាល់សិស្សានុសិស្ស និងអាណាព្យាបាលចូលរួមដោយឥតគិតថ្លៃ។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានលើកឡើងពីគុណតម្លៃនៃការចំណាយលើការសិក្សានៅបរទេសដោយលោកបានជំរុញដល់សិស្ស និស្សិត និងអាណាព្យាបាលគួរចាប់យកឱកាស និងស្វែងយល់លម្អិតពីតម្រូវការរបស់ខ្លួន ព្រមទាំងព័ត៌មាននូវការផ្តល់ជូនរបស់សាលាដើម្បីធានាបានការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលនឹងប្រកបដោយផ្លែផ្កាក្រោយទទួលបានការសិក្សា។ លោកបានបញ្ជាក់ថា៖ «ដំណើរបន្តការសិក្សានៅបរទេសជាពិសេសសម្រាប់ប្រទេសដែលអ្នកមិនធ្លាប់ទៅអាចនឹងស្មុគស្មាញ ប៉ុន្តែអ្នកជំនាញប្រឹក្សាយោបល់ទៅសិក្សានៅបរទេសប្រចាំ IDP នឹងនៅទីនេះសម្រាប់អ្នកដោយគាំទ្រ និងផ្តល់ជូនការណែនាំដើម្បីប្រាកដថារាល់ជំហានដែលអ្នកឆ្ពោះទៅប្រាដកសម្រេចបាននូវគោលនូវអាជីពរបស់អ្នក»។ បន្ថែមពីនេះ អ្នកតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក៏មានវត្តមានដើម្បីឆ្លើយតបទៅកាន់សិស្ស និស្សិតអំពីកម្មវិធីអាហារូបករណ៍ (Global UGRAD និង YSEALI) និងកម្មវិធីសិក្សា ឬវិធីសាស្ត្រដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសពីអ្នកជំនាញមកពីមជ្ឈមណ្ឌលអូស្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE) ព្រមទាំងព័ត៌មានលម្អិតលើការធ្វើតេស្ត IELTS ពីតំណាងមកពី IDP IELTS ជាដើម។

បច្ចុប្បន្នស្ថាប័ន IDP Education មានបុគ្គលិកប្រមាណ ៦០០០ នាក់ដំណើរការក្នុង ១៩០ ការិយាល័យលើ ៨០ ប្រទេសជុំវិញពិភពលោកឈានមុខគេក្នុងសកលលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសរួមមាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងអៀរឡង់។ សិស្ស និស្សិត និងអាណាព្យាបាលអាចណាត់ជួបជាមួយអ្នកជំនាញដោយឥតគិតថ្លៃ ឬជួបផ្ទាល់នៅការិយាល័យ IDP ក្នុងរាជធានីភ្នំពេញ និងសៀមរាបសម្រាប់ព័ត៌មានបន្ថែមតាមរយៈ 023 902 600 ឬ info.phnompenh@idp.com ៕

The post IDP Education រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាផ្តល់ឱកាសឱ្យសិស្សនិស្សិតទៅសិក្សា នៅស្ថាប័នអប់រំកម្រិតពិភពលោក appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ សហការជាមួយប្រទេស៣ ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) សហការជាមួយប្រទេសចំនួន៣ ដើម្បីផ្តល់អាហារូបករណ៍ដល់កម្ពុជា ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅនៅប្រទេស ប្រ៊ុយណេ ចិន និងម៉ាឡេស៊ី។

+អាហារូបករណ៍ទៅប្រទេសចិន

សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហាររូបករណ៍ជាច្រើនកន្លែងដល់មន្ដ្រីរាជការកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សិក្សានៅប្រទេសចិន សម្រាប់ឆ្នាំ២០២៣ ក្រោមកម្មវិធីអាហារូបករណ៍ “MOFCOM”។

សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺមានរយៈពេល (១-៣ឆ្នាំ) ថ្នាក់បណ្ឌិតមានរយៈពេល (៣ឆ្នាំ)។ ក្នុងថ្នាក់ទាំង២នេះ គឺមានទៅតាមមុខជំនាញជាច្រើន។ អត្ថប្រយោជន៍ដែលអ្នកសិក្សាទទួលបានមានដូចជា ការរ៉ាប់រងថ្លៃសិក្សា កន្លែងស្នាក់នៅ ការធ្វើដំណើរពីកម្ពុជា-ចិន និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ចំពោះបុគ្គលិកអប់រំណាដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ អាចចូលមើលព័ត៌មានលម្អិតតាមរយៈដំណភ្ជាប់ (https://www.china-aibo.cn/en/info/1005/1396.htm)។ បេក្ខជន អាចផ្ញើឯកសារដែលបានបំពេញរួច ទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

+អាហារូបករណ៍ទៅប្រទេសប្រ៊ុយណេ

រដ្ឋាភិបាលប្រទេសប្រ៊ុយណេ បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅ​សកល​វិទ្យា​ល័យ​ប្រ៊ុយណេដារូសាឡាម នៃប្រទេសប្រ៊ុយណេ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដល់និស្សិតកម្ពុជា។ អាហារូបករណ៍នេះ គឺផ្តល់ជូនលើមុខជំនាញ Public Policy and Management (MPPM) ដែលមានកម្មវិធីសិក្សា១២ខែ។ ក្មុងនោះ ១ឆមាស គឺសិក្សានៅសាកលវិទ្យាល័យBrunei Darussalam (UBD) នៃប្រទេសប្រ៊ុយណេ ហើយ១ឆមាសទៀត សិក្សានៅសាកលវិទ្យាល័យណាមួយនៅសហរដ្ឋអាមេរិក។

ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍នេះ អាចបំពេញបែបបទ ដោយភ្ជាប់ជាមួយឯកសារនានាតាមរយៈគេហទំព័រ៖ https://apply.ubd.edu.bn/orbeon/uis-welcome/ ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ក្រៅពីសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ អគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ដែលសហការជាមួយប្រទេសម៉ាឡេស៊ី បានផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញ “ការគ្រប់គ្រងគោលនយោបាយសាធារណៈ” នៅសាកលវិទ្យាល័យសាន់វ៉េ ប្រទេសម៉ាឡេស៊ី ដែលមានរយៈពេលសិក្សា២ឆ្នាំ តាមរយៈការសិក្សាពីចម្ងាយ។

អត្ថប្រយោជន៍ទទួលបានមានដូចជា ថ្លៃកម្មវិធីសិក្សា និងទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យសាន់វ៉េចំនួន២លើក (ទស្សនកិច្ចសិក្សា និងទស្សនកិច្ចសម្រាប់ការពារនិក្ខេបទសម្រាប់បញ្ចប់ការសិក្សា)។ លក្ខខណ្ឌសម្រាប់ជ្រើសរើស គឺ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ គ្រប់គ្រង ឬ ប្រហាក់ប្រហែល។ មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ កម្រិតអង់គ្លេស IELTS 6.0។ បេក្ខជន ត្រូវមានបទពិសោធក្នុងការសរសេររបាយការណ៍ស្រាវជ្រាវ។

បេក្ខជនអាចដាក់ពាក្យតាមរយ https://pfm.gov.kh/…/SUN-U%20POSTGRADUATE%20… ។ បន្ទាប់មក យកពាក្យទៅដាក់នៅ អគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ថិតនៅក្នុងក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ អគារ (ក) ជាន់ទី៣។ ផុតកំណត់ទទួលពាក្យ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥ និង៣០នាទីល្ងាច៕

The post ក្រសួងអប់រំ សហការជាមួយប្រទេស៣ ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា appeared first on Kampuchea Thmey Daily.

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ គោលដៅធំបំផុតរបស់ក្រុមការងារក្រៅប្រទេស គឺផ្សព្វផ្សាយអំពីការពិត និងសមិទ្ធផលដែលកើតមាននៅក្នុងប្រទេស
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស​ ចេញទៅក្រៅប្រទេសមានគោលដៅធំបំផុត គឺផ្សព្វផ្សាយអំពីការពិត អំពីគោលនយោបាយ និងសមិទ្ធផល ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសបានដឹង។

តាមរយៈវីដេអូបង្ហោះនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី ១០ ខែមេសានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា មានក្រុមមួយចំនួននៅក្រៅប្រទេស​ បានវាយប្រហារលើក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ថា ទៅដើម្បីបំបែកសហគមន៍ខ្មែរនៅក្រៅប្រទេស។ ការវាយប្រហារបែបនេះ គឺជារឿងមិនពិតទាល់តែសោះ ដោយឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រ​ជាជនកម្ពុជានៅក្រៅប្រទេស ប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ។

ឯកឧត្ដមបណ្ឌិត ថ្លែងឲ្យដឹងបែបនេះថា «ចំណុចទីមួយ គឺយើងប្រកាន់សច្ចធម៌ យើងចេញទៅគោលដៅធំបំផុតគឺផ្សព្វផ្សាយអំពីការពិត អំពីគោលនយោបាយ និងសមិទ្ធផល ដែលកើតមាននៅក្នុងប្រទេសរបស់យើង ឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសបានដឹង និយាយតែពីការពិត និយាយអត់មានភូតកុហក់ ឲ្យឃើញថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបានធ្វើអ្វីខ្លះ ហើយអ៊ុំពូមីងបងប្អូនជឿចុះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស មិនបំផ្លាញប្រទេសទេ នេះគឺជាគោលការណ៍សច្ចធម៌ ដែលយើងបានចេញទៅផ្សព្វផ្សាយ»។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រ​ជាជនកម្ពុជានៅក្រៅប្រទេស​ ប្រកាន់ជំហរមិនឈ្លោះគ្នា មិនវាយប្រហារគ្នា ដោយក្នុងវេទិកានានានៅក្រៅប្រទេស ក្រុមការងារមិនបានវាយប្រហារទៅលើក្រុមណាមួយ នោះទេ។ ប៉ុន្តែ មានតែក្រុមមួយចំនួននៅក្រៅប្រទេសប៉ុណ្ណោះ បានធ្វើបាតុកម្មរំខានដល់ការជួបជុំរបស់ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រ​ជាជនកម្ពុជានៅក្រៅប្រទេស។ ម្យ៉ាងទៀត ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រ​ជាជនកម្ពុជានៅក្រៅប្រទេស ប្រកាន់ជំហរស្រលាញ់រាប់អានគ្នាដោយស្មារតីគ្រួសារខ្មែរតែមួយ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្ថែមបែបនេះថា «ចេញទៅក្រៅប្រទេស ពេលដែលបងប្អូនសួរខ្ញុំ បង! ឥឡូវយើងពង្រីកសមាជិកក្រៅប្រទេស ឥឡូវយើង អ្នកដែលធ្លាប់ចូលរួមជាមួយបក្សប្រឆាំង ជេរយើង បាតុកម្មជេរយើង ឥឡួវបើគាត់ចង់ចូលមក តើយើងគួរឲ្យគាត់ចូលអត់? តើចូលមកតិចគាត់មកជេរយើងនៅក្នុងខាងក្នុងអី ខ្ញុំថា កុំពិបាកយើងស្វាគមន៍ជំហរសាមគ្គី សម្ដេចតេជោ គណបក្សយើង បង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមបាន ដោយសារជំហរបង្រួបបង្រួមជាតិ និងបើកឱកាសឲ្យគ្រប់ភាគី រួមទាំងភាគីដែលចង់បំផ្លាញគណបក្សប្រជាជន មករួមរស់ជាមួយគ្នាបាន ហេតុអីក៏ក្រុមការងាររបស់យើងត្រូវប្រកាន់ យើងអត់ប្រកាន់ ហ្នឹងហើយបានជាយើងប្រមូលមនុស្សកាន់តែរីក»។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ដែលនេះជាជំហររបស់គណបក្សប្រជាជនកម្ពុជា គឺប្រកាន់យកការរាប់អានខ្មែរទាំងអស់ ដោយយកទស្សនៈថា «យើងរួមគ្នា យើងសាមគ្គីគ្នា យើងមិនដែលប្រកាន់ទេ»៕

The post ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ គោលដៅធំបំផុតរបស់ក្រុមការងារក្រៅប្រទេស គឺផ្សព្វផ្សាយអំពីការពិត និងសមិទ្ធផលដែលកើតមាននៅក្នុងប្រទេស appeared first on Kampuchea Thmey Daily.