ខួបអនុស្សាវរីយ៍ Archives - Kampuchea Thmey Daily

សម្តេច ទៀ បាញ់ អញ្ជើញប្រារព្ធខួប៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា ២០២៤) នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដែលមានសមាជិកសមាជិការគណបក្សប្រជាជន ប្រមាណ ជាង៩០០នាក់ចូលរួម ។

ក្នុងកិច្ចស្វាគមន៍របស់ លោក ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្ត បានលើកឡើងពីសមទ្ធិផលធំៗ ដែលគណបក្សប្រជាជនកម្ពុជា និង ខេត្តសៀមរាប សម្រេចបានក្នុងពេលកន្លងមក ។

ក្នុងខ្លឹមសារនៃសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសមីទ្ទីញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា អានដោយសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា ។ ចាប់តាំងពីពេលបដិសន្ធិរហូត មកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិនិងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។  ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិនឹងកាន់តែរីកចម្រើនលឿនទៅមុខ ។

ក្នុងរយៈពេលជាង៤៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។  ក្នុងស្មារតីចងចាំនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាង អង់អាចបំផុតដើម្បីបុព្វហេតុជាតិនិងប្រជាជន និងក្នុងស្មារតីលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីកសាង និង ការពារមាតុភូមិ អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ សមាជិកសមាជិកាគណបក្ស និងបងប្អូនជនរួមជាតិតែងបានចូលរួមយ៉ាងក្លៀវក្លា អធិក អធម ក្នុងពិធីរឭកខួបកំណើតគណ បក្សជារៀងរាល់ឆ្នាំ ។

ទោះបីជាក្នុងពេលកន្លងមកនេះ សភាពការណ៍ប្រទេសជាតិត្រូវប្រឈមនឹងការលំបាកថ្មីដ៏ធំ ដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ បានរាតត្បាតជាសាកលនៅគ្រប់ប្រទេសយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងប្រមូលផ្តុំការខិតខំជម្នះដោះស្រាយនូវផលវិបាកនេះ រហូតទប់ស្កាត់បានទាន់ពេលវេលា និងបើកដំណើរការប្រទេសមានប្រក្រតីភាពឡើងវិញទាំងការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរមកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ក៏ទទួលបានជោគជ័យលើការបោះឆ្នោតអសកល ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និង បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤  ។ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខ ភាពប្រជាជននាពេលកន្លងមក ។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពី មនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការ ចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់,  ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និង  ពីវារីវប្បកម្ម  ព្រមទាំងជម្រុញដល់វិស័យទេសចរណ៍ផងដែរ ។

ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវ ឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាននិងរំហូរទឹកទន្លេមេគង្គ ឡើយ ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានជំរុញ ដល់អាជ្ញាធរខេត្ត លើការរៀបចំកាសងនូវសួនច្បារតេជោសន្តិភាព នៅទីប្រជុំជននៃក្រុងសៀមរាប ដើមី្បលើកនូវសោភណ្ឌភាពក្រុងទេសចរណ៍មួយនេះ និង បានធ្វើការផ្តាំផ្ញើ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា រួមសាមគ្គី គ្នាក្នុងការថែរក្សា ការពារនូវសុខសន្តិភាព ឲ្យបានគង់វង្សយូអង្វែង និង ប្រឆាំងដាច់ខាតនូវរាល់ការប៉ុងប៉ងរបស់ក្រុមជន អកតិ ដើមី្បបំផ្លាញនូវសុខសន្តិភាព របស់ប្រជាជន និង ប្រទេសជាតិទាំងមូល ៕

ដោយ៖ គឿនវេត

The post សម្តេច ទៀ បាញ់ អញ្ជើញប្រារព្ធខួប៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

ជប៉ុន-កម្ពុជា រៀបចំមហោស្រពគីហ្សូណា ដើម្បីអបអរសាទរដល់ខួប៧០ឆ្នាំនៃប្រទេសទាំង២
ក្នុងឱកាសគម្រប់ខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំង២ជប៉ុន-កម្ពុជា ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានរៀបចំមហោស្រពគីហ្សូណាលើកទី១២ ដែលជាកម្មវិធីធំមួយក្នុងចំណោមកម្មវិធីផ្សេងៗសម្រាប់ការអបអរដល់ចំណងមិត្តភាពប្រទេសទាំង២។ មហោស្រពនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ គឺជាថ្ងៃបើកកម្មវិធីនៃមហោស្រពមួយនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ប្រជាជនកម្ពុជា និងជប៉ុន ជាច្រើនរូប ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍នេះ។ មហោស្រពនេះ មានជាការសម្តែងបង្ហាញពីវប្បធម៌ផ្សេងៗរបស់ជប៉ុន ដល់ប្រជាជនកម្ពុជា ដើម្បីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកឱ្យចំណងមិត្តភាពនៃប្រទេសទាំង២កាន់តែរឹងមាំបន្ថែមទៀត។ ប្រធានបទឆ្នាំនេះ គឺ“មិត្តភាពស្រស់បំព្រងរបស់យើង A Blossoming Friendship” ដែលបញ្ជាក់ពីមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល៧០ឆ្នាំមកនេះ។ ស្របគ្នានេះ ក្នុងកម្មវិធីបើក ក៏មានការសម្តែងសិល្បៈជប៉ុន និងកម្ពុជាដើម្បីអបអរផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវសេចក្តីសោមន្សជាអនេកចំពោះការចូលរួមក្នុងកម្មវិធីមហាស្រពនេះ។ លោកក៏បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុនដែលបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើងមក។ តាំងពីឆ្នាំ២០១២ នៃការបង្កើតឱ្យមានមហោស្រពនេះឡើងមក គឺបានផ្តល់ឱកាសឱ្យប្រជាជនជប៉ុន និងកម្ពុជា បានស្គាល់ពីប្រពៃណី វប្បធម៌នៃប្រទេសទាំង២យ៉ាងច្រើនប្រកបដោយភាពច្នៃប្រឌិត។

លោកមានប្រសាសន៍ថា៖ “ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណចំពោះមហោស្រព គីហ្សូណាឆ្នាំ២០២៣ ព្រោះវាបានរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា រឹតចំណងមិត្តភាពល្អរបស់យើង។ ហើយវាក៏បានដើរតួនាទីមួយក្នុងការនាំយកឱ្យយើងទាំងអស់គ្នានូវមនុស្សដែលមានវប្បធម៌ចម្រុះគ្នា រួមទាំងនិស្សិតកម្ពុជា និងជប៉ុន”។

ជាមួយគ្នានេះ លោក តាកិអ៉ិ ស៊ុនស៊ុកិ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវភាពរីករាយក្រៃលែងចំពោះការចូលរួមក្នុងមហោស្រពគីហ្សូណា សម្រាប់ខួបទំនាក់ទំនងលើកទី៧០ឆ្នាំនៃប្រទេសទាំង២នេះ ដែលបង្ហាញពីចំណងមិត្តភាពរឹងមាំរបស់ប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ លោកមានប្រសាសន៍ថា៖ “ថ្មីៗនេះ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់ក្នុងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើន។ តំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរបស់យើងកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់”។

លោក តាកិអ៉ិ ស៊ុនស៊ុកិ ក៏សង្ឃឹមថា ប្រជាជនជាច្រើនទាំងកម្ពុជា និងជប៉ុន នឹងកាន់តែយល់ដឹងស៊ីជម្រៅពីវប្បធម៌ជប៉ុន និងកម្ពុជាបន្ថែមទៀតតាមរយៈព្រឹត្តិការណ៍មហោស្រពនេះ ហើយលោកក៏សង្ឃឹមថា មិត្តភាពរបស់ប្រទេសទាំង២នឹងកាន់តែរឹងមាំ និងរីកសុះសាយផងដែរ។

ព្រឹត្តិការណ៍មហោស្រពគីហ្សូណាលើកទី១២ នៅថ្ងៃបើកម្មវិធី គឺមានការសម្តែងចម្រៀងពីឯកអគ្គរាជទូតសុឆន្ទៈទាំង២រូបរបស់កម្ពុជា-ជប៉ុន នៃខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំនេះ គឺកញ្ញា ម៉ម ឡរ៉ា ទេវរី និងលោកស្រី មិណាមិណុ យូកុ។កម្មវិធីមហោស្រពនេះ មានទម្រង់ជាសិក្ខាសាលា បឋកថា ការពិព័រណ៍សិល្បៈ វប្បធម៌ ការអប់រំ និងកីឡានានា ក្នុងនោះក៏មានការស្លៀកសំលៀកបំពាក់ជប៉ុន របៀបបត់ក្រដាស់ ការបាត់ពណ៌ និងសកម្មភាពជាច្រើនទៀត៕

ដោយ៖ អុន ស្រីមាន

The post ជប៉ុន-កម្ពុជា រៀបចំមហោស្រពគីហ្សូណា ដើម្បីអបអរសាទរដល់ខួប៧០ឆ្នាំនៃប្រទេសទាំង២ appeared first on Kampuchea Thmey Daily.