ខ្សែកាបក្រោមបាតសមុទ្រ Archives - Kampuchea Thmey Daily

ក្រុមហ៊ុនសិង្ហបុរី​ និងវៀតណាម​ ចរចា​គ្នា​​ពី​ការ​ដាក់ខ្សែកាបក្រោម​​សមុទ្រថ្មី ​ដើម្បីជំរុញវិស័យទិន្នន័យ
​ក្រុមហ៊ុន​គ្រប់គ្រងទ្រព្យសម្បត្តិសិង្ហបុរី Keppel ​និង​ក្រុមហ៊ុនពហុវិស័យ​វៀតណាម Sovico Group កំពុងពិភាក្សាគ្នា​អំពីផែនការ​​ដាក់​បណ្ដាញ​ខ្សែ​កាបអុបទិកក្រោមបាតសមុទ្រថ្មី ​ដើម្បី​ជួយ​ជំរុញឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់។ នេះបើ​តាម​ការ​ចុះ​ផ្សា​យរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែល​ស្រង់​សម្ដី​ប្រភព​ដឹក​ពី​បញ្ហា​នេះជា​អនាមិក។

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង​២​ ​កំពុងស្វែងរកការពង្រីកបណ្តាញខ្សែកាប​របស់​ខ្លួន​ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ។ វៀតណាម​ផ្ទាល់​ ​គ្រោង​នឹង​មាន​ខ្សែកាប​ក្រោម​ទឹក​ថ្មី​ចំនួន​ ១០​ ​ត្រឹម​​ឆ្នាំ​២០៣០។

​ប្រភព​ ៥ រូប​ ដែល​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការចរចា​ បាន​និយាយថា​ ​នៅ​ក្រោមផែនការ​ទី១​ដែលកំពុងពិភាក្សាគ្នា​ ខ្សែមួយខ្សែ​នឹងត្រូវដាក់ដើម្បីភ្ជាប់ប្រទេសវៀតណាមដោយផ្ទាល់ ជាមួយសិង្ហបុរី ក្នុងតម្លៃ​ប្រមាណ​ ១៥០ លាន​ដុល្លារ​។ ​ប្រភព​២រូប​និយាយ​ថា​ ក្រុមហ៊ុន Sovico បាន​ពេញ​ចិត្ត​នឹង​ជម្រើសនេះ​ ​យ៉ាងណា​មិញ​ មិន​ទាន់​មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចឡើង​នៅឡើយទេ ខណៈ​ក្រុមហ៊ុន ​Keppel ​ចង់បាន​ជម្រើស​ដែល​ធំជាងនេះ ដោយ​ពាក់​ព័ន្ធ​នឹង​ក្រុមវិនិយោគិន​ច្រើន។ ​

ប្រភព​៣​​រូប​ បាន​និយាយ​ថា​ ​ក្រោម​ផែនការទី២​ ​ការតភ្ជាប់ខ្សែកាប​ទៅកាន់ប្រទេសវៀតណាមដែល​ធ្វើ​ដោយក្រុមហ៊ុន​ Sovico ​នឹង​ក្លាយ​ជាផ្នែក​មួយ​នៃ​ខ្សែកាបវែង​ដែលត​ភ្ជាប់​ពី​សិង្ហបុរី​ ទៅ​ជប៉ុន ហើយ​ភ្ជាប់​ជាមួយ​ប្រទេស​នានា​តាមបណ្ដោយ​ផ្លូវ​។

​ក្រុមហ៊ុន Sovico ដែល​មាន​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​ផ្នែក​អាកាសចរណ៍ និងធនាគារ ថ្មីៗនេះ បានប្រកាសពីផែនការលើការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ។ ចំណែក​ឯ​ក្រុមហ៊ុន Keppel វិញ បានយល់ព្រមក្នុងខែវិច្ឆិកា ដើម្បីទិញមជ្ឈមណ្ឌលទិន្នន័យ​ AI ​ក្នុងប្រទេសជប៉ុន។ សិង្ហបុរី ត្រូវបាន​គេ​ស្គាល់​ថា​ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងខ្សែកាបក្រោមសមុទ្រ។

គួរ​បញ្ជាក់​ថា ខ្សែកាបក្រោមសមុទ្រគឺជា​ស្នូល​នៃសង្រ្គាមបច្ចេកវិទ្យាចិន-អាមេរិក ដោយមហាអំណាចទាំង២ កំពុងប្រជែងគ្នាដើម្បីឈ្នះកិច្ចសន្យា​ ជាពិសេសនៅអាស៊ី ដើម្បីបង្កើត និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដែលផ្ទុកទិន្នន័យអ៊ិនធឺណិតភាគច្រើន រួមទាំងព័ត៌មានរសើបផងដែរ។​ ​

ក្រោមផែនការបឋម មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងអំពី​ក្រុមហ៊ុន​ប្រទេស​ណានឹងសាងសង់គម្រោង​ខ្សែ​កាបថ្មី​នោះទេ ប៉ុន្តែ​ប្រភព​២​រូប​អះអាងថា​ ក្រុមហ៊ុន​ម៉ៅការចិន នឹងមិនពាក់ព័ន្ធនឹងការត​ភ្ជាប់ខ្សែកាប​ក្រោម​បាតសមុទ្រ​ផ្ទាល់​រវាងប្រទេសវៀតណាម និងសិង្ហបុរីនោះទេ៕

The post ក្រុមហ៊ុនសិង្ហបុរី​ និងវៀតណាម​ ចរចា​គ្នា​​ពី​ការ​ដាក់ខ្សែកាបក្រោម​​សមុទ្រថ្មី ​ដើម្បីជំរុញវិស័យទិន្នន័យ appeared first on Kampuchea Thmey Daily.