គណបក្សខ្មែរអភិរក្ស Archives - Kampuchea Thmey Daily

ស្អែកនេះ គណបក្សខ្មែរអភិរក្ស នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅផ្លូវ ៦០ ម៉ែត្រ មានអ្នកចូលរួម ៧០០ នាក់
នៅ​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៣ ស្អែក​នេះ គណបក្ស​ខ្មែរ​អភិរក្ស ក្នុង​ចំណោម​គណបក្ស​ទាំង ១៨ បាន​ស្នើសុំ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ជួបជុំ​សមាជិក សមាជិកា និង​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម ៧០០ នាក់។

តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បាន​ជ្រាប​ថា ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣ នៅ​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៣ មាន​គណបក្ស​ចំនួន ០១ ក្នុង​ចំណោម​គណបក្ស​ទាំង ១៨ ដែល​បាន​ស្នើសុំ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ជួបជុំ​សមាជិក សមាជិកា និង​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​តាម​តម្រាយ​ផ្លូវ​ដូច​ខាង​ក្រោម ៖

គណបក្ស​ខ្មែរ​អភិរក្ស នឹង​រៀបចំ​ជួបជុំ​សមាជិក សមាជិកា នៅ​លើ​ចិញ្ចើម​មហាវិថី​សម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ដោយ​មាន​អ្នកចូលរួម​ចំនួន ៧០០ នាក់ បន្ទាប់មក​នៅ​វេលា​ម៉ោង ០៨ និង ០០ នាទី ក្បួន​នឹង​ហែ​ចេញពី​ទីតាំង​ជួបជុំ​តាម​បណ្ដោយ​មហាវិថី​សម្តេច ហ៊ុន សែន រួច​បត់​ឆ្វេង​ចូល​មហាវិថី​អ្នក​ឧកញ៉ា​មហា​ភក្តី សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង (​ផ្លូវ ៣០ ម៉ែត្រ​) កាត់​តាម​បុរី​ជីបម៉ុង បត់​ស្ដាំ​ចូល​ផ្លូវ​បឹងទំពុន (​ផ្លូវ​លេខ ៣៧១) បត់​ឆ្វេង​ចូល​ផ្លូវ​លេខ ២៧១ ឆ្ពោះ​ទៅ​ស្ពាន​អាកាស ៧ មករា បន្ត​ចូល​ផ្លូវ​លេខ ៥៩៨ ដល់​រង្វង់​មូល​កាំ​កូ​ស៊ី​ធី បត់​ឆ្វេង​ចូល​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី (​ផ្លូវ​លេខ​១៩២៨) បត់​ឆ្វេង​ចូល​មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ រួច​បត់​ឆ្វេង ចូល​ផ្លូវ​លេខ ១៩៨៦ បន្ត​បត់​ឆ្វេង​ផ្លូវ​លេខ ១០០៣ រហូតដល់​ចំណុច​ផ្លូវ​លេខ ១០០៣ កែង​នឹង​ផ្លូវ​លេខ ១៩៦៦ ឈប់​សម្រាក​អាហារ​ថ្ងៃត្រង់។

នៅ​វេលា​ម៉ោង ១៤ និង ០០ នាទី ក្បួន​ចេញពី​ទីតាំង​សម្រាក​តាម​បណ្ដោយ​ផ្លូវ​លេខ ១៩៦៦ បត់​ឆ្វេង​ចូល​ផ្លូវ​លេខ ៥៩៨ ឆ្ពោះ​ទៅ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី បត់​ស្តាំ​ចូល​ផ្លូវ​លេខ ៣៥៥ បន្ទាប់មក​បត់​ស្ដាំ ចូល​ផ្លូវ​ឧកញ៉ា​ឃ្លាំងមឿង (​ផ្លូវ​លេខ ៧០) ឆ្ពោះ​ទៅ​រង្វង់​មូល​កាំភ្លើង​កួច​កាណុង និង​បន្ត​តាម​ផ្លូវ​លេខ ៧៤ រួច​បត់​ស្ដាំ​ចូល​ពីរ​វិថី​ព្រះស៊ីសុវត្ថិ បត់​ស្ដាំ​ចូល​ផ្លូវ​លេខ ១៣០ បត់​ស្ដាំ​ចូល​ផ្លូវ​ប៉ាស្ទ័រ (​ផ្លូវ​លេខ ៥១) បត់​ស្ដាំ​ចូល វិថី​សម្តេច​ប៉ាន (​ផ្លូវ​លេខ​២១៤) ឆ្ពោះ​ទៅ​រង្វង់​មូល​វត្ត​សំពៅ​មាស បត់​ឆ្វេង​ចូល​ផ្លូវ​លេខ ១៦៣ រហូតដល់ ស្តុ​ប​ទួល​ទំពូង បត់​ឆ្វេង​ចូល​មហាវិថី​ម៉ៅ​សេទុង (​ផ្លូវ​លេខ ២៤៥) រហូតដល់​ស្តុប​បូកគោ បត់​ស្តាំ​ចូល​មហាវិថី ព្រះមុនីវង្ស និង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ទីតាំង​ជួបជុំ​វិញ ដើម្បី​រំសាយ។

ក្នុង​យុទ្ធនាការ​ឃោសនា​នេះ អាច​មាន​ចរាចរ​មមាញឹក​ដោយសារ​មធ្យោបាយ​ធ្វើដំណើរ​របស់​សមាជិក​សមាជិកា​ដែល​អញ្ជើញ​ចូលរួម ដើម្បី​ចៀសវាង​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ ​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​នៅ​ទីតាំង​ជួបជុំ​របស់​គណបក្ស និង​តាម​តម្រាយ​ផ្លូវ​នានា​ដែល​គណបក្ស​នយោបាយ​ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៣ ចាប់ពី​ម៉ោង ០៦ និង ០០ នាទី រហូត​ដល់​ការ​ដង្ហែ​ក្បួន​បាន​បញ្ចប់៕

អត្ថបទ ៖ ស្រីរ័ត្ន

The post ស្អែកនេះ គណបក្សខ្មែរអភិរក្ស នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅផ្លូវ ៦០ ម៉ែត្រ មានអ្នកចូលរួម ៧០០ នាក់ appeared first on Kampuchea Thmey Daily.