ព័ត៌មានជាតិ
ស្អែកនេះ គណបក្សខ្មែរអភិរក្ស នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅផ្លូវ ៦០ ម៉ែត្រ មានអ្នកចូលរួម ៧០០ នាក់
នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ស្អែកនេះ គណបក្សខ្មែរអភិរក្ស ក្នុងចំណោមគណបក្សទាំង ១៨ បានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ៧០០ នាក់។

តាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ មានគណបក្សចំនួន ០១ ក្នុងចំណោមគណបក្សទាំង ១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញតាមតម្រាយផ្លូវដូចខាងក្រោម ៖

គណបក្សខ្មែរអភិរក្ស នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅលើចិញ្ចើមមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ដោយមានអ្នកចូលរួមចំនួន ៧០០ នាក់ បន្ទាប់មកនៅវេលាម៉ោង ០៨ និង ០០ នាទី ក្បួននឹងហែចេញពីទីតាំងជួបជុំតាមបណ្ដោយមហាវិថីសម្តេច ហ៊ុន សែន រួចបត់ឆ្វេងចូលមហាវិថីអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ ម៉ែត្រ) កាត់តាមបុរីជីបម៉ុង បត់ស្ដាំចូលផ្លូវបឹងទំពុន (ផ្លូវលេខ ៣៧១) បត់ឆ្វេងចូលផ្លូវលេខ ២៧១ ឆ្ពោះទៅស្ពានអាកាស ៧ មករា បន្តចូលផ្លូវលេខ ៥៩៨ ដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បត់ឆ្វេងចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រួចបត់ឆ្វេង ចូលផ្លូវលេខ ១៩៨៦ បន្តបត់ឆ្វេងផ្លូវលេខ ១០០៣ រហូតដល់ចំណុចផ្លូវលេខ ១០០៣ កែងនឹងផ្លូវលេខ ១៩៦៦ ឈប់សម្រាកអាហារថ្ងៃត្រង់។

នៅវេលាម៉ោង ១៤ និង ០០ នាទី ក្បួនចេញពីទីតាំងសម្រាកតាមបណ្ដោយផ្លូវលេខ ១៩៦៦ បត់ឆ្វេងចូលផ្លូវលេខ ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ស្តាំចូលផ្លូវលេខ ៣៥៥ បន្ទាប់មកបត់ស្ដាំ ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ ៧០) ឆ្ពោះទៅរង្វង់មូលកាំភ្លើងកួចកាណុង និងបន្តតាមផ្លូវលេខ ៧៤ រួចបត់ស្ដាំចូលពីរវិថីព្រះស៊ីសុវត្ថិ បត់ស្ដាំចូលផ្លូវលេខ ១៣០ បត់ស្ដាំចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ ៥១) បត់ស្ដាំចូល វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅរង្វង់មូលវត្តសំពៅមាស បត់ឆ្វេងចូលផ្លូវលេខ ១៦៣ រហូតដល់ ស្តុបទួលទំពូង បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ ២៤៥) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថី ព្រះមុនីវង្ស និងបន្តដំណើរឆ្ពោះទៅទីតាំងជួបជុំវិញ ដើម្បីរំសាយ។
ក្នុងយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិកសមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការ បញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ០៦ និង ០០ នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


