ច្បាប់កម្មផល Archives - Kampuchea Thmey Daily

ច្បាប់កម្មផលនៃស្នេហា ៦ ប្រភេទ តែងកើតលើបុគ្គលគ្រប់ៗរូប
ជារឿយៗអ្នកតែងតែខូចចិត្តនឹងរឿងស្នេហាដដែលៗ ឬបែកបាក់គ្នាដោយមិនបានលាមួយម៉ាត់សោះ។ បើគិតតាមជំនឿ នេះគឺ​ដោយសារតែកម្មផលស្នេហា ដែលកើតចេញពីសកម្មភាពក្នុងជីវិតអតីតកាល ឬបាន​ធ្វើក្នុងជីវិតនេះ​ ដោយមិនដឹងខ្លួន។

ថ្ងៃនេះ គ្រូ ណុប ចង់មកចែករំលែកពីកម្មផលស្នេហា “អំពើដ៏ធ្ងន់ទាំង ៦នៃសេចក្តីស្រឡាញ់” និង​វិធី​ដោះស្រាយ ហើយ​បង្វែរ​ជោគវាសនា​​អាក្រក់​នោះ ​​ទៅ​ជា​ល្អ​​វិញ។

១ រង​ទុក្ខ​ពី​ស្នេហា​តែ​ម្ខាង​ សឹង​មិន​លោះ​ពេល បើ​អ្នក​ធ្លាប់​គិត​​សងសឹក ឬ​ជេរ​អ្នក​ដែល​​ធ្លាប់​លួច​ស្រលាញ់​ទេ? បើ​មាន​នោះ​កម្ម​បាន​ធ្វើបាប​មកវិញ ដោយ​បុគ្គល​ដែល​យើង​ស្រលាញ់​នោះ គេ​នៅ​តែ​មិន​ដឹង​អ្វី​ទាំងអស់ ហើយ​ឲ្យ​ជីវិត​យើង​ឈឺ​ចាប់​ ដោយ​លួច​ស្រលាញ់​គេ​តែ​ម្ខាង​។ វិធីកាត់បន្ថយកម្មផល បើ​យើង​ដឹង​ហើយ​ថា​ ផល​កម្ម​កើត​ចេញ​ពី​អ្វី​ដែល​យើង​ធ្លាប់​គិត​អាក្រក់​ចំពោះ​បុគ្គល​នោះ។ ចូរ​យើង​ទទួល​ថា ​វា​គ្រាន់​តែ​ជា​កម្មផល​ចាស់ ហើយ​បួងសួង​សុំ​ការ​អភ័យទោស​ពី​គាត់។ រួច​ធ្វើ​បុណ្យ​ ហើយ​ឧទ្ទិស​កម្ម​ប្រភេទ​នេះ ដែល​កើត​ឡើង​ដោយ​ចិត្ត​របស់​យើង​ផ្ទាល់ ហើយ​ត្រូវ​តែ​ព្យាយាម​បញ្ចប់​ដោយ​ចិត្ត​ខ្លួន​ឯង។

២ បាត់បង់​មនុស្ស​ដែល​យើង​ស្រលាញ់ (បែកគ្នា​រហូត​ព្រោះ​ស្លាប់) មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ បាន​ប្រព្រឹត្ត​អំពើ​ធ្ងន់ធ្ងរ​ ដោយ​សម្លាប់​ជីវិត​អ្នក​ដទៃ​ ឬ​សត្វ​ដែល​ស្រឡាញ់​គ្នា​។ ខ្លួនយើងផ្ទាល់ ទោះបី​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​ក៏ដោយ អាច​ជា​អ្នក​សមគំនិត ។ ដូច្នេះក្នុងជីវិតនេះ នៅ​ពេលដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ស្លាប់ ​យើង​បាន​ទទួល​ការ​សោកស្ដាយ និង​ទុក្ខ​ព្រួយ​នៃ​ការ​ចាកចេញ​របស់​គាត់។ វិធី​កាត់បន្ថយ​កម្មផល ត្រូវ​ធ្វើ​បុណ្យ​ដើម្បី​រំដោះ​ជីវិត​សត្វ ដែល​ហៀបនឹង​ត្រូវ​គេ​សម្លាប់ ដូចជា​ការ​ប្រោស​​ជីវិត​គោក្របី ឬ​ទៅ​ទិញ​​​កូន​ត្រី​នៅ​ផ្សារ​ដែល​ជិត​ត្រូវ​គេ​សម្លាប់​ធ្វើ​ម្ហូប។ អនុញ្ញាត​ឲ្យ​សត្វទាំងនោះត្រលប់ទៅជីវិតធម្មជាតិវិញ ឬ​មិន​បរិភោគ​សាច់​រយៈពេល ៣ ខែ​។ បើ​ពិបាក​ធ្វើ អាច​ចាប់ផ្ដើម​ពី​ការ​ហូប​សត្វ​តូចៗដូចជា បង្គា ខ្យង ត្រីតូចៗ ពងមាន់​ជាដើម ហើយឈប់​ហូប​សត្វធំៗដូចជា មាន់ ជ្រូក គោ ក្របី ហើយបួងសួង​សុំសេចក្តី​មេត្តា​ដល់​សត្វ​ទាំងឡាយ។ ទាំងមនុស្សដែលយើងស្រលាញ់ អ្នកដែលបានចាកចេញ រាប់​បញ្ចូល​ទាំង​កម្មផល​របស់​យើង​ដោយធ្វើ​បាន​បុណ្យ​ដូចជា ប្រគេន​ចង្ហាន់​ព្រះសង្ឃ ធ្វើ​បុណ្យ​ជាមួយ​កុមារ​កំព្រា ឬ​ជន​ពិការ​ជាដើម។

៣​ ទទួល​បាន​ដៃគូ​ជីវិត​មិន​ល្អ អាចមកពី​យើង​បាន​បង្ក​ឡើង​ក្នុង​អតីតកាល ​ធ្លាប់​វាយ​ដំ ឬ​ធ្វើ​បាប​គ្នា​ពី​មុន​មក ឬប្រហែល​​បានធ្វើរឿងអាក្រក់​ជាមួយគ្នា។ ក្នុងករណីមួយទៀតអាច​មក​ពី​ចាប់​រំលោភ ឬ​សម្លាប់​គាត់ ឬ​ក្នុង​ករណី​មួយ​ទៀត​ប្រហែល​ជា​មាន​ជម្លោះដែល​ធ្វើឲ្យ​គាត់ចង​ចិត្ត​សងសឹក​ដោយយើងមិនបានដឹងពីកម្មផលបែបនេះទេ ប្តីឬប្រពន្ធអាចនឹងល្អពីដំបូង ឬអាច​អាក្រក់​នៅ​ពេល​ដំបូង ប៉ុន្តែ​នៅ​ទី​បំផុត វា​នឹង​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ។​​ ព្រោះ​មិនមែនជា​ដៃគូពិត ឬ​ដៃគូ​សក្តិសម ប៉ុន្តែ​ជា​គូ​កម្ម​ដែល​ត្រូវ​កើត​មក​ដើម្បី​សង​គុណ​គ្នា។ វិធី​កាត់បន្ថយ​កម្មផល ត្រូវ​អញ្ជើញ​គ្នា​ទៅ​ធ្វើ​បុណ្យ ឬ​ព្យាយាម​ធ្វើ​អំពើ​ល្អ​ជាមួយ​គាត់។ សូម​បង្ហាញ​សេចក្ដី​មេត្តា​ដល់​គាត់ ហើយបួងសួង​ឲ្យ​គាត់​បាន​ជួប​រឿង​ល្អ មាន​សុភមង្គល និង​ប្រែចិត្ត។

៤ ប្តីឬប្រពន្ធ មានសាហាយ បុព្វហេតុ​នៃ​កម្ម​នេះ កើតចេញពី​ជីវិត​អតីតកាល និង​បច្ចុប្បន្នកាល ដោយ​បំពាន​លើ​សិក្ខាបទ​ទី​៣ គឺ​ការ​រួម​ភេទ​ជាមួយ​បុគ្គល​មាន​ម្ចាស់ ឬការប្រព្រឹត្តខុស ដូចជាការមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​កុមារ ប្រពន្ធ ឬ​ប្តី​របស់​អ្នកដទៃ ដោយ​បង្ក​ការ​បែកបាក់​គ្រួសារអ្នកដ៏ទៃ ឬ​អាច​មក​ពី​យើង​មាន​ម្ចាស់ ប៉ុន្តែ​បាន​ធ្វើ​ខុស​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​អាច​ចាប់​រំលោភ​គាត់ ឬ​ធ្លាប់​បន់ស្រន់​ជាមួយ​គ្នា​ ថា​តើ​អ្នក​ចង់​រស់នៅ​ជាមួយ​គ្នា​ប៉ុន្មាន​​ជាតិ? វិធីកាត់បន្ថយកម្មផល ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​ស្ថានភាព​ដដែល និង​បន្ត​ធ្វើ​បុណ្យ​ដោយ​ប្រគេន​វត្ថុ​មួយ​គូ​ ដូច​ជា ស្បែកជើង ទង់​មួយ​គូ ទៀន​មួយ​គូ ថូ​មួយ​ជាដើម ឬ​​​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​និង​មេត្តា​ដល់​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​គ្នា ហើយ​សុំ​ការ​អភ័យ​ទោស​រាល់​ពេល​ធ្វើ។

៥ កម្ម​ត្រូវ​បែក​ពី​គូ​ជីវិត (គូស្នេហ៍​នៅ​រស់) បុព្វហេតុ​នៃកម្ម គឺមកពីកាលពីមុន យើងធ្លាប់យកកូន/ប្រពន្ធអ្នកដ៏ទៃ ឬ​មាន​គម្រោង​ញុះញង់​ ​មនុស្ស​ស្រលាញ់​គ្នា​ឲ្យ​បែក​គ្នា​ កម្មផលបែបនេះកើតឡើងដោយសារយើង និងមនុស្ស​ជាទីស្រឡាញ់​របស់​យើង ប្រហែលជាធ្លាប់ធ្វើជាមួយគ្នាក្នុងជីវិតពីមុន ឬប្រហែលជា​ធ្វើតែ​ម្នាក់ឯង។ ភាគី​ម្ខាង​ទៀត​ឃុបឃិត ធ្វើឲ្យ​អ្នកទាំងពីរ​ឃ្លាតឆ្ងាយ​ពីគ្នាក្នុងជីវិត​នេះ។ គ្មាន​ផ្លូវ​វិល​មក​រក​ស្នេហា​វិញ​ទេ ឬនៅតែស្រលាញ់គ្នា តែមិនអាចនៅជាមួយគ្នាបាន។ វិធីកាត់បន្ថយកម្មផល ​ ត្រូវតែស៊ូទ្រាំនឹងកម្មផលដែលបានកើតឡើង ព្រោះ​បាបកម្ម​ដែល​បាន​ធ្វើ​ច្រើន​ហើយ បុណ្យ​ដែល​បាន​ធ្វើ​នោះ​ មិន​ងាយ​បណ្ដេញ​បាប​ចេញ​បាន​ឡើយ ។ ប៉ុន្តែ​អាចកាត់​បន្ថយ​កម្មផល ​ដោយ​ការ​សាង​កុសល​ ក្នុង​ជីវិត​នេះ​អាច​នឹង​មាន​ឱកាស​ដែល​កម្ម​នៅ​ទី​នេះ​នឹង​រលត់​ទៅ​ មិន​បាន​បន្ត​ទៅ​កាន់​ជីវិត​ក្រោយ​ទៀត​ឡើយ ។ ផ្ដោត​លើ​ការ​ធ្វើ​បុណ្យ​ ដែល​ជំរុញ​ឲ្យ​មាន​ការ​ផ្សះផ្សា​ ដូច​ជាផ្ដល់​អាហារ​ថ្ងៃ​ដល់​កុមារកំព្រា។ ក្រោយ​ពី​ធ្វើ​បុណ្យ​​ហើយ សូត្រ​ធម៌​សុំ​ការ​អធ្យាស្រ័យ ការធ្វើ​បុណ្យ​ ចែក​បុណ្យ​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់​ជា​ញឹក​ញាប់ ដើម្បីធ្វើឲ្យ​ជីវិតរបស់គាត់រីករាយ និង​លះបង់​ខ្លួន​ធ្វើ​បុណ្យ​ ដើម្បី​ប្រយោជន៍​សាធារណៈ​ផង​ដែរ។

៦​ ឈឺ​ចាប់​​ព្រោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ញឹកញាប់ បុព្វហេតុ​នៃ​កម្មផល បង្ក​ឡើង​ដោយ​ជីវិត​អតីតកាល​អាច​មាន​ជម្លោះ​ជាមួយ​មនុស្ស​ជា​ច្រើន​ ឬ​ធ្លាប់​ធ្វើ​ទារុណកម្ម របួស​រាងកាយ​របស់អ្នក​ដទៃ ធ្វើឲ្យ​ជាតិ​នេះ​រងទុក្ខ កម្ម​ប្រភេទ​នេះ​រួម​ផ្សំ​នឹង​ការ​ឈឺ​ចាប់។ វិធីកាត់បន្ថយកម្មផល អត់ធ្មត់ ដើម្បីបួងសួងសុំការអភ័យដល់គ្នា​ និង​សុំ​កុសល​ដែល​ខ្លួន​បាន​ធ្វើ ឬ​អ្នក​ស្រឡាញ់​ដែល​ធ្វើ​បាប​អ្នក​រាល់​គ្នា​សូមឲ្យពួក​គេ​បាន​សប្បាយ។  ធ្វើកុសលដោយការជួយគ្រូពេទ្យផ្សេងៗ មិនថាដោយទ្រព្យសម្បត្តិ ឬកម្លាំងកាយ ឬការបរិច្ចាកឈាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់មនុស្សគ្រប់រូប មនុស្សដែលមានកម្មផលនឹងគ្នាពីជាតិមុន៕

គ្រូ ណុប

ចុចអាន៖ទម្លាប់ចាយលុយអស់ៗគ្មានសល់ តាមជំនឿ អាចមកពីកម្មផលចាស់ៗពីអតីតជាតិ

ចុចអាន៖គន្លឹះ ៣ យ៉ាង ជួយឲ្យបំណងប្រាថ្នាដែលបួងសួង កាន់តែជោគជ័យ និងឆាប់បានដូចការគិត

The post ច្បាប់កម្មផលនៃស្នេហា ៦ ប្រភេទ តែងកើតលើបុគ្គលគ្រប់ៗរូប appeared first on Kampuchea Thmey Daily.