វប្បធម៌ ជំនឿ
ទម្លាប់ចាយលុយអស់ៗគ្មានសល់ តាមជំនឿ អាចមកពីកម្មផលចាស់ៗពីអតីតជាតិ
តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនឯងតែងតែចាយវាយផ្ដេសផ្ដាស ជាពិសេសលុយនៅជាមួយមិនបានយូរ និងចេញច្រើនរាល់ៗថ្ងៃ។

យ៉ាងណាមិញ បើយោងតាមវិទ្យាសាស្ត្រគេថា យើងខ្ចីខ្ចាយលុយកាក់ ចាយមិនចេះគិត ប៉ុន្តែបើយោងតាមច្បាប់កម្មផលគឺមានហេតុផលក្នុងការចំណាយលុយ ដោយមិននឹកស្មានដល់។ វាតែងតែមានហេតុការណ៍បង្ខំឲ្យយើងចាយលុយអស់ៗ។ ដែលរឿងទាំងនេះ ត្រូវបានគេជឿថា កើតឡើងដោយកម្មផលចាស់ ដើម្បីឲ្យយើងបានខ្ចីលុយពីអ្នកណាម្នាក់ ហើយមិនបានសងគេវិញទេ ហើយធ្វើឲ្យម្ចាស់លុយមានទុក្ខសោក រហូតយើងមានកម្មជាមួយគេ។ មួយវិញទៀត អាចបណ្ដាលមកពីកម្មថ្មី យើងសាងក្នុងជាតិនេះដាក់គេក៏មាន។
បើនិយាយអំពីវិសោធនកម្មបច្ចុប្បន្ន អ្វីដែលអ្នកអាចធ្វើបាន គឺរៀបចំផែនការចំណាយរបស់អ្នកដោយប្រុងប្រយ័ត្ន។ ពិចារណាអ្វីៗមុនពេលទិញ បើយើងទិញវានៅសល់ទុកប្រើពេលចាំបាច់ឬអត់ ដែលរឿងទាំងនេះ គឺជាការផ្លាស់ប្ដូរទម្លាប់នៃការចំណាយរបស់ខ្លួន។ ប៉ុន្តែបើដល់កម្មចាស់ ដែលយើងមិនអាចត្រឡប់ទៅជួសជុលវិញ តើត្រូវធ្វើយ៉ាងណា?
សម្រាប់អ្នកដែលជឿលើកម្មផលចាស់ ដំណោះស្រាយចំពោះកម្មផលគឺ ដាក់ទានតាមទ្រព្យសម្បត្តិរបស់យើង។ ដោយការធ្វើទានដល់អ្នកមិនមានដូចយើង។ អ្វីដែលសំខាន់បំផុតគឺចិត្តបរិសុទ្ធ ប្រសិនបើយើងបានបរិច្ចាគរួចហើយ កុំនិយាយពីចំនួនលុយកាក់ និងទន្ទេញតែលុយៗនោះទេ។
យើងក៏អាចបន់ស្រន់ក្នុងចិត្តចំពោះម្ចាស់កម្មផលថា «ប្រសិនបើខ្ញុំមានកម្មផលពាក់ព័ន្ធនឹងលុយកាក់ ជាមួយអ្នកណាម្នាក់ ឬបានប្រព្រឹត្តអំពើឆបោក តើអ្នកណានាំលុយដោយអយុត្តិធម៌កាលពីអតីតកាល? ដូចខ្ញុំចាំ ឬមិនអាចចាំបាន តាមគោលបំណង ឬមិនមានចេតនា ដោយផលនៃទានដែលខ្ញុំបានធ្វើនៅពេលនេះ សូមឲ្យកម្មផលនៃប្រាក់និងលុយត្រូវបញ្ចប់ ចាប់ពីពេលនេះតទៅ»។

ទោះយ៉ាងណាក៏ដោយ ទាំងនេះគឺជាជំនឿផ្ទាល់ខ្លួនតែប៉ុណ្ណោះ គ្រូ ណុប ក៏មិនបានឲ្យមិត្តអ្នកអានរបស់កម្ពុជាថ្មី ជឿងប់ងុលទាំងស្រុងឡើយ ជាពិសេស ប្រសិនបើអ្នកមិនមែនជាអ្នកកាន់ពុទ្ធសាសនា៕
គ្រូ ណុប
ចុចអាន៖គន្លឹះ ៣ យ៉ាង ជួយឲ្យបំណងប្រាថ្នាដែលបួងសួង កាន់តែជោគជ័យ និងឆាប់បានដូចការគិត
ចុចអាន៖តើការរក្សាសីល ៥ មានប្រយោជន៍អ្វីខ្លះ ដល់ពុទ្ធសាសនិកខ្មែរគ្រប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


