ច្រកសមុទ្រកម្ពុជា Archives - Kampuchea Thmey Daily

តាមរយៈ UNCLOS រដ្ឋមន្ត្រីការបរទេស ថា កម្ពុជានឹងពង្រឹងអធិបតេយ្យជាតិលើដែនទឹកសមុទ្រ
កម្ពុជានឹងទទួលបាននូវសិទ្ធិ និងកាតព្វកិច្ចកាន់តែពេញលេញ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីពង្រឹងអធិបតេយ្យជាតិលើដែនទឹកសមុទ្រ ក្នុងនាមជាប្រទេសជាប់សមុទ្រ ដែលត្រូវទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ។ នេះជាការថ្លែងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដែលបានលើកបង្ហាញពីអត្ថប្រយោជន៍ដែលនឹងផ្ដល់ឱ្យកម្ពុជានៅពេលចូលជារដ្ឋភាគីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬជាភាសាអង់គ្លេសហៅកាត់ថា UNCLOS។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាឧបករណ៍គតិយុត្តអន្តរជាតិដ៏សំខាន់ និងមានលក្ខណៈសកលដែលកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ ក៏ដូចជាសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្អសមុទ្រ សេចក្តីណែនាំសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិសមុទ្រ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ ព្រមទាំងយន្តការដោះស្រាយវិវាទនីតិសមុទ្រ។

ថ្លែងការពារសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ដែលជាតំណាងរដ្ឋាភិបាល លើកឡើងថា ការផ្ដល់សច្ចាប័នលើអនុសញ្ញានេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់កម្ពុជា ដោយលោកបានបង្ហាញពីអត្ថប្រយោជន៍ដំបូងគេគឺការទទួលបាននូវក្របខណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ ក្នុងនាមកម្ពុជាជាប្រទេសជាប់សមុទ្រ។

បើតាមលោក ប្រាក់ សុខុន កម្ពុជានឹងអាចពង្រឹងអធិបតេយ្យជាតិខ្លួនលើដែនទឹកសមុទ្រ និងពង្រឹងសិទ្ធិលើអធិបតេយ្យធនធានធម្មជាតិសមុទ្រ ក៏ដូចជាការទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ ដែលទាក់ទងទៅនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា ដូចជាការគ្រប់គ្រង និងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម។ បន្ថែមពីនេះ តាមរយៈ UNCLOS ក៏នឹងពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ដោយស្មើមុខស្មើសិទ្ធិ ក្នុងការគ្រប់គ្រងសមុទ្រ និងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រផងដែរ។

គួរឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដែលមាន ៣មាត្រា ហើយស្នើឡើងដោយរាជរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងសំឡេង១១៤សំឡេង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ហើយទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ដោយឥតកែប្រែក្នុងចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ក្នុងសម័យប្រជុំពេញអង្គជាវិសាមញ្ញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ឱ្យដឹងថា កម្ពុជាក៏នឹងត្រូវបំពេញកាតព្វកិច្ចមួយចំនួនផងដែរ ដោយសំខាន់បំផុតនោះ គឺកម្ពុជាត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តជាតិបន្ថែមទៀត ទាក់ទងនឹងការគ្រប់គ្រង និងអភិរក្សកិច្ចគាំពារបរិស្ថានសមុទ្រ និងការថែរក្សាសុវត្ថិភាព សន្តិសុខសមុទ្រ ដើម្បីឱ្យស្របទៅនឹងបទបញ្ញប្បត្តិនៃអនុសញ្ញានេះ។ ខណៈកម្ពុជា ក៏ត្រូវបង់វិភាគទានសម្រាប់ដំណើរការតុលាការអន្តរជាតិនីតិសមុទ្រ និងអាជ្ញាធរបាតសមុទ្រ ខ្ទង់៥ពាន់ដុល្លាក្នុងមួយឆ្នាំ ដែលចំនួននេះ លោក ប្រាក់ សុខុន ថា មិនជាបញ្ហាសម្រាប់កម្ពុជា៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post តាមរយៈ UNCLOS រដ្ឋមន្ត្រីការបរទេស ថា កម្ពុជានឹងពង្រឹងអធិបតេយ្យជាតិលើដែនទឹកសមុទ្រ appeared first on Kampuchea Thmey Daily.

​អ្នកនាំពាក្យក្រសួងសាធារណការអះអាងថា ​កម្ពុជា​មាន​ច្រក​ដឹក​ទំនិញតាម​សមុទ្រ​ចម្រុះ នៅចំពេលដែលថៃព្រមានបិទផ្លូវសមុទ្រ​​
លោក ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន ​មានប្រសាសន៍ថា ​កម្ពុជាមានច្រកដឹកទំនិញតាមសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ។

ការអះអាងបែបនេះ បន្ទាប់ពីថៃព្រមាន បិទដំណើរ​នាវាចរ​ដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។

​លោក ផន រឹម ​បញ្ជាក់ថា៖ «កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀម​លក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ»។

កាលពីថ្ងៃអាទិត្យទី ១៤ ខែធ្នូឆ្នាំ២០២៥ បញ្ជាការយោធាថៃបានចេញបញ្ជា បិទផ្លូវសមុទ្រ ដើម្បីទប់ស្កាត់ប្រេងឥន្ធនៈ និងទំនិញយុទ្ធសាស្ត្រ ផ្សេងទៀតមិនឲ្យចូលដល់ប្រទេសកម្ពុជា។

យ៉ាងណា «ឈូងសមុទ្រថៃ» មិនមែនជារបស់ថៃផ្តាច់មុខទេ ហើយចំណាត់ការនេះគឺបង្ហាញពីភាពគឃ្លើនរបស់ថៃជាមួយប្រទេសដទៃទៀតដែលក៏មានចំណែកក្នុងដែនទឹកនោះដែរដូចជាកម្ពុជា វៀតណាម និងម៉ាឡេស៊ី។

ជាការពិត ការសម្រេចចិត្តរបស់ថៃក្នុងការបិទដែនទឹកនេះទាំងស្រុងដែលរារាំងការដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ ឬទំនិញស៊ីវិលសំខាន់ៗផ្សេងទៀត ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល នោះវាអាចត្រូវចាត់ទុកថា ខុសច្បាប់ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។

បើថៃបិទឈូងសមុទ្រនេះទាំងមូល ថៃនឹងរំលោភលើអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលផ្តល់សិទ្ធិឲ្យគ្រប់រដ្ឋទាំងអស់មានសេរីភាពក្នុងការធ្វើនាវាចរណ៍ឆ្លងកាត់ ដែនទឹកអន្តរជាតិ និង តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់រដ្ឋដទៃ។

ឈូងសមុទ្រថៃ គឺជាដែនទឹកអន្តរជាតិដែលព័ទ្ធជុំវិញដោយប្រទេសចំនួនបួន មានថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ដូច្នេះ ថៃគ្មានសិទ្ធិកំណត់ការធ្វើនាវាចរណ៍ឬបិទទាំងស្រុងនូវដែនទឹកដែលហួសពី ដែនទឹកចម្ងាយ២២គីឡូម៉ែត្ររបស់ខ្លួននោះទេ។

សរុបទៅ ឈូងសមុទ្រថៃភាគច្រើនគឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ឬដែនទឹកអន្តរជាតិ។ តាមធម្មតា រដ្ឋមួយ មិនមានសិទ្ធិបិទទាំងស្រុង នូវការធ្វើនាវាចរណ៍នៅក្នុងតំបន់ទាំងនេះទេ។

សូមជម្រាបថា ឈូងសមុទ្រថៃ ជាផ្នែកនៃសមុទ្រចិនខាងត្បូង មានផ្ទៃក្រឡាប្រហែល ៣២០ ០០០ គីឡូម៉ែត្រការ៉េ និងជម្រៅជាមធ្យមប្រហែល ៥៨ ម៉ែត្រ៕

The post ​អ្នកនាំពាក្យក្រសួងសាធារណការអះអាងថា ​កម្ពុជា​មាន​ច្រក​ដឹក​ទំនិញតាម​សមុទ្រ​ចម្រុះ នៅចំពេលដែលថៃព្រមានបិទផ្លូវសមុទ្រ​​ appeared first on Kampuchea Thmey Daily.