ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងសាធារណការអះអាងថា កម្ពុជាមានច្រកដឹកទំនិញតាមសមុទ្រចម្រុះ នៅចំពេលដែលថៃព្រមានបិទផ្លូវសមុទ្រ
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កម្ពុជាមានច្រកដឹកទំនិញតាមសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ។
ការអះអាងបែបនេះ បន្ទាប់ពីថៃព្រមាន បិទដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។

លោក ផន រឹម បញ្ជាក់ថា៖ «កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ»។
កាលពីថ្ងៃអាទិត្យទី ១៤ ខែធ្នូឆ្នាំ២០២៥ បញ្ជាការយោធាថៃបានចេញបញ្ជា បិទផ្លូវសមុទ្រ ដើម្បីទប់ស្កាត់ប្រេងឥន្ធនៈ និងទំនិញយុទ្ធសាស្ត្រ ផ្សេងទៀតមិនឲ្យចូលដល់ប្រទេសកម្ពុជា។
យ៉ាងណា «ឈូងសមុទ្រថៃ» មិនមែនជារបស់ថៃផ្តាច់មុខទេ ហើយចំណាត់ការនេះគឺបង្ហាញពីភាពគឃ្លើនរបស់ថៃជាមួយប្រទេសដទៃទៀតដែលក៏មានចំណែកក្នុងដែនទឹកនោះដែរដូចជាកម្ពុជា វៀតណាម និងម៉ាឡេស៊ី។
ជាការពិត ការសម្រេចចិត្តរបស់ថៃក្នុងការបិទដែនទឹកនេះទាំងស្រុងដែលរារាំងការដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ ឬទំនិញស៊ីវិលសំខាន់ៗផ្សេងទៀត ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល នោះវាអាចត្រូវចាត់ទុកថា ខុសច្បាប់ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។
បើថៃបិទឈូងសមុទ្រនេះទាំងមូល ថៃនឹងរំលោភលើអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលផ្តល់សិទ្ធិឲ្យគ្រប់រដ្ឋទាំងអស់មានសេរីភាពក្នុងការធ្វើនាវាចរណ៍ឆ្លងកាត់ ដែនទឹកអន្តរជាតិ និង តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់រដ្ឋដទៃ។

ឈូងសមុទ្រថៃ គឺជាដែនទឹកអន្តរជាតិដែលព័ទ្ធជុំវិញដោយប្រទេសចំនួនបួន មានថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ដូច្នេះ ថៃគ្មានសិទ្ធិកំណត់ការធ្វើនាវាចរណ៍ឬបិទទាំងស្រុងនូវដែនទឹកដែលហួសពី ដែនទឹកចម្ងាយ២២គីឡូម៉ែត្ររបស់ខ្លួននោះទេ។
សរុបទៅ ឈូងសមុទ្រថៃភាគច្រើនគឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ឬដែនទឹកអន្តរជាតិ។ តាមធម្មតា រដ្ឋមួយ មិនមានសិទ្ធិបិទទាំងស្រុង នូវការធ្វើនាវាចរណ៍នៅក្នុងតំបន់ទាំងនេះទេ។
សូមជម្រាបថា ឈូងសមុទ្រថៃ ជាផ្នែកនៃសមុទ្រចិនខាងត្បូង មានផ្ទៃក្រឡាប្រហែល ៣២០ ០០០ គីឡូម៉ែត្រការ៉េ និងជម្រៅជាមធ្យមប្រហែល ៥៨ ម៉ែត្រ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


