ជំងឺក្រពេញទីរ៉ូអ៊ីត Archives - Kampuchea Thmey Daily

សញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ច្រើនតែមិនសូវមានអ្នកដឹង
សញ្ញាទូទៅបំផុតនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតគឺដុំសាច់នៅក ប៉ុន្តែអាស្រ័យលើដំណាក់កាល និងប្រភេទនៃជំងឺមហារីក អ្នកជំងឺអាចជួបប្រទះរោគសញ្ញាផ្សេងទៀត។

ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកើតឡើងនៅពេលដែលកោសិកានៅក្នុងក្រពេញទីរ៉ូអ៊ីតលូតលាស់ និងបែងចែកដោយមិនអាចគ្រប់គ្រងបាន បង្កើតជាដុំសាច់។ ដុំសាច់ទាំងនេះច្រើនតែវិវត្តន៍ទៅតាមពេលវេលា ហើយអាចបណ្តាលឲ្យមានការឈឺចាប់ ពិបាកលេប ឬពិបាកដកដង្ហើម។ ដុំសាច់ខ្លះមិនមានរោគសញ្ញាទេ ត្រូវបានរកឃើញដោយចៃដន្យតែក្នុងអំឡុងពេលធ្វើតេស្តសម្រាប់ជំងឺផ្សេងទៀត ឬការពិនិត្យរាងកាយជាប្រចាំ។

សញ្ញាដំបូង

បន្ថែមពីលើករណីដែលគ្មានរោគសញ្ញា ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតច្រើនតែបង្ហាញជាដុំសាច់មិនប្រក្រតីនៅក ហើមភ្លាមៗ ដែលអាចផ្លាស់ប្តូរ និងឈឺចាប់ពេលប៉ះ។ ការធ្វើកោសល្យវិច័យដោយប្រើម្ជុលតូចៗត្រូវបានគេប្រើជាញឹកញាប់ដើម្បីកំណត់ថាតើដុំសាច់នោះសាហាវ ឬស្លូត។ សញ្ញាផ្សេងទៀតមួយចំនួនរួមមានដុំពកដែលលូតលាស់លឿន ដុំសាច់ដែលភ្ជាប់យ៉ាងរឹងមាំទៅនឹងជាលិកាជុំវិញ និងកូនកណ្តុរហើមនៅកនៅផ្នែកដូចគ្នានឹងដុំសាច់។

សញ្ញាយឺត

រោគសញ្ញាដែលមិនសូវកើតមានញឹកញាប់នៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតរួមមានការឈឺចាប់នៅផ្នែកខាងមុខនៃកញ្ចឹងក ដែលអាចរាលដាលដល់ថ្គាម ឬត្រចៀក បំពង់ករមាស់ជាប់រហូត ពិបាកលេបប្រសិនបើដុំសាច់លូតលាស់ធំ ហើយបង្ហាប់បំពង់អាហារ។ នៅពេលដែលដុំសាច់បង្ហាប់បំពង់ខ្យល់ អ្នកជំងឺអាចពិបាកដកដង្ហើម និងក្អកជាប់រហូតដោយគ្មានរោគសញ្ញានៃជំងឺផ្តាសាយ ឬរលាកច្រមុះ។ ជំងឺមហារីកដែលឈ្លានពានសរសៃប្រសាទដែលគ្រប់គ្រងខ្សែសំឡេងអាចបណ្តាលឲ្យស្អក។

សញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតមេឌូឡារី

ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតមេឌូឡារីមានចំនួនប្រហែល ១២% នៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតគ្រប់ប្រភេទ។ អ្នកជំងឺអាចជួបប្រទះរោគសញ្ញាដូចជារាគ រមាស់ និងឡើងក្រហម ប្រសិនបើជំងឺមហារីកបានរាលដាល ដោយសារតែការកើនឡើងនៃបរិមាណអរម៉ូនកាល់ស៊ីតូនីននៅក្នុងខ្លួន។

សញ្ញានៃជំងឺមហារីករាលដាល

ក្នុងចំណោមប្រភេទមហារីកក្រពេញទីរ៉ូអ៊ីត ជំងឺមហារីកដែលមិនទាន់បែងចែកមានឱកាសខ្ពស់បំផុតនៃការរាលដាល។ រោគសញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលមិនទាន់បែងចែករួមមានដុំសាច់កដែលលូតលាស់លឿន ធំ និងរឹង ដែលបណ្តាលឲ្យស្អក ពិបាកលេប និងដង្ហើមខ្លី។

នៅពេលដែលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតរាលដាលទៅឆ្ងាយ សួត និងឆ្អឹងគឺជាសរីរាង្គដែលជារឿយៗរងផលប៉ះពាល់យ៉ាងខ្លាំង។ រាលដាលដល់សួតអាចបណ្តាលឱ្យមានដង្ហើមខ្លី ដង្ហើមខ្លី ឈឺទ្រូង ឬក្អក។ រាលដាលដល់ឆ្អឹងបណ្តាលឲ្យមានការឈឺចាប់ បាក់ឆ្អឹង ឬការសង្កត់នៃខួរឆ្អឹងខ្នង។ រាលដាលដល់ខួរក្បាលគឺកម្រណាស់ ហើយរោគសញ្ញាអាស្រ័យលើទីតាំងនៃដំបៅ រួមទាំងវិលមុខ ឈឺក្បាល ក្អួត និងពិបាកគ្រប់គ្រងចលនា និងការសម្របសម្រួល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អាហារ មានម្សៅខ្ពស់ ៥ មុខដែលអ្នកដែលមានជំងឺថ្លើមខ្លាញ់គួរកំណត់

The post សញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ច្រើនតែមិនសូវមានអ្នកដឹង appeared first on Kampuchea Thmey Daily.

ពពួកប៊ឺរី ៥ ផ្លែ ល្អសម្រាប់អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត
ទន្ទឹមនឹងការប្រើថ្នាំ អ្នកជំងឺទីរ៉ូអ៊ីតត្រូវបានគេណែនាំឲ្យញ៉ាំផ្លែឈើដូចជា ទំពាំងបាយជូបៃតង, ស្ត្របឺរី, ប៊្លូបឺរី, រ៉ាបប៊ឺរី, និងផ្លែឆឺរីជារៀងរាល់ថ្ងៃ ដើម្បីរក្សាសុខភាពនិងកាត់បន្ថយរោគសញ្ញាផ្សេងៗ។

១ ទំពាំងបាយជូបៃតង៖ របបអាហារដែលមានសុខភាពល្អ អាចការពារជំងឺក្រពេញទីរ៉ូអ៊ីត និងជួយអ្នកជំងឺឲ្យ​ជាសះស្បើយឡើងវិញ។ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត គួរ​តែទទួលទានផ្លែទំពាំងបាយជូរ​ជាប្រចាំ។ ទំពាំងបាយជូមានសារជាតិប្រឆាំងអុកស៊ីតកម្ម flavonoids ដ៏រឹងមាំ ដែលអាចជួយរាងកាយ​កម្ចាត់ជាតិពុល និង​កម្ចាត់​ភ្នាក់ងារ​បង្កគ្រោះថ្នាក់សម្រាប់ក្រពេញទីរ៉ូអ៊ីត។ ផ្លែឈើនេះក៏មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដូចជា​កាល់ស្យូម និង​ប៉ូតាស្យូម ដែល​ផ្តល់​ថាមពល និងជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។

២ ផ្លែស្ត្របឺរី៖ សមាសធាតុអាហារូបត្ថម្ភក្នុងផ្លែស្ត្របឺរី ១០០ក្រាមរួមមាន 35 kcal, ១.៨ ក្រាមនៃជាតិ​សរសៃ, ១២មីលីក្រាមនៃជាតិកាល់ស្យូម, ៨៩ មីលីក្រាមនៃប៉ូតាស្យូម, ០.២៨មីលីក្រាមនៃម៉ង់ហ្គាណែស​និង ៥៦ មីលីក្រាមនៃវីតាមីន C ។ ផ្លែស្ត្របឺរីមានសារធាតុប្រឆាំងអុកស៊ីតកម្មពីរ (anthocyanins, ellagic) ដែលអាច ការពារជំងឺមហារីក ប្រឆាំងការរលាក និងការពាររាងកាយពីជំងឺសរសៃឈាមបេះដូង។ Anthocyanins អាចជួយបំផ្លាញរ៉ាឌីកាល់សេរី ដើម្បីឲ្យកោសិកាអាចដំណើរការធម្មតា។ Ellagic ជំនួយក្នុងការទប់ស្កាត់ការលូតលាស់យ៉ាងឆាប់រហ័សនៃកោសិកាមហារីក។ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត គួរតែជ្រើសរើសផ្លែស្ត្របឺរីដែលមានដើមពណ៌បៃតងភ្លឺ។

៣ ផ្លែប៊្លូបឺរី៖ អ្នកដែលមានជំងឺ​ក្រពេញទីរ៉ូអ៊ីត មានកម្រិតរ៉ាឌីកាល់សេរី​ដែល​បង្កគ្រោះថ្នាក់ខ្ពស់​ជាងមនុស្ស​ដែល​មិនមានជំងឺនេះ។ ផ្លែប៊្លូបឺរីមានផ្ទុកសារធាតុ pterostilbene ដែលអាចជួយ​ការពារ​ឥទ្ធិពល​នៃ​រ៉ាឌីកាល់សេរី និង​កំណត់​ការផលិត និងការលូតលាស់នៃកោសិកាមិនប្រក្រតី។

៤ ផ្លែ Raspberry៖ ផ្លែ Raspberry សម្បូរទៅដោយ​ម៉ង់ហ្គាណែស ដែលមានសារៈសំខាន់សម្រាប់មុខងារខួរក្បាល ជួយបង្កើនការចងចាំ និងកាត់បន្ថយការរលាក​ដែលបណ្តាល​មកពី​របួសដែលនាំ​ទៅដល់ស្ថានភាពក្រពេញទីរ៉ូអ៊ីត ក៏ដូចជាការពារ​ជំងឺក្រពេញទីរ៉ូអ៊ីត​ផងដែរ។ ពួកវាក៏បង្កើនការស្ដារឡើងវិញនៃ​កោសិកាដែលខូចផងដែរ។

៥ ផ្លែ Cherry៖ ក្នុងផ្លែ Cherry មានសារធាតុប្រឆាំងអុកស៊ីតកម្មល្អជាច្រើន សម្រាប់រាងកាយដូចជា beta-carotene, zeaxanthin និង lutein ដែលជួយប្រឆាំងនឹងការរលាក និងការពារភាពចាស់ និងភ្នាក់ងារបង្កមហារីក។​ លើស​ពី​នេះ​ទៀត វាជួយកាត់បន្ថយការ​ស្រូប​យក​កូលេស្តេរ៉ុល​អាក្រក់​ចូល​ទៅ​ក្នុង​ចរន្តឈាម ការពារ​បេះដូង។ អ្នក​ជំងឺ​អាច​បរិភោគ​ផ្លែ cherries ទទេ ឬច្របាច់ទឹក និង​ញ៉ាំជាមួយ oats តាមចំណង់ចំណូលចិត្ត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៤ ក្រុម ជួយមនុស្សចាស់ឲ្យមានការចងចាំល្អជាងមុន

The post ពពួកប៊ឺរី ៥ ផ្លែ ល្អសម្រាប់អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត appeared first on Kampuchea Thmey Daily.