ជ័យជម្នះ ៧ មករា ១៩៧៩ Archives - Kampuchea Thmey Daily

សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវជនរួមជាតិរក្សាឱ្យបានរាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧ មករា
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូប ចូលរួមទាំងអស់គ្នាប្តេជ្ញាថែរក្សា រាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឲ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឲ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។

សម្តេចពិជ័យសេនា លើកឡើងបែបនេះ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ៧មករា (១៩៧៩-២០២៥) ដោយមានការនិមន្ត អញ្ជើញចូលរួមប្រមាណជា ៥ពាន់នាក់នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។ ក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា ពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃដែលកម្ពុជាបានមកដោយលំបាក ឲ្យនៅគង់វង្សយូរអង្វែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងសម្តេចធិបតី ជាអនុប្រធាន និង សម្តេចអនុប្រធានជាច្រើនរូបទៀត ដើម្បីឲ្យប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនតទៅមុខថែមទៀត។

នៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពររបស់សម្ដេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន។ សម្តេចប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាបបានបន្តថា មហាជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានចារជាប់នៅក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប ដែលបានសង្រ្គោះជាតិនិងប្រជាជនកម្ពុជាឲ្យមានជីវិតរស់ឡើងវិញរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បាននាំមកជូនប្រជាជនវិញនូវសិទ្ធិនិងសេរីភាពគ្រប់ បែបយ៉ាង និង បានស្តារ កសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់ ឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក រហូតមានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត ។ សម្តេចពិជ័យសេនា ធ្វើការអរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ទៀតថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះ ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០៕

ដោយ៖ គឿនវេត

The post សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវជនរួមជាតិរក្សាឱ្យបានរាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧ មករា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីព័ត៌មាន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ
រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ ដែលបានផ្លាស់ប្ដូរពីស្ថានភាពលំបាកមកជាស្ថានភាពល្អប្រសើរ ហើយគ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានទេក្នុងការថែរក្សាស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។

ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីរួមខេត្តក្រចេះលោក នេត្រ ភក្ត្រា បានលើកឡើងថាក្នុងរយៈកាលនៃសន្ដិភាព២៦ឆ្នាំមក កម្ពុជាបានថែរក្សានូវអធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិកាន់តែប្រសើរឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយគ្មានគណបក្សណាអាចជំនួសបាន។ លោកបន្ថែមទៀតថា បច្ចុប្បន្នប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុម គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនា និងទំនៀមទម្លាបប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។

លោកថា៖ «មកដល់ពេលនេះ គ្មានអ្វីត្រូវស្រពិចស្រពិលទៀតឡើយ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ និង ជាចលករនៃការផ្លាស់ប្តូរពីស្ថានភាពដ៏លំបាក មកជាស្ថានភាពល្អប្រសើរ និងសូមជឿទុកចិត្តលើការផ្លាស់ប្តូរក្នុងភាពរីកចម្រើន និងសន្តិភាព»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រីព័ត៌មាន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោស្នើដល់សមត្ថកិច្ចពង្រឹងការអនុវត្តន៍ច្បាប់មួយទាក់ទងនឹងខ្មែរក្រហម
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងអនុវត «ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាការចងចាំរបបដ៏ខ្មៅងងឹតនេះ និងកុំឱ្យវាកើតឡើងវិញ។

ថ្លែងក្នុងមីទិញអបអរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថារបបខ្មែរក្រហមបានធ្វើឱ្យកម្ពុជាក្លាយជាវាលពិឃាត ជាកន្លែងដែលទឹកភ្នែកប្រជាជនរាប់លាននាក់ហូរស្រក់រស់នៅដោយភាពភ័យខ្លាច។ ដោយសារការលំបាកនេះហើយទើបសម្ដេច និងឥស្សរជនខ្មែរមួយចំនួនទៀតបានទៅស្វែងរកការតស៊ូរំដោះជាតិពីរបបដឹកនាំដ៏អាក្រក់នេះ ហើយសត្រូវរបស់ថ្ងៃជ័យជម្នះ៧មករាគឺមានតែមួយគត់គឺ របបប្រល័យពូជសាសន៍។

សម្ដេចថា៖ «ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា»។

សម្ដេចស្នើឱ្យពង្រឹងការអនុវត្ត «ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»ឱ្យបានម៉ឺងម៉ាត់។

អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថាអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ថ្ងៃ៧មករាគឺជាសច្ចៈភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនអាចប្រកែកបាន ហើយការមិនទទួលស្គាល់ពីថ្ងៃ៧ មករា ក៏ដូចជាការប្រមាថដល់អ្នកដែលស្លាប់រាប់លាននាក់ក្នុងរបបនោះដែរ។

លោកថា៖ «ប្រសិនយើងមិនទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្ត្រនាថ្ងៃ៧មករានេះមាន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ហើយក៏ប្រមាថភាពរស់រានមានជីវិតរបស់ខ្លួនឯងដែលបានជួយសង្គ្រោះ។ មានន័យថាមិនទទួលស្គាល់ការសង្គ្រោះ មិនទទួលស្គាល់ជីវិតរបស់ខ្លួនឯងដែលបានរស់រានមានជីវិតដោយសារការសង្គ្រោះហ្នឹងទេ»។

ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ មាន៥មាត្រាក្នុងគោលដៅផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើនឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ បុគ្គលដែលល្មើសច្បាប់នេះអាចប្រឈមនឹងទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលដល់៤លានរៀល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេចតេជោស្នើដល់សមត្ថកិច្ចពង្រឹងការអនុវត្តន៍ច្បាប់មួយទាក់ទងនឹងខ្មែរក្រហម appeared first on Kampuchea Thmey Daily.

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ
អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​កំពង់ចម្លង​ជ្រោយចង្វារ​ភ្នំពេញ កំពង់ចម្លង​អរិយ​ក្សត្រ​ភ្នំពេញ និង​កំណាត់​ផ្លូវ​មួយ​ចំនួន ជុំវិញ​មហោស្រព​កោះ​ពេជ្រ ដើម្បី​ប្រារព្ធ​ពិធី​មី​ទ្ទិញ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា នា​ថ្ងៃ​ទី ៧ មករា ស្អែក​នេះ។

តាម​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​បញ្ចៀស​ចរាចរណ៍ និង​ផ្អាក​កំពង់ចម្លង​ជ្រោយចង្វារ​ភ្នំពេញ និង​កំពង់ចម្លង​អរិយ​ក្សត្រ​ភ្នំពេញ ជា​បណ្ដោះអាសន្ន ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​មី​ទ្ទិញ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៦ នៃ​ទិវា​ជ័យជម្នះ ៧ ​មករា បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ វេលា​ម៉ោង ៧ និង ៣០ នាទី គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ប្រារព្ធ​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៦ នៃ​ទិវា​ជ័យជម្នះ ៧​ មករា (៧-​មករា​-១៩៧៩ ~៧-​មករា​-២០២៥) នៅ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ដើម្បីឱ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញាធរ​មាន​សមត្ថកិច្ច នឹង​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណាត់​មហាវិថី​សម្តេច​សុធារស (​ចាប់ពី​ស្តុ​ប​ជលផល ដល់​វិថី​ឧកញ៉ា​ឈុន​) កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ (​ចាប់ពី​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត ដល់​វិថី​ឧកញ៉ា​ឈុន​) កំណាត់​មហាវិថី ព្រះ​សុរា​ម្រឹត និង​កំណាត់​មហាវិថី​ព្រះសីហនុ (ចាប់ពី​វិមានឯករាជ្យ ដល់​ស្តុ​ប​នាគ​បាញ់​ទឹក​) និង​ផ្អាក​កំពង់ចម្លង ជ្រោយចង្វារ​ភ្នំពេញ និង​កំពង់ចម្លង​អរិយ​ក្សត្រ​ភ្នំពេញ​ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង ៥ និង ០០ នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី៕

អត្ថបទ ៖ ស្រីរ័ត្ន

The post បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ appeared first on Kampuchea Thmey Daily.

អ្នកវិភាគ៖ ថ្ងៃ៧ មករា ជាប្រភពកំណើតនៃសន្ដិភាព និងភាពរីកចម្រើនរបស់កម្ពុជា
អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្រ្តនយោបាយលើកឡើងថា ថ្ងៃ៧ មករា គឺជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ។ ពួកគេលើកឡើងថាដោយសារជ័យជម្នះ ៧ មករា នេះហើយធ្វើឱ្យពលរដ្ឋមានសិទ្ធិរស់រានជាថ្មី ផ្ដល់កំណើតដល់សន្ដិភាព និងការរីកចម្រើនរបស់ប្រទេស។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា លោកបណ្ឌិត គិន ភា មើលឃើញថាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាននាំឱ្យប្រជាជនកម្ពុជាមុនគេគឺសិទ្ធិរស់រានមានជីវិតដែលជារឿងសំខាន់បំផុត ដោយសារ​តែសិទ្ធិនេះគឺពុំមាននោះទេក្នុងរបបដឹកនាំអាវខ្មៅ។

លោកថា៖ «ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧ មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩»។

លោកបន្ថែមថា សព្វថ្ងៃនេះកម្ពុជាមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធិគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។

ក្រោយថ្ងៃ៧ មករា កម្ពុជាចាប់ផ្ដើមកសាងខ្លួនឡើងវិញចេញពីគំនរផេះផងដែលបន្សល់ដោយអង្គការបដិវត្តន៍ខ្មែរក្រហមហើយទំរាំមានដល់សព្វថ្ងៃ លោកបណ្ឌិត គិន ភា ថាទាំងនេះមិនមែនជាការប្រទានរបស់អទិទេពនោះទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតលើកឡើងថា៖ «តើនៅសម័យកាលណា ដែលអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវរីកធំ មានសំណង់អាគារស្កឹមស្កៃច្រើនស្អេកស្កះ មហាវិថី រុក្ខវិថី និងផ្លូវតូចធំខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀត យើងមើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ចយើង»។

ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាពមួយដែលគេមិនអាចប្រកែកបាន ផ្ទុយមកវិញបើមិនទទួលស្គាល់សច្ចភាពនៃប្រវត្តិសាស្ត្រនេះទេ មានន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ និងក៏ជាការប្រមាថអាយុជីវិតអ្នកដែលបានរស់រានមានជីវិត ក៏ដូចជាប្រមាថទៅដល់អ្នកជួយសង្គ្រោះជីវិតរបស់ប្រជាជនខ្មែរផងដែរ។

លោកបណ្ឌិតបន្ថែមថា៖ «ហេតុនេះហើយ ប្រជាជនកម្ពុជាត្រូវតែចាត់ទុកថ្ងៃ៧ មករា គឺជាថ្ងៃដែលត្រូវតែចងចាំ ជាសច្ចភាពនៅក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន និងជាមេរៀនសម្រាប់ជាតិខ្មែរ ត្រូវធ្វើយ៉ាងណាបញ្ចៀសកុំឱ្យព្រឹត្តិការណ៍នេះកើតមានឡើងជាថ្មីម្ដងទៀតនៅក្នុងសង្គមកម្ពុជា»។

កម្ពុជាគ្រោងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងភាពស៊ីវីល័យក្នុងតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិ និងប្រជាជន អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងតទៅមុខទៀត៕

The post អ្នកវិភាគ៖ ថ្ងៃ៧ មករា ជាប្រភពកំណើតនៃសន្ដិភាព និងភាពរីកចម្រើនរបស់កម្ពុជា appeared first on Kampuchea Thmey Daily.

ស.ស.យ.ក ចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដើម្បីរំឭកដឹងគុណនូវការលះបង់របស់អតីតយុទ្ធជន
ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងយកឱកាសមុនថ្ងៃប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍មួយថ្ងៃ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជាគ្មានកំហុសបានបាត់បង់ជីវិតរាប់លាននាក់នៅក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដែលមិនអាចបំភ្លេចបាន។ នេះបើតាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែកមរា នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាពេលនេះ គឺជាការរំឭកដល់ខួប ៤៦ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ដោយភាពជោគជ័យនេះ បាននាំឱ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានបន្តថា ការប្រារព្ធពិធីនេះ មិនត្រឹមតែបានបង្ហាញពីការរួបរួម សាមគ្គី ការរំឭករបស់ដល់ដែលបានបាត់បង់ជីវិតនាសម័យនោះទេ ក៏ប៉ុន្តែជាឱកាសក្នុងការផ្សារភ្ជាប់យុវជនជាមួយនឹងប្រវិត្តសាស្ត្រឱ្យបន្តចងចាំ និងដឹងគុណនូវការលះបង់ពីសំណាក់អតីតយុទ្ធជន បុព្វបុរសដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។ ជាពិសេស បានផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង និងបានឃើញផ្ទាល់ភ្នែកនូវតឹកតាងដ៏ឈឺចាប់ដែលបន្សល់ទុកនៅលើទីវាលពិឃាតមួយនេះ។

លើសពីនេះ គឺបានរៀនយល់ដឹងពីបទពិសោធន៍ក្នុងអតីតកាលដើម្បីយកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិ និងស្រលាញ់ជាតិមាតុភូមិ រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដានប្រវត្តិសាស្រ្ត និងធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «ការនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ មិនមែនចង់ឱ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សារភ្ជាប់ការចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅក្នុងពេលនេះ នោះគឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត»។ ឯកឧត្តមថា ក្នុងនាមជាយុវជនបន្តវេន ត្រូវតែបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ ហើយប្ដេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាកម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់ នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស៕

The post ស.ស.យ.ក ចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដើម្បីរំឭកដឹងគុណនូវការលះបង់របស់អតីតយុទ្ធជន appeared first on Kampuchea Thmey Daily.

គណបក្សនយោបាយក្រៅរដ្ឋាភិបាលអំពាវនាវឱ្យចងចាំស្មារតីថ្ងៃជ័យជម្នះ ៧ មករា
គណបក្សនយោបាយក្រៅរដ្ឋាភិបាល បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋកម្ពុជាបន្តចងចាំថ្ងៃជ័យជម្នះ៧មករាឆ្នាំ ១៩៧៩ ដោយថា ជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែររំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលនាំមកនូវការរស់រានមានជីវិត សេរីភាព សុខដុមរមនា និងសន្តិភាពសម្រាប់ប្រជាជាតិទាំងមូល។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ ខណៈប្រជាពលរដ្ឋខ្មែរនៅតែចងចាំជាប់ជានិច្ច និងចារិកទុកក្នុងដួងចិត្តមិនអាចបំភ្លេចបាន សូម្បីតែយុវជនជំនាន់ក្រោយក៏ទទួលស្គាល់ និងផ្តល់តម្លៃជានិរន្តរចំពោះថ្ងៃ ៧មករានេះផងដែរ។

គុណបំណាច់របស់ថ្ងៃ៧មករាបានធ្វើឱ្យលោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា៖ «៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រសិនបើគ្មាន ៧មករា គឺយើងក៏គ្មានឱកាសមកអង្អុយនិយាយគ្នានាពេលដែរ ហើយប្រទេសជាតិយើង ក៏មិនដឹងជាមានស្ថានភាពយ៉ាងណាដែរ ប្រសិនបើមិនមានការលះបង់សាច់ស្រស់ ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន។ នេះហើយជាគុណបំណាច់របស់សម្ដេចតេជោ ទាំងខ្ញុំ និងយុវជនផ្សេងៗទៀត សូមកុំភ្លេចថ្ងៃកំណើរទីពីររបស់យើង»។

វាជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។ ក្នុងនាមលោកជាយុវជនជំនាន់ក្រោយបានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ត្រូវតែចងចាំ និងប្ដេជ្ញាការពារឱ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនេះបន្តទៅថ្ងៃអនាគត។

ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានថ្លែងថា៖ «យើងកុំភ្លេចថ្ងៃ ៧មករា ហើយត្រូវតែរួបរួមគ្នាក្នុងការការពារសន្ដិភាពឱ្យខានតែបាន ដើម្បីស្វែងរកឱកាសបន្ថែមក្នុងការអភិវឌ្ឍប្រទេសទៅតាមគោលនយោបាយរបស់យើង។ ជាពិសេស គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ»។

«ខ្ញុំចង់ឱ្យមានការចូលរួមឱ្យបានផុលផុសពីប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល មានន័យថា ពលរដ្ឋយើងកុំរវល់ជាមួយយុទ្ធសាស្រ្តផ្ការីករបស់សម រង្ស៊ី ឬសកម្មភាពបដិវត្តពណ៌ផ្សេងៗទៀត ហើយងាកមករួមដៃជាមួយរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិយើងវិញឱ្យបានជឿនលឿនទៅមុខ ហើយដើរទាន់ប្រទេសផ្សេងៗនៅលើពិភពលោក»។

លោកបន្តថា របបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំរយៈពេល ៤៦ឆ្នាំមកហើយ ដែលប្រទេសមានសុខសន្តិភាពពេញលេញ ប៉ុន្ដែក្មេងៗជំនាន់ក្រោយមួយចំនួនហាក់មិនជឿទាំងស្រុងថា កម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។

ដូច្នេះលោកបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន។ ក្នុងន័យនេះ យុវជនត្រូវចងចាំគុណបំណាច់នៃថ្ងៃ៧មករា ហើយចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៤៦ឆ្នាំកន្លងមកនេះ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេសបានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជាតិ។

ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបុរសម្នាក់ដ៏សំខាន់ក្នុងចំណោមយុទ្ធជន យុទ្ធនារីផ្សេងទៀតដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា ហើយសម្ដេចតេជោតែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ក៏ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

ក្រុមយុវជនបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា គឺជារឿងល្អមួយសម្រាប់ក្រើនរំលឹកដល់យុវជនឱ្យបានដឹងអំពីប្រវត្តិឈឺចាប់ និងឃោរឃៅក្នុងរបប ប៉ុល ពត ហើយក៏ជាការក្រើនរំលឹកដល់យុវជនឱ្យស្រឡាញ់នូវសន្តិភាព និងត្រូវចេះរួបរួមសាមគ្គីគ្នាអភិវឌ្ឍន៍ប្រទេសជាតិកុំឱ្យធ្លាក់ចូលក្នុងសភាពអន្តរាយដូចរបប ប៉ុល ពត បន្តទៅទៀត៕

The post គណបក្សនយោបាយក្រៅរដ្ឋាភិបាលអំពាវនាវឱ្យចងចាំស្មារតីថ្ងៃជ័យជម្នះ ៧ មករា appeared first on Kampuchea Thmey Daily.

តើពួកខ្មែរក្រហមរត់ចេញពីភ្នំពេញកាលពី៤៦ឆ្នាំដោយរបៀបណា?
ថ្ងៃទី៧ ខែមករា ជាទិវាជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតាមរយៈជំនួយពីទ័ពវៀតណាមវាយផ្ដួលរំលំរបបខ្មែរក្រហមចេញពីអំណាច ដែលធ្វើឱ្យកម្ពុជាឈានដល់ទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណាស្ថានភាពនៅថ្ងៃចុងក្រោយរបស់ខ្មែរក្រហមនេះមិនទាន់ត្រូវបានគេដឹងទូលំទូលាយនៅឡើយទេ។

ថ្ងៃនេះកម្ពុជាថ្មីសូមលើកយកទិដ្ឋភាពថ្ងៃចុងក្រោយរបស់ខ្មែរក្រហមនៅរាជធានីភ្នំពេញជូនលោកអ្នកនាងដូចតទៅ៖

ដោយយោងតាមសៀវភៅសត្រូវបងប្អូនឯង បានសរសេរថានៅពេលព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងធំរបស់វៀតណាម បានចាប់ផ្ដើមបាញ់ផ្លោងដាក់តំបន់ជាយក្រុងរបស់រដ្ឋធានីភ្នំពេញយ៉ាងសំម្បើម។ បន្ទាប់មក មាត់ច្រកចូលទីក្រុងដ៏សំខាន់ៗជាងគេពីរ គឺផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៧ បានស្ថិតក្នុងស្ថានភាពត្រូវឃាំងខ្ទប់ដោយការរុលមកមុខរបស់ជួរកងទ័ពវៀតណាមដែលសម្រុកចូលមកទាំងហ្វូងៗ។

ក្នុងស្ថានភាពដែលទ័ពរំដោះកាន់តែខិតជិតចូលដល់ទីក្រុងភ្នំពេញ កម្មាភិបាលរបស់ខ្មែរក្រហម និងគ្រួសារបាននាំគ្នាជ្រួលច្របល់រត់ចេញពីទីក្រុងតាមរថយន្តកាំមីញ៉ុង ម៉ូតូ កង់ ចេញគ្រប់ទិស។ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានសំរុកទៅស្ថានីយរថភ្លើងដើម្បីជម្លៀសខ្លួនទៅខេត្តបាត់ដំបង។

ក្នុងសៀវភៅដែលសរសេរដោយលោក ណាយ៉ាន់ ចាន់ដា នេះបានរៀបរាប់ថា រដ្ឋមន្ត្រីការបរទេសខ្មែរក្រហមលោក អៀង សារី និងសហការីរបស់គាត់ខំប្រឹងទប់ហ្វូងមនុស្សមិនឱ្យប្រជៀងគ្នាឡើងរថភ្លើងនោះទេ ដោយទុកកន្លែងដល់អ្នករបួសដែលដឹកមកគ្មានឈប់ដាក់លើរថភ្លើង។ ខណៈដែលព្រះអាទិត្យកំពុងដុតកម្ដៅរថភ្លើងដែលកំពុងផ្ទុកមនុស្សពេញនោះ នៅម៉ោងប្រហែល៩ព្រឹកមាននិរសារម្នាក់បានរត់មកប្រាប់ថាកងទ័ពវៀតណាមស្ថិតនៅប្រមាណជា៥គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងភ្នំពេញ។ ពេលនោះហើយដែល អៀង សារី ប្រាប់ឱ្យរថភ្លើងចេញដំណើរភ្លាម ខណៈដែលមនុស្សចាប់ផ្ដើមលោតតោងទ្វា ចម្រឹងរថភ្លើង និងបានឡើងទៅទំពេញលើដំបូលរថភ្លើង ក្នុងដំណើរទៅកាន់ខេត្តបាត់ដំបង។

នៅម៉ោងប្រមាណ១០ព្រឹក ពួកក្មេងៗខ្មែរក្រហមដែលគេដាក់ឱ្យចាំនៅតាមស្ថានទូតត្រូវបានគេមកដឹកជម្លៀសចេញ។ មុនចេញយុទ្ធជនម្នាក់បានលើកកាំភ្លើងអាកា៤៧បាញ់រះមកលើស្ថានទូតឡាវយ៉ាងគគ្លើន។ តមកទៀតយូរៗម្ដងគេបានឮសំឡេងរថយន្តកាំមីញ៉ុងជាច្រើនគ្រឿងដែលផលិតនៅប្រទេសចិនដែលមានផ្ទុកមនុស្សពេញៗ បានបើកបរយ៉ាងលឿនតាមមហាវិថីព្រះមុនីវង្ស។

ចុងក្រោយគេគឺ ឧទ្ធម្ភាចក្រជាច្រើនគ្រឿងព័ណ៌បៃតងបានបង្ហាញខ្លួនរូបរាងឡើងនៅក្នុងលំហរមេឃដ៏សែនក្ដៅនាពេលព្រឹកនោះ។ តាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឡាវពេលនោះគឺលោក ខាំផាន ថាសំឡេងឧទ្ធម្ភាចក្រដ៏ច្រើននោះពេលហោះចេញបានលាន់ឮរហូតលប់លើសំឡេងកាំភ្លើងធំទៀតផង ដោយលោកបានសន្និដ្ឋានថា ប៉ុល ពត អាចស្ថិតក្នុងឧទ្ធម្ភាចក្រណាមួយក្នុងចំណោមឧទ្ធម្ភាចក្រទាំងនោះ។

ក្នុងសៀវភៅសត្រូវបងប្អូនឯងបានសរសេរថា៖ «អ្នកនៅរដ្ឋធានីទាំងប៉ុន្មាន ត្រូវបោះបង់ពេលបាយមិនទាន់ហើយរបស់ខ្លួន និងត្រីរាប់តោនដែលទុកឱ្យស្អុយរលួយចោល ប៉ុន្ដែក៏បោះបង់គ្រឿងសាស្ត្រាវុធគ្រាប់រំសេវយ៉ាងច្រើន និងឯកសារទាំងឡាយ​របស់គុកទួលស្លែងដែលនាំឱ្យគ្រោះថ្នាក់ទៀតផង»។

ក្រោយខ្មែរក្រហមរត់ចែកជើងគ្នាស្ងាត់ទីក្រុង នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រថក្រោះជាច្រើនគ្រឿងដែលមានដោតទង់ជាតិព័ណ៌ក្រហម និងលឿង បានលេចចេញជាបន្តកន្ទុយគ្នាជាសញ្ញានៃការមកដល់នៃកងទ័ពរំដោះបានចូលមកដល់រដ្ឋធានីភ្នំពេញ ជាមួយនឹងការប្រកាសតាមវិទ្យុផ្សាយដំណឹងថា «ក្រុងភ្នំពេញត្រូវបានរំដោះហើយ!»។

ប្រមុខរដ្ឋខ្មែរក្រហម​លោក ខៀវ សំផន ដែលបានរត់ចេញពីភ្នំពេញនៅថ្ងៃទី៦ ខែមករា បានសរសេរក្នុងសៀវភៅរបស់ខ្លួនដែលមានចំណងជើងថា ប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះថា «មេៗខ្មែរក្រហមខ្លួនឯងក៏មិននឹកស្មានថា​ប្រព័ន្ធការពាររបស់គេត្រូវរលំដួលយ៉ាងឆាប់រហ័សយ៉ាងនេះផងដែរ»។

គួរឱ្យដឹងដែរថា ការប្រយុទ្ធគ្នារវាងទ័ព​ខ្មែរក្រហម​ និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលមានការគាំទ្រពីវៀតណាមនេះ ប្រើពេលប្រមាណតែ២សប្ដាហ៍ប៉ុណ្ណោះធ្វើឱ្យខ្មែរក្រហមដួលរលំរត់ចេញពីភ្នំពេញ។ ក្រោយការដួលរលំខ្មែរក្រហមបានទៅតាំងមូលដ្ឋានខ្លួនតាមជួរភ្នំក្រវាញបង្កើតចលនាតស៊ូរហូតដល់រលាយបាត់រូបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈសមាហរណកម្មក្នុង​នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

The post តើពួកខ្មែរក្រហមរត់ចេញពីភ្នំពេញកាលពី៤៦ឆ្នាំដោយរបៀបណា? appeared first on Kampuchea Thmey Daily.