ដុល្លាររូបនីយកម្ម Archives - Kampuchea Thmey Daily

ធនាគារជាតិ-កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដាក់ឱ្យប្រើប្រាស់របាយការណ៍​គោលនយោយបាយ ដុល្លា​រូប​នីយកម្ម និងការទូទាត់​ប្រាក់​ឈ្នួល​ក្នុងវិស័យកាត់ដេរ​
ធនាគារជាតិនៃកម្ពុជា​ (NBC) និង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP) កាលពីថ្ងៃទី ២០ ​ខែមីនា ​២០២៦​ បានដាក់ឱ្យប្រើប្រាស់របាយការណ៍សង្ខេបគោលនយោបាយស្តីពី “ដុល្លារូបនីយកម្ម និង​ផល​ប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា”។​

​លោក ​ឃឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ​វាយ តម្លៃខ្ពស់​ និងថ្លែងអំណរគុណ​ចំពោះ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ​ដែលបានរួមចំណែកយ៉ាងសំខាន់ ​ក្នុង​ការគាំទ្រការស្រាវជ្រាវ និង​ការដាក់ចេញវិធានការគោលនយោបាយ សំដៅពង្រឹងតួនាទីប្រាក់រៀល ក្នុងការរក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។​

​លោក អេនរីកូ ហ្គាវេលីយ៉ា តំណាង UNDP ប្រចាំកម្ពុជា បានលើកឡើងថា៖ «ខណៈដែលលំហូរ ជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទសវត្សរ៍ ១៩៩០ បានរួមចំណែកដល់ដុល្លារូបនីយកម្ម ពេលនេះគឺ​ជាពេល​ដែល យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លានៅកម្ពុជា»។

លោក អេនរីកូ ហ្គាវេលីយ៉ា បញ្ជាក់ថា UNDP នឹងបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅក្នុង​ប្រតិបត្តិការរបស់ខ្លួន និង​អំពាវនាវដល់ដៃគូអភិវឌ្ឍន៍ផ្សងទៀតទាំងនៅក្នុង ​និង​ក្រៅប្រព័ន្ធអង្គការសហប្រជាជាតិ​ឱ្យ​ចូលរួម​ដូចគ្នា៕​

The post ធនាគារជាតិ-កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដាក់ឱ្យប្រើប្រាស់របាយការណ៍​គោលនយោយបាយ ដុល្លា​រូប​នីយកម្ម និងការទូទាត់​ប្រាក់​ឈ្នួល​ក្នុងវិស័យកាត់ដេរ​ appeared first on Kampuchea Thmey Daily.

ធនាគារជាតិ បន្តលើកកម្ពស់ប្រាក់រៀល កាត់បន្ថយដុល្លារូបនីយកម្ម
ដុល្លារូបនីយកម្ម បានកើតឡើងនៅក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់ មានភាពទុនខ្សោយក្រោយពីសង្គ្រាម ស៊ីវិលជិត ៣ ទសវត្ស និងការហូរចូលយ៉ាងសន្ធឹសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលវេលាបោះឆ្នោតសកលលើក ដំបូងនៅកម្ពុជា ដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី «ដុល្លារូបនីយកម្មនៅកម្ពុជា៖ គោលនយោបាយក្នុងការអភិវឌ្ឍ ហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតូច (LDCs)» លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ជាការពិតដុល្លារូបនីយកម្មបានរួចចំណែកជួយស្ថារសេដ្ឋកិច្ច និងអមដំណើរសម្រេចបាននៃ កំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងស្ថេភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលក្នុងពីរទសវត្សចុងក្រោយនេះ។

ទោះបីជាយ៉ាងណា ដុល្លារូបនីយកម្មខ្ពស់បានដាក់កម្រិតលើការអនុវត្ថគោលនយោបានរូបិយវត្ថុ។ នៅពេលដែលទំហំ សេដ្ឋកិច្ចកម្ពុជាបានកើនកាន់តែធំ ការខ្វះលទ្ធភាពការប្រើប្រាស់គោលនយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យ សេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ដែលបណ្ដាលឱ្យមានការពឹងផ្អែកតែទៅលើគោលនយោបាយសារពើរពន្ធ។ បច្ចុប្បន្ន ស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហូរចូលនយោបាយសារពើពន្ធ បានរួមតូចទៅៗ ដោយសារតែវិបត្ដិផ្ទួនៗ​ ហើយប្រទេសនានា លើពិភពលោក បានពឹងផ្អែកទៅលើគោលនយោបាយរូបិយវត្ថុ ដើម្បីស្ថារកំណើនសេដ្ឋកិច្ច។

លោកស្រី ជា សិរី បានបន្ថែមថា បញ្ហានេះស្របទៅនឹងការរកឃើញនានារបស់អ្នកស្រាវជ្រាវ ដែលថានៅពេលដែល ដុល្លារូបនីយកម្មមានការឡើងខ្ពស់ដល់ចំណុចមួយ នោះនឹងមិនអាចថយចុះវិញទេ។ ពោលគឺត្រូវឱ្យមានគោលនយោ បាយលើកទឹកចិត្តផង​ និងជំរុញគាំទ្រផង ដើម្បីកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម។ ក្នុងស្មារតីនេះ រដ្ឋាភិបាល និងធនា គារជាតិនៃកម្ពុជា បានពង្រឹងជំនឿទុកចិត្តរបស់សាធារណៈជនមកលើប្រាក់រៀលជាប្រចាំ និងបានអនុវត្តវិធានការលើក កម្ពស់នៃប្រើប្រាស់ប្រាក់រៀល ផ្អែកទៅលើយន្តការទីផ្សារចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ មកម្លេះ។

កត្តាទាំងអស់នេះ បានបង្កើនការចររាចរណ៍ប្រាក់រៀលពី ០.៨៥ ទ្រីលានរៀលនៅកាលពី ២០ឆ្នាំមុន ទៅដល់ ១៤,៥ ទ្រីលានរៀលនាពេលបច្ចុប្បន្ន ពោលគឺមានការកើន ១៦ ដង ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច។ កំណើនេះ​ជាជំហាន និងជាក្ដីសង្ឃឹមដ៏សំខាន់ដើម្បីឈានទៅការបង្កើនការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។

លោកស្រី ជា សិរី បានគូសបញ្ជាក់ថា​ ការលើកកម្ពស់ប្រាក់រៀលមិនមែនជាការងារ ឬជាការទទួលខុសត្រូវផ្ដាច់មុខរបស់ ក្រសួង ស្ថាប័ន ឬវិស័យណាមួយឡើយ តែជាការងារួមគ្រប់ ក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាជនទូទៅទាំងអស់ គ្នា នឹងទាមទារឱ្យមានការសហការគាំទ្របន្ថែមទៀតឱ្យកាន់តែសកម្ម និងមានសង្គតិភាព។

ជាក់ស្ដែង មានក្រុមហ៊ុនជាច្រើន ដែលបើកប្រាក់បៀវត្សឱ្យបុគ្គលិកជាប្រាក់រៀល និងនៅតាមផ្សារទំនើបនានា ក៏បានបិទ ផ្លាកថ្លៃជាប្រាក់រៀលដែរ។ តួយ៉ាងគ្រឹះស្ថានហិរញ្ញវត្ថុ បានខិតខំប្រឹងប្រែងផ្ដល់ឥណទានជាប្រាក់រៀល ទាំងនេះ ជាវឌ្ឍន ភាពមួយដ៏សំខាន់នៃការអនុវត្តយន្តការប្រាក់រៀល និងវិធានការបន្តបន្ទាប់ទៀត៕

អត្ថបទ៖ ផល ធារិត

The post ធនាគារជាតិ បន្តលើកកម្ពស់ប្រាក់រៀល កាត់បន្ថយដុល្លារូបនីយកម្ម appeared first on Kampuchea Thmey Daily.

តើអ្វីជា ដុល្លាររូបនីយកម្ម?
ដុល្លាររូបនីយកម្ម មិនមែនសំដៅតែទៅលើការប្រើប្រាក់ដុល្លារជំនួសរូបិយវត្ថុក្នុងស្រុកប៉ុណ្ណោះនោះទេ តែជាកម្រិត​នៃប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ចពិត និងវិស័យហិរញ្ញវត្ថុ ដែលប្រើប្រាស់នូវប្រាក់ដុល្លារអាមេរិក ដោយប្រៀប​ធៀបជាមួយនឹងប្រតិបត្តិការ ដែលប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។ តាមនិយមន័យនៃដុល្លាររូបនីយកម្មនេះ ទទួលស្គាល់​នូវការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ជាមធ្យោបាយនៃការលក់ដូរក្នុងសេដ្ឋកិច្ចមួយក្រៅពីសហរដ្ឋអាមេរិក។

រីឯនៅក្នុងបរិបទរបស់ប្រទេសកម្ពុជា ដុល្លាររូបនីយកម្មអាចត្រូវបានគេដាក់និយមន័យថា ជាការប្រើប្រាស់ ប្រាក់ដុល្លារ​អាមេរិកនៅក្នុងមុខងារណាមួយនៃមុខងារទាំងបីរបស់រូបិយវត្ថុក្នុងសេដ្ឋកិច្ចក្រៅពីសហរដ្ឋអាមេរិកគឺ ឯកតាគណនី មធ្យោបាយនៃការលក់ដូរ និងការរក្សាទុកនៃតម្លៃ។

ម្យ៉ាងទៀត ពាក្យថាការជំនួសរូបិយប័ណ្ណ សំដៅទៅលើការប្រើប្រាស់រូបិយប័ណ្ណបរទេសក្រៅពីរូបិយប័ណ្ណក្នុងស្រុក ជាមធ្យោបាយនៃការលក់ដូរនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។ បន្ថែមពីលើនេះ ដុល្លាររូបនីយកម្ម ត្រូវបានប្រើប្រាស់​ដោយជាក់លាក់ ដើម្បីពិពណ៌នាពីរបបរូបិយប័ណ្ណនៅកម្ពុជា ដែលនៅទីនេះប្រាក់ដុល្លារអាមេរិកគឺជារូបិយប័ណ្ណ ដែលត្រូវបានប្រើប្រាស់ក្នុងកម្រិតអតិបរិមាក្នុងការធ្វើចរាចររូបិយវត្ថុ ទោះបីជាមានរូបិយប័ណ្ណក្នុង​ស្រុកគឺប្រាក់រៀល​ក៏ដោយ។ តើដុល្លាររូបនីយកម្ម មានអ្វីខ្លះ?

ដុល្លាររូបនីយកម្មផ្លូវការ ឬពេញលេញ៖ សំដៅនៅពេលដែលរូបិយប័ណ្ណបរទេសមានឋានៈផ្តាច់មុខ ឬលើសលប់​ជារូបិយប័ណ្ណផ្លូវការពេញលេញ។ ក្នុងន័យនេះ រូបិយប័ណ្ណបរទេស មិនត្រឹមតែជារូបិយប័ណ្ណស្រប​ច្បាប់សម្រាប់ការ​ប្រើប្រាស់ក្នុងកិច្ចសន្យារវាងភាគីឯកជនប៉ុណ្ណោះទេ ក៏ប៉ុន្តែរដ្ឋាភិបាលក៏ប្រើប្រាស់វាក្នុងប្រតិបត្តិការក្នុងស្រុកផងដែរ។

ដុល្លាររូបនីយកម្មពាក់កណ្ដាលផ្លូវការ៖ កើតឡើងពេលដែល រូបិយប័ណ្ណបរទេស គឺជារូបិយវត្ថុស្របច្បាប់ ហើយប្រាក់បញ្ញើធនាគារ ដ៏ច្រើនលើសលប់ជារូបិយប័ណ្ណបរទេស។ ក៏ប៉ុន្តែ រូបិយប័ណ្ណបរទេសមានតួនាទី​បន្ទាប់បន្សំប៉ុណ្ណោះ បើប្រៀបធៀបជាមួយនឹងរូបិយប័ណ្ណក្នុងស្រុក ក្នុងការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការបង់ពន្ធ។

ដុល្លារូបនីយកម្មមិនផ្លូវការ៖ គឺសំដៅដល់ពេលដែលប្រជាពលរដ្ឋនៃប្រទេសមួយរក្សាទុកទ្រព្យសម្បត្ដិរបស់ពួកគេ ជាពិសេសទ្រព្យសកម្ម ក្នុងទម្រង់ជារូបិយប័ណ្ណបរទេស តាមរយៈការទិញប័ណ្ណបំណុល ឬភាគហ៊ុន ដែលសេដ្ឋវិទូ​ហៅថា ការជំនួសទ្រព្យសកម្ម និងមួយទៀតដែលចាប់ផ្ដើមបញ្ញើ និងសន្សំជារូបិយប័ណ្ណបរទេស ដែលត្រូវបានគេហៅថា ការជំនួសរូបិយវត្ថុ។

សូមបញ្ជាក់ផងដែរថា សេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចដុល្លារូបនីយកម្មកម្រិតខ្ពស់ តែមិនមែនពេញលេញទាំង​ស្រុង​នោះទេ។ ដោយសារតែគ្មានទិន្នន័យច្បាស់លាស់ពីបរិមាណនៃប្រាក់ដុល្លារ និងរូបិយប័ណ្ណបរទេសផ្សេងៗ ដែលចរាចរ​ខាងក្រៅប្រព័ន្ធធនាគារ គេពិបាកកំណត់ទំហំដុល្លាររូបនីយកម្មក្នុងសេដ្ឋកិច្ចកម្ពុជា ឱ្យបានត្រឹមត្រូវណាស់ បើទោះ​បីជាទូទៅ គេអាចសន្មត់បានថា រូបិយប័ណ្ណបរទេសមានចំណែកប្រមាណ ៩០% នៃរូបិយប័ណ្ណសរុបដែល​កំពុង​ចរាចរ៕

ប្រភព៖ សៀវភៅ សេដ្ឋកិច្ចនៃប្រទេសកម្ពុជា​ (ដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន)

អត្ថបទ៖ ផល ធារិត

The post តើអ្វីជា ដុល្លាររូបនីយកម្ម? appeared first on Kampuchea Thmey Daily.