Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ បន្តលើកកម្ពស់ប្រាក់រៀល កាត់បន្ថយដុល្លារូបនីយកម្ម

បានផុស

នៅ

ដុល្លារូបនីយកម្ម បានកើតឡើងនៅក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់ មានភាពទុនខ្សោយក្រោយពីសង្គ្រាម ស៊ីវិលជិត ៣ ទសវត្ស និងការហូរចូលយ៉ាងសន្ធឹសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលវេលាបោះឆ្នោតសកលលើក ដំបូងនៅកម្ពុជា ដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី «ដុល្លារូបនីយកម្មនៅកម្ពុជា៖ គោលនយោបាយក្នុងការអភិវឌ្ឍ ហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតូច (LDCs)» លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ជាការពិតដុល្លារូបនីយកម្មបានរួចចំណែកជួយស្ថារសេដ្ឋកិច្ច និងអមដំណើរសម្រេចបាននៃ កំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងស្ថេភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលក្នុងពីរទសវត្សចុងក្រោយនេះ។

ទោះបីជាយ៉ាងណា ដុល្លារូបនីយកម្មខ្ពស់បានដាក់កម្រិតលើការអនុវត្ថគោលនយោបានរូបិយវត្ថុ។ នៅពេលដែលទំហំ សេដ្ឋកិច្ចកម្ពុជាបានកើនកាន់តែធំ ការខ្វះលទ្ធភាពការប្រើប្រាស់គោលនយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យ សេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ដែលបណ្ដាលឱ្យមានការពឹងផ្អែកតែទៅលើគោលនយោបាយសារពើរពន្ធ។ បច្ចុប្បន្ន ស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហូរចូលនយោបាយសារពើពន្ធ បានរួមតូចទៅៗ ដោយសារតែវិបត្ដិផ្ទួនៗ​ ហើយប្រទេសនានា លើពិភពលោក បានពឹងផ្អែកទៅលើគោលនយោបាយរូបិយវត្ថុ ដើម្បីស្ថារកំណើនសេដ្ឋកិច្ច។

លោកស្រី ជា សិរី បានបន្ថែមថា បញ្ហានេះស្របទៅនឹងការរកឃើញនានារបស់អ្នកស្រាវជ្រាវ ដែលថានៅពេលដែល ដុល្លារូបនីយកម្មមានការឡើងខ្ពស់ដល់ចំណុចមួយ នោះនឹងមិនអាចថយចុះវិញទេ។ ពោលគឺត្រូវឱ្យមានគោលនយោ បាយលើកទឹកចិត្តផង​ និងជំរុញគាំទ្រផង ដើម្បីកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម។ ក្នុងស្មារតីនេះ រដ្ឋាភិបាល និងធនា គារជាតិនៃកម្ពុជា បានពង្រឹងជំនឿទុកចិត្តរបស់សាធារណៈជនមកលើប្រាក់រៀលជាប្រចាំ និងបានអនុវត្តវិធានការលើក កម្ពស់នៃប្រើប្រាស់ប្រាក់រៀល ផ្អែកទៅលើយន្តការទីផ្សារចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ មកម្លេះ។

កត្តាទាំងអស់នេះ បានបង្កើនការចររាចរណ៍ប្រាក់រៀលពី ០.៨៥ ទ្រីលានរៀលនៅកាលពី ២០ឆ្នាំមុន ទៅដល់ ១៤,៥ ទ្រីលានរៀលនាពេលបច្ចុប្បន្ន ពោលគឺមានការកើន ១៦ ដង ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច។ កំណើនេះ​ជាជំហាន និងជាក្ដីសង្ឃឹមដ៏សំខាន់ដើម្បីឈានទៅការបង្កើនការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។

លោកស្រី ជា សិរី បានគូសបញ្ជាក់ថា​ ការលើកកម្ពស់ប្រាក់រៀលមិនមែនជាការងារ ឬជាការទទួលខុសត្រូវផ្ដាច់មុខរបស់ ក្រសួង ស្ថាប័ន ឬវិស័យណាមួយឡើយ តែជាការងារួមគ្រប់ ក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាជនទូទៅទាំងអស់ គ្នា នឹងទាមទារឱ្យមានការសហការគាំទ្របន្ថែមទៀតឱ្យកាន់តែសកម្ម និងមានសង្គតិភាព។

ជាក់ស្ដែង មានក្រុមហ៊ុនជាច្រើន ដែលបើកប្រាក់បៀវត្សឱ្យបុគ្គលិកជាប្រាក់រៀល និងនៅតាមផ្សារទំនើបនានា ក៏បានបិទ ផ្លាកថ្លៃជាប្រាក់រៀលដែរ។ តួយ៉ាងគ្រឹះស្ថានហិរញ្ញវត្ថុ បានខិតខំប្រឹងប្រែងផ្ដល់ឥណទានជាប្រាក់រៀល ទាំងនេះ ជាវឌ្ឍន ភាពមួយដ៏សំខាន់នៃការអនុវត្តយន្តការប្រាក់រៀល និងវិធានការបន្តបន្ទាប់ទៀត៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម