ដំណាំកៅស៊ូ Archives - Kampuchea Thmey Daily

​ឧស្សាហកម្មកៅស៊ូ​សកល រំពឹង​ពីផលិតកម្មមិនគ្រប់តម្រូវការឆ្នាំនេះ
តម្រូវការ​កៅស៊ូធម្មជាតិសកល រំពឹង​ថា​នឹងបន្ត​កើន​ឡើង​នៅឆ្នាំ ២០២៥ ប៉ុន្តែ​វា​នឹង​មិន​មាន​គ្រប់​តាម​តម្រូវការនោះទេ ដោយសារតែ​កម្សោយ​នៃ​ការចៀរកៅស៊ូនៅតាម​ប្រទេស​ផលិត​ធំៗ​ដូចជា​ឥណ្ឌូណេស៊ី និង​វៀតណាម​ ជាដើម​។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​​

សេដ្ឋវិទូជាន់ខ្ពស់នៃសមាគមប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) លោក Lekshmi Nair  បានប្រាប់រ៉យទ័រ​ នៅ​ថ្ងៃពុធថា៖ «តម្រូវការបានកើនឡើងជា​ជាប់លាប់​ក្នុងបណ្តាប្រទេសដូចជា​ចិន ឥណ្ឌា និងថៃ ប៉ុន្តែការផលិតមានភាពយឺតយ៉ាវដោយសារតែតម្លៃកៅស៊ូទាប ដោយ​វា​ទើបតែកើនឡើង​នៅឆ្នាំមុន​ប៉ុណ្ណោះ»។

ផលិតកម្មមិនគ្រប់តម្រូវការ ទំនង​​នឹង​រក្សា​តម្លៃ​កៅស៊ូ​​ខ្ពស់ ដែលឈាន​ដល់កម្រិតខ្ពស់បំផុត​ក្នុងរយៈពេល​ ១៣ ឆ្នាំ​ កាល​ពីឆ្នាំមុន​ ដែល​អាច​បង្កើន​តម្លៃ​សម្រាប់​ក្រុមហ៊ុន​ផលិត​សំបក​កង់។

យោងតាម ​​ANRPC ផលិតកម្មសកល​រំពឹងថានឹងកើនឡើង ០,៣ ភាគរយ ដល់ ១៤,៩ លាន​តោន ក្នុងឆ្នាំ ២០២៥ ​ខណៈ​តម្រូវការ​រំពឹង​ថា​នឹងកើនឡើងក្នុងអត្រាលឿនជាងមុន ១,៨ ភាគរយ ដល់ ១៥,៦ លាន​តោន​។​ នេះ​នឹង​ធ្វើ​ឱ្យ​ ២០២៥ គឺជា​ឆ្នាំទី៥ជាប់គ្នាៗ ដែល​ឧស្សាហកម្មកៅស៊ូប្រឈមមុខនឹង​ផលិតកម្ម​មិនគ្រប់តម្រូវការ

តម្លៃកៅស៊ូ ដែលទាបជាងដំណាំឧស្សាហកម្ម​ដទៃទៀតដូចជា ដូងប្រេង កាហ្វេ និងកាកាវ អស់រយៈពេលជាង ១០ ឆ្នាំ ​មក​ហើយ​នោះ ​កើនឡើងភ្លាមៗនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤​។ ការកើនឡើងនេះបណ្តាលមកពីបញ្ហា​អាកាសធាតុ​ ដែល​កាត់បន្ថយផលិតកម្មកៅស៊ូក្នុងបណ្តាប្រទេសអាស៊ី។

លោក Nair បាននិយាយថា កង្វះខាតកៅស៊ូនាពេលបច្ចុប្បន្ននេះ គឺដោយសារតែតម្លៃធ្លាក់ចុះខ្លាំងក្នុងរយៈពេលពី ៧ ទៅ ៨ ឆ្នាំចុងក្រោយ​ ដែលបណ្តាលឱ្យ​ការដាំដុះឡើងវិញថយចុះ និងធ្វើឱ្យ​កសិករ​ងាកទៅដាំដំណាំផ្សេងៗ​ ដែល​អាច​រក​ប្រាក់ចំណូល​បាន​ច្រើន​៕

The post ​ឧស្សាហកម្មកៅស៊ូ​សកល រំពឹង​ពីផលិតកម្មមិនគ្រប់តម្រូវការឆ្នាំនេះ appeared first on Kampuchea Thmey Daily.