តម្រូវការអគ្គិសនីសកល Archives - Kampuchea Thmey Daily

IEA៖ តម្រូវការអគ្គិសនីសកល​នឹង​កើនឡើង ៤ ភាគរយ ដល់ឆ្នាំ ២០២៧
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយក្នុងរបាយការណ៍មួយចេញផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា តម្រូវការអគ្គិសនីសកល​ប្រចាំឆ្នាំ​រំពឹងថានឹងកើនឡើង ៤ ភាគរយ ពោលគឺច្រើនជាងការប្រើប្រាស់សរុបរបស់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៧​។​

របាយការណ៍​ដែល​មាន​ឈ្មោះថា​ «អគ្គិសនី ២០២៥» បាននិយាយថា ​កំណើន​នេះ​ត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការប្រើប្រាស់អគ្គិសនីដ៏រឹងមាំសម្រាប់ផលិតកម្មឧស្សាហកម្ម ការកើនឡើងនៃតម្រូវការម៉ាស៊ីនត្រជាក់ ការបង្កើនល្បឿននៃការប្រើប្រាស់អគ្គិសនី ដែលជំរុញ​ដោយវិស័យដឹកជញ្ជូន និង​ការរីកលូតលាស់រហ័សនៃ​មជ្ឈមណ្ឌលទិន្នន័យ។

ភាគច្រើននៃកំណើនតម្រូវការអគ្គិសនីក្នុងរយៈពេល ៣ ឆ្នាំខាងមុខ បាន​មក​ពី​​ប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ​ ដែលរួមចំណែក​ប្រមាណ ៨៥ ភាគរយ នៃកំណើន​ ​ជាពិសេស​នៅ​ចិន ដែលតម្រូវការអគ្គិសនីបានកើនឡើងលឿនជាងសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ២០២០។ ការប្រើប្រាស់អគ្គិសនីរបស់​ចិន បានកើនឡើង ៧ ភាគរយ​ នៅឆ្នាំ ២០២៤ ហើយ​រំពឹងថានឹងកើនឡើងប្រហែល ៦ ភាគរយ ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២៧​។

ប្រទេស IEA លោក Keisuke Sadamori បាននិយាយថា ការកើនឡើងនៃតម្រូវការអគ្គិសនីពិភពលោកឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសំខាន់ៗ​ក្នុងប្រព័ន្ធថាមពល និងការចាប់ផ្តើមនៃ «យុគសម័យអគ្គិសនី» ថ្មី។ ទោះជាយ៉ាងណាក៏ដោយ វាក៏បង្កបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលនានាក្នុងការធានាថាមពលប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងនិរន្តរភាពផងដែរ​។

របាយការណ៍របស់ IEA បន្តថា ប្រភពថាមពលដែលមានការបំភាយកាបូន​ទាបដូចជា ថាមពលកកើតឡើងវិញ និងនុយក្លេអ៊ែរ ​រំពឹងថានឹងអាចកើនឡើងទៅតាម​និន្នាការកំណើនតម្រូវការសកល ខណៈ​ចំណែកនៃធ្យូងថ្មនៅក្នុងល្បាយថាមពលត្រូវបាន​កាត់បន្ថយ​៕

The post IEA៖ តម្រូវការអគ្គិសនីសកល​នឹង​កើនឡើង ៤ ភាគរយ ដល់ឆ្នាំ ២០២៧ appeared first on Kampuchea Thmey Daily.