ព័ត៌មានអន្ដរជាតិ
IEA៖ តម្រូវការអគ្គិសនីសកលនឹងកើនឡើង ៤ ភាគរយ ដល់ឆ្នាំ ២០២៧
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រនេះថា តម្រូវការអគ្គិសនីសកលប្រចាំឆ្នាំរំពឹងថានឹងកើនឡើង ៤ ភាគរយ ពោលគឺច្រើនជាងការប្រើប្រាស់សរុបរបស់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៧។

របាយការណ៍ដែលមានឈ្មោះថា «អគ្គិសនី ២០២៥» បាននិយាយថា កំណើននេះត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការប្រើប្រាស់អគ្គិសនីដ៏រឹងមាំសម្រាប់ផលិតកម្មឧស្សាហកម្ម ការកើនឡើងនៃតម្រូវការម៉ាស៊ីនត្រជាក់ ការបង្កើនល្បឿននៃការប្រើប្រាស់អគ្គិសនី ដែលជំរុញដោយវិស័យដឹកជញ្ជូន និងការរីកលូតលាស់រហ័សនៃមជ្ឈមណ្ឌលទិន្នន័យ។
ភាគច្រើននៃកំណើនតម្រូវការអគ្គិសនីក្នុងរយៈពេល ៣ ឆ្នាំខាងមុខ បានមកពីប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ ដែលរួមចំណែកប្រមាណ ៨៥ ភាគរយ នៃកំណើន ជាពិសេសនៅចិន ដែលតម្រូវការអគ្គិសនីបានកើនឡើងលឿនជាងសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ២០២០។ ការប្រើប្រាស់អគ្គិសនីរបស់ចិន បានកើនឡើង ៧ ភាគរយ នៅឆ្នាំ ២០២៤ ហើយរំពឹងថានឹងកើនឡើងប្រហែល ៦ ភាគរយ ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២៧។

ប្រទេស IEA លោក Keisuke Sadamori បាននិយាយថា ការកើនឡើងនៃតម្រូវការអគ្គិសនីពិភពលោកឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសំខាន់ៗក្នុងប្រព័ន្ធថាមពល និងការចាប់ផ្តើមនៃ «យុគសម័យអគ្គិសនី» ថ្មី។ ទោះជាយ៉ាងណាក៏ដោយ វាក៏បង្កបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលនានាក្នុងការធានាថាមពលប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងនិរន្តរភាពផងដែរ។
របាយការណ៍របស់ IEA បន្តថា ប្រភពថាមពលដែលមានការបំភាយកាបូនទាបដូចជា ថាមពលកកើតឡើងវិញ និងនុយក្លេអ៊ែរ រំពឹងថានឹងអាចកើនឡើងទៅតាមនិន្នាការកំណើនតម្រូវការសកល ខណៈចំណែកនៃធ្យូងថ្មនៅក្នុងល្បាយថាមពលត្រូវបានកាត់បន្ថយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


