តំណាងកម្ពុជា Archives - Kampuchea Thmey Daily

ខណៈសន្តិសុខសមុទ្រមានការគំរាមកំហែងកាន់តែខ្លាំង កម្ពុជា​ប្ដេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ និងពង្រឹងសន្តិសុខលម្ហសមុទ្រ
ស្ថិតក្នុងបរិបទដែលសន្តិសុខសមុទ្រមានការគំរាមកំហែងកាន់តែខ្លាំងឡើង កម្ពុជាជំរុញការលើកកម្ពស់ការដោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលបានកើតឡើង តាមរយៈកិច្ចសន្ទនា ខណៈកម្ពុជាក៏បង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការគោរពច្បាប់អន្តរជាតិ និងចូលរួមពង្រឹងសន្តិសុខលម្ហសមុទ្រ។

នេះគឺជាការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ដែលជាប្រេសិតពិសេសតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកឡើងក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីសុវត្ថិភាព និងការការពារផ្លូវទឹកនៅក្នុងដែនសមុទ្រ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ពីទីស្នាក់ការកណ្តាលក្រុមប្រឹក្សាសន្តិសុខ នាទីក្រុងញូវយ៉ក លោក សុក ស៊ីផាន់ណា បានលើកឡើងអំពីសារសំខាន់នៃផ្លូវទឹកសមុទ្រដែលមានសុវត្ថិភាពចំពោះសន្តិភាព សន្តិសុខអន្តរជាតិ ស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានគូសរំលេចពីការផ្ដល់សច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) និងកិច្ចព្រមព្រៀងស្តីពីជីវចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ដែលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសណ្តាប់ធ្នាប់សមុទ្រដែលមានមូលដ្ឋានលើច្បាប់ និងការគ្រប់គ្រងធនធានមហាសមុទ្រដោយមានការទទួលខុសត្រូវ។

ក្នុងសុន្ទរកថា លោក សុក ស៊ីផាន់ណា ក៏បានលើកឡើងពីអាទិភាព៣របស់កម្ពុជាដើម្បីដោះស្រាយការគំរាមកំហែងដល់សន្តិសុខលម្ហសមុទ្រដែលកំពុងកើនឡើង ដោយទីមួយ ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។ ទីពីរ លោក ថា កម្ពុជាសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងការផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសឆ្នេរសមុទ្រកំពុងអភិវឌ្ឍ។ រីឯអាទិភាពទី៣នោះ ក្រុមប្រឹក្សាសន្តិសុខគួរតែបង្កើតអភិក្រមរួម និងបង្ការជាមុន ដែលពង្រឹងភាពធន់រយៈពេលវែង។

ឈរលើអាទិភាពខាងលើនេះ លោក បានគូសបញ្ជាក់ទៅកាន់តំណាងប្រទេសផ្សេងទៀតថា កម្ពុជាប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ លើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី និងការពង្រឹងសន្តិសុខលម្អសមុទ្រ រួមទាំងតាមរយៈការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោក សុក ស៊ីផាន់ណា បន្តប្រាប់កិច្ចពិភាក្សាថា កម្ពុជាសូមគូសបញ្ជាក់ជាថ្មីការប្តេជ្ញាចិត្តចំពោះតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយកម្ពុជាស្វាគមន៍ផងដែរនូវនាវាបរទេសជាមិត្តចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលត្រូវបានធ្វើទំនើបកម្មសម្រាប់គោលបំណងការហ្វឹកហាត់រួម ជំនួយមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយនិងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម៕

ដោយ៖ ធឿន វ៉ាន់សុង

The post ខណៈសន្តិសុខសមុទ្រមានការគំរាមកំហែងកាន់តែខ្លាំង កម្ពុជា​ប្ដេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ និងពង្រឹងសន្តិសុខលម្ហសមុទ្រ appeared first on Kampuchea Thmey Daily.

តំណាងកម្ពុជានៅ UN ទទូចឱ្យអន្តរជាតិរួមគ្នាជំរុញកិច្ចសន្ទនានៃភាគីជម្លោះនៅមជ្ឈិមបូព៌ា
ជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ក្នុងបរិបទបច្ចុប្បន្ន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាតិ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិរួមគ្នាជួយជំរុញនូវកិច្ចសន្ទនា និងការចរចានៃភាគីជម្លោះនេះ ដើម្បីធានាឆ្ពោះទៅរកសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន។

ថ្លែងក្នុងកិច្ចប្រជុំបើកចំហរនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងនៃការកើនឡើងជម្លោះ និងអំពើហិង្សាក្នុងតំបន់មជ្ឈិមបូព៌ា នាពេលថ្មីៗនេះ ជាពិសេសការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាច្រើននាក់បានបាត់បង់ជីវិត រួមទាំងនិស្សិតខ្មែរម្នាក់ផង។

តាមរយៈសេចក្ដីថ្លែងការណ៍របស់លោកស្រី អ៊ាត សោភា កម្ពុជាថ្កោលទោសរាល់អំពើហឹង្សា និងអំពើភេរវកម្មគ្រប់រូបភាព ដោយលោកស្រី បានលើកឡើងថា គ្រប់កាលៈទេសៈទាំងអស់ កម្ពុជាតែងជំរុញឱ្យឈរលើមូលដ្ឋានសន្តិភាពជាអាទិភាព ដើម្បីឱ្យប្រជាជាតិទាំងពីរអនុវត្តសិទ្ធិរបស់ពួកគេក្នុងការអភិវឌ្ឍ ជាជាងទទួលរងនូវសង្រ្គាមដ៏រ៉ាំរៃ។ តំណាងកម្ពុជារូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖ «សំខាន់បំផុតត្រូវដោះស្រាយឬសគល់នៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីប្រជាជាតិទាំងពីរអាចរួមរស់ដោយសុខដុម»។

ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដោយផ្ដោតជាសំខាន់លើស្ថានភាពនៅមជ្ឍិមបូព៌ា លោកស្រី អ៊ាត សោភា ដែលជាតំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានទទូចឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួមក្នុងន័យស្ថាបនាសម្រាប់កិច្ចសន្ទនា ដើម្បីកាត់បន្ថយស្ថានការណ៍ និងសម្រេចបាននូវបទឈប់បាញ់។

ទន្ទឹមនេះ លោកស្រី ក៏បានជំរុញឱ្យភាគីទាំងអស់បញ្ឈប់ការកំណត់គោលដៅទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយត្រូវអនុញ្ញាតឱ្យមានលទ្ធភាពមនុស្សធម៌សម្រាប់ការផ្តល់ជំនួយសំខាន់ៗ ដូចជា អាហារ ទឹក និងថ្នាំពេទ្យសម្រាប់ជនខ្វះខាត ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី អ៊ាត សោភា បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិរួបរួមគ្នាក្នុងស្មារតីសាមគ្គីភាព និងស្មោះត្រង់ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ ដែលនាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង៕

The post តំណាងកម្ពុជានៅ UN ទទូចឱ្យអន្តរជាតិរួមគ្នាជំរុញកិច្ចសន្ទនានៃភាគីជម្លោះនៅមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

តំណាងកម្ពុជាប្រចាំ UN ៖ លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ
ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ ដោយស្ដែងឡើងតាមរយៈតួនាទីដ៏រស់រវើករបស់វត្តមានអង្គការ-សង្គម និងអង្គភាពសារព័ត៌មានយ៉ាងច្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣នេះ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា គណៈប្រតិភូសរុបចំនួន ៣២ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងទី ១០ ខែតុលា ឆ្នាំ ២០២៣ អំឡុងសម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។

នៅកិច្ចសន្ទនានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏ថ្លែងតបជាមួយនឹងអ្នករាយការណ៍ពិសេស លើប្រធានបទមួយចំនួនដូចជា៖ ទី១. ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតឃុំសង្កាត់ និងសភា ក្នុងឆ្នាំ ២០២២ និង ២០២៣ លំហពលរដ្ឋ និងនយោបាយត្រូវបានពង្រីក។ ក្នុងនោះ បម្រាមសកម្មនយោបាយរបស់បុគ្គលជាង ១០០នាក់ ក្នុងចំណោមទណ្ឌិតដែលជាប់ពាក់ព័ន្ធនឹងការបង្កអសន្តិសុខជាតិ ត្រូវបានរំសាយបញ្ចប់។ ពួកគេបានបង្កើត និងចូលរួមគណបក្សនយោបាយផ្សេងៗដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតថ្មីៗនេះ។ ទណ្ឌិតប្រមាណ ៣០នាក់ បានទទួលការលើកលែង ទោស និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។

ទី២. ការបោះឆ្នោតសកលនាពេលថ្មីៗនេះ មានអត្រាវត្តមានអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៩ភាគរយ ដើម្បីជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៨ និងមេដឹកនាំអនាគតដែលប្រជាជនជឿជាក់ថា អាចបន្តដឹកនាំជាតិលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ កិច្ចដំណើរការបោះឆ្នោត ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ពីសំណាក់អ្នកសង្កេតការណ៍ឯករាជ្យជាតិ និងអន្តរជាតិជិតមួយពាន់នាក់ ដែលបានវាយតម្លៃយ៉ាងទូលំទូលាយថា ការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី ត្រឹមយុត្តិធម៌ និងដោយសន្តិវិធី។ ការផ្ទេរអំណាចត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមដំណើរប្រជាធិបតយ្យប្រកបដោយភាពហ្មត់ចត់ ទាំងក្នុងកម្រិតគណបក្ស ការបោះឆ្នោត និងសភា។

ទី៣. អវត្តមានគណបក្សនយោបាយចំនួនពីរ ក្នុងដំណើរការបោះឆ្នោត ដោយសារការមិនគោរពតាមច្បាប់ មិនអាចបដិសេធលក្ខណៈនៃសេរីភាព ពហុភាព និងប្រជាធិបតេយ្យរបស់កម្ពុជា បានឡើយ។ ដើម្បីធានាបរិយាកាសរស់រវើក និងប្រកបដោយក្តីស្ថាបនាសម្រាប់គណបក្សនយោបាយទាំងអស់ដែលមានបំណងចង់ចូលរួមជាមួយរដ្ឋាភិបាលថ្មី តាមរយៈការផ្តល់គំនិត និងការពិគ្រោះយោបល់ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាន់ខ្ពស់ ត្រូវបានបង្កើតឲ្យដំណើរការឡើងវិញជាផ្លូវការ។ កន្លងមកនេះ គណបក្សនយោបាយចំនួន ៣០ បានដាក់បេក្ខភាពជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាន់ខ្ពស់។

-ជាប្រការមិនអាចប្រកែកបាន ដែលលំហពលរដ្ឋ និងនយោបាយមានភាពសេរី និងបើកចំហរ ស្ដែងឡើងតាមរយៈតួនាទីដ៏រស់រវើក របស់វត្តមានអង្គការមិនមែនរដ្ឋាភិបាលជាង ៦០០០ និងអង្គភាពសារព័ត៌មានទាំងឌីជីថល និងប្រពៃណីជាង ២០០០ ប្រតិបត្តិការដោយគ្មានការរឹតត្បិត។ ជាងនេះទៅទៀត រដ្ឋាភិបាល នៅតែប្តេជ្ញាចិត្តបន្តវេទិកាសន្ទនាភាពជាដៃគូជាមួយ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឡើង ២ដង ក្នុងមួយឆ្នាំ ដើម្បីដោះស្រាយសេចក្តីព្រួយបារម្ភ រួមទាំងវិសោធនកម្មច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាបន្តបន្ទាប់។

-ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ មានឧទាហរណ៍ជាច្រើន បង្ហាញថា អ្នកគាំទ្រ និងសមាជិកបក្សកាន់អំណាច ក៏ត្រូវបានកាត់ទោសដោយតុលាការ តែមួយដូចគ្នានោះ។ សម្ព័ន្ធភាពជាមួយគណបក្សនយោបាយ សហជីព ឬអង្គភាពដែល ប្រកាសថា ធ្វើការលើសិទ្ធិណាមួយនោះ ពុំមែនជាអាជ្ញាប័ណ្ណឲ្យបុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។

តំណាងអចិន្ត្រៃយ៍កម្ពុជា បានថ្លែងបញ្ចប់ដោយគូសបញ្ជាក់ នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ជាប្រទេសដែលបានផ្តល់សច្ចាប័ន លើលិខិតូបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ ស្ទើរតែទាំងអស់ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សទៅតាមរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាសន្តិភាព ដែលសម្រេចបានដោយលំបាក និងដើម្បីបន្តដំណើរប្រជាធិបតេយ្យប្រកបដោយពហុនិយម ដោយឥតថយក្រោយ៕

The post តំណាងកម្ពុជាប្រចាំ UN ៖ លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ appeared first on Kampuchea Thmey Daily.

តំណាងកម្ពុជាប្រចាំ UN ទទូចឲ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបំពេញមុខងាររបស់ខ្លួន
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានទទូចឲ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធី ពិសេសក្នុងការបំពេញមុខងាររបស់ខ្លួន។

ការទទូចនេះ គឺធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ក្រោមចំណងជើងថា “ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំង ឬអត់ ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ”។

សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ បានឲ្យដឹងថា យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេស ចុះថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ ដែលមានចេតនានយោបាយ និងមានបំណង បំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោសលោក កឹម សុខា ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការចាំបាច់ សូមផ្ដល់ការបំភ្លឺអង្គហេតុ និងអង្គច្បាប់ ដូចតទៅ៖

១. ការលើកកម្ពស់ និងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្ដី សិទ្ធិ និងសេរីភាពទាំងឡាយណា ដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសក្នុង គោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ ទោះបីយោងតាមបទដ្ឋាន ណាក៏ដោយ។

២. នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិន ផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្ស នយោបាយប្រឆាំងឬយ៉ាងណា ពុំបានផ្ដល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាព ឡើយ។ បទល្មើសដែលបានប្រព្រឹត្ត មិនអាចត្រូវបានប្រើជាទឡឹករណ៍ សម្រាប់គោលបំណងផ្ទាល់ខ្លួន ឬនយោបាយណាមួយនោះទេ។

៣. ដូច្នេះ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើឡើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុងបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការដោយយុត្តិធម៌លើលោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់ តាមរយៈការបើកសវនាការដោយតម្លាភាព និងជាសាធារណៈចំនួន ៦៦លើក។

៤. ក្រុមអ្នកជំនាញ ដែលបានធ្វើអត្ថាធិប្បាយដោយសំអាងទៅលើមតិរបស់ក្រុមការងារ ស្តីពី ការឃុំខ្លួនតាមទំនើងចិត្ត ដែលជាបណ្តុះបុគ្គល ៥រូប រួមគ្នា មិនត្រឹមតែពុំមានសំអាងត្រឹមត្រូវ ហើយថែមទាំងបង្កឱ្យមានការភ័ន្តច្រឡំទៀតផង។ មតិរបស់ក្រុមការងារនេះ ពុំមានទម្ងន់អ្វី ទាល់តែសោះ រាប់ទាំងទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យមួយ។ បុគ្គលទាំង៥ រូប ពុំមែនជា មន្ត្រីអង្គការសហប្រជាជាតិ គ្រាន់តែបម្រើក្នុងឋានៈផ្ទាល់ខ្លួន ដែលពុំមានការយល់ដឹង ជាក់ស្តែងអំពីការពិត និងច្បាប់របស់កម្ពុជា។

៥. ផ្ទុយពីការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ ការចាប់ និងឃុំខ្លួនលោក កឹម សុខា គឺធ្វើឡើងស្របតាមនីតិវិធីច្បាប់ទាំងស្រុង។ ដោយជនជាប់ចោទបានប្រព្រឹត្តបទល្មើសជាក់ស្ដែង នគរបាលយុត្តិធម៌ មានសិទ្ធិអំណាចពេញលេញក្នុងការចាប់ខ្លួន នៅពេលវេលា និងទីកន្លែងណាក៏បាន ដោយមិនគិតពីអភ័យឯកសិទ្ធិសភា។ ចាប់តាំងពីការចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ ២០១៧មក លោក កឹម សុខា ទទួលបានសិទ្ធិ និងឱកាសការពារផ្លូវច្បាប់យ៉ាងពេញលេញ ដោយមានការគាំទ្រពីមេធាវីចំនួន ៤រូប ដើម្បីការពារខ្លួនពីការចោទប្រកាន់ និងបង្ហាញទឡីករណ៍នៅក្នុងតុលាការ ដែលជាផ្នែកនៃសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយ យុត្តិធម៌។

៦. ការចោទប្រកាន់ថា ការឃុំខ្លួនលោក កឹម សុខា បណ្ដោះអាសន្ន ធ្វើឡើងតាមទំនើងចិត្ត គឺគ្រាន់តែជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈ ចង់យល់ដឹងអំពីនីតិវិធីតុលាការកម្ពុជា ពីសំណាក់ក្រុមអ្នករាយការណ៍ពិសេសទាំងនោះ។ យោងតាមមាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុង ករណីបទឧក្រិដ្ឋអាចពន្យារដល់អតិបរមា១៨ ខែ។ ការណ៍ដែល លោក កឹម សុខា ត្រូវបាន ដោះលែងនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ “ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមានលក្ខខណ្ឌ” មានន័យថា គាត់ពុំស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នទៀតទេ។ វិធានការ ត្រួតពិនិត្យរបស់តុលាការ គឺគ្រាន់តែជាការធានាវត្តមានជនជាប់ចោទដើម្បីបន្តនីតិវិធីច្បាប់ នៅចំពោះមុខតុលាការ។

៧. ការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ អំពីកង្វះការចូលរួមជាសាធារណៈ» នៅក្នុងបន្ទុកសវនាការមានន័យស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើបទដ្ឋាននៃវិជ្ជាជីវៈច្បាប់ និងតុលាការ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឲ្យចូលទៅក្នុង បន្ទប់សវនាការតែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្តែង​នៅបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងសន្តិសុខ។ ក្រុមអ្នករាយការណ៍ពិសេសប្រហែលពុំបាន ដឹងទេថា មានតំណាងអង្គទូតជាច្រើនបានចូលរួមតាមដាន នៅក្នុងបន្ទប់សវនការទាំងមូល។

៩. ទោះបីជាអវត្តមានអ្នកនយោបាយពីរ ឬបីរូប ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ ដោយ​សារការបំពានច្បាប់ក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការបោះឆ្នោតជាសកល នៅខែកក្កដាខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ពលរដ្ឋ។

១០. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្សឺណែវ សូមទទូចឲ្យអ្នករាយការណ៍ពិសេសប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធី ពិសេសក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈណាមួយ ដែលអាចត្រូវបានគេចាត់ទុកថា ជាការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការកម្ពុជា៕

The post តំណាងកម្ពុជាប្រចាំ UN ទទូចឲ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបំពេញមុខងាររបស់ខ្លួន appeared first on Kampuchea Thmey Daily.

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ បដិសេធ​សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​៣​រូប​
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោក អាន សុខ​ខឿន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​លើកឡើងថា ការ បង្កើត ”​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​” គឺជា​ការគោរព​តាម​គោលការណ៍​ច្បាប់ សមាមាត្រ និង​ភាព​ចាំបាច់ ព្រមទាំង​រួមចំណែក​ដល់​ការ​សម្រេច​បាន​នូវ​ឌី​ជី​ថ​លូ​ប​នី​កម្ម​ដ៏​រស់​រវើក​របស់​កម្ពុ​ជា ដែលជា​កម្លាំងចលករ​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​។

លោក​ថា “​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​” នេះ​ពុំមែន​មិន​ធ្លាប់​មាន​ក្នុង​ពិភពលោក​នេះឡើយ​។ ឧបករណ៍​ដ៏​សំខាន់​នេះ ត្រូវបាន​អនុម័ត​សម្រាប់​គោលដៅ​ស្របច្បាប់ ដើម្បី​ជួយ​សម្រួល និង​គ្រប់គ្រង​ការតភ្ជាប់​អ៊ីនធឺណិត ពង្រឹង​សន្តិសុខ​ជាតិ និង​ការប្រមូល​ពន្ធ និង​ជួយ​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ការពារ​វប្បធម៌​ជាតិ​។ ការ បង្កើត ”​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​” នេះ គឺ​អនុលោម​តាម​មាត្រា​១៩ (​កថាខណ្ឌ​ទី​៣) នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ចែង​អំពី​ការ​រឹតបន្តឹង​មួយចំនួន​ដែល​ច្បាប់​អាចអនុវត្ត​បាន ប្រសិនបើ​ចាំបាច់ “​សម្រាប់​ការគោរព​សិទ្ធិ ឬ​កេរ្តិ៍ឈ្មោះ​របស់​អ្នកដទៃ និង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ ឬ​សណ្តាប់ធ្នាប់​សាធារណៈ ឬ​សុខភាព​សាធារណៈ ឬ​សីលធម៌​”។

បើតាម​លោក អាន សុខ​ខឿន សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី ”​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​” ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ឆ្លងកាត់​ការពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​និង​បើក​ចំហរ ជាមួយ​អ្នកជំនាញ​ទូរគមនាគមន៍ ប្រតិបត្តិ​ករ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ លោក​ថា ជោគជ័យ នៃ​ឌី​ជី​ថ​លូ​ប​នី​កម្ម និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា គឺ​ពឹង​ផ្អែកលើ​និយតកម្ម​ធុរកិច្ច​ក្នុង​គោលដៅ​ទប់ស្កាត់​អាជីវកម្ម​ទាំងនោះ​ពី​ការប្រព្រឹត្ត​ខុសច្បាប់ និង​ផ្ទុយ​ពី​ក្រមសីលធម៌​។​

តំណាង​កម្ពុជា​រូបនេះ​បញ្ជាក់ថា ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ គឺជា​មធ្យោបាយ ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង​ស្មើភាព​និង​ស្មោះត្រង់ ព្រមទាំង តម្លាភាព និង ចូលរួម​ទប់ស្កាត់​ការតភ្ជាប់​បណ្ដាញ​ឆ្លងដែន​ខុសច្បាប់ ល្បែងស៊ីសង រូបភាព​និង​វីដេអូ អាសអាភាស និង​ការ​រំលោភ​បំពាន​កុមារ តាម​អ៊ីនធឺណិត ព្រមទាំង​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផ្សេងៗ​។ រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្តេជ្ញា​ការពារ​ឯកជន​ភាព និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ គ្មាន​កថាខណ្ឌ​ណាមួយ​ក្នុង​អនុក្រឹត្យ​ស្ដីពី “​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​” អនុញ្ញាត​ឱ្យមាន​ការ​ប្រមូល​ទិន្នន័យ​អ្នក ប្រើប្រាស់ ឬ​ការ​ឃ្លាំមើល​លើ​បុគ្គល​ឡើយ​។ ការ​តភ្ជាប់ ឬ​ប្រតិបត្តិការ​បច្ចេកទេស​ទាំង​អស់​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​ការធានា​សន្តិសុខ និង​រក្សាទុក​ក្នុង​ប្រព័ន្ធ​សុវត្ថិភាព ស្របទៅតាម​បទដ្ឋាន​អន្តរជាតិ​។

ទោះជា​យ៉ាងណា លោក អាន សុខ​ខឿន អះអាង​ថា ដើម្បី​ការពារ​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គល ច្បាប់​ស្ដីពី​ការ​ការពារ​ទិន្នន័យ​បុគ្គល នឹង​ត្រូវ​បាន​តាក់តែង​ឡើង និង​ឆ្លងកាត់​ការពិគ្រោះ​យោបល់​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។​

ដោយ​ជំនួស​ឲ្យ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​មួយ ស្ថាន​បេសកកម្ម​កម្ពុជា​ស្នើ​យ៉ាង​ទទូច​ឱ្យ​អ្នករាយការណ៍​ពិសេស បង្វែរ​ការយកចិត្តទុកដាក់​របស់ខ្លួន ទៅលើ​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ប្រឈម​របស់​សិទ្ធិមនុស្ស ដូចជា ការប្រើប្រាស់​ភាសា​សម្អប់ ការនិយាយ​បង្កាច់បង្ខូច ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ញុះញង់ រួមទាំង​ការ​រើស អើ​ង​វ៉ាក់សាំង​កូ​វីដ​១៩ ដែល​ពួន​ជ្រក​ក្រោម​ស្លាក​សេរីភាព នៃ​ការ​បញ្ចេញមតិ ហើយ​ដែល​អ្នកជំនាញ​អស់ទាំង​នោះ​បែរជា​សម្ងំ​នៅ​ស្ងៀមស្ងាត់​គួរ​ឲ្យភ្ញាក់ផ្អើល សម្រាប់​ហេតុផល​មួយចំនួន​៕

ដោយ ៖ កោះ​កែវ

The post តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ បដិសេធ​សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​៣​រូប​ appeared first on Kampuchea Thmey Daily.

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ៖ “​ចំណាត់ការ​នានា​របស់​អាជ្ញាធរ​កម្ពុជា គឺ​ស្របទៅនឹង​ច្បាប់ និង​មាន​លក្ខណៈ​សមាមាត្រ​”
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ លោក អាន សុខ​ខឿន នៅ​ថ្ងៃទី​០៦ ខែមករា នេះ បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការលើកឡើង​របស់​អ្នករាយការណ៍​ពិសេស​ចំនួន​បួន​រូប ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់ ទៅលើ​សកម្មភាព​កូដកម្ម​ខុសច្បាប់ ដែល​បានអូសបន្លាយ​ជាច្រើន​សប្ដាហ៍​នៅ​កម្ពុជា ដោយ​អះអាង​ថា ជាការ​លើកឡើង​ដោយ​គ្មាន​ទំនួល​ខុសត្រូវ និង​បង្ក​ការ​ភ័ន្តច្រឡំ ផ្អែកលើ​ព័ត៌មាន​តែមួយ​ជ្រុង និង​ពុំបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​។

បើតាម​លោក អាន សុខ​ខឿន ចំណាត់ការ​នានា ដែល​អាជ្ញាធរ​កម្ពុជា​បាន​អនុវត្ត គឺ​ស្របទៅនឹង​ច្បាប់ និង​មាន​លក្ខណៈ​សមាមាត្រ​។ លោក​ថា អ្នករាយការណ៍​ពិសេស​បាន​និយាយ​យោង​អំពី​សិទ្ធិ​ធ្វើ​កូដកម្ម ក៏ប៉ុន្តែ​ពុំបាន​លើកឡើង​ទាល់តែសោះ​អំពី​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​នានា​ដែល​ត្រូវ​បំពេញ មុន​កូដកម្ម​អាច​ធ្វើ​ឡើង ដោយ​ស្របច្បាប់​។ ការពិត នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ប្រាប់​រួច​មក​ហើយ​ថា បាតុកម្ម​ទាំងនោះ​ពុំ​ស្របច្បាប់​ឡើយ​។ ទង្វើ​បែបនេះ​របស់​អ្នករាយការណ៍​ពិសេស ជាន់ឈ្លី​សមត្ថកិច្ច​ជំនាញ​របស់​គណៈកម្មាធិកា​រ​ទទួលបន្ទុក​សេរីភាព​បង្កើត​សមាគម នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​ទទួលស្គាល់​តួនាទី​របស់​ស្ថាប័ន​ឯករាជ្យ (​ក្រៅពី​រដ្ឋាភិបាល​) ក្នុងការ​ប្រកាស​ភាពស្រប​ច្បាប់​នៃ​កូដកម្ម​។ លើសពីនេះទៅទៀត ការអត្ថាធិប្បាយ​របស់​អ្នករាយការណ៍​ទាំងនោះ​បានលើកឡើង​ពុំ​ត្រឹមត្រូវ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ភាគី​ជម្លោះ​ជាមួយ​បាតុករ​។ ធាតុពិត ក្រសួង​ការងារ គ្រាន់តែ​ដើរតួនាទី​ជា​អ្នក​សម្រុះសម្រួល​តែប៉ុណ្ណោះ​។

​នៅមុន​ការអនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​អំពាវនាវ​យ៉ាងទទូច​ស្នើឱ្យ​ន​យោ​ជិត​ដែល​ធ្វើ​កូដកម្ម ងាក​មក​ចរចា​ដោយ​សន្តិវិធី ត្រង់​ទៅ​ត្រង់​មក និង​បញ្ឈប់​ការធ្វើ​បាតុកម្ម​ខុសច្បាប់​របស់ខ្លួន ដែល​អូស​បន្លាយពេល​ជាច្រើន​សប្ដាហ៍ និង​គំរាម​គំហែង​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​។ ការចោទប្រកាន់​របស់​អាជ្ញាធរ​បានធ្វើ​ឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ភស្ដុតាង​រឹងមាំ​និង​គ្រប់គ្រាន់ រួមទាំង​ការឆ្លើយ​សារភាព​របស់​កូដ​ករ​ខ្លះ និង​ប្រភព​ហិរញ្ញវត្ថុ​ចិញ្ចឹម​ចលនា​របស់​តួអង្គ​បរទេស​មួយចំនួន និង​ដោយ​អនុលោម​តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​ត្រូវបាន​តាក់តែងឡើង​ដោយមាន​ជំនួយ​ពី​អ្នកជំនាញ​ពី​ប្រទេស​លោកខាងលិច​។ ការចាត់ទុក​ការអនុវត្ត​ច្បាប់​ថា ជាការ​គាបសង្កត់​សិទ្ធិ និង​សេរីភាព គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ និង​ការអនុវត្ត​ស្មើភាព​គ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ ជនជាប់ចោទ​មានឱកាស​ពេញលេញ​ទទួលបាន​ការជំនុំជម្រះ រួមទាំង​សិទ្ធិ​ទទួលបាន​មេធាវី ដើម្បី​បង្ហាញ​ទឡ្ហីករណ៍ និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​ការ​ជំ​នុះ​ជម្រះ​តាម​នីតិវិធី​ត្រឹមត្រូវ​។

​លោក អាន សុខ​ខឿន អះអាងថា អ្នករាយការណ៍​ពិសេស​ទាំងនេះ ពុំដែល​សង្កត់ធ្ងន់​ទាល់តែសោះ​ថា ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការបង្កើត​សមាគម និង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​ទៅនឹង​ករណី​កិច្ច ការទទួល ខុសត្រូវ និង​ការ​កំហិត​ជាពិសេស ដែល​កំណត់ដោយ​ច្បាប់ ដូច​មានចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​។ ការខកខាន​ថ្លែង​ដោយ​ចេតនា​ដូច្នេះ រឹតតែ​ជំរុញ​ផ្តល់​កម្លាំង​ដល់​ក្រុម​ជាក់លាក់ ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច​ទាញយក​ប្រយោជន៍​ពី​ស្ថានការណ៍ កាន់តែ​គឃ្លើន ដើម្បី​បម្រើ​របៀបវារៈ​លាក់ពុត​របស់ខ្លួន ដែល​ពួន​ជ្រក​ក្រោម​ផ្លាក​នៃ​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ សន្តិវិធី​។ បាតុកម្ម​ខុសច្បាប់ និង​បាតុកម្ម​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​បរទេស ដែល​បង្អាក់​រំខាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​ធ្វើឱ្យមាន​ភាពវឹកវរ​ក្នុងសង្គម មិនមែនជា​ការអនុវត្ត​សេរីភាព​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះឡើយ​។

បុគ្គល​តាំងខ្លួន​ជា​អ្នកជំនាញ​សិទ្ធិមនុស្ស​ខាងលើ ដែល​ពុំ​មែន​ជា​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​ធ្វើការ​ក្នុង​សមាសភាព​ផ្ទាល់ខ្លួន តែងមាន​អារម្មណ៍​យល់ឃើញថា អ្វីៗ​គួរ​ត្រូវបាន​អនុវត្ត ផ្អែកលើ​ទ្រឹស្ដី​សិទ្ធិមនុស្ស​របស់ខ្លួន​។ ក៏ប៉ុន្តែ តើ​ពួកគេ​នឹង​ទទួលខុសត្រូវ​ដែរឬទេ​ប្រសិនបើ​ការពិសោធន៍​ទស្សនៈ​របស់​ពួកគេ​បរាជ័យ​នោះ ? ការអនុវត្ត​ច្បាប់ គឺជា​ប្រការ​ចាំបាច់ ដើម្បី​ការពារ​ដល់​ពលរដ្ឋ​ដែល​គោរព​ច្បាប់ និង​បង្ការ​ពី​ភាព​ច្រំ​ដែល​នៃ​អតីតកាល​ដ៏​ឈឺចាប់ ខ្លោចផ្សា​របស់​កម្ពុជា ក៏ដូចជា​សោកនាដកម្ម​នានា​ដទៃទៀត​នៅពេល​ថ្មីៗ​នេះ នៅតាម​បណ្ដា​ប្រទេស​មួយចំនួន ដែល​បណ្ដាលមកពី​ការជ្រៀតជ្រែក​របស់​បរ​ទេស​ចូល​កិច្ចការ​ផ្ទៃក្នុង ក្រោម​ហេតុផល​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។​

​ជាមួយគ្នា​នោះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ក្រើនរំលឹក​អ្នករាយការណ៍​ពិសេស​ឱ្យ​គោរព “​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស​” និង​ធ្វើការ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការពិត ជាជាង​ការ​បំភ្លៃ​ព័ត៌មាន​។ អ្នករាយការណ៍​ពិសេស ក៏ត្រូវ​ចៀសវាង​ពី​ការធ្វើ​អត្ថាធិប្បាយ​នានា ដែល​គ្មាន​ទំនួល​ខុសត្រូវ និង​ពី​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន ដោយ​ពុំ​លើកឡើង​ពី​ការពិត និង​ពុំមាន​ការផ្ទៀងផ្ទាត់ ចំពោះ​រដ្ឋ​អធិបតេយ្យ​ឡើយ​៕

ដោយ ៖ កោះ​កែវ

The post តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ៖ “​ចំណាត់ការ​នានា​របស់​អាជ្ញាធរ​កម្ពុជា គឺ​ស្របទៅនឹង​ច្បាប់ និង​មាន​លក្ខណៈ​សមាមាត្រ​” appeared first on Kampuchea Thmey Daily.

តំណាង​កម្ពុជានៅ​ហ្សឺណែវ​៖ ​ការទាមទារ​ដោះលែង បុគ្គលណាម្នាក់ ស្មើនឹងការប្រមាថលើ​ឯក រាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា​​
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ​នៅ​ទីក្រុងហ្សឺណែវ បាន​ប្រាប់ទៅអ្នករាយការណ៍ពិសេសមួយក្រុមតូច​ថា ​ការទាមទាររបស់អ្នករាយការណ៍ពិសេស ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថ ទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាព នៃប្រ​ព័ន្ធតុលាការកម្ពុជា ​ដែល​ត្រូវ​បានធានា​ ដោយ​រដ្ឋធម្មនុញ្ញរបស់ប្រទេស និង​ទៅលើអធិបតេយ្យជាតិ។​

​ប្រតិកម្មរបស់លោក អាន សុខខឿន ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្រៃ្តយ៍​កម្ពុជា ​ប្រចាំ​ទីក្រុង​ហ្សឺណែវ​ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍​មួយ ដែលទើបទទួលបាននៅថ្ងៃទី៣ ខែកញ្ញានេះ និងបន្ទាប់ពី​អ្នករាយការណ៍ពិសេសមួយក្រុមតូច ​​​បានអំពាវនាវឲ្យកម្ពុជាដោះលែងក្មេងប្រុស​ម្នាក់​ ដែលអះអាងថា មានជំងឺអូទី ស្សឹម ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន អស់រយៈពេលជាង ២ខែមក។​

ចំពោះការលើកឡើងនេះ ស្ថាន​តំណាងកម្ពុជា​​ច្រានចោលទាំងស្រុង និងអះអាងថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយថាការចោទប្រកាន់ របស់អ្នករាយការណ៍ពិសេសខាងលើ មកលើអាជ្ញាធរកម្ពុជា តាម រយៈការអត្ថាធិប្បាយ បែបនយោបាយូបនីយកម្ម ដោយជ្រើស​រើស​តែមួយជ្រុង ជាការបង្កឲ្យមានការភ័ន្តច្រឡំ ដល់សាធារណជន។ ​

លោក អាន សុខខឿន​​ លើកឡើងថា​ ការនិយាយយោង ទៅលើសាវតារនយោបាយ របស់គ្រួសារជនជាប់ ចោទ គឺបានចង្អុលបង្ហាញពីការប៉ុនប៉ង ធ្វើនយោបាយូបនីយកម្ម លើរឿងក្តីនេះ។ ការចូលរួមជា​មួយគណ បក្សនយោបាយ និងអង្គការសង្គមស៊ីវិលណាមួយ ពុំមែនជាអភ័យឯកសិទ្ធិ សម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ នៅកម្ពុជា ការចោទប្រកាន់ ចំពោះបុគ្គលណាម្នាក់ គឺផ្អែកលើបទល្មើស ដែលបានប្រព្រឹត្ត និងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថា តើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។

ដោយសំអាងលើភស្តុតាងរឹងមាំ និងស៊ីសង្វាក់ ការចោទប្រកាន់ទាំងអស់ ត្រូវបានធ្វើឡើងស្របតាមមាត្រា ៤៩៤ ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានតាក់តែងឡើងដោយមានជំនួយបច្ចេកទេសពីអ្នកជំនាញ នៃប្រទេសលោកខាងលិច។

លោក អាន សុខខឿន ​អះអាងថា តុលាការកម្ពុជា ជំនុំជម្រះក្តីដោយសំអាង លើភស្តុតាងរឹងមាំជាក់ស្តែង រួមទាំងលិខិតបញ្ចាក់វេជ្ជសាស្ត្រ អះអាងពីស្ថានភាពសុខភាពជាក់លាក់ ពុំមែនផ្អែកលើពាក្យចចាម​អារ៉ាមឡើយ ។ រាល់ការចោទប្រកាន់ និងការអនុវត្តនីតិវិធី គឺស្របតាមច្បាប់ទាំងស្រុង ដូចជាមាត្រា២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះអាសន្ន ចំពោះអនីតិជន។ ការទាមទាររបស់អ្នករាយការណ៍ពិសេស ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថ ទៅលើប្រព័ន្ធបែង ចែកអំណាច និងឯករាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស និងទៅលើអធិបតេយ្យជាតិ។

ម្យ៉ាងទៀត ការ​ថ្លែង​អះអាងថា ជនជាប់ចោទ «ត្រូវបានសួរចម្លើយដោយគ្មានមេធាវីការពារក្តី» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈ របស់អ្នករាយការណ៍ពិសេស ក្នុងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវលើប្រភពព័ត៌មាន។ កំហុសនេះនឹងអាចបញ្ចៀសបាន ប្រសិន​បើពួកគាត់ប្រកាន់យកវិធីសាស្រ្ត ធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន មុននឹងប្រញាប់ប្រញាល់ចេញផ្សាយ សេចក្តីប្រកាសព័ត៌មាន ក្រោមហេតុផលជាក់លាក់ណាមួយនោះ។

​បើតាមលោក អាន សុខខឿន ​អ្នករាយការណ៍ពិសេសទាំងនោះ មិនធ្លាប់ទាល់តែសោះ ក្នុង​ការ​លើកទឹកចិត្តឲ្យមានការបែងចែកឲ្យបានច្បាស់ នៃការបញ្ចេញមតិដោយសេរី ពីវោហារសព្ទដែលបង្កគ្រោះថ្នាក់។ វិធីសាស្រ្តបែបនេះ របស់អ្នករាយការណ៍ពិសេស គឺងាកចេញពីគន្លង​វិធីសាស្រ្តរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបាន​សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយនិងសម្តីស្អប់ខ្ពើម គឺជាការវាយប្រហារលើគោលតម្លៃនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។

ជំនួសឲ្យការប្រើប្រាស់ វិធីសាស្រ្តបញ្ចេញឈ្មោះ ដើម្បីបន្ទោសបង្អាប់ អ្នករាយការណ៍ពិសេស គប្បីជួយដល់ រដ្ឋក្នុងការដោះស្រាយបញ្ហា នៃការប្រើប្រាស់វោហារសព្ទ ដែលបង្កគ្រោះថ្នាក់ នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទូទាំងសកលលោក។

លោក អាន សុខខឿន ​បញ្ជាក់ថា អ្នករាយការណ៍ពិសេស ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «ក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស» ដែលគូសបញ្ជាក់ពីសារៈសំខាន់ នៃការចងក្រងព័ត៌មានពិត ដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងការគោរព​បទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកប ​ដោ​យ​ការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចធ្វើឲ្យបណ្ដារដ្ឋទាំងអស់ និងប្រទេសកម្ពុជា អាចរក្សាបាននូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងយន្តការនេះ៕

អត្ថបទ៖ កោះកែវ

The post តំណាង​កម្ពុជានៅ​ហ្សឺណែវ​៖ ​ការទាមទារ​ដោះលែង បុគ្គលណាម្នាក់ ស្មើនឹងការប្រមាថលើ​ឯក រាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា​​ appeared first on Kampuchea Thmey Daily.

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ​៖ ការចូលរួម​ជាមួយ​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ពុំ​មែន​ជា​អាជ្ញាប័ណ្ណ​បំពាន​ច្បាប់​នោះទេ
ការ​លើកឡើង​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បែបនេះ ជាការ​ឆ្លើយតប​ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នករាយការណ៍​ពិសេស​មួយក្រុម​តូច ដែល​ពុំបាន​ផ្តល់​ការយកចិត្តទុកដាក់ ចំពោះ​សារៈសំខាន់ នៃ​ការអនុវត្ត​ច្បាប់ និង​ការប្រព្រឹត្ត​ដោយ​ភាពស្មើគ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ការអត្ថាធិប្បាយ​នោះ បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​យ៉ាង​ខ្លាំង​ពី​មហាជន​។

តាមរយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ លោក អាន សុខ​ខឿន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​លើក​ឡើង​ចំនួន​៦​ចំណុច​រួមមាន​៖

​ទី​១៖ ដូច​សព្វមួយដង​ដែរ បុគ្គល​ដែល​អះអាង​ខ្លួន​ជា​អ្នកជំនាញ ប៉ុន្តែ​បម្រើ​ការងារ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន និង​មិនមែន​ជា​មន្ត្រី​របស់​អង្គការសហប្រជាជាតិ បាន​តាំង​ខ្លួនឯង​ជា​ចៅក្រម អារកាត់​សេចក្ដី​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​។ ការប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​បែបនេះ គឺជា​ការបំពាន​លើ​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​របស់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស ដែល​ឯកសារ​ទាំងពីរ​នេះ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការគោរព​ច្បាប់​ជាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

ទី​២៖ ការ​អះអាង​ថា ការ​កាត់ទោស លោក រ៉ុង ឈុន មិនមាន​ភាព​ត្រឹមត្រូវ និង​ពុំ​សមាមាត្រ​នោះ បង្ហាញថា ក្រុម​អ្នកជំនាញ​ទាំងនោះ​ពុំបាន​យកចិត្តទុកដាក់​លើ​អង្គហេតុ​និង​អង្គច្បាប់​ឡើយ​។ ដោយ​ស្រមៃ​ចង់បាន​ជាប់​ជានិច្ច​នូវ​រូបភាព​សេរីភាព​បញ្ចេញមតិ​ជ្រុល​ហួស ក្រុម​អ្នកជំនាញ​បាន​មើលស្រាល​ចំពោះ​ផលវិបាក​ដ៏​មហន្តរាយ​និង​មិនអាច​វិល​ត្រឡប់​ទៅរក​សភាព​ដើម​បាន​នៃ​ព័ត៌មាន​ក្លែងក្លាយ នៅពេល​ត្រូវ​បាន​សាយភាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​ព្រំដែន​ដោយ​ប្រើប្រាស់​ព័ត៌មាន​បំភ្លៃ​ការពិត​និង​បំផ្លើស ពុំ​មែន​ជា​ការ​អនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ​។ បញ្ហា​ទឹកដី​ដែលមាន​លក្ខណៈ​រសើប​និង​ស្មុគស្មាញ ចាំបាច់​ត្រូវតែ​ដោះស្រាយ ដោយ​អ្នកជំនាញ​ដែលមាន​ការទទួលស្គាល់ ហើយក៏​មិនត្រូវ​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​ការ​កេងចំណេញ​ផ្នែក​នយោបាយ​ឡើយ ព្រោះ​វា​អាច​ដុត​បញ្ឆេះ​ឱ្យមាន​ការកើនឡើង​នូវ​ទស្សនៈ​ជាតិនិយម​ជ្រុល ដោយសារ​បរិបទ​ប្រវត្តិសាស្ត្រ​។ មាន​ព្រឹត្តិការណ៍​មួយចំនួន​បានកើត​ទ្បើង​រួចមកហើយ ដែល​បណ្តាលមកពី​ការធ្វើ​អត្ថាធិប្បាយ​ក្នុង​ហេតុផល​នយោបាយ​ចំពោះ​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា​និង​ប្រទេសជិតខាង​។

ទី​៣៖ ការស្ទង់មតិ​តាម​អ៊ីនធឺណិត​ដែល​ធ្វើឡើង​ដោយ​អង្គការ​ប្រឆាំង​រដ្ឋាភិបាល ខុមហ្វ្រែល នៅ​ខែសីហា ឆ្នាំ​២០២០ បាន​បង្ហាញថា អ្នក​ឆ្លើយតប​ជិត​៨០% បាន​គាំទ្រ​ការចាប់ខ្លួន​លោក រ៉ុង ឈុន ដែល​លទ្ធផល​នេះ​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​អំពី​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ចង់បាន​នូវ​សន្តិភាព​និង​ស្ថិរភាព​សង្គម ព្រមទាំង​ការគាំទ្រ​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ខាងលើ​។

ទី​៤៖ វា​ជាការ​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​ដែល​ក្រុម​អ្នកជំនាញ ថ្លែងថា “​អ្នកការពារ​សិទ្ធិមនុស្ស​មិនគួរ​ត្រូវ​ចាប់ខ្លួន ឬ​ផ្តន្ទាទោស​”​។ ការចូលរួម​ជាមួយ​អង្គ​ការមិន​មែនរដ្ឋាភិបាល ពុំមែន​ជា​អាជ្ញាប័ណ្ណ​សម្រាប់​បំពាន​ច្បាប់​ដោយ​និទ្ទណ្ឌភាព​ឡើយ​។ ការចោទប្រកាន់​ចំពោះ​បុគ្គល​ណា​ម្នាក់​គឺ​ផ្អែកលើ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​និង​មានចែង​នៅក្នុង​ច្បាប់ ពុំមែន​ផ្អែកលើ​ថា​តើ​ពួកគេ​ស្ថិតក្នុង​ក្រុម​ណាមួយ​នោះឡើយ​។ រាល់​ការចោទប្រកាន់​ទាំងអស់​នៅក្នុង​តុលាការ​គឺជា​ប់​ពាក់ព័ន្ធ​ទាំងស្រុង​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ និង​ការបំពាន​ទៅនឹង​រដ្ឋធម្មនុញ្ញ​។ ជនជាប់ចោទ​មានឱកាស​ពេញលេញ​ទទួលបាន​នូវ​ការជំនុំជម្រះ រួមទាំង​សិទ្ធិ​មាន​មេធាវី ដើម្បី​បង្ហាញ​ទឡ្ហីករណ៍​និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ត្រឹមត្រូវ និង​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។

ទី​៥៖ ការ​ទាមទារ​របស់​អ្នករាយការណ៍​ពិសេស​ឱ្យ​លុបចោល​បទ​ប្បញ្ញត្តិ​មួយចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា គឺ​មានន័យ​ស្មើនឹង​ការជំរុញឱ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​ភាពអនាធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ដល់​នីតិរដ្ឋ​នៅក្នុង​ប្រទេស​។ ការចាត់ទុក​ការអនុវត្ត​ច្បាប់​ថា ជាការ​គាបសង្កត់​សេរីភាព គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ​និង​ការអនុវត្ត​ស្មើភាព​គ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ វា​ជា​ករណី​កិច្ច​របស់​មនុស្ស​គ្រប់រូប រួមទាំង​បុគ្គល​អះអាង​ខ្លួនឯង​ថា​ជា​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវអនុវត្ត​សិទ្ធិ​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ស្ថិតក្នុង​ព្រំដែន​នៃ​ច្បាប់​។

ទី​៦៖ វា​ជាការ​គួរឱ្យ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​អ្នករាយការណ៍​ពិសេស​ទាំងនោះ ពុំដែល​សង្កត់ធ្ងន់​ទាល់តែសោះ​ថា ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​ការបង្កើត​សមាគម ត្រូវ​ភ្ជាប់​ទៅនឹង​ករណី​កិច្ច ការទទួលខុសត្រូវ និង​ព្រំដែន​កំណត់​ពិសេស ដូច​មានចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទិ្ធ​ពលរដ្ឋ​និង​នយោបាយ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា ការពារ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិស្រប​ច្បាប់ ប៉ុន្តែ​មិនមែន​សេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បង្ខូច​កេរ្តិ៍ឈ្មោះ ញុះញង់​ឱ្យមាន​អំពើហិង្សា និង​សាបព្រោះ​ការរើសអើង​ជាតិ​សាសន៍​ឡើ​យ​។

ជាមួយគ្នា​នោះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ក្រើនរំលឹក​អ្នករាយការណ៍​ពិសេស​ឱ្យ​យកចិត្តទុកដាក់ ចំពោះ​សេចក្តីថ្លែងការណ៍​របស់​គណៈប្រតិភូ​ភាគច្រើន​លើសលប់ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់ នៃ​ការ​កែលម្អ​របៀបរបប​ការងារ​របស់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស ដោយ​ត្រូវ​អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ គណនេយ្យភាព និង​ការទទួលខុសត្រូវ ដោយ​ភាពស្មោះត្រង់​៕

ដោយ ៖ កោះ​កែវ

The post តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ​៖ ការចូលរួម​ជាមួយ​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ពុំ​មែន​ជា​អាជ្ញាប័ណ្ណ​បំពាន​ច្បាប់​នោះទេ appeared first on Kampuchea Thmey Daily.