ព័ត៌មានជាតិ
តំណាងកម្ពុជានៅ UN ទទូចឱ្យអន្តរជាតិរួមគ្នាជំរុញកិច្ចសន្ទនានៃភាគីជម្លោះនៅមជ្ឈិមបូព៌ា
ជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ក្នុងបរិបទបច្ចុប្បន្ន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាតិ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិរួមគ្នាជួយជំរុញនូវកិច្ចសន្ទនា និងការចរចានៃភាគីជម្លោះនេះ ដើម្បីធានាឆ្ពោះទៅរកសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន។
ថ្លែងក្នុងកិច្ចប្រជុំបើកចំហរនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងនៃការកើនឡើងជម្លោះ និងអំពើហិង្សាក្នុងតំបន់មជ្ឈិមបូព៌ា នាពេលថ្មីៗនេះ ជាពិសេសការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាច្រើននាក់បានបាត់បង់ជីវិត រួមទាំងនិស្សិតខ្មែរម្នាក់ផង។
តាមរយៈសេចក្ដីថ្លែងការណ៍របស់លោកស្រី អ៊ាត សោភា កម្ពុជាថ្កោលទោសរាល់អំពើហឹង្សា និងអំពើភេរវកម្មគ្រប់រូបភាព ដោយលោកស្រី បានលើកឡើងថា គ្រប់កាលៈទេសៈទាំងអស់ កម្ពុជាតែងជំរុញឱ្យឈរលើមូលដ្ឋានសន្តិភាពជាអាទិភាព ដើម្បីឱ្យប្រជាជាតិទាំងពីរអនុវត្តសិទ្ធិរបស់ពួកគេក្នុងការអភិវឌ្ឍ ជាជាងទទួលរងនូវសង្រ្គាមដ៏រ៉ាំរៃ។ តំណាងកម្ពុជារូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖ «សំខាន់បំផុតត្រូវដោះស្រាយឬសគល់នៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីប្រជាជាតិទាំងពីរអាចរួមរស់ដោយសុខដុម»។
ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដោយផ្ដោតជាសំខាន់លើស្ថានភាពនៅមជ្ឍិមបូព៌ា លោកស្រី អ៊ាត សោភា ដែលជាតំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានទទូចឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួមក្នុងន័យស្ថាបនាសម្រាប់កិច្ចសន្ទនា ដើម្បីកាត់បន្ថយស្ថានការណ៍ និងសម្រេចបាននូវបទឈប់បាញ់។
ទន្ទឹមនេះ លោកស្រី ក៏បានជំរុញឱ្យភាគីទាំងអស់បញ្ឈប់ការកំណត់គោលដៅទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយត្រូវអនុញ្ញាតឱ្យមានលទ្ធភាពមនុស្សធម៌សម្រាប់ការផ្តល់ជំនួយសំខាន់ៗ ដូចជា អាហារ ទឹក និងថ្នាំពេទ្យសម្រាប់ជនខ្វះខាត ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី អ៊ាត សោភា បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិរួបរួមគ្នាក្នុងស្មារតីសាមគ្គីភាព និងស្មោះត្រង់ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ ដែលនាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


