តំបន់ដាច់ស្រយាល Archives - Kampuchea Thmey Daily

អគារ​សិក្សាថ្មី​​ ​៥ខ្នង ត្រូវបានផ្តល់ជូនសាលារៀននៅតំបន់ដាច់ស្រយាលចំនួន ៥ ក្នុងខេត្តព្រះវិហារ
អង្គការទស្សនៈពិភពលោក (World Vision) បានផ្តល់ជំនួយអគារសិក្សាថ្មី ៥ខ្នង ដល់សាលាបឋមសិក្សាចំនួន ៥ផ្សេងគ្នា នៅតំបន់ដាច់ស្រយាលក្នុងខេត្តព្រះវិហារ ដើម្បីឱ្យកុមារនៅតំបន់ដាច់ស្រយាលមានឱកាសបានរៀនសូត្រសម្រាប់អនាគតរបស់ពួកគេ។

នាព្រឹកថ្ងៃទី២៦ អគារសិក្សាចំនួន ៥ខ្នង មាន២១បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ដែលប្រព្រឹត្តទៅ ក្នុងបរិវេណសាលាបឋមសិក្សាសំបូរ ខេត្តព្រះវិហារ ។ អគារសិក្សាចំនួន ៥ខ្នង នេះ រួមមានអគារសិក្សា នៅសាលាបឋមសិក្សាសំបូរ បឋមសិក្សារំដោះ បឋមសិក្សាបង្កន បឋមសិក្សាអូរក្សាន្ត និងបឋមសិក្សាកំប្រាក់ ដែលស្ថិតក្នុងស្រុកគូលែន ស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ។

បើតាមក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញសេចក្តីរីករាយ ចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ៥ខ្នង។ រដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធផលថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីតួនាទីដ៏មានសារៈសំខាន់របស់ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋានដែលបានរួមគ្នាអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើឱ្យកុមារគ្រប់រូប ជាពិសេស កុមារដែលរស់នៅទីជនបទដាច់ស្រយាល មានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងទទួលបានអារម្មណ៍កក់ក្តៅចេញពីសហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះ លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា ៖ “អគារសិក្សាទាំងនេះ ដែលមានទីតាំងនៅតំបន់ដាច់ស្រយាល និងពិបាកទៅដល់ គឺជាខ្សែជីវិតសម្រាប់កុមារ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធានាថាកុមារគ្រប់រូបមានកន្លែងសុវត្ថិភាពក្នុងការសិក្សាររៀនសូត្រ ការស្តារឡើងវិញ និងការកសាងអនាគតកាន់តែប្រសើរ។ នេះមិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងក្តីសង្ឃឹម ភាពធន់ និងការផ្លាស់ប្រែជីវិត”។

បើតាមអង្គការទស្សនៈពិភពលោក អាគារសិក្សានេះ ត្រូវបានសាងសង់នៅតំបន់ដាច់ស្រយាលបំផុតមួយចំនួន ហើយរំពឹងថានឹងគាំទ្រដល់ការរៀនសូត្ររបស់កុមារជាង ៥០០ នាក់ នៅក្នុងភូមិចំនួន ៥ ជារៀងរាល់ឆ្នាំ រួមទាំងអ្នកដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា និងអនាគតរបស់ពួកគេ។ ជាមួយគ្នានេះ តាមរយៈអាគារសិក្សាទាំងនេះនឹងផ្តល់កន្លែងសិក្សាប្រកបដោយសុវត្ថិភាព ងាយស្រួលដល់កុមារ និងមានភាពធន់សម្រាប់កុមារដែលប្រឈមមុខនឹងការរំខានដោយសារតែការផ្លាស់ទីលំនៅ និងអស្ថិរភាព។ បន្ថែមពីនេះ គម្រោងនេះ ក៏បានបំពាក់អគារសិក្សាជាមួយនឹងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងបង្គន់អនាម័យ ធានាឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ និងលើកកម្ពស់អនាម័យសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។ សាលារៀនត្រូវបានគេរំពឹងថា នឹងជួយបង្កើនអត្រាចុះឈ្មោះចូល កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនលទ្ធផលសិក្សានៅក្នុងសហគមន៍ដែលខ្វះខាត។

ក្នុងឱកាសនោះ ក្រសួងអប់រំ បានដាក់ចេញអនុសាសន៍ ៤ ចំណុច ដើម្បីលើកកម្ពស់គុណភាពការអប់រំ នៅកម្រិតបឋមសិក្សា។ ទី១.ខិតខំកសាង «បណ្តាញគ្រូបង្រៀនល្អ-នាយកល្អ តាមស្រុកខេត្ត» ឱ្យបានរឹងមាំ ដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរបទពិសោធឧត្តមានុវត្តន៍ និងការដោះស្រាយបញ្ហាប្រឈមប្រកបដោយទស្សនច្នៃប្រឌិត លើការងារដឹកនាំគ្រប់គ្រងសាលារៀន និងវិធីសាស្ត្របង្រៀនថ្មីៗ។ ទី២ ជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ដៃគូអភិវឌ្ឍ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍» ដើម្បីការអប់រំនៅក្នុងមូលដ្ឋាន។ ទី៣ បន្តកសាងប្រព័ន្ធលើកទឹកចិត្តនៅថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តដល់គ្រូល្អ នាយកល្អនៅតាមសាលារៀនក្នុងតំបន់របស់ខ្លួន។ ចំណុចចុងក្រោយ ក្រសួងនឹងនៅតែបន្តជំរុញ និងពង្រឹងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធជាមួយសាលានៅតាមព្រំដែន ដើម្បីផ្ដល់អាទិភាព និងឱកាសដល់ការអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យមានភាពរីកចម្រើន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារដែលជាអាណាព្យាបាល សូមចូលរួមសម្របសម្រួល និងគាំទ្រ បន្ថែម ដើម្បីធានាការអនុវត្តអនុស្សរណៈនៃយោគយល់គ្នានេះ ឱ្យមានប្រសិទ្ធភាពផងដែរ៕

The post អគារ​សិក្សាថ្មី​​ ​៥ខ្នង ត្រូវបានផ្តល់ជូនសាលារៀននៅតំបន់ដាច់ស្រយាលចំនួន ៥ ក្នុងខេត្តព្រះវិហារ appeared first on Kampuchea Thmey Daily.

អណ្តូងទឹកស្អាតរបស់គម្រោងរេដបូក បានជួយដល់ជីវភាពប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត និងទ្រទ្រង់សុខមាលភាព
អណ្តូងទឹកដ៏ធំ ដែលផ្ទុកទឹកជាងមួយម៉ឺនលីត្រ និងជាទឹកស្អាតត្រូវបាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងដែលបានកសាងឡើងនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងកំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសមានទឹកស្អាតប្រើប្រាស់ ផ្ដល់ភាពងាយស្រួលដល់ការរស់នៅ ចម្លងពលរដ្ឋឱ្យចៀសផុតពីមុខរបរការកាប់ឈើ និងបាញ់សត្វព្រៃលក់។

ក្រុមប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត ដែលធ្លាប់តែជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នារដូវប្រាំងនោះអាចប្រើប្រាស់ទឹកអណ្តូងដ៏ធំនេះដោយពុំមានខ្វះខាតទាំងរដូវប្រាំង ឬរដូវវស្សាសោះឡើយ។អណ្ដូងខ្នាតធំ ដើរដោយប្រព័ន្ធសូឡា និងបូមទឹកដោយស្វ័យប្រវត្តិមួយនេះ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន ដាក់សម្ពោធឱ្យប្រើប្រាស់ កាលពីពាក់កណ្តាល ខែមករា ឆ្នាំ២០២៣។

ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត លោក អន សុវណ្ណ ៖«ការកសាងអណ្តូងទឹកនេះសម្រាប់ជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលជួបកង្វះខាតទឹកស្អាតប្រើប្រាស់ពិសេសនារដូវប្រាំងដែលមានភូមិមួយក្នុងចំណោមភូមិចំនួន៤ក្នុងឃុំ ជីផាត តែងជួបបញ្ហាទឹកប្រើប្រាស់ ដែលកាលនោះបើកាលណាគេជីកអណ្តូងទឹកទៅតែង មានសារជាតិកំបោរ និង ជាតិច្រេះមិនអាចប្រើប្រាស់កើត។តែអណ្តូងទឹករបស់គម្រោងរេដបូកនេះ ក្រៅពីជួយដល់សុខភាពពួកគាត់ហើយ នៅជួយដល់ការមិនត្រូវចំណាយថ្លៃទឹកប្រើប្រាស់ប្រចាំថ្ងៃថែមទៀត»។

តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងនេះដែរកន្លងមកក្រៅពីបានជួយអណ្តូងទឹកនេះ នៅបានជួយដល់អាហាររូបករណ៍កូនសិស្សក្រីក្រ ផ្លូវថ្នល់ចំនួន៣ខ្សែ ជួយដល់សាលារៀន មណ្ឌលសុខភាព និង សមិទ្ធផលមួយចំនួនទៀតដែលសុទ្ធសឹងជួយដល់ប្រជាសហគមន៍រហូតមកដល់ពេលនេះ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំល្អប្រសើរ និងជីវភាពប្រជាជនលើកកម្ពស់ជា បន្តបន្ទាប់។

ប្រធានសហគមដដែល បានប្រាប់ថា៖«ទឹកនេះយើងបានធ្វើតេសហើយជាទឹកសុវត្តិភាពសម្រាប់ពលរដ្ឋប្រើប្រាស់ និងវាមានជម្រៅជីកជាង៦០ម៉ែត្រ។អណ្ដូងទឹកខ្នាតធំនេះ មានចំណុះមួយម៉ឺនលីត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋយ៉ាងពេញទីជាង១៨០គ្រួសារ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ថ្លែងថា តាមរយៈការអភិវឌ្ឍន៍ជីវភាពប្រជាសហគមន៍ជាមួយដៃគូ និងតាមរយៈគម្រោងរេដបូកពិតជាមានសារៈសំខាន់សម្រាប់ឆ្លើយតបទៅនឹងជីវភាពប្រជាពលរដ្ឋពិសេសបានជួយទប់ស្កាត់ និងការពារធនធានធម្មជាតិ។កិច្ចការពារអភិរក្សធនធានធម្មជាតិនេះដែរគឺទាល់តែបងប្អូនប្រជាសហគមន៍មានជីវភាពល្អប្រសើរផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់បន្តថា សម្រាប់អណ្តូងទឹកដែលជាអំណោយគម្រោងរេដបូកនេះដើរដោយថាមពលពន្លឺព្រះអាទិត្យ និងម៉ូទ័រទឹកប្រើដោយសូឡា ដោយក្នុងនេះគឺទី១វាបានជួយដល់ការប្រែប្រួលអាកាសធាតុផង និងទី២ជួយដល់ជីវភាពពលរដ្ឋក្នុងសហគមឱ្យភាពងាយស្រួលរស់នៅ ជួយសម្រួលដល់ជីវភាពឱ្យមានភាពល្អប្រសើរ ងាកចេញផុតពីចូលព្រៃកាប់ឈើ បរបាញ់សត្វព្រៃខុសច្បាប់ទៀតឡើយ។

តាមអ្នកនាំពាក្យខ្វៃ​ អាទិត្យា បច្ចុប្បន្នក្រសួងបរិស្ថានបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ជីវភាពសហគមន៍នេះតាមរយៈក្នុងនេះទី១ជំរុញជីវភាពសហគមន៍ដោយបង្កើតមុខរបរ ពួកគាត់អាចដាំបន្លែ ចិញ្ចឹមសត្វ ឬបង្កើតទេសចរណ៍ធម្មជាតិដែលអាចចំណូលបានល្អប្រសើរជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។

អ្នកស្រី កងណាំ ប្រជាសហគមន៍មួយរូបបានលើកឡើងថាបន្ទាប់ពីបានអំណោយអណ្តូងទឹកនេះបានជួយច្រើនណាស់ដល់ក្រុមគ្រួសារគាត់ ពោលគឺមិនចាំបាច់ទៅរកដងទឹកតាមប្រភពទឹកទីកន្លែងឆ្ងាយៗឡើយដោយអ្នកស្រីគ្រាន់តែតប្រព័ន្ធទឹកនេះហើយ អាចប្រើប្រាស់បានគ្រប់ពេលវេលា។ក្រៅពីនេះមិនចាំបាច់ចំណាយថ្លៃទឹកដូចមុនទៀតពោលគឺគេប្រើមិនបានយកថវិការអ្វីដែរ។

គួរបញ្ជាក់ថាបើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងនាកន្លងមកថាគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលបានជួយអណ្តូង ទឹកស្អាតនេះគឺក្រោយការធ្វើតេស្តបង្ហាញថាជាទឹកអណ្តូង គ្មានសារធាតុអាសេនិច,ទឹកពុំមានកំហាប់កំបោរ ហើយទឹកគ្មាន ច្រេះដែលជាទឹកស្ថិតនៅក្នុង កម្រិតល្អប្រើប្រាស់គ្មានគ្រោះថ្នាក់ ។តាមរយៈអណ្តូងទឹកនេះដែរបានជួយសម្រួលច្រើនដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹក និងវាជាទឹកស្អាតធានាបាននូវសុខភាពផង៕

The post អណ្តូងទឹកស្អាតរបស់គម្រោងរេដបូក បានជួយដល់ជីវភាពប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត និងទ្រទ្រង់សុខមាលភាព appeared first on Kampuchea Thmey Daily.

សាលារៀននៅតំបន់ដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ទទួលបានអំណោយ និងសម្ភារៈសិក្សាមួយចំនួនពីសប្បុរសជន
សប្បុរជនមួយដែល ដែលមកពីក្រុមហ៊ុន GMI លក់សំបកកង់និងប្រេងម៉ាសុីន នៅរាជធានីភ្នំពេញ បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តមណ្ឌលគិរី រួចក៏បាននាំយកអំណោយសម្ភារៈសិក្សាមួយចំនួនដើម្បីចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាពូរ៉ាប៉េត ស្ថិតក្នុងភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។

លោក ហេង ដែលជាតំណាងក្រុមហ៊ុនGMI បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ថា ស្របពេលថ្ងៃឈប់ នាឱកាសបុណ្យចូលឆ្នាំចិន ក្រុមហ៊ុន និងសាច់ញាតិពួកគេក៏បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តមណ្ឌលគិរី ហើយបានទទួលបានដំណឹងណែនាំពីក្រុមក្លិប Off Rroud គោព្រៃមណ្ឌលគិរី ថាមានសាលាបឋមសិក្សាមួយ មានសិស្សានុសិស្សខ្វះសម្ភារៈសិក្សា ហើយក្រុមហ៊ុនGMI បានសហការគ្នា បាននាំយកសម្ភារៈសិក្សាមួយចំនួនទៅចែកជូនសិស្សានុសិស្សនៅតំបន់នោះតែម្តង។ សម្ភារៈសិក្សារួមមាន កាតាបស្ពាយចំនួន១២៨ ប៊ិចសៀវភៅជិត៣០០ នឹងថវិកាមួយចំនួនទៀតផងដែរ។

លោកបានបញ្ជាក់ថា បើមានឱកាសក្រោយទៀត រូបគេនឹងបបួលគ្នីគ្នា បងប្អូនសាច់ញាតិ មកកម្សាន្តក្នុងខេត្តមណ្ឌលគិរីនេះម្តងទៀត ហើយអាចយកអំណោយដូចជាសម្ភារៈសិក្សាផ្សេងៗ ទៅចែកជូនសាលាបឋមសិក្សាណាដែលខ្វះសម្ភារៈសិក្សាពិតប្រាកដ តាមរយៈលោកប្រធានក្លឹបគោព្រៃមណ្ឌលគិរីផងដែរ។

ជាមួយគ្នានេះ លោក ទូច រស្មី ប្រធាក្លិប off Rroud គោព្រៃមណ្ឌលគិរី ក៏បានឲ្យដឹងផងដែថា ក្នុងនាមប្រធានក្លិបតែងតែដឹកនាំក្រុមដែលមានរថយន្តចំនួន១៥គ្រឿង ហើយក្រុមខ្លួនមានពេលទំនេរគ្រប់គ្រាន់ លោកតែងដឹកនាំធ្វើដំណើរកម្សាន្តបែបផ្សងព្រេង តាមរមណីយដ្ឋានផ្សេងៗ ឬតាមបណ្តាភូមិជនបទដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ដើម្បីដំណើរកម្សាន្តផង ហើយឃើញពីទុក្ខលំបាករបស់សិស្សានុសិស្សដែលសិក្សានៅសាលាជនបទឆ្ងាយពីទីរួមខេត្ត ដូច្នេះក្នុងនាមប្រធានក្លិបតែងតែប្រមូលថវិកាគ្នា ទិញសម្ភារៈសិក្សាទៅចែកជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាត។

លោកបន្ថែមថា ទន្ទឹមនឹងនោះលោកក៏ធ្លាប់បានអំពាវនាវទៅដល់សប្បុរសជនផ្សេងទៀត ក៏ដូចជាបណ្ដាក្រុមហ៊ុនសហគ្រាស បើមានបំណងចង់ឧបត្ថម្ភសម្ភារៈផ្សេងៗទៅដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី ហើយពេលកន្លងមក ក្លិបក៏បានក៏ធ្លាប់ពាំនាំយកសម្ភារៈមួយចំនួនដែលបានមកសប្បុរសជន នឹងបណ្តាក្រុមហ៊ុនផ្សេងៗ ទៅឧបត្ថម្ភដល់សិស្សានុសិស្សដទៃទៀតផងដែរ ដែលមានជីវភាពខ្វះខាត សិក្សានៅ តំបន់ឆ្ងាយពីទីរួមខេត្តផងដែរ។

លោកប្រធានក្លិបរូបនេះបានបញ្ជាក់ថា លោកនឹងព្យាយាមកៀងគររកសប្បុរសជនក៏ដូចជាក្រុមហ៊ុនសហគ្រាសផ្សេងៗបន្ថែមទៀតដែលមានបំណងចង់ឧបត្ថម្ភទៅដល់សិស្សានុសិស្សដែលរស់នៅទីជនបទឆ្ងាយហើយខ្វះសម្ភារៈសិក្សា អាចទំនាក់ទំនងមកក្លិបគោព្រៃមណ្ឌលគិរីផ្ទាល់ លោករង់ចាំទទួលស្វាគមន៍ ដោយរីករាយបំផុត ហើយក៏សូមថ្លែងអំណរគុណទុកជាមុនផងដែរ៕

អត្ថបទ៖រៀម សុខហេង

The post សាលារៀននៅតំបន់ដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ទទួលបានអំណោយ និងសម្ភារៈសិក្សាមួយចំនួនពីសប្បុរសជន appeared first on Kampuchea Thmey Daily.