ថ្លៃ​ដឹក​ជញ្ជូន​ Archives - Kampuchea Thmey Daily

អ្នកជំនួញវៀតណាមត្អូញត្អែរពីការកើនឡើងនៃតម្លៃដឹកជញ្ជូន
ក្រុម​អ្នក​ជំនួញ​របស់​វៀតណាម​ បាន​ត្អូញត្អែរ​ថា​  ថ្លៃដឹកជញ្ជូន​តាម​ផ្លូវសំខាន់ៗពីវៀតណាមទៅកាន់សហភាពអឺរ៉ុប និងអាមេរិកបានកើនឡើងយ៉ាងខ្លាំង ដោយកាត់បន្ថយប្រាក់ចំណេញរបស់អ្នកនាំចេញ ដោយសារពួកគេត្រូវប្រាក់ចំណាយរាប់ពាន់ដុល្លារបន្ថែម​ពី​លើ​តម្លៃ​ដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ តម្លៃ​ដឹក​ជញ្ជូន​បាន​កើនឡើងយ៉ាងខ្លាំង ដោយ​មួយ​កុងតឺន័រទៅកាន់ទ្វីបអឺរ៉ុបមាន​តម្លៃរហូតដល់ ៤ ០០០-៥ ០០០ ដុល្លារ​អាមេរិក​  ដែលច្រើនជាងទ្វេដង បើ​ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូចគ្នានេះដែរ ថ្លៃដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ ៦ ០០០-៧ ០០០ ដុល្លារ​ សម្រាប់​មួយ​កុងតឺន័រ​។ ​

​ចំណែក​ឯ​ថ្លៃដឹកជញ្ជូនក្នុងមួយកុងតឺន័រទៅកាន់គោលដៅជិតៗ រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍ក៏បានកើនឡើង​ពី​ ១ ០០០-២ ០០០ ដុល្លារ ​បន្ថែម​ទៀត​។ ​

ជាមួយនឹងការចំណាយលើការដឹកជញ្ជូនកើនឡើង អ្នកនាំចេញបានលើកឡើងពីការព្រួយបារម្ភអំពីការធ្លាក់ចុះនៃប្រាក់ចំណេញ និងរបៀបដែល​ការណ៍​នេះ​នឹងប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួន​ក្នុងការប្រកួតប្រជែង​នៅ​លើ​ទីផ្សារអន្តរជាតិ។

​ក្រុម​អ្នក​ជំនួញ​និយាយ​ថា​ ​តម្រូវ​ការ​ខ្ពស់​នៃ​កុងតឺន័រ​ដឹក​ជញ្ជូន​​​ទីផ្សារ​ចិន​ បង្ក​​ការ​ខ្វះ​ខាត​នៃ​កុងតឺន័រ​ ហើយ​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​តាំង​តែ​វិបត្តិកូវីដ​១៩។ ​ភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញពិភពលោក​​ ក៏​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​ ដែល​រួម​ចំណែក​ដល់​ការ​ឡើង​ថ្លៃ​នៃ​ការ​ដឹក​ជញ្ជូន​។

អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម លោក Đặng Phúc Nguyên បាននិយាយ​ថា កង្វះកុងតឺន័រ និងថ្លៃដឹកជញ្ជូនកើនឡើង បានជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មវៀតណាម ដែល​មាន​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ជា​អតិថិជនធំៗ​របស់​ខ្លួន​។

អ្នក​ជំនាញ​វៀតណាម​ បាន​លើក​ឡើង​ថា​ ​ជំនួញ​របស់​វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុនដឹកជញ្ជូនបរទេស ដែល​ធ្វើ​ឱ្យ​ពួកគេងាយរងគ្រោះយ៉ាងខ្លាំងពី​ការដំឡើងតម្លៃ ​អំឡុងពេលដែល​ការផ្គត់ផ្គង់​នៅ​មាន​កម្រិត។

The post អ្នកជំនួញវៀតណាមត្អូញត្អែរពីការកើនឡើងនៃតម្លៃដឹកជញ្ជូន appeared first on Kampuchea Thmey Daily.