ទិន្នផលឧស្សាហកម្មចិន Archives - Kampuchea Thmey Daily

សេដ្ឋកិច្ចចិន​​ធ្លាក់សន្ទុះ ដោយ​កំណើនការ​លក់​រាយ ទិន្នផល​ឧស្សាហកម្ម​ខក​​ការ​​រំពឹងទុក
សេដ្ឋកិច្ចរបស់ប្រទេសចិន ​បន្តបង្ហាញពីសញ្ញានៃ​កំណើនយឺតយ៉ាវក្នុងខែសីហា ដោយកម្សោយតម្រូវការក្នុងស្រុក សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងការអូសបន្លាយនៃវិបត្តិអចលនទ្រព្យ បន្តដាក់សម្ពាធលើ​សូចនាករសេដ្ឋកិច្ចសំខាន់ៗ​ផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post និងភ្នាក់ងារព័ត៌មាន​រ៉យទ័រ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) ចេញផ្សាយនៅថ្ងៃចន្ទនេះ បាន​​ប​ង្ហាញថា ការលក់រាយ​នៅខែសីហា បានកើនឡើង ៣,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយ​ថយចុះពីកំណើន ៣,៧ ភាគរយ នៅខែកក្កដា និងទាបជាងការរំពឹង ៣,៩ ភាគរយ ​របស់សេដ្ឋវិទូក្នុងការស្ទង់មតិរបស់រ៉យទ័រ។   ​

​កំណើនទិន្នផលឧស្សាហកម្មវិញ បានថយចុះពី ៥,៧ ភាគរយ នៅខែកក្កដា មកត្រឹម ៥,២ ភាគរយ នៅខែសីហា ​​ដល់កម្រិតខ្សោយបំផុតក្នុងរយៈពេល ១២ ខែ ដោយផ្ទុយពីការរំពឹងទុករបស់សេដ្ឋវិទូដែលថា ​កំណើនអាចមិនមានការប្រែប្រួលពីខែកក្កដា។

អ្នកនាំពាក្យ NBS លោក Fu Linghui បាននិយាយថា ជាទូទៅ សេដ្ឋកិច្ចចិន​នៅមាន​ស្ថិរភាព​ ក្នុងខែសីហា ប៉ុន្តែបានព្រមាន​ ភាពមិនប្រាកដប្រជា​ពីខាងក្រៅនៅតែមាន ​ដោយសេដ្ឋកិច្ចចិនបន្តប្រឈមមុខនឹង​ភាពមិនប្រាកដប្រជា។

ជុំវិញទិន្នន័យដដែលរបស់ NBS ​សេដ្ឋកិច្ចវិទូបាន​យល់ឃើញខុសគ្នាៗ ​ថាតើរដ្ឋាភិបាលចិន​គួរបញ្ចេញ​គោល​នយោបាយជំរុញសេដ្ឋកិច្ចរយៈពេលខ្លីបន្ថែមទៀតឬយ៉ាងណា ដើម្បីសម្រេច​បាន​គោលដៅកំណើន «ប្រហែល ៥ ភាគរយ» ឆ្នាំ ២០២៥ នេះ ចំពេលដែល​បណ្ដាក្រុមហ៊ុនចិន​​រង់ចាំភាពច្បាស់លាស់លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​អាមេរិក ហើយកម្សោយការងារ និងវិបត្តិអចលនទ្រព្យ បន្តប៉ះពាល់ដល់តម្រូវការក្នុងស្រុក។  ​

ប្រធានសេដ្ឋវិទូសម្រាប់តំបន់ចិនធំ​ នៅធនាគារ ING លោក Lynn Song បាននិយាយថា៖ «ការចាប់ផ្តើមដ៏រឹងមាំក្នុងឆ្នាំនេះមានន័យថា គោលដៅកំណើននៅតែអាចសម្រេចបាន ប៉ុន្តែដូចកាលពីឆ្នាំមុន គោលនយោបាយ​ជំរុញបន្ថែម អាចនឹងត្រូវការ ដើម្បីរក្សាសន្ទុះ»។

យ៉ាងណាមិញ អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់​ទទួលបន្ទុកចិន នៅធនាគារ ANZ លោក Zhaopeng Xing  បាននិយាយថា ទិន្នន័យ NBS បង្ហាញថា សេដ្ឋកិច្ចកំពុងបាត់បង់សន្ទុះ ប៉ុន្តែ​មិនដល់ថ្នាក់ត្រូវការគោលនយោបាយជំរុញបន្ថែមថ្មីទៀតនោះទេ។ លោកបានបន្ថែមថា គោលនយោបាយដែលមានបំណង​ជំរុញការចំណាយ​ផ្នែក​សេវាកម្ម ​អាចជួយ​ប៉ះប៉ូវផលប៉ះពាល់កម្សោយតម្រូវការខែនេះ៕

The post សេដ្ឋកិច្ចចិន​​ធ្លាក់សន្ទុះ ដោយ​កំណើនការ​លក់​រាយ ទិន្នផល​ឧស្សាហកម្ម​ខក​​ការ​​រំពឹងទុក appeared first on Kampuchea Thmey Daily.