ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចចិនធ្លាក់សន្ទុះ ដោយកំណើនការលក់រាយ ទិន្នផលឧស្សាហកម្មខកការរំពឹងទុក
សេដ្ឋកិច្ចរបស់ប្រទេសចិន បន្តបង្ហាញពីសញ្ញានៃកំណើនយឺតយ៉ាវក្នុងខែសីហា ដោយកម្សោយតម្រូវការក្នុងស្រុក សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងការអូសបន្លាយនៃវិបត្តិអចលនទ្រព្យ បន្តដាក់សម្ពាធលើសូចនាករសេដ្ឋកិច្ចសំខាន់ៗផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post និងភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) ចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា ការលក់រាយនៅខែសីហា បានកើនឡើង ៣,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយថយចុះពីកំណើន ៣,៧ ភាគរយ នៅខែកក្កដា និងទាបជាងការរំពឹង ៣,៩ ភាគរយ របស់សេដ្ឋវិទូក្នុងការស្ទង់មតិរបស់រ៉យទ័រ។
កំណើនទិន្នផលឧស្សាហកម្មវិញ បានថយចុះពី ៥,៧ ភាគរយ នៅខែកក្កដា មកត្រឹម ៥,២ ភាគរយ នៅខែសីហា ដល់កម្រិតខ្សោយបំផុតក្នុងរយៈពេល ១២ ខែ ដោយផ្ទុយពីការរំពឹងទុករបស់សេដ្ឋវិទូដែលថា កំណើនអាចមិនមានការប្រែប្រួលពីខែកក្កដា។
អ្នកនាំពាក្យ NBS លោក Fu Linghui បាននិយាយថា ជាទូទៅ សេដ្ឋកិច្ចចិននៅមានស្ថិរភាព ក្នុងខែសីហា ប៉ុន្តែបានព្រមាន ភាពមិនប្រាកដប្រជាពីខាងក្រៅនៅតែមាន ដោយសេដ្ឋកិច្ចចិនបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជា។

ជុំវិញទិន្នន័យដដែលរបស់ NBS សេដ្ឋកិច្ចវិទូបានយល់ឃើញខុសគ្នាៗ ថាតើរដ្ឋាភិបាលចិនគួរបញ្ចេញគោលនយោបាយជំរុញសេដ្ឋកិច្ចរយៈពេលខ្លីបន្ថែមទៀតឬយ៉ាងណា ដើម្បីសម្រេចបានគោលដៅកំណើន «ប្រហែល ៥ ភាគរយ» ឆ្នាំ ២០២៥ នេះ ចំពេលដែលបណ្ដាក្រុមហ៊ុនចិនរង់ចាំភាពច្បាស់លាស់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ហើយកម្សោយការងារ និងវិបត្តិអចលនទ្រព្យ បន្តប៉ះពាល់ដល់តម្រូវការក្នុងស្រុក។
ប្រធានសេដ្ឋវិទូសម្រាប់តំបន់ចិនធំ នៅធនាគារ ING លោក Lynn Song បាននិយាយថា៖ «ការចាប់ផ្តើមដ៏រឹងមាំក្នុងឆ្នាំនេះមានន័យថា គោលដៅកំណើននៅតែអាចសម្រេចបាន ប៉ុន្តែដូចកាលពីឆ្នាំមុន គោលនយោបាយជំរុញបន្ថែម អាចនឹងត្រូវការ ដើម្បីរក្សាសន្ទុះ»។
យ៉ាងណាមិញ អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់ទទួលបន្ទុកចិន នៅធនាគារ ANZ លោក Zhaopeng Xing បាននិយាយថា ទិន្នន័យ NBS បង្ហាញថា សេដ្ឋកិច្ចកំពុងបាត់បង់សន្ទុះ ប៉ុន្តែមិនដល់ថ្នាក់ត្រូវការគោលនយោបាយជំរុញបន្ថែមថ្មីទៀតនោះទេ។ លោកបានបន្ថែមថា គោលនយោបាយដែលមានបំណងជំរុញការចំណាយផ្នែកសេវាកម្ម អាចជួយប៉ះប៉ូវផលប៉ះពាល់កម្សោយតម្រូវការខែនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


