ទីផ្សារផ្លែឈើ Archives - Kampuchea Thmey Daily

ហេតុអ្វីបាន​ជាតម្លៃផ្លែឈើថៃ ធ្លាក់ចុះនៅឆ្នាំនេះ?
កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា កាលពីឆ្នាំមុន កសិករ​ថៃទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ឡើង​ថ្លៃ​ផ្លែ​ឈើ ខណៈ​ការ​នាំ​ចេញ​បាន​កើន​ឡើង​ដោយ​សារ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្សព្វផ្សាយផលិតផល​​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម។

យ៉ាងណាមិញ តម្លៃផ្លែឈើបានធ្លាក់ចុះនៅឆ្នាំនេះ ហើយកសិករចង់បានវិធានការគាំទ្រ​ពីរដ្ឋាភិបាល​ដើម្បីហែលឆ្លងនូវពេលវេលាបែបនេះ។ ហេតុអ្វីបាន​ជាតម្លៃធ្លាក់ចុះនៅឆ្នាំនេះ?

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ លោក Wittayakorn Maneenetr  បាននិយាយថា តម្លៃផ្លែឈើបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់កើនឡើងច្រើន ហើយ​ផ្លែឈើមួយចំនួនមានគុណភាពទាប។

លោក​យ៉ាងដូច្នេះថា៖ «មានការផ្គត់ផ្គង់លើសតម្រូវការសម្រាប់ការប្រើប្រាស់ក្នុងស្រុក ​ខណៈ​ផ្លែឈើជាច្រើនមុខ បានហូរចូលទីផ្សារក្នុងពេលដំណាលគ្នា រួមមាន ទុរេន មង្ឃុត និងសាវម៉ាវមកពីតំបន់ភាគខាងកើត ក៏ដូចជាផ្លែស្វាយ និងផ្លែ​គូលេនពីតំបន់ភាគខាងជើង»។ លើសពីនេះ លោកបន្តថា៖ «​​ផ្លែឈើនាំចូលច្រើនមុខ បានបន្តមកដល់ ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងស្រុកនូវជម្រើសចម្រុះ»។

បើតាមអ្នកជំនាញដដែល កត្តាធំៗ២ដែលភាគច្រើនរួមចំណែកលើការកំណត់តម្លៃផ្លែឈើថៃ រួមមាន​គុណភាព និងបរិមាណផ្គត់ផ្គង់នៅពេលជាក់លាក់ណាមួយ​។ ​

ផ្លែឈើខ្លះមានរយៈពេលកំណត់ក្នុងការផ្គត់ផ្គង់មុនខូចត្រឹម ៧ ទៅ ១០ ថ្ងៃ ក្រោយប្រមូលផល ហើយសម្បូរនៅតាមតំបន់ណាមួយជាដើម​។ ក្រោមហេតុផលនេះ ផ្លែឈើនោះហូរចូលទៅក្នុងទីផ្សារក្នុងពេលជាមួយ​គ្នា​ ដែលធ្វើឱ្យតម្លៃធ្លាក់ចុះ។

លើសពីនេះ​ កសិករថៃជាច្រើនមានដំណាំផ្លែឈើទ្រង់ទ្រាយតូច ដែល​មិនផ្ដោតលើស្ដង់ដារគុណភាព ទៅតាមតម្រូវការទីផ្សារ ខណៈមាន​ការបង្កើនការដាំដុះនៅតំបន់ផ្សេងៗ ដែលធ្វើឱ្យ​ការផ្គត់ផ្គង់កាន់តែច្រើន។

លោក Wittayakorn បាននិយាយថា ពី ៧០-៨០ ភាគរយ ​នៃទិន្នផលផ្លែឈើថៃប្រចាំឆ្នាំ ត្រូវបានកំណត់​សម្រាប់ការនាំចេញ ដោយផ្តោតលើទីផ្សារសំខាន់ៗដូចជាចិន អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង ជប៉ុន និងសហភាពអឺរ៉ុប។ ទីផ្សារអន្តរជាតិទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃផ្លែឈើ។ ផ្លែឈើដែលមានគុណភាពខ្ពស់​ស្របតាមស្តង់ដារអន្តរជាតិ មាន​ទំនោរតម្លៃខ្ពស់។

​យ៉ាងណាមិញ​ លោក Wittayakorn បាននិយាយថា ការនាំចេញផ្លែឈើអាចមានការលំបាកដោយសារតែរបាំងមិនមែនពន្ធគយ ស្តង់ដារអន្តរជាតិមិនច្បាស់លាស់ ការចំណាយលើការនាំចេញខ្ពស់ និងឧបសគ្គផ្នែកដឹកជញ្ជូន ដូចជាកង្វះកុងតឺន័រ និងថ្លៃជួលក្នុងរដូវប្រមូលផលធំជាដើម​។

លើសពីនោះ លោក​បន្ត​ថា ​ លក្ខខណ្ឌ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នាំ​ចូល​ ប៉ះពាល់​ដល់​តម្រូវ​ការ​ផ្លែ​ឈើ​របស់​ថៃ។កត្តាដូចជាកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ការថយចុះនៃអំណាចទិញរបស់អ្នកប្រើប្រាស់ និង​កំណើន​តម្លៃប្រតិបត្តិការសម្រាប់អ្នកនាំចូលទាំងអស់ អាចប៉ះពាល់ដល់បរិមាណនាំចេញ។

ក្រោមបញ្ហា​បែបនេះ កន្លងមក ក្រសួងពាណិជ្ជកម្មថៃបានដាក់ចេញនូវវិធានការគ្រប់គ្រងផ្លែឈើសម្រាប់ឆ្នាំ ២០២៥ ដោយបង្ហាញពីយុទ្ធសាស្ត្រ និងផែនការសកម្មភាព​គ្រប់គ្រងផ្លែឈើចំនួន ៩៥០ ០០០ តោន។​ យុទ្ធសាស្រ្តទាំងនេះគ្របដណ្តប់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ទាំងមូល និងរួមបញ្ចូលការជំរុញទំនុកចិត្តលើគុណភាពផលិតកម្ម ការបង្កើនទីផ្សារក្នុងស្រុក ការពង្រីកទៅកាន់ទីផ្សារអន្តរជាតិ ការលើកកម្ពស់ស្តង់ដារផ្លែឈើ​ថៃ ការលើកកម្ពស់ការកែច្នៃ ការកែលម្អតំបន់ដាំដុះ ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្ម និងការសម្របសម្រួលនីតិវិធីពាណិជ្ជកម្មជាដើម​៕

The post ហេតុអ្វីបាន​ជាតម្លៃផ្លែឈើថៃ ធ្លាក់ចុះនៅឆ្នាំនេះ? appeared first on Kampuchea Thmey Daily.