ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាតម្លៃផ្លែឈើថៃ ធ្លាក់ចុះនៅឆ្នាំនេះ?
កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា កាលពីឆ្នាំមុន កសិករថៃទទួលបានអត្ថប្រយោជន៍ពីការឡើងថ្លៃផ្លែឈើ ខណៈការនាំចេញបានកើនឡើងដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយផលិតផលក្នុងចំណោមដៃគូពាណិជ្ជកម្ម។

យ៉ាងណាមិញ តម្លៃផ្លែឈើបានធ្លាក់ចុះនៅឆ្នាំនេះ ហើយកសិករចង់បានវិធានការគាំទ្រពីរដ្ឋាភិបាលដើម្បីហែលឆ្លងនូវពេលវេលាបែបនេះ។ ហេតុអ្វីបានជាតម្លៃធ្លាក់ចុះនៅឆ្នាំនេះ?
អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ លោក Wittayakorn Maneenetr បាននិយាយថា តម្លៃផ្លែឈើបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់កើនឡើងច្រើន ហើយផ្លែឈើមួយចំនួនមានគុណភាពទាប។
លោកយ៉ាងដូច្នេះថា៖ «មានការផ្គត់ផ្គង់លើសតម្រូវការសម្រាប់ការប្រើប្រាស់ក្នុងស្រុក ខណៈផ្លែឈើជាច្រើនមុខ បានហូរចូលទីផ្សារក្នុងពេលដំណាលគ្នា រួមមាន ទុរេន មង្ឃុត និងសាវម៉ាវមកពីតំបន់ភាគខាងកើត ក៏ដូចជាផ្លែស្វាយ និងផ្លែគូលេនពីតំបន់ភាគខាងជើង»។ លើសពីនេះ លោកបន្តថា៖ «ផ្លែឈើនាំចូលច្រើនមុខ បានបន្តមកដល់ ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងស្រុកនូវជម្រើសចម្រុះ»។
បើតាមអ្នកជំនាញដដែល កត្តាធំៗ២ដែលភាគច្រើនរួមចំណែកលើការកំណត់តម្លៃផ្លែឈើថៃ រួមមានគុណភាព និងបរិមាណផ្គត់ផ្គង់នៅពេលជាក់លាក់ណាមួយ។

ផ្លែឈើខ្លះមានរយៈពេលកំណត់ក្នុងការផ្គត់ផ្គង់មុនខូចត្រឹម ៧ ទៅ ១០ ថ្ងៃ ក្រោយប្រមូលផល ហើយសម្បូរនៅតាមតំបន់ណាមួយជាដើម។ ក្រោមហេតុផលនេះ ផ្លែឈើនោះហូរចូលទៅក្នុងទីផ្សារក្នុងពេលជាមួយគ្នា ដែលធ្វើឱ្យតម្លៃធ្លាក់ចុះ។
លើសពីនេះ កសិករថៃជាច្រើនមានដំណាំផ្លែឈើទ្រង់ទ្រាយតូច ដែលមិនផ្ដោតលើស្ដង់ដារគុណភាព ទៅតាមតម្រូវការទីផ្សារ ខណៈមានការបង្កើនការដាំដុះនៅតំបន់ផ្សេងៗ ដែលធ្វើឱ្យការផ្គត់ផ្គង់កាន់តែច្រើន។
លោក Wittayakorn បាននិយាយថា ពី ៧០-៨០ ភាគរយ នៃទិន្នផលផ្លែឈើថៃប្រចាំឆ្នាំ ត្រូវបានកំណត់សម្រាប់ការនាំចេញ ដោយផ្តោតលើទីផ្សារសំខាន់ៗដូចជាចិន អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង ជប៉ុន និងសហភាពអឺរ៉ុប។ ទីផ្សារអន្តរជាតិទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃផ្លែឈើ។ ផ្លែឈើដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ មានទំនោរតម្លៃខ្ពស់។

យ៉ាងណាមិញ លោក Wittayakorn បាននិយាយថា ការនាំចេញផ្លែឈើអាចមានការលំបាកដោយសារតែរបាំងមិនមែនពន្ធគយ ស្តង់ដារអន្តរជាតិមិនច្បាស់លាស់ ការចំណាយលើការនាំចេញខ្ពស់ និងឧបសគ្គផ្នែកដឹកជញ្ជូន ដូចជាកង្វះកុងតឺន័រ និងថ្លៃជួលក្នុងរដូវប្រមូលផលធំជាដើម។
លើសពីនោះ លោកបន្តថា លក្ខខណ្ឌសេដ្ឋកិច្ចក្នុងប្រទេសនាំចូល ប៉ះពាល់ដល់តម្រូវការផ្លែឈើរបស់ថៃ។កត្តាដូចជាកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ការថយចុះនៃអំណាចទិញរបស់អ្នកប្រើប្រាស់ និងកំណើនតម្លៃប្រតិបត្តិការសម្រាប់អ្នកនាំចូលទាំងអស់ អាចប៉ះពាល់ដល់បរិមាណនាំចេញ។
ក្រោមបញ្ហាបែបនេះ កន្លងមក ក្រសួងពាណិជ្ជកម្មថៃបានដាក់ចេញនូវវិធានការគ្រប់គ្រងផ្លែឈើសម្រាប់ឆ្នាំ ២០២៥ ដោយបង្ហាញពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងផ្លែឈើចំនួន ៩៥០ ០០០ តោន។ យុទ្ធសាស្រ្តទាំងនេះគ្របដណ្តប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទាំងមូល និងរួមបញ្ចូលការជំរុញទំនុកចិត្តលើគុណភាពផលិតកម្ម ការបង្កើនទីផ្សារក្នុងស្រុក ការពង្រីកទៅកាន់ទីផ្សារអន្តរជាតិ ការលើកកម្ពស់ស្តង់ដារផ្លែឈើថៃ ការលើកកម្ពស់ការកែច្នៃ ការកែលម្អតំបន់ដាំដុះ ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្ម និងការសម្របសម្រួលនីតិវិធីពាណិជ្ជកម្មជាដើម៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់