ទីផ្សារពាណិជ្ជកម្ម​ Archives - Kampuchea Thmey Daily

ទីផ្សារ​ពាណិជ្ជកម្ម​កើន​ឡើង ដោយសារ​​វិនិយោគិនមាន​ទំនោរជឿថា ​ត្រាំ​ អាច​ឈ្នះការ​បោះឆ្នោត ​​
វិនិយោគិនពី​ជុំវិញពិភពលោក​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​​លើលទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​ ជា​ពិសេស​នៅ​បណ្ដា​រដ្ឋ​ប្រទាញ​ប្រទង់​ ​ខណៈ​តម្លៃ​ឧបករណ៍ «​ពាណិជ្ជកម្ម​ ត្រាំ​» មួយ​ចំនួន​បាន​កើន​ឡើង​ ក្រោម​ក្ដី​រំពឹង​ថា​លោក​ ដូណាល់ ត្រាំ នៃ​គណបក្ស​សាធារណៈរដ្ឋ​ អាច​នឹង​ឈ្នះ​ការ​បោះឆ្នោត​សារជាថ្មី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ទីផ្សារ​ភាគហ៊ុនរបស់សហរដ្ឋអាមេរិក  ប្រាក់ដុល្លារ ទិន្នផលប័ណ្ណរតនាគារ ក៏ដូចជា​គ្រីបតូ ​បាន​កើន​ឡើង​ ដែល​បង្ហាញ​ថា​ អ្នក​វិនិយោគិន​មាន​ទំនោរ​​ជឿ​ថា​ លោក​ ត្រាំ​ អាច​នឹង​ឈ្នះ​ការ​បោះឆ្នោត​ ជាជាង​​លោក​ស្រី​អនុប្រធានាធិបតី​ ខាម៉ាឡា​ ហារីស​ របស់​គណបក្ស​ប្រជាធិបតេយ្យ​ ទោះ​បី​ជា​លទ្ធផល​យ៉ាង​ណា​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ក្ដី​។  ​ទីផ្សារភាគ​ហ៊ុន​ គ្រីបតូ​ ក៏ដូចជា​មូលបត្រ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ «ពាណិជ្ជកម្ម​ ត្រាំ​» ដែល​គេ​សំដៅ​លើ​ឧបករណ៍​ពាណិជ្ជកម្ម​ ដែល​អាច​ទទួល​បាន​ផល​ចំណេញ​​ ប្រសិន​បើ​ ត្រាំ​ ឈ្នះ​ឆ្នោត​។

ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​អង្គារ​ (ម៉ោង​​ក្នុង​ស្រុក​អាមេរិក​) ផ្សារហ៊ុន S&P 500 បាន​កើន​ឡើង​ប្រមាណ​ ១,២ ភាគរយ​, Nasdaq កើន​ ១,៣ ភាគរយ​ ក៏ដូចជា​ Dow កើន​ឡើង​ ១ ភាគរយ​ រួច​ជាមួយ​កំណើន​របស់​ផ្សារ​ភាគហ៊ុន​ផ្សេង​ៗ​ទៀត​។ នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍តម្លៃ​ប្រាក់ដុល្លារ បានកើនឡើង ១,៥ ភាគរយ​។

លុយ​គ្រីបតូ​ ​ក៏​បានកើនឡើងកាលពីថ្ងៃអង្គារផងដែរ ដោយ​កាក់ ប៊ីតខញ (Bitcoin) បាន​កើនលើស ៧៤ ០០០ ដុល្លារ​  ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​។ ​​នា​ពេល​កន្លង​មក​ លោក ត្រាំ​ បានសម្តែងការគាំទ្ររបស់​លោក​ចំពោះលុយ​គ្រីបតូ​ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៊ីតខញ​ និង​គ្រីបតូ ផ្សេង​ទៀត​ឡើង​ថ្លៃ​នា​ពេល​នេះ​។

ទិន្នផល​ប័ណ្ណរតនាគាររយៈពេល ១០ ឆ្នាំ បានកើនឡើងដល់កម្រិតខ្ពស់ក្នុង​រយៈពេល ៤​ ខែ ដល់​ប្រមាណ​ ៤,៤៤៣ ភាគរយ ពិ​ ៤,២៧៩ ភាគរយ​។ ​

គួរ​គូស​បញ្ជាក់​ថា​ វិស័យនៃទីផ្សារអាច​ឡើង​ឬ​ចុះ​ខុសគ្នា ដោយផ្អែកលើបេក្ខជននាំមុខក្នុង​លទ្ធផល​បោះ​ឆ្នោត​ រាល់​ពេល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​។ ការនាំមុខលើរបស់ លោក​ស្រី ហារីស​ ​អាចជំរុញឱ្យមានការកើនឡើងនៃទីផ្សារថាមពលបៃតង និងផ្សារ​​ភាគហ៊ុន​នៃ​ផលិតកម្ម ​ព្រោះ​គោលនយោបាយ​របស់​​លោកស្រី​ជំរុញឱ្យមានការចំណាយច្រើន​ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត និងកម្មវិធីសង្គម។ ​

អ្នក​វិភាគ​លើក​ឡើង​ថា​ ការនាំមុខរបស់ ​លោក​ ត្រាំ​ នឹងអនុគ្រោះដល់វិស័យថាមពល ហិរញ្ញវត្ថុ និងឧស្សាហកម្ម ដោយអ្នកវិនិយោគរំពឹងថានឹងបន្តកាត់បន្ថយពន្ធ និងជំហរបទប្បញ្ញត្តិ​ក្នុង​ស្រុក​ដែលធូរស្រាលជាដើម​៕

The post ទីផ្សារ​ពាណិជ្ជកម្ម​កើន​ឡើង ដោយសារ​​វិនិយោគិនមាន​ទំនោរជឿថា ​ត្រាំ​ អាច​ឈ្នះការ​បោះឆ្នោត ​​ appeared first on Kampuchea Thmey Daily.