ធុរកិច្ចថៃ Archives - Kampuchea Thmey Daily

ការប្រារព្ធពិធីអបអរសារទរនូវឧត្តមភាពធុរកិច្ចក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៤ ការទទួលស្គាល់ម៉ាកយីហោ និយោជក និងថ្នាក់ដឹកនាំធុរកិច្ច
ជាមួយនឹងចំណេះដឹងផ្នែកអាជីវកម្ម មធ្យោបាយ និងជំនាញជាង 20 ឆ្នាំនៅក្នុងទ្វីបអាស៊ី Influential Brands® ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាអ្នកជំរុញនូវភាពរីកចម្រើនដោយ​​ប្រារព្ធការអបអរសាទរ​ “ជើងឯកនៃឧត្តមភាព” និងជំរុញការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមក្រុមហ៊ុនកំពូល​ៗ​​នៅក្នុងតំបន់អាស៊ី។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។

លោក Jorge Rodriguez នាយកគ្រប់គ្រង Influential Brands® មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្គាល់ភាពល្អឥតខ្ចោះនៃអាជីវកម្ម និងភាពធន់ដែលបានបង្ហាញដោយក្រុមហ៊ុននៅកម្ពុជាក្នុងអំឡុងពេលបរិយាកាសធុរកិច្ចមិនច្បាស់លាស់កន្លងមក។ ប៉ុន្មានឆ្នាំកន្លងមកនេះ វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែខ្ញុំជឿថា វាក៏បង្ហាញឱ្យក្រុមហ៊ុននូវឱកាសមួយចំនួនដើម្បីពង្រឹង និងជំរុញអាជីវកម្មរបស់ពួកគេ។ តាមរយៈបណ្តាញ​ដ៏ធំទូលាយរបស់យើងជាសកល និងជាតំបន់ យើងជឿជាក់ថាក្រុមហ៊ុនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍តាមរយៈការផ្លាស់ប្តូរ និងការបង្កើតបណ្តាញជាមួយនឹងក្រុមហ៊ុនល្អបំផុតនានានៅក្នុងតំបន់។”

នៅក្នុងឆ្នាំដែលអាជីវកម្មកំពុងផ្លាស់ប្តូរ និងសម្របខ្លួនដើម្បីប្រឈមមុខនឹងពិភពឌីជីថលថ្មី Influential Brands® ស្វែងរកការទទួលស្គាល់ម៉ាកយីហោដែលអាចបង្កើតថ្មី និងរក្សាភាពស៊ីចង្វាក់ជាមួយអ្នកប្រើប្រាស់ បុគ្គលិក និងអ្នកពាក់ព័ន្ធជាទូទៅ។

កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 នៅសណ្ឋាគារ Novotel Phnom Penh BKK 1 Influential Brands (ASIA) បានជួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ជាង 40 នាក់ ដែលបង្ហាញពីគោលបំណង គោលដៅ និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអបអរភាពល្អឥតខ្ចោះនៃអាជីវកម្មនៅតំបន់អាស៊ី។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រផ្នែកទំនាក់ទំនងសាធារណៈ​​​​និងដៃគូទំនាក់ទំនងដោយក្រុមហ៊ុន TWPR។

Senior Executives from prominent companies in Cambodia attended the event

លោក ប៊ុន បូរ៉ាថៃ​ ដែលជាតំណាងនៃ Influential Brands®​ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “គោលដៅរបស់យើង គឺនាំយកម៉ាកយីហោកម្ពុជាទៅកាន់ជួរមុខនៃតំបន់អាស៊ី។ យើងជឿជាក់ថាសក្តានុពលដែលមិនទាន់អាចប្រើប្រាស់បានរបស់កម្ពុជាអាចឆ្លើយតបនឹងអតិថិជននៅទូទាំងតំបន់ បង្កើតឱកាសសម្រាប់ការរីកចម្រើន កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌។”

ដោយផ្អែកលើប្រធានបទនៃភាពជាអ្នកដឹកនាំ ម៉ាកយីហោ និងការចូលរួមរបស់និយោជិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់អាជីវកម្មណាមួយ ពានរង្វាន់ទាំងប្រាំមានដូចខាងក្រោម៖

ពានរង្វាន់

លក្ខណៈវិនិច្ឆ័យ

ម៉ាកយីហោដែលមានឥទ្ធិពលបំផុត

ម៉ាកយីហោឈានមុខគេដែលពេញចិត្តដោយអ្នកប្រើប្រាស់

ម៉ាកយីហោឆ្នើម

ម៉ាកយីហោដែលមានការផ្សព្វផ្សាយល្អឥតខ្ចោះ

និយោជកឆ្នើម

ការចូលរួមចំណែកខ្ពស់របស់និយោជិត និងវប្បធម៌ការងារ

នាយកប្រតិបត្តិឆ្នើម

ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង

ថ្នាក់ដឹកនាំឆ្នើម

ការបម្លែងខ្លួន និងការច្នៃប្រឌិតនៃអាជីវកម្ម

ពានរង្វាន់តាមប្រភេទនីមួយៗអនុវត្តទៅតាមលក្ខណៈវិនិច្ឆ័យជាក់លាក់មួយដោយផ្អែកលើការវិភាគទិន្នន័យបែបបរិមាណ និងបែបគុណភាព។

ពានរង្វាន់ម៉ាកយីហោកំពូល និងឆ្នើម ម៉ាកយីហោត្រូវតែមានការយល់ឃើញជាវិជ្ជមាននៅក្នុងក្រសែភ្នែករបស់អ្នកប្រើប្រាស់/អ្នកទិញទំនិញ។ ខ្សែស្រឡាយទូទៅក្នុងចំណោមម៉ាកយីហោឆ្នើម គឺជាការសង្កត់ធ្ងន់របស់ពួកគេទៅលើការច្នៃប្រឌិត ភាពស៊ីសង្វាក់ក្នុងការផ្តល់សេវាកម្មតាមការសន្យា និងភាពស្មោះត្រង់ជាច្រើនឆ្នាំនៃការបម្រើតម្រូវការទីផ្សារ។ កិច្ចខិតខំប្រឹងប្រែងបែបនេះត្រូវបានវាយតម្លៃដោយអ្នកប្រើប្រាស់ ហើយត្រូវបានឆ្លុះបញ្ចាំងនៅក្នុងចំណែក​​ទីផ្សារ។

ពានរង្វាន់និយោជកឆ្នើម និយោជកត្រូវតែមានការយល់ឃើញជាវិជ្ជមាននៅក្នុងក្រសែភ្នែករបស់បុគ្គលិកផ្ទាល់របស់ពួកគេ។ ការវាស់វែងមួយចំនួនរួមមានការចូលរួមរបស់បុគ្គលិកប្រកបដោយអត្ថន័យ វប្បធម៌ក្រុមហ៊ុនរឹងមាំ និងការអនុវត្តធនធានមនុស្សពាក់ព័ន្ធក្នុងយុគសម័យឌីជីថល។

ជារៀងរាល់ឆ្នាំ អ្នកប្រើប្រាស់ជាង 25,000 នាក់/អ្នកទិញទំនិញ និងបុគ្គលិកជាង 50,000 នាក់ត្រូវបានស្ទង់មតិនៅទូទាំងតំបន់អាស៊ី។

Influential Brands’ Community of the Best in Business in Asia

លោក Jorge Rodriguez នាយកគ្រប់គ្រងនៃ Influential Brands® បានមានប្រសាសន៍បន្ថែមថា “យើងស្វាគមន៍ក្រុមហ៊ុនទាំងនៅក្នុងវិស័យ B2B និង B2C ដើម្បីចូលរួមជាមួយ Influential Brands Asia ។ សមាជិករបស់យើង គឺជាក្រុមហ៊ុនល្បីឈ្មោះមួយចំនួនមកពីតំបន់អាស៊ី រួមទាំងក្រុមហ៊ុនអាស៊ីដូចជា AirAsia, ThaiBev, Central Group, Chow Tai Fook, UOB, CapitaLand, Frasers Hospitality, Changi Airport, Gardens by the Bay, Bangkok Bank, Grab, Shopee និងក្រុមហ៊ុនជាសកលដូចជា Coca Cola, Estee Lauder, Shiseido, Pernod Ricard, Simmons, Sephora ជាដើម។ តាមរយៈការសហការគ្នាជាមួយក្រុមចម្រុះនៃ ‘Best in Business’ យើងមានមោទនភាពក្នុងការគាំទ្រពួកគេបង្កើតអាជីវកម្មដ៏ជោគជ័យដែលបង្កើតតម្លៃ និងត្រូវបានទទួលស្គាល់សម្រាប់សារៈសំខាន់ និងឧត្តមភាពរបស់ពួកគេ។”

ការយល់ដឹងបឋមពីការស្ទង់មតិក៏បង្ហាញថា ជំងឺរាតត្បាត កូវីដ–១៩ បានដើរតួនាទីក្នុងការការសម្រេចចិត្តរបស់អ្នកប្រើប្រាស់។ នៅពេលសួរអំពីអ្វីដែលសំខាន់បំផុតនៅពេលទិញទំនិញ តម្លៃសាច់ប្រាក់ គឺជាកត្តាចម្បងដែលមានរហូតទៅដល់ 56% បន្ទាប់មក កត្តាគុណភាពយូរអង្វែង មាន 13% និងបន្ទាប់មកទៀតគឺ តម្លៃទាប ដែលមាន 10% ក្នុងចំណោមកត្តាផ្សេងទៀត។ បើប្រៀបធៀបទៅនឹងលទ្ធផលកាលពីឆ្នាំមុន មានការកើនឡើងគួរឱ្យកត់សម្គាល់នៃភាគរយនៃអ្នកប្រើប្រាស់ដែលបានជ្រើសរើសជម្រើសទាំងនេះ។ ម៉ាកយីហោ និង ភាពងាយស្រួល ក៏ជាការកត្តាពិចារណាដ៏សំខាន់ផងដែរ ដែលទាក់ទងទៅនឹង ការធានា សេវាកម្ម និង សុវត្ថិភាព។

អ្នកឈ្នះពានរង្វាន់នីមួយៗនឹងត្រូវប្រកាសនៅខែធ្នូ ឆ្នាំ 2024 ហើយការទទួលស្គាល់ពានរង្វាន់ជាផ្លូវការនឹងប្រារព្ធឡើងនៅខែមីនា ឆ្នាំ 2025 ទាំងនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃ។

អំពី INFLUENTIAL BRANDS®

Influential Brands® គឺ​ជា​វេទិកា​រិះរក​គំនិត ស្រាវជ្រាវ និង​ការ​ទទួល​ស្គាល់​អាជីវកម្ម​ដើម្បី​អបអរ “ជើងឯក​នៃ​ឧត្តមភាព” នៅក្នុងតំបន់​អាស៊ី។

ការចាក់ឬសយ៉ាងស៊ីជម្រៅនៅក្នុងជំនឿរបស់យើង គឺជាតម្រូវការក្នុងការលើកកម្ពស់វប្បធម៌ដែលផ្តល់កិត្តិយសដល់ការអនុវត្តជាគំរូនៃម៉ាកយីហោឈានមុខគេនៅអាស៊ី ក៏ដូចជាការប្តេជ្ញាចិត្តរបស់ពួកគេចំពោះភាពខុសប្លែក។ យើងសាទរជាមួយភាពរីករាយរបស់ក្រុមហ៊ុននានាជុំវិញកិច្ចខិតខំប្រឹងប្រែងអាជីវកម្មដែលទទួលបានជោគជ័យរបស់​ពួកគេ ដែលបានបន្ថែមតម្លៃ និងបន្សល់ទុកនូវទស្សនទានសំខាន់ៗនៅក្នុងឧស្សាហកម្មរៀងៗខ្លួន។ តាមរយៈសកម្មភាពនេះ យើងសង្ឃឹមថាវានឹងរួមចំណែកដល់ផ្នែកចំណេះដឹងនៃការអនុវត្តល្អបំផុត ដើម្បីឱ្យក្រុមហ៊ុនអាចបង្កើតក្រុមហ៊ុនប្រកបដោយគុណភាព និងមានអត្ថន័យ ដែលជះឥទ្ធិពលទៅដល់បរិស្ថាន ស្តង់ដាររស់នៅ បែបផែនជីវិត និងអនាគតរបស់យើង។

ក្រុមគ្រួសារនៃម៉ាកយីហោរបស់ Influential Brands រួមមានម៉ាកយីហោសកល និងតំបន់មកពីជាង 15 ប្រទេសនៅទូទាំងពិភពលោក។

គេហទំព័រ៖ www.influentialbrands.com  ទំព័រ Facebook៖ Influential Brands Facebook។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

អុីម៉ែល៖ management@influentialbrands.com

The post ការប្រារព្ធពិធីអបអរសារទរនូវឧត្តមភាពធុរកិច្ចក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៤ ការទទួលស្គាល់ម៉ាកយីហោ និយោជក និងថ្នាក់ដឹកនាំធុរកិច្ច appeared first on Kampuchea Thmey Daily.

ធុរកិច្ចថៃដកខ្លួនចេញពីមីយ៉ាន់ម៉ា ​ពេលសេដ្ឋកិច្ចបន្ត​យ៉ាប់​យឺន​ អូស​បន្លាយ​ដោយ​ជម្លោះ​ផ្ទៃក្នុង​រ៉ាំរៃ
ប្រតិបត្តិករធុរកិច្ចថៃ បាន​ដក​ការវិនិយោគរបស់ខ្លួន​ចេញពីប្រទេសមីយ៉ាន់ម៉ាជា​បណ្ដើរ​ៗ​ ខណៈសេដ្ឋកិច្ចរបស់​ប្រទេស​ជិត​ខាង​ថៃ​មួយ​នេះ​បន្ត​ធ្លាក់​ចុះ​​ដោយ​គ្មាន​សញ្ញា​ពី​ភាព​ប្រសើរ​ឡើង​ នៅ​ពេល​ជម្លោះ​​ផ្ទៃ​ក្នុង​បន្ត​អូស​បន្លាយ​រ៉ាំរៃ​ស្ទើរ​តែ​៤​ឆ្នាំ​ទៅ​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation។  ​

សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានស្ថិតក្នុងនិន្នាការធ្លាក់ចុះរួច​ស្រាប់​ទៅ​ហើយ​នៅ​ពេល​វិបត្តិកូវីដ​១៩​បាន​ផ្ទុះ​ឡើង​ ហើយ​វា​កាន់​តែ​ដុន​ដាប​ខ្លាំង​ថែម​ទៀត​ ក្រោយក្រុម​យោធា​ធ្វើ​​រដ្ឋ​ប្រហារទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​នៅដើម​​ខែ​កុម្ភៈ​ ​ឆ្នាំ​ ២០២១។ បច្ចុប្បន្ន​ជម្លោះ​បន្ត​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ ដោយ​គេ​ឃើញ​ពី​ជម្លោះ​ប្រដាប់​អាវុធ​មិន​ឈប់​ឈរ​រវាង​ក្រុម​យោធា​ និង​ក្រុមប្រដាប់​អាវុធ​តស៊ូ​ប្រឆាំង​យោធា។​ ​

អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតស៊ីម៉ងត៍ Siam Cement Group (SCG) លោក Thammasak Sethaudom  បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការរោងចក្រចំនួន២​​ក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាផែនការពង្រីកណាមួយក្នុងរយៈពេល២​ឆ្នាំ​ទៅ​មុខ​ ដោយសារតែអស្ថិរភាពនយោបាយ។ លោក​បន្ថែម​ថា​ ​SCG បានវិនិយោគជាង ៨ ប៊ីលានបាត លើ​រោងចក្រទាំងនោះ ​ប៉ុន្តែ​​គ្រឿង​ម៉ាស៊ីនប្រតិបត្តិការ​មួយចំនួនត្រូវបានគេ​លួច នៅ​ពេល​ជម្លោះ​បន្ត​កើត​មាន​។​

លោក Thammasak ​បន្ត​ថា​៖ «​គ្មាន​សង្ឃឹម​ថា​នឹង​បន្ត​ប្រតិបត្តិការ​នេះ​ឡើង​វិញ​នៅ​ពេល​ណា​មួយឆាប់​ៗ​​ទេ​។ មីយ៉ាន់ម៉ា​មានរោងចក្រស៊ីម៉ងត៍មួយទៀតនៅភាគខាងជើង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន និងយាមដោយយោធា​ចិន​។ SCG មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ហើយ​យើង​នឹង​មិន​ប្រថុយ​ជីវិត​បុគ្គលិក​របស់​យើង​នោះ​ទេ»។

​ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុនភេសជ្ជៈយក្ស Osotspa Plc (OSP) ថ្មីៗនេះ ក៏​បានប្រកាសផង​ដែរ​ ថា​ខ្លួនកំពុងដាក់លក់ការវិនិយោគ​លើ​​រោង​ចក្រ Myanmar Golden Eagle និង Myanmar Golden Glass ​តម្លៃ ១៣៦ លានបាត។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ OSP លោកស្រី​ Ratiporn Ratcharoen បាននិយាយថា ការលក់ដើមទុនវិនិយោគ​ក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ​ដែលមានមូលដ្ឋាននៅ​មីយ៉ាន់ម៉ា​ទាំង​២​ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងអាជីវកម្មស្នូលរបស់ខ្លួន និងការលក់ចេញ​នូវ​អាជីវកម្មមិនមែនស្នូល។ លោកស្រី​បាន​បន្ថែម​ថា ការ​លក់​ចេញ ​នឹង​មិន​ប៉ះពាល់​ដល់​អាជីវកម្ម​ភេសជ្ជៈ​របស់​ខ្លួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។

ក្រៅ​ពី​ក្រុមហ៊ុន​ទាំង​២​ខាង​លើ ក្រុម​ផលិតផលិតផលផ្លាស្ទិក និងវេចខ្ចប់ថៃ​​ TPBI Public Company Limited  បានជូនដំណឹងដល់ផ្សារហ៊ុនថៃ (SET) កាលពីខែកក្កដាថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានសម្រេចចិត្តបញ្ចប់គណនី​ទាក់ទងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ​នៅ​មីយ៉ាន់ម៉ា​ TPBI & Myanmar Star Company Limited ដែល​បានផ្អាកប្រតិបត្តិការដោយសារតែភាព​មិន​ប្រាកដ​ប្រជានៃ​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា។

ក្រុម​ហ៊ុន​ទាំង​៣​នេះ​ ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ដែល​បាន​ដក​អាជីវកម្ម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។ យ៉ាង​ណាមិញ​ The Nation បាន​ផ្សាយ​ថា​ មិន​មែន​ក្រុមហ៊ុន​ថៃ​ទាំង​អស់​កំពុង​ដក​ខ្លួន​ចេញ​ពី​មីយ៉ាន់ម៉ានោះ​​ទេ។

ថ្មីៗនេះ ក្រុមហ៊ុន Thai Beverage Plc បានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណូល​ក្នុងអាជីវកម្មស្រារបស់ខ្លួននៅ​ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល៩ខែកន្លងមកនេះ។ ​ក្រុមហ៊ុននេះ​ បានវិនិយោគជាង ៥០០ លានបាត ​លើ​រោងចក្រផលិតស្រាបៀរនៅ​មីយ៉ាន់ម៉ាផងដែរ។ ចំណែក​ឯ​ក្រុមហ៊ុន​ Thai President Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ «ម៉ាម៉ា» វិញ​ ក៏​បន្ត​ដំណើរការ​​របស់​ខ្លួន​ផង​ដែរ។

The post ធុរកិច្ចថៃដកខ្លួនចេញពីមីយ៉ាន់ម៉ា ​ពេលសេដ្ឋកិច្ចបន្ត​យ៉ាប់​យឺន​ អូស​បន្លាយ​ដោយ​ជម្លោះ​ផ្ទៃក្នុង​រ៉ាំរៃ appeared first on Kampuchea Thmey Daily.