ធ្មេញច្រពើស Archives - Kampuchea Thmey Daily

តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឲ្យកូនដុះធ្មេញច្រពើស
ធ្មេញច្រពើសទាក់ទងនឹងងាំធ្មេញដែលធ្មេញរត់មិនត្រង់ជួរ ដូចជាធ្មេញមានចេញក្រៅ ចូលក្នុង ហើយធ្មេញខ្លះនៅលើ និងធ្មេញខ្លះនៅក្រោម។ ហេតុអ្វីបានជាកូនដុះធ្មេញស្រុកមកច្រពើស? ធ្មេញ​ច្រពើសអាចបណ្តាល ឱ្យកុមារមានបញ្ហាសុខភាពអ្វីខ្លះ? ហើយម៉ាក់ប៉ាអាចការពារកូនពីការដុះធ្មេញ​ច្រពើសបាន​ដោយវិធីណា?

ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់​បាន​ឱ្យ​ដឹងថា ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារបញ្ហាក្រអូមមាត់។ កុមារមួយចំនួនកើតមក​មាន​ឆ្អឹង​ថ្គាម​តូច តែធ្មេញមានទំហំធំៗ ដែល​ប្រៀប​ដូច​ជា​បន្ទប់តូចមួយហើយ​មានមនុស្សច្រើនដែរ​។ ដូច្នេះធ្មេញ​​ត្រូវ​តែ​ដុះ​ប្រជ្រៀតគ្នា ហើយត្រូវតែមានធ្មេញខ្លះដុះមកក្រៅ និងធ្មេញ​ខ្លះដុះទៅក្នុងប្រជ្រៀតគ្នា​ទៅវិញ​ទៅមក។

១. វិធីការពារកូនកុំឱ្យដុះធ្មេញច្រពើស

ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស ម៉ាក់ប៉ាគួរយកចិត្តទុក​ដាក់ចាប់តាំងពី​អំឡុង​ពេល​កូន​ដុះធ្មេញថ្មី (ធ្មេញស្រុក)។ បើឃើញពន្លកធ្មេញថ្មីកូនដុះចេញ តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ា​ត្រូវនាំកូន​មក​ជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា ធ្មេញទឹកដោះនោះដល់អាយុដែល​ត្រូវដក​ចេញ​ហើយឬនៅ? ដូច្នេះគ្រូពេទ្យអាចដកធ្មេញទឹកដោះនោះចេញ​បានទាន់ពេល ដើម្បីទុកកន្លែងឱ្យ​ធ្មេញ​ថ្មីដុះ​ចេញមកឱ្យត្រង់ជួរ។

២. ផលវិបាកនៃការមានធ្មេញច្រពើស

ជាទូទៅ បើកុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖

ពិបាកសម្អាតធ្មេញ៖ អាចបណ្តាលឱ្យកុមារងាយកើតរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) និងរលាក​អញ្ចាញ​ធ្មេញ។

ងាំធ្មេញទំពារ៖ កាលណាងាំធ្មេញអត់ត្រូវគ្នា កុមារមានការពិបាកក្នុងការទំពារ​ដែលធ្វើឱ្យទំពារ​អាហារ​មិនម៉ដ្ឋ ហើយបណ្តាលឱ្យមានបញ្ហាក្រពះ។ នៅពេលធ្មេញខុសងាំ វៀចជួរ ទម្រង់មុខ​កុមារក៏អាច​មាន​បញ្ហាដែរដោយអាចវៀចមុខ វៀចចង្កា និងមានបញ្ហាសន្លាក់ថ្គាមនៅថ្ងៃអនាគត (ហាមាត់​ឮសូរខ្លឹកៗ) ។

៣. វិធីកែខៃធ្មេញច្រពើស

វិធីកែខែធ្មេញច្រពើសក្មេងបែងចែកចេញជា ២ ដំណាក់កាល៖

ក្នុងវ័យដូរធ្មេញ៖ ជាទូទៅកុមារដូរធ្មេញ (ដុះធ្មេញស្រុក) នៅវ័យចាប់ពី​ ៦ ទៅ ១២ ឬ១៣​ ឆ្នាំ។ ក្នុងអំឡុងពេលនេះ បើម៉ាក់ប៉ានាំកូនទៅជួបគ្រូពេទ្យជំនាញទាន់ពេល ហើយគ្រូពេទ្យពិនិត្យទៅថា អូនតូចត្រូវពត់ធ្មេញ។ គ្រូពេទ្យនឹងឱ្យកូនពាក់ឧបករណ៍ពុតធ្មេញ​សម្រាប់កុមារក្នុងវ័យដូរធ្មេញ​ដើម្បីកែទម្រង់ឆ្អឹងថ្គាម និងធ្មេញទៅតាមលក្ខខណ្ឌដែលកុមារច្រពើស។

ក្នុងវ័យដុះធ្មេញស្រុកអស់ហើយ៖ គ្រូពេទ្យអាចធ្វើការពត់ធ្មេញកូនដោយ​ប្រើឧបករណ៍​ពត់ធ្មេញ​ប្រភេទជាដែក ឬជ័រទៅតាមស្ថានភាពជាក់ស្តែងដើម្បីទាញធ្មេញកុមារឱ្យរត់ត្រង់ជួរមកវិញ។

ដើម្បីការពារកូនកុំឱ្យដុះធ្មេញច្រពើស ម៉ាក់ប៉ាត្រូវតាមដានធ្មេញកូនចាប់តាំងពីកូនចាប់ផ្តើមដូរធ្មេញ ថាធ្មេញកូនផ្លាស់ប្តូរទៅតាមដំណាក់ដែរឬទេ? បើឃើញមានបញ្ហាមិនប្រក្រតីណាមួយ ម៉ាក់ប៉ាគួរនាំ​កូន​ទៅជួប​គ្រូពេទ្យជំនាញដើម្បីដោះស្រាយទាន់ពេល៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖លម្អិតពីរោគសញ្ញាជំងឺមហារីកមាត់ មិនគួរមើលរំលង

ចុចអាន៖កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?

The post តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឲ្យកូនដុះធ្មេញច្រពើស appeared first on Kampuchea Thmey Daily.